ទំព័រដើម

QR code នៅលើហ្វែសប៊ុក

បញ្ចេញមតិ

ប្រហែលមាន​តែ ខ្ញុំដឹង ដែល​ភ្ញាក់ផ្អើល នឹង Quick Response Code (QR code) របស់ហ្វែសប៊ុក ??? ខ្ញុំ​មិនប្រាកដថា ហ្វែសប៊ុក បច្ចុប្បន្នភាព Timeline និងប្រកាសអោយ​ប្រើ​ កូដនេះ តាំងពីពេលណាមកទេ គ្រាន់តែ ខ្ញុំចាប់អារម្មណ៍ថា ឡូយ ក៏​ចង់ប្រកាសផ្សាយមួយ ម៉្យាង​មិនទាន់ចង់​សរសេរ​ច្រើនផង។ 🙂

QR Code របស់ខ្ញុំ នៅលើ ហ្វែសប៊ុក

QR Code របស់ខ្ញុំ នៅលើ ហ្វែសប៊ុក

រដ្ឋមន្រ្តីក្រសួងព័ត៌មាន បបួល អ្នកកាសែត VOD ស្បថ ជាថ្នូរនឹងពាក្យ​សុំទោស​

បញ្ចេញមតិ

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២២ ឧសភា ឆ្នាំ២០១៤ ​នេះ បាន​អះអាង​ប្រាប់ VOD ​ថា លោក​នឹង​សូម​ទោស​ជា​សាធារ​ណៈ​ ​ចំពោះ​សម្តី​ជ្រុល​ហួស​របស់លោក​ដែល​បាន​ប្រាប់​ កាសែតភ្នំពេញប៉ុស្តិ៍ ប្រសិនបើ ​អ្នក​យក​ព័ត៌មាន VOD លោក ឡាយ សា​មាន ដែល​​​រងរបួស​ដោយសារ​កម្លាំង​សន្តិសុខ ហ៊ាន​ស្បថ​ថា​ មិន​បាន​ប្រមាថ​លើ​សន្តិសុខ​។​

ការថ្លែងបែបនេះ គឺដើម្បី ការពារខ្លួន បន្ទាប់​ពី​លោក ខៀវ កាញារីទ្ធ រដ្ឋ​មន្រ្តី​ក្រសួង​ព័ត៌មាន បានជ្រុលម៉ាត់ប្រាប់​ កាសែតភ្នំពេញប៉ុស្តិ៍ កាលពី​ថ្ងៃទី​២១ ឧសភា ថា លោក​បាន​ស៊ើប​អង្កេត​អំពី​មូលហេតុ​នៃ​ការ​ប៉ះទង្គិច​ដែល​ពាក់​ព័ន្ធ​នឹង​អ្នកកាសែត​វិអូឌីម្នាក់ ដែលត្រូវសន្តិសុខ​ខណ្ឌវាយប្រហារ ​ពេល​​កំពុង​ថត​រូប​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ ហើយ​បាន​ឮ​ពី​សាក្សី និង​អ្នក​សារព័ត៌មាន​នៅ​កន្លែង​កើត​ហេតុ​នោះ​ថា អ្នក​យក​ព័ត៌មាន​រូប​នេះ បាន​ជេរ​ប្រមាថ​សន្តិសុខ​ខណ្ឌ។ រដ្ឋមន្រ្តី​ក្រសួងព័ត៌មាន​ បាន​បញ្ជាក់​ថា៖ «អ្នក​ថត​រូប​នោះ​បាន​និយាយ​ថា៖ ហេតុ​អ្វី​អ្នក​មិន​អនុញ្ញាត​ឲ្យ​ប្រជាជន​ចូល​កន្លែង​នេះ។ នេះ​ជា​ដី​ខ្មែរ មិន​មែន​ដី​យួន​ទេ។ អ្នក​គ្រាន់​តែ​ជា​ឆ្កែ​យួន»។

លោក ឡាយ សាមៀន អ្នក​យក​ព័ត៌មាន ​របស់​ វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ ដែល​បាន​ទទួល​រង​ការ​វាយ​យ៉ាង​ដំណំ​ពី​សំណាក់​សន្តិសុខ ខណ្ឌ​ដូនពេញ កាល​ពី​ថ្ងៃ ទី២ ខែ​ឧសភា ខណៈ​ពេល​ដែល​លោក​កំពុង​យក​ព័ត៌មាន​ អំពី​បាតុកម្ម​ បាន​បដិសេធន៍​ ការចោទប្រកាន់នេះ ដោយ​​ស្នើ​ឲ្យ​លោក ខៀវ កាញារីទ្ធ បង្ហាញ​ភ័ស្តុតាង​ចំពោះ​ការចោទប្រកាន់​នេះ​។ លោក​បាន​បញ្ជាក់​ថា៖ «ខ្ញុំ​ព្យាយាម​ថត​រូប​សន្តិសុខ ដែល​កំពុង​ដេញ​ព្រះអង្គ លួន សាវ៉ាត ដើម្បី​វាយ​ព្រះអង្គ។ ខ្ញុំ​បាន​ដួល ហើយ​សន្តិសុខ បាន​ព្រួត​គ្នា​វាយ​ខ្ញុំ។ ពួក​គេ​រត់​មក​វាយ​ខ្ញុំ»។

​លោក ខៀវ កាញារីទ្ធ បាន​ឆ្លើយតប​ភ្លាមៗ​មកកាន់ ​VOD​ តាមរយៈ​អ៊ីម៉េល​ ដោយ​ទាមទារ​ឲ្យ​លោក ឡាយ សា​មន ស្បថ​លើ​ករណី​នេះ​។ លោក​សរសេរថា​ «​អោយ​តែ​គាត់ [ឡាយ សាមាន] ​ទៅ​អុជ​ធូប​ស្បថ​នៅ​ព្រះ​ភក្ត្រ​ព្រះអង្គ​ដងទង់​ថា គាត់​មិន​បាន​ប្រើ​សំដី​នោះ​មែន ខ្ញុំ​នឹង​សូម​ទោស​ជា​សាធារណៈ​ភ្លាម ។ ម្យ៉ាងទៀត ខ្ញុំ​មិន​បាន​ឃើញ​របាយការណ៍​អាជ្ញាធរ​ទេ តែ​ជា​ការ​អោយដឹង​របស់​អ្នក កាសែត​ឯទៀត​ដែល​នៅ​ទីនោះ​»​។​

 

​លោក​ ឡាយ សា​មាន អ្នក​យក​ព័ត៌មាន ​របស់​ វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ VOD បាន​អះអាងថា លោក​ហ៊ាន​ទៅ​ស្បថ​តាម​ការស្នើសុំ​របស់​លោក ខៀវ កាញារីទ្ធ​។​ លោក ឡាយ សាមៀន បានរងរបួសធ្ងន់ ហើយទទួលការ​​វះកាត់​នៅ​ប្រទេស​ថៃ ដោយសារ​ផុង​ថ្ពាល់​ក្រោម​ភ្នែក​ខាងស្តាំ។

 

 

ប្រសិនបើ លោក ឡាយ សាមាន អ្នក​យកព័ត៌មាន VOD ទៅស្បថ ដោយ​​​អុជ​ធូប​ស្បថ​នៅ​ព្រះ​ភក្ត្រ​ព្រះអង្គ​ដងទង់​ តើ​រដ្ឋមន្រ្តីក្រសួងព័ត៌មាន ហ៊ានសុំទោសជា សាធារណៈ​ដែរ ឬទេ ? ប្រសិនបើ មានការសុំទោសជាសាធារណៈមែន តើ​ខ្លឹមសារ​នៃ​លិខិត​សុំទោស​របស់​រដ្ឋមន្រ្តី​បក្សប្រជាជនកម្ពុជា រូបនេះ មាន​ភាពស្មោះត្រង់​កម្រិតណា ? តាមដានប្រកាសបន្ទាប់…

 

ព័ត៌មាន​ក្នុង​កាសែត

លោក ខៀវ កាញារីទ្ធ ចេញមុខ​ការពា​រកង​សន្តិសុខ​ខណ្ឌដូនពេញ​​

ដោយ៖​ កាន់ វិច្ឆិកា​ | ថ្ងៃព្រហស្បតិ៍ ទី22 ឧសភា 2014 |

Source : http://vodhotnews.com/21616

​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាននិង​ជា​អ្នកនាំពាក្យ​រដ្ឋាភិបាល ទទួលស្គាល់ថាកងកម្លាំង​សន្តិសុខ​ខណ្ឌដូនពេញ បាន​វាយ​ទៅលើ​អ្នក​យក​ព័ត៌មាន​VOD កាលពីដើម​ខែ​ឧសភា ក្រោយ​ហេតុផល​ថា អ្នកសារព័ត៌មានបាន​ជេរប្រមាថ​លើ​កង​សន្តិសុខ​។​

​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ចេញផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដោយ​ដកស្រង់​សម្តី​របស់​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោកខៀវ កាញារីទ្ធ ថាការវាយប្រហារ​របស់​កងសន្តិសុខ​លើ​អ្នកសារព័ត៌មាន​ VOD លោកឡាយ សា​មាន គឺ​ដោយសារតែ​អ្នកសារព័ត៌មាន​រូបនោះ ហៅ​សន្តិសុខ​ថា​ជា ​«​ឆ្កែ​យួន​» ក្នុងចំណោម​ពាក្យ​ប្រមាថ​ដទៃទៀត​។​ លោក​បន្តថា លោកបាន​ស៊ើបអង្កេត​អំពី​មូលហេតុ​នៃ​ការប៉ះទង្គិច ដោយ​រកឃើញថាអ្នកសារព័ត៌មាន​VOD បាន​និយាយ​ទៅកាន់​កងសន្តិសុខ​ថា​«​ហេតុ​អ្វី​អ្នក​មិន​អនុញ្ញាត​ឲ្យ​ប្រជាជន​ចូល​កន្លែង​នេះ​។​ នេះ​ជា​ដី​ខ្មែរ​មិនមែន​ជា​ដី​យួន​ទេ​។ អ្នក​គ្រាន់តែ​ជា​ឆ្កែ​យួន​»​។​

អ្នកសារព័ត៌មាន ​VOD លោក ឡាយ សា​មានមានប្រសាសន៍ថា លោក​មិន​បាន​ប្រមាថឬ​ពោល​ពាក្យ​មិន​គប្បី​ណាមួយ​ទៅកាន់​កងសន្តិសុខ​ទាំងនោះ​ទេ​។ លោក​ថាលោក​គ្រាន់តែ​ដេញតាម​ថតរូប​កងសន្តិសុខ​ទាំងនោះ​វាយ​ព្រះអង្គ លួ​ន សុ​វ៉ាតប៉ុណ្ណោះ​។ លោក​ស្នើ​ឲ្យ​លោក ខៀវ កាញារីទ្ធបង្ហាញ​ភ័ស្តុតាង​ចំពោះ​ការចោទប្រកាន់​នេះ​។​

​លោក ខៀវ កាញារីទ្ធបាន​ឆ្លើយតប​ភ្លាមៗ​មកកាន់ ​VOD​ តាមរយៈ​អ៊ីម៉េល​ដោយ​ទាមទារ​ឲ្យ​លោក ឡាយសា​មន ស្បថ​លើ​ករណី​នេះ​។ លោក​បញ្ជាក់ថា​«​អោយ​តែ​គាត់​ទៅ​អុជ​ធូប​ស្បថ​នៅ​ព្រះ​ភក្ត្រ​ព្រះអង្គ​ដងទង់​ថា គាត់​មិន​បាន​ប្រើ​សំដី​នោះ​មែនខ្ញុំ​នឹង​សូម​ទោស​ជា​សាធារណៈ​ភ្លាម ។ ម្យ៉ាងទៀតខ្ញុំ​មិន​បាន​ឃើញ​របាយការណ៍​អាជ្ញាធរ​ទេ តែ​ជា​ការ​អោយដឹង​របស់​អ្នកកាសែត​ឯទៀត​ដែល​នៅ​ទីនោះ​»​។​

​លោក​ឡាយ សា​មាន ឲ្យដឹងថា លោក​ហ៊ាន​ទៅ​ស្បថ​តាម​ការស្នើសុំ​របស់​លោក ខៀវ កាញារីទ្ធ​។​

​មន្ត្រី​ទំនាក់ទំនងនិង​តស៊ូ​មតិ​ប្រចាំ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​(CCIM) លោក កាំ​ង តុង​ងី មាន ប្រសាសន៍ថាការលើកឡើង​បែប​នេះ​របស់​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មានគឺជា​ភ័ស្តុតាង​មួយ​ដែល​បញ្ជាក់​ថា​កងសន្តិសុខ​ទាំងនោះពិតជា​បាន​វាយ​លើ​អ្នកសារព័ត៌មាន​VOD​។ លោក​បន្តថាCCIM នឹង​ដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ​នៅ​សប្តាហ៍​ក្រោយ​។​

​ព្រះ​តេជគុណ លួ​ន សុ​វ៉ាតមាន​សង្ឃដីកា​ថា អ្នកសារព័ត៌មាន​VOD លោក ឡាយ សា​មានមិន​បាន​ពោល​ពាក្យសម្តី​មិន​គប្បី​ណាមួយ​ឡើយ​។ ព្រះអង្គ​បន្ត​ថាការ​វាយ​លោក ឡាយ សា​មានដោយសារតែ​លោក​បាន​ថត​រូបភាព​ដែល​កងសន្តិសុខ​ទាំងនោះ​ដេញ​វាយ​ព្រះអង្គ​។

​ប្រធាន​ផ្នែក​ស៊ើបអង្កេត​សមាគម​អាដហុកលោក នី ចរិយា មានប្រសាសន៍ថា ការជេរប្រមាថនិង​ការប្រើ​ហិង្សា​គឺជា​បទល្មើស​ផ្សេងគ្នាមិន​អាច​យក​មក​កាត់​សង​គ្នា​បានឡើយ​។ លោក​ថា ការលើកឡើង​របស់​រដ្ឋមន្ត្រីលោក ខៀវ កាញារីទ្ធ អាច​បង្ហាញ​ថា​ជាការ​ដោះសារដើម្បី​គេចវេស​ពី​ការទទួលខុសត្រូវ​របស់​កង​សន្តិសុ​ខទាំ​ង​នោះ​ប៉ុណ្ណោះ​។

​អ្នកយក​ព័ត៌មាន ​VOD  លោក ឡាយ សា​មានត្រូវបាន​ក្រុម​សន្តិសុខ​សាលាខណ្ឌ​ដូនពេញ​វាយ​ឲ្យ​របួសខណៈ​លោក​កំពុង​យក​ព័ត៌មាន​ពី​ហេតុការណ៍​បង្ក្រាប​របស់​អាជ្ញាធរទៅលើ​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជួបជុំ​នៅ​ក្បែរ​ស្ពាន​នាគជិត​ទីលាន​ប្រជាធិបតេយ្យ កាលពី​ថ្ងៃ​ទី​២​ខែ​ឧសភា​។​លោកបាន​ទៅ​វះកាត់​នៅ​ប្រទេស​ថៃ ដោយសារ​ផុង​ថ្ពាល់​ក្រោម​ភ្នែក​ខាងស្តាំ​៕

សូមសរសេរមកកញ្ញា កាន់ វិច្ឆិកា តាមរយៈ vicheika@vovdhotnews.com

 

 

លោក ខៀវ កាញារីទ្ធ ថា​អ្នក​យក​ព័ត៌មាន វីអូឌី ប្រមាថ​សន្តិសុខ

Thursday, 22 May 2014

Kevin Ponniah និង ផាក់ ស៊ាងលី

Source : http://www.postkhmer.com/national/1-national-news/114676-2014-05-22-03-12-45

ភ្នំពេញៈលោក ខៀវ កាញារីទ្ធ រដ្ឋ​មន្រ្តី​ក្រសួង​ព័ត៌មានបាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា លោក ឡាយ សាមៀនអ្នក​យក​ព័ត៌មាន​របស់​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យដែល​បាន​ទទួល​រង​ការ​វាយ​យ៉ាង​ដំណំ​ពី​សំណាក់​សន្តិសុខ ខណ្ឌ​ដូនពេញកាល​ពី​ថ្ងៃ ទី២ ខែ​ឧសភាខណៈ​ពេល​ដែល​លោក​កំពុង​យក​ព័ត៌មាន​អំពី​បាតុកម្ម​គ្រោង​ឡើង​ដោយ​គណបក្ស​ប្រឆាំង​នោះ គឺ​ដោយ​សារ​តែ​អ្នក​យក​ព័ត៌មាន​រូប​នេះ បាន​ហៅ​សន្តិសុខ​ថា «ឆ្កែ​យួន» ក្នុង​ចំណោម​ពាក្យ​ជេរ​ប្រមាថ​ដទៃ​ទៀត។

ទោះ​ជា​យ៉ាង​ណា លោក​រដ្ឋ​មន្រ្តី​បាន​គូស​បញ្ជាក់​ថាលោក​ចង់​បញ្ជាក់​ឲ្យ​ច្បាស់​ថា លោក «មិន​មែន​កំពុង​គាំទ្រ​ចំពោះ​អំពើ​ហិង្សា​ក្នុង​ទម្រង់​ណា​មួយប្រឆាំង​នឹង​អ្នក​យក​ព័ត៌មាន​ទេ»។

លោក កាញារីទ្ធ បាន​ធ្វើ​ការ​អត្ថាធិប្បាយ​បែប​នេះពេល​អ្នក​យក​ព័ត៌មាន​ទាក់ទង​កាល​ពី​ម្សិលមិញ ដើម្បី​បញ្ជាក់​ថា តើលោក​រដ្ឋ​មន្រ្តី បាន​ទាក់ទង​លោក សុខ សម្បតិ្ត អភិបាល ខណ្ឌ​ដូនពេញដើម្បី​ពិភាក្សា​អំពី​ករណី​សន្តិសុខ​តម្រង់​គោលដៅ​វាយដំ​មក​លើ​អ្នក​សារព័ត៌មាន​ហើយ​ឬ​នៅ?

លោក​រដ្ឋ​មន្រ្តី​បាន​បញ្ជាក់​ថា លោក​បាន​ពិភាក្សា​ជាមួយ​នឹង​លោក ប៉ាសុជាតិវង្ស អភិបាល​រាជធានី​ភ្នំពេញ​អំពី​បញ្ហា​នេះ ជំនួស​វិញ ប៉ុន្តែលោក​មិន​បាន​បរិយាយ​ឲ្យ​បាន​លម្អិត​ទេ។

លោក​បាន​ថ្លែង​ថាលោក​បាន​ស៊ើប​អង្កេត​អំពី​មូលហេតុ​នៃ​ការ​ប៉ះទង្គិច​ដែល​ពាក់​ព័ន្ធ​នឹង​លោកសាមៀន ដែល​កំពុង​ថត​រូប​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ នៅ​ពេល​កើត​ហេតុហើយ​បាន​ឮ​ពី​សាក្សី និង​អ្នក​សារព័ត៌មាន​នៅ​កន្លែង​កើត​ហេតុ​នោះ​ថាអ្នក​យក​ព័ត៌មាន​រូប​នេះ បាន​ជេរ​ប្រមាថ​សន្តិសុខ​ខណ្ឌ។

លោក​បាន​បន្ថែម​ថា៖ «អ្នក​ថត​រូប​នោះ​បាន​និយាយ​ថា៖ហេតុ​អ្វី​អ្នក​មិន​អនុញ្ញាត​ឲ្យ​ប្រជាជន​ចូល​កន្លែង​នេះ។ នេះ​ជា​ដី​ខ្មែរមិន​មែន​ដី​យួន​ទេ។ អ្នក​គ្រាន់​តែ​ជា​ឆ្កែ​យួន»។

ប៉ុន្តែ លោក សាមៀន ដែល​បាន​ដេក​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យបន្ទាប់​ពី​ទទួល​រង​ការ​វាយ​យ៉ាង​ដំណំ​នោះ បាន​ទទូច​កាល​ពី​ម្សិលមិញ​ថាលោក​មិន​បាន​និយាយ​បែប​នោះ​ទេ។

លោក សាមៀន ដែល​ទើប​ត្រឡប់​មក​ពី​ព្យាបាល​របួស​នៅ ប្រទេស​ថៃបាន​បញ្ជាក់​ថា៖ «ខ្ញុំ​ព្យាយាម​ថត​រូប​សន្តិសុខ ដែល​កំពុង​ដេញ​ព្រះអង្គលួន សាវ៉ាត ដើម្បី​វាយ​ព្រះអង្គ។ ខ្ញុំ​បាន​ដួល ហើយ​សន្តិសុខបាន​ព្រួត​គ្នា​វាយ​ខ្ញុំ។ ពួក​គេ​រត់​មក​វាយ​ខ្ញុំ»។

លោក​បាន​បន្ថែម​ថា៖ «ខ្ញុំ​មិន​ដែល​និយាយ​ឬ​ប្រើ​ពាក្យ​បែប​នេះ​ជាមួយ​នឹង​សន្តិសុខ​នៅ​ទីនោះឬ​នៅ​កន្លែង​ផ្សេង​ឡើយ។ ខ្ញុំ​ជា​អ្នក​សារព័ត៌មាន។យើង​ស្គាល់​ពី​តួនាទី​និង​វិជ្ជាជីវៈ​របស់​យើង។ យើង​ចេញ​ទៅ​យក​ព័ត៌មាននិង​អង្កេត​ព្រឹត្តិការណ៍​ហើយ​រាយការណ៍​អំពី​អ្វី​ដែល​បាន​កើត​ឡើង​ប៉ុណ្ណោះ»។

អ្នក​សារព័ត៌មាន ភ្នំពេញ ប៉ុស្តិ៍ ម្នាក់ ដែល​នៅ​កន្លែង​កើត​ហេតុបាន​ឃើញ​ព្រះអង្គ លួន សាវ៉ាតជា​អ្នក​សួរ​សន្តិសុខ​ថា​តើ​ហេតុ​អ្វី​ពួកគេ​បម្រើ​យួនមិន​បម្រើ​ប្រជា​ពលរដ្ឋ​ខ្មែរ​គ្នា​ឯង​ហើយ​បន្ទាប់​មក​សន្តិសុខ​ទាំង​នោះ​បាន​ដេញ​តាម​ពី​ក្រោយ​ព្រះអង្គ។

ព្រះអង្គ សាវ៉ាត បាន​មាន​សង្ឃដីកា​កាល​ពី​ម្សិលមិញ​ថាព្រះអង្គ​មិន​ដែល​ជេរ​អ្នក​ណា​ម្នាក់​ទេ ចាប់​តាំង​ពី​បួស​ជា​ព្រះសង្ឃតែ​ផ្ទុយ​ទៅ​វិញ​គឺ​សន្តិសុខ​ទាំង​នោះ​ទៅ​វិញ​ទេដែល​ចាប់​ផ្តើម​ជេរ​ប្រមាថ​ព្រះអង្គ​បន្ទាប់​មក សន្តិសុខបាន​ទទួល​បញ្ជា​ឲ្យ​ដេញ​តាម​ចាប់​យក​ម៉ាស៊ីន​ថត​របស់​ព្រះអង្គដែល​បាន​ថត​ពី​ព្រឹត្តិការណ៍។

សន្តិសុខ​ដែល​គ្មាន​ការ​បណ្តុះ​បណ្តាលត្រូវ​បាន​ប្រើ​ជា​ញឹក​ញាប់​ដោយ​សាលា​រាជធានី​ភ្នំពេញ​ដើម្បី​គ្រប់​គ្រង​លើ​បាតុកម្ម ចាប់​តាំង​ពី​ការ​បោះឆ្នោត ខែ​កក្កដាមក​ជា​ពិសេស​នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ​ស្ថិត​ក្នុង ខណ្ឌ​ដូនពេញដែល​ជា​ញឹក​ញាប់​សន្តិសុខ​ទាំង​នោះ​តែងតែ​ប្រើ​អំពើ​ហិង្សា​មក​លើ​ក្រុម​អ្នក​តវ៉ា​ជានិច្ច។

បន្ទាប់​ពី​មាន​ការ​វាយ​ប្រហារ​មក​លើ​លោក សាមៀននិង​អ្នក​សារព័ត៌មាន​ដទៃ​ទៀត​រាប់​ទាំង​អ្នក​សារព័ត៌មាន​ស្រ្តី​ម្នាក់និង​អ្នក​ថត​រូប​ម្នាក់ កាល​ពី​ថ្ងៃ ទី ២ ខែ​ឧសភា ក្រសួង​ព័ត៌មានបាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ថ្កោល​ទោស​ចំពោះ​ការ​យាយី​មក​លើ​អ្នក​សារព័ត៌មាន៕ TK

រាយការណ៍​បន្ថែម​ដោយឃុតសុភចរិយា

 

Reporter, ‘witnesses’ tell different stories

Thu, 22 May 2014

Kevin Ponniah and Phak Seangly

Source : http://www.phnompenhpost.com/national/reporter-%E2%80%98witnesses%E2%80%99-tell-different-stories

Information Minister Khieu Kanharith said that radio journalist Lay Samean, who was badly beaten by district security guards on May 2 while covering a planned opposition rally, may have provoked the violence by calling the guards “yuon’s dogs”, among other insults.

The minister added, however, that he wanted to make it clear that he was “not condoning any form of violence against journalists”.

Kanharith made the comments when reached yesterday to confirm whether or not he had contacted Daun Penh District Governor Sok Sambath to talk about journalists being targeted.

The minister said he had spoken with Phnom Penh Governor Pa Socheatvong about the issue instead, but did not elaborate.

He added that he had “investigated the cause of the clash” involving Samean, a Voice of Democracy radio reporter who was taking photos near Freedom Park when the incident occurred, and was told by witnesses and unidentified journalists at the scene that the reporter had insulted district security guards.

“The photographer said: ‘Why don’t you allow the people to enter this area? This is Khmer soil, not yuon’s. You’re just yuon’s dog.’”

But Samean, who was hospitalised after the incident, insisted yesterday that he had said no such thing.

“I tried to take photos of the security guards who were chasing monk Luon Savath to attack him. I tripped and fell over and was beaten up by the security guards. They ran to hit me,” he said.

“I never said or used any such kinds of words with the security guards [then] or at any other time.… [I] am a journalist. We know our role and profession. We just go out to cover events and observe events and make a report about what happened.”

A Post journalist who was at the scene saw Savath, not Samean, asking the guards why they were serving the yuon – a term for Vietnamese – and not Cambodians, before he was chased.

Savath said yesterday that he had “never cursed anyone since entering the monkhood” and that instead, the guards had started insulting him before receiving an order to seize his camera.

 

Story – I am married

បញ្ចេញមតិ

Husband comes home drunk and breaks some crockery,
vomits and falls down on the floor…
Wife pulls him up and cleans everything.

Next day wen he gets up he expects her to be really angry wid him….
He prays that they shouldd not have a
fight..
He finds a note near the table…

“Honey..your favourite breakfast is ready on the table,

i had to leave early to buy grocery…
i’ll come running back to you, my love.
I love you. …

He gets surprised and asks his son..,
‘what happened last night..?

Son told…,”

when mom pulled you to bed and tried
removing your boots and shirt..
you were dead drunk and you said……

” Hey Lady ! Leave Me Alone…
I M Married !!!

Thats True Love…

its all crazy:))

សុវត្ថិភាពហ្វែសប៊ុកនៅលើ​ប្រព័ន្ធអ៊នឡាញ

បញ្ចេញមតិ

មិត្តភក្តិ​របស់ខ្ញុំ​ម្នាក់​​ ដែល​​ធ្លាប់​ទទួល​បាន​​ការ​បណ្តុះបណ្តាល​​ពី សុវត្ថិភាព​នៅលើ​ប្រព័ន្ធ​​អ៊នឡាញ ទើប​តែ​​បង្ហាញ​ខ្ញុំពី ការ​ប្រើ​ប្រាស់​ហ៊្វែស​ប៊ុក​ប្រកដ​ដោយ​សុវត្ថិភាព កាលពី​​ល្ងាចមិញ។ ដំបូង​ខ្ញុំគិត​ថា មិ​ន​ចាំបាច់​ខ្វល់​ឡើយ ព្រោះ​​ខ្ញុំគ្រាន់តែ​​ជា​មនុស្សធម្មតា គ្មាន​នរណា​គេចង់​ Hack ឬលួចយក​ គណនីយ​ហ្វ៊ែសប៊ុក​​របស់ខ្ញុំឡើយ តែ​ដោយសារ ​តែការ​ងារ​ តម្រូវ ខ្ញុំ​ចាំបាច់ត្រូវតែ​គិតគូ​ ពី​សុវត្ថិភាពរួមជាចម្បង។ តាមពិតខ្ញុំ​ចេះឆៅនៅឡើយទេ​ ក្នុងរឿង​សុវត្ថិភាពអ៊នឡាញ ប៉ុន្តែដោយសារ មានបទពិសោធន៍​​ចាញ់​បញ្ឆោត ប្លុកមួយ ដែលបាន​ណែនាំ អោយ​​សាកល្បង Hack ហ្វ៊ែសប៊ុក ដោយងាយៗ នៅ​​ប៉ុន្មានម៉ោង​មុន​នេះ​ផង ទើប​ខ្ញុំ​ដឹង​ច្បាស់​ថា ការ​ការពារគណនី​​ហ្វ៊ែស​ប៊ុក​របស់ខ្លួន ពិតជាសំខាន់។ ការចែករំលែកនេះ ក៏អាចជា ទុនមួយ​សម្រាប់​អ្នក​ប្រើប្រាស់​ហ្វ៊ែសប៊ុក​ទាំងឡាយណា ដែល​មាន​ប្រថ្នូលថា ហ្វ៊ែសប៊ុក​របស់ខ្លួន​ត្រូវគេ លួចចូល ឬបន្ទាប់ពី ដឹងខ្លួនថា ចាញ់បោក កម្មវិធី អ៊នឡាញ ណាមួយ ទុកគ្រាន់ ការពារខ្លួន។

 

ដោយសារ​តែ មានហានិភ័យ​មួយ​ចំនួន​​ដែល​អ្នកមិនធ្លាប់ដឹង ​នៅពេល​​អ្នកបែរ​មក​​ប្រើប្រាស់ប្រព័ន្ធ​ផ្សព្វផ្សាយ​អ៊នឡាញ។ ប្រកាសនេះ នឹងចែក​រំលែក​ «វិធីការពារ​សុវត្ថិភាព​​ហ្វ៊ែសប៊ុក» ពីការ​ព្យាយាម​របស់​អ្នក​ដទៃ ដែល​​ប៉ុនប៉ង​ ចូល​​មើល​​ហ្វ៊ែសប៊ុក​របស់អ្នក​ដោយ​គ្មានការអនុញ្ញាត។ តាមពិតទៅ មាន វិធីរក្សាសុវត្ថិភាព​ហ្វ៊ែសប៊ុក​ជាច្រើន ដែល​មាន​ស្រាប់​នៅលើ គេហ​ទំព័រ​ហ្វ៊ែសប៊ុក។ ដោយ​ចេះដឹងតិចតួចផង ខ្ញុំសូម​ណែនាំ​ វិធីការពារងាយៗ ក្នុង​រយៈពេល​ ៩(ប្រាំបួន) ជំហានតូចៗ ដោយគ្រាន់​តែ ត្រូវការ​លេខទូរស័ព្ទរបស់ លោកអ្នក ហើយ​អនុវត្ត​តាម​ ការណែនាំ (អមដោយរូបភាព) ខាងក្រោម ៖

ស្លាយដ៍សូវ៍​នេះ​ត្រូវការ JavaScript។

  1. ដំបូង​អ្នក​ត្រូវ​ ចូល​ (Log In) ​ទៅក្នុងហ្វ៊ែសប៊ុក របស់អ្នកជាមុនសិន។ បន្ទាប់មក…
  2. អ្នក​ត្រូវ​ចុចលើ រូប​សោរ​ខាងស្តាំ សំដៅ​ រកពាក្យថា Settings (មើលរូបភាព​ខាងលើ)
  3. បន្ទាប់មកទៀត សួម​ក្រឡេកមើលផ្នែក​ខាងឆ្វេងវិញ ហើយចុចលើ ពាក្យថា Security
  4. សូមស្វែងរកពាក្យថា Login Approvals (យល់ព្រមអោយ​ចូល) ហើយចុចលើពាក្យថា Edit នៅខាងចុងផ្នែកខាងស្តាំ​បំផុត
  5. អ្នក​ត្រូវចុច (គូស) លើប្រអប់តូចមួយ ក្នុងជួរនេះ​​ដដែល (មានន័យថា តម្រូវអោយមាន លេខកូដសុវត្ថិភាពមួយ ដើម្បីអាច​ចូលទៅ​ប្រើប្រាស់​ គណនីយរបស់ខ្ញុំ ពី កម្មវិធីរុករក ដែលមិនបានស្គាល់ ឬអ្នកប្រើប្រាស់កុំព្យូទ័រ/កម្មវិធី​ផ្សេងពី​ធ្លាប់​ប្រើប្រាស់)
  6. ចុចលើពាក្យ Get Started (មានន័យថា ពេលមានការ​ចូលទៅក្នុង​ ហ្វ៊ែសប៊ុករបស់អ្នក ពី កម្មវិធី​រុករក ដែលមិនបានស្គាល់ អ្នកត្រូវការ លេខកូដសុវត្ថិភាពមួយ។ អ្នកអាចទទួលបាន​ លេខកូដសុវត្ថិភាព​ច្រើន ពីទូរស័ព្ទ​របស់អ្នក។ ដោយការបញ្ចូល​លេខកូដ អ្នកអាច​បង្ហាញថា អ្នកបាន​ព្យាយាម​ចូល​ទៅកាន់​ហ្វ៊ែសប៊ុក។)
  7. សូមចុចលើពាក្យ Continue ដើម្បី​ទទួលបាន​ លេខកូដ​សុវត្ថិភាព តាមការផ្ញើសារ​ ទៅកាន់ទូរស័ព្ទ​ដៃ​របស់អ្នក។
  8. សូមបញ្ចូល​លេខទូរស័ព្ទ​របស់អ្នកក្នុងប្រអប់ Phone Number ហើយ​ពិនិត្យមើល ត្រង់ Confirm number by Sending me a text ចុងក្រោយ សូមចុចលើពាក្យថា Continue
  9. អ្នកនឹង​ទទួលបាន​សារជាអត្ថបទ​ដែល​មានលេខកូដ ៦ (ប្រាំមួយ) ខ្ទង់ សូម​ចម្លង​ លេខកូដទាំងនោះ ដាក់ទៅក្នុង​ ប្រអប់ ដែលមានពាក្យថា Enter confirmation Code និងចុងបញ្ចប់ សូមចុចលើ ពាក្យ Confirm ជាការស្រេច។

 

គួរបញ្ជាក់ថា ៖ តាមរយៈការសាកល្បង​របស់ខ្ញុំ ក្រុមហ៊ុន Smart និង Beeline បាន​អនុញ្ញាតអោយ ហ៊្វែសប៊ុក បញ្ជូនសារ លេខកូដសុវត្ថិភាព​ (Security Code) ពី ហ្វ៊ែសប៊ុក ដើម្បី​ចូល (Log In) ទៅប្រើប្រាស់​​គណនីផ្ទាល់ខ្លួន។ ដោយឡែក ក្រុមហ៊ុន Mobitel មិនអនុញ្ញាតឡើយ ពោលគឺ អ្នកមិនអាចប្រើប្រាស់ លេខទូរស័ព្ទ របស់ក្រុមហ៊ុន Mobitel មិនអាច​ទទួល​សារពី ហ៊្វែសប៊ុកឡើយ

អំណេះតទៅ រាល់ការ​ចូលទៅកាន់ហ្វ៊ែសប៊ុក​របស់អ្នក ដោយ​កម្មវិធីរុករក ប្លែកទូរស័ព្ទ​ដៃ ឬកុំព្យូទ័រប្លែកពីសព្វមួយដង នោះ​ហ្វ៊ែសប៊ុក នឹង​ផ្ញើសារ លេខកូដសម្ងាត់​ ៦ (ប្រាំមួយ) ខ្ទង់ មកកាន់អ្នក ដើម្បីបញ្ជាក់ពីការ ព្យាយាម​ចូល​ទៅកាន់ហ្វ៊ែសប៊ុក​របស់អ្នក។ សម្រាប់ការដោះសោរ ឬឈប់ប្រើ​ វិធីការពារ​សុវត្ថិភាពនេះ ខ្ញុំ​នឹងលើកយកមក បង្ហាញ​ នៅប្រកាស​លើក​ក្រោយទៀត​ ប្រសិនបើ មាន​ ការស្នើសុំ។

 

សង្ឃឹមថា មានប្រយោជន៍…

Information Ministry Apologize for Failing to Broadcast Royal Ploughing Ceremony

បញ្ចេញមតិ

ក្រសួង​ព័ត៌មាន បាន​ប្រកាស​​សុំ​​ព្រះរាជ​ទាន​​ទោស​ពី​​ព្រះមហាក្សត្រ ព្រះបរមនាថ នរោត្តម សីហមុនី និង​ពលរដ្ឋ​កម្ពុជា ចំពោះការ​​ខកខាន​ផ្សាយ​​បន្ត​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍​ជាតិ​ក​ម្ពុជា អំពីព្រះរាជពិធី ​ច្រត់​ព្រះ​នង្គ័ល កាលពី​ព្រឹកថ្ងៃទី​១៧ ខែឧសភា ឆ្នាំ២០១៤។ បើ​តាម​​​សេចក្តី​ប្រកាស​ព័ត៌មាន​ ការ​ខក​ខាន​ផ្សាយ​​កម្មវិធី​​នេះ បណ្តាល​មកពី ការ​ទំនាក់ទំនង​​ព័ត៌មាន​ និង​ខ្សែសង្វាក់​​ការងារ​ ក្នុងក្រសួង​​មិនបាន​​ល្អ។

MoI-Apologized-Public-for-ploughing-ceremony

ក្នុងថ្ងៃតែមួយ អគ្គនាយក​ទូរទស្សន៍ជាតិ​កម្ពុជា លោក កឹម គុណវឌ្ឍ ក៏​បាន​បញ្ជាក់ពីការលាលែង​ចេញពី ដំណែង​ផងដែរ។ ការលាលែង​ដែល​ទំនងជា ព្យាយាមពន្យល់​ដល់អត្ថន័យ​របស់​ លិខិត​ដែល​​​បាន​​បញ្ជាក់​ថា ក្រសួងព័ត៌មាន​​កំពុង​​​រៀបចំ​​ការងារ​​​អោយ​បាន​​ល្អឡើងវិញ​ ដើម្បី​កុំអោយ​​មាន​ភាព​អសកម្ម​នេះ កើតឡើងទៀត។ រដ្ឋ​មន្ត្រី​ក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានប្រាប់​ គេហទំព័រថ្មីថ្មី អំពី មូលហេតុ​​នៃ​​ការ​​លាលែង​​ដ៏​គួរ​អោយ​ភ្ញាក់​ផ្អើល​​នេះ ថា ៖ «​គាត់​ [លោក កឹម គុណវឌ្ឍ] ចង់សំរាក​មួយ​រយៈ»។ លោក ប៉ាង ណាត ​បច្ចុប្បន្ន​​ជា​ អគ្គនាយករង​ ទូរទស្សន៍​ជាតិ​កម្ពុជា ​​នឹងឡើង​​កាន់​​តំណែង​ជា​ អគ្គនាយក​ស្តីទីនៃទូរទស្សន៍​ជាតិ​កម្ពុជា ជំនួស លោក កឹម គុណវឌ្ឍ​។

ប្រតិភូ​រដ្ឋាភិបាល​ ទទួល​បន្ទុក​ជា ​អគ្គនាយក នាយកដ្ឋាន​ទូរទស្សន៍​ជាតិ​កម្ពុជា លោក កឹម គុណវឌ្ឍ មិន​បានឆ្លើយ​ប្រាប់​វិទ្យុ​អាស៊ីសេរី ពី​ការ​លា​លែង​តំណែង​នេះ តើ​បណ្ដាល​​មក​​ពី​​​ទូរទស្សន៍​ជាតិ ​ខកខាន​មិន​បាន​​ផ្សាយ​​ពី​ព្រះ​រាជពិធី​ ច្រត់ព្រះនង្គ័ល ឬ​យ៉ាង​ណា​នោះ​ទេ ? លោក​​គ្រាន់​​តែ​​ឆ្លើយ​​ថា «សុំ​ទុក​ឲ្យ​ខ្ញុំ​នៅ​ស្ងៀម​ចុះ»។

 

ស្លាយដ៍សូវ៍​នេះ​ត្រូវការ JavaScript។

មេរៀន​មួយ​ សំ​រាប់​មន្ត្រី​អនុវត្តការងារ ៖ បើ​មាន​បញ្ជា​អោយ​ប្រែប្រួល​អ្វី ដែល​ជា​ទំ​លាប់ ត្រូវ​ទាមទារ​ឯកសារ​ជា​លា​យ​លក្ខអក្សរ​។ ដកស្រង់ចេញពី ហ្វែសប៊ុក របស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន​ (KHIEV Kanharith on Facebook – May 17th, 2014 at 3pm.)

 

មិន​​មែន​មានតែ​​​ទូរទស្សន៍​ជាតិ​កម្ពុជា ​ប៉ុណ្ណោះ​ទេ ដែលខកខាន​ផ្សាយ​ផ្ទាល់​ សូម្បីតែ​​​អ្នក​កាសែត​​ជាតិ​ ​អន្តរជាតិ​មួយ​ចំនួន ក៏ត្រូវបាន​ អ្នក​គ្រប់គ្រង​​ចាត់​ចែង​​​ច្រត់ព្រះ​នង្គ័ល​​ឆ្នាំ​២០១៤​​នេះ ​មិន​​អនុញ្ញាត​​ឲ្យ ចូល​ថត​រូប និង​យក​ព័ត៌មាន​ផងដែរ។ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន ហាក់​បង្ហាញជំហរ​ជាសាធារណៈ មិនគាំទ្រ​ ការរារាំងដល់ការផ្សព្វផ្សាយ​ព័ត៌មាន ពីព្រះរាជពិធីនេះ ​«​ធ្វើ​ពិធី​ធំ​ដុំ អស់​លុយ​ម៉ាគរ​គោក បើមិន​អោយ​អ្នក​កាសែត​ចូល​យក​ព័ត៌មាន តើ​ហៅថា​ ពិធីបុណ្យ​ជាតិ​បាន​ទេ ?» លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួង​ព័ត៌មាន ប្រកាសលើ​ហ្វែសប៊ុក របស់លោក (KHIEV Kanharith on Facebook – May 17th, 2014 at 5:30pm.)

ស្លាយដ៍សូវ៍​នេះ​ត្រូវការ JavaScript។

ក្នុង​​ព្រះ​រាជពិធី ​ច្រត់ព្រះនង្គ័ល​ឆ្នាំ​២០១៤​​នេះ ​អភិបាល​ខេត្ត​កណ្ដាល និង​​ភរិយា បាន​សម្តែង​ដើរ​តួ​ជា ​ស្ដេច​នាគ និងនាង​​មេហួ។ ពិធី​​ផ្សង គោ​ឧសភរាជ​បានសោយ​​អាហារ ៣​ប្រភេទ គឺ ​សណ្ដែក ពោត និង​ស្រូវ ដែល​តាម​ទំនាយ​​ថា ដំណាំ​ពោត សណ្ដែក និង​ស្រូវ នឹង​បាន​ផល​ល្អ។

 

 

Government Spokeman Overreacts to Media Student

បញ្ចេញមតិ

អ្នក​​​នាំ​​​ពាក្យ​​​រដ្ឋាភិបាល​​​កោះ​​​ហៅ​​​និស្សិត​​​ម្នាក់​​​ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​សរសេរ​​​តាម​​​ហ្វេសប៊ុក

By Alex Willemyns and Phorn Bopha | May 12, 2014

Source : http://www.cambodiadailykhmer.com/news/14277/

 

លោក ផៃ ស៊ីផាន អ្នក​​​នាំពាក្យ​​​ទីស្ដីការ​​​គណៈរដ្ឋមន្ត្រី​​​ បាន ​ហៅ​​​និស្សិត​​​​​ម្នាក់​​​នៅ​សាលា​​​សារព័ត៌មាន​​​របស់​​​រដ្ឋ​​​​​​មួយ​​ ​ឲ្យ​​ទៅ​​​ជួប​​គាត់​​​នៅ​​​ការិយាល័យ​​​របស់គាត់​​​ បន្ទាប់ពី​​​និស្សិត​ ​​រូប​​​នេះ​​បាន​​​សរសេរ​​​តាម​​​ទំព័រ​​​ហ្វេសប៊ុក​​​របស់​​​នាង​​​សួរ​​​ អំពី​​​អត្ថន័យ​​​នៃ​​​បាឋកថា​​​ដែល​​​លោក​​​បាន​​​ថ្លែង​​​កាលពី​​​ សប្ដាហ៍មុន​​​។

កាលពីថ្ងៃ​​​ព្រហស្បតិ៍ លោក ផៃ ស៊ីផាន បាន​​​ថ្លែង​​​អំពី​​​ការ​​​ធ្វើ​ ​​ជា​​​អ្នក​​​នាំពាក្យ​​​ទៅកាន់​​​និស្សិត​​​ឆ្នាំទី២ ប្រហែល​​​២០​​​នាក់​ ​​នៅ​​​ដេប៉ាតឺម៉ង់​​​ប្រព័ន្ធផ្សព្វផ្សាយ និង​​​សារគមនាគមន៍​នៃសាកល​​​ វិទ្យាល័យ​​​ភូមិន្ទភ្នំពេញ មុន​​​​​​ពេល​​​បើក​​​ឱកាស​​​ឲ្យ​​​និស្សិត​ សួរ។

សំណួរ​​​ផ្ដោត​​​លើ​​​ការ​​​ក្ដោប​​​ក្ដាប់​​​ដ៏តឹង​​​រ៉ឹង​​​របស់​​​ រដ្ឋាភិបាល​​​លើ​​​ប្រព័ន្ធ​​​ផ្សព្វផ្សាយ​​​ ដោយ​​​និស្សិតម្នាក់​​​បាន​​​ សួរ​​​ពីមូល​​​ហេតុ​​​ចំពោះការ​​​មិន​​​ផ្ដល់​​​អាជ្ញាប័ណ្ណទូរទស្សន៍​​​ដល់ ​​​លោក ម៉ម សូណង់ដូ ម្ចាស់​​​ស្ថានីយ​​​វិទ្យុ​មួយ ដែល​​​មាន​​​ទំនាក់​​​ ទំន​ង​​​ដោយ​​​ចំហ​​​ជាមួយ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ។

លោក ផៃ ស៊ីផាន បាន​​​ឆ្លើយ​​​ប្រាប់​​​និស្សិត​​​រូប​​​នេះ​​​ថា “ប្រសិន ​​​បើ​​​យើង​​​អនុញ្ញាត​​​ឲ្យ​​​លោក ម៉ម សូណង់ដូ មាន​​​ស្ថានីយ​​​ទូរទស្សន៍ ​​​ដើម្បី​​​ហេតុផល​​​នយោបាយ​​​ យើង​​​ត្រូវ​​​អនុញ្ញាត​​​ឲ្យ​​​មនុស្ស​​​ គ្រប់​​​គ្នា​​ មិនមែន​​​តែ​​​គណបក្ស​​​សង្គ្រោះជាតិ​​​ប៉ុណ្ណោះទេ គឺ​​​ គណបក្ស​​​សម្ព័ន្ធ​​​ដើម្បី​​​ប្រជា​​​ធិបតេយ្យ និង​​​មនុស្សគ្រប់​​​គ្នា​​ ​ផង​​​ដែរ​​​។ វា​​​មិន​​​ល្អ​​​សម្រាប់​​​ទស្សនិកជន​​​​​​ទេ​​​ ពីព្រោះ​​​ មនុស្ស​​​គ្រប់​​​គ្នា​​​គាំទ្រភាគីរៀង​​​ៗ​​​ខ្លួន​​​ ហើយ​​​វានាំ​​​ឲ្យ​​ ​មាន​​​បរិយាកាស​​​បែងចែក​​​ជា​​​បក្ខ​​​ពួក”។

លោក ផៃ ស៊ីផាន បាន​​​មាន​​​ប្រសាសន៍​​​ផង​​​ដែរ​​​ថា អ្នកកាសែត​​​មួយ​​​ ​​​ចំនួន​​​ដែល​​​ធ្វើការ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​បម្រើ​​​ឲ្យ​​ ​ “ផល​​​ប្រយោជន៍​​​ពិសេស​​​” របស់​​​បរទេស​​​។ លោក​​​បានមាន​​​ប្រសាសន៍​​​ ថា “មនុស្ស​​​មួយ​​​ចំនួន​​​ត្រូវបាន​​​គេ​​​ហៅ​​​ឲ្យ​​​មក​​​ប្រឆាំង​​​នឹង ​​​រដ្ឋាភិបាល​​​ក្នុង​​​នាម​​​ជា​​​អង្គការ​​​មិនមែន​​​រដ្ឋាភិបាល​​​”។

លោក​​​បានមាន​​​ប្រសាសន៍​​​ថា “យើង​​​បាន​​​ដឹង​​​ថា បុគ្គលិក​​​ មួយចំនួន​​​នៅ​​​កាសែត​​​ ឌឹ ខេម​​​បូឌា ដេលី គឺ​​​មួយ​​​ចំនួនតូច​​​ មិន​​ ​ច្រើនទេ ត្រូវ​​​បាន​​​គេ​​​ជួល​ឲ្យ​​​​មក​​បំពេញ​​​ការ​​​ងារ​​​របស់​​​ ពួកគេ​​​ជា​​​អ្នក​​​សរសេរ​​​អត្ថបទ​​​ ឬស្រាវជ្រាវ​​​។ ពួកគេ​​​មិនមែនជា​​ ​អ្នកកាសែត​​​អាជី​ពទេ ប្អូនៗ​​​ដឹង​​​​ទេ?”។

និស្សិត​​​ម្នាក់បាន​​​ឆ្លើយ​​តប​​​វិញ​​​ថា “ខ្ញុំមិនដែល​​​ឮ​​​អំពី​​​រឿង​​​នេះទេ”។

លោក​​​ ផៃ ស៊ីផាន បាន​​​ឆ្លើយ​​​តប​​​ថា “ពីព្រោះ​​​ប្អូនមិនមែន​​​ជា​​​ រដ្ឋាភិបាល​​​”។ បន្ទាប់ពី​​​បាឋកថា​​​នោះ​​​ និស្សិត​​​មួយចំនួន​​​​​​​​​នៅ​​​ដេប៉ាតឺម៉ង់​ ​​​នេះ​​​បាន​លើក​​​យក​​បណ្ដាញ​​​ទំនាក់​​​ទំនង​​​សង្គម​​​​ទៅ​​​សួរ​​​ អំពីបាឋកថា​​​នេះ​​​ និង​​​មាន​​​និស្សិត​​​ម្នាក់​​​បាន​សរសេរ​​​នៅ​​​តាម​ ​​ហ្វេសប៊ុក​​​ដែល​​​បាន​​​ធ្វើ​​​ឲ្យ​​​លោក ផៃ ស៊ីផាន ខឹង​​​។

និស្សិត​​​ផ្នែក​​​សារព័ត៌មាន​​​ឈ្មោះ តិច ចាន់រចនា បាន​​​សរសេរ​​​នៅតាម ​​​ហ្វេសប៊ុក​​​ក្រោយ​​​ពី​​​បាឋកថា​​​នោះ​​​ថា “ខ្ញុំ​​​មិន​​​ដឹង​​​ ថា គាត់​​​និយាយ​​​អំពីអ្វីទេ ដូច្នេះ​​​វា​​​ធ្វើ​​​ឲ្យ​​​ខូច​​​បរិយាកាស​ ​​អស់។

លោក ផៃ ស៊ីផាន បាន​​​បញ្ជាក់​​​តាម​​​ទូរស័ព្ទ​​​កាលពី​​​ម្សិលមិញ​​​ ថា លោក​​​បាន​​​ហៅ​​​កញ្ញា ចាន់រចនា ឲ្យ​​​មកជួប​​​ ប៉ុន្តែ​​​លោក​​​បានមាន ​​​ប្រសាសន៍​​​ថា លោក​​​គ្រាន់​​​តែ​​​ចង់​​​បញ្ជាក់​​​ពី​​​ខ្លួន​​​លោក​ ប៉ុណ្ណោះ​​ ក្រោយ​​​ពី​​​មាន​​​ការ​​​ភាន់​​​ច្រឡំ​​​របស់​​​និស្សិត​​​រូប​ ​​នេះ​​​។

លោ​​​ក​​​បានមាន​​​ប្រសាសន៍​​​ថា “ឥឡូវ​​​នេះ​​​ខ្ញុំ​​​ត្រូវ​​​និយាយ​​ ​ជាមួយនិស្សិត​​​ម្នាក់​​​។ សាលា​​​បាន​​​អញ្ជើញ​​​ខ្ញុំមក​​​ ដូច្នេះ​​​ ខ្ញុំ​​​បាន​​​ស្ម័គ្រ​​​ចិត្ត​​​លះបង់​​​ពេល​​​វេលា​​​របស់​​​ ខ្ញុំដើម្បីអប់រំនិស្សិត​​​។ ពួកគេ​​​មិន​​​គួរ​​​ឈ្លើយ​​​ទេ”។ លោក​​​បានមាន​​​ប្រសាសន៍​​​ថា “គេ​​​គួរ​​​តែ​​​មាន​​​ក្រម​​​សីលធម៌ជា​​​ និស្សិត​​​ ប៉ុន្តែ​​​គេ​​​សរសេរ​​​មិន​​​ល្អ​​​នៅតា​​​ម​​​ហ្វេសប៊ុក​​​  ដូច្នេះ​​​ហើយ​​​ខ្ញុំត្រូវ​​​សាកសួរ​​គេ​​​”។

អ្នកនាំាពាក្យ​​​រដ្ឋាភិបាល​​​រូប​​​នេះ​​​ក៏បាន​​​គំរាម​​​ចាត់វិធានការ ​​​ផ្លូវ​​​ច្បាប់​​​ផង​​​ដែរ​​​ ប្រសិន​​​មិន​​​មាន​​​ការ​​​បង្ហាញ​​​ពី​​ ​ប្រភព​​​នៃការ​​​ថត​​​សំឡេង​​​របស់​​​លោក​​​ទេ។ លោក​​​បាន​​​ប្រាប់​​​អ្នក​​​យកព័ត៌មាន​​​ថា “លោក​​​ត្រូវ​​​ប្រាប់​​​ខ្ញុំ ​​​ពីអ្នក​​​ដែល​​​ឲ្យ​​​ខ្សែអាត់​​​ថត​​​សំឡេង​​​នោះទៅ​​​លោក។ ខ្ញុំ​​​​​​ ផ្តោត​​​លើ​​​ប្រភព​​​នេះ​ ​​បើ​​​មិន​​​ដូច្នោះ​​​ទេ ខ្ញុំនឹង​​​ប្ដឹង​​​ លោក​​​ទៅ​​​តុលាការ​​​។ ខ្ញុំ​​​ចង់ដឹ​ង​​​ថា នរណា​​​ឲ្យ​​​ខ្សែអាត់​​​ សំឡេង​​​នេះ​​​មក​​​លោក បើ​​​មិន​​​ប្រាប់​​​ទេ លោក​​​នឹង​​​មាន​​​បញ្ហា​​​ ”។ “ពួកគេ​​​មិន​​​បាន​​​សុំថត​​​សំឡេង​​​ខ្ញុំទេ ហើយ​​​ពួកគេ​​​បាន​​​យក​​​វា ​​​ទៅ​​​បង្ហោះ​​​តាម​​​ហ្វេស​​​ប៊ុក​​​ទៀត។ វាជាការ​​​បំពាន​​​។ ប្រសិន​​​ បើ​​​ខ្ញុំគិត​​​ថា វា​​​ធ្វើ​​​ឲ្យ​​​ប៉ះពាល់​​​ដល់​​​កិត្តិយស​​​របស់​​​ ខ្ញុំ ខ្ញុំអាច​​​ប្ដឹង​​​ទៅ​​​តុលាការ​​​បាន​​​”។ លោក​​​បាននិយាយ​​​ថា “ខ្ញុំ​​​គ្រាន់​​​តែព្យាយាម​​​ជួយ​​​ពួកគេ​​​ ហើយ​​​ ពួកគេ​​​បាន​​​បំពាន​​​ខ្ញុំ”។

លោក ផៃ ស៊ីផាន ក៏បាន​​​បដិសេធ​​​មិន​​​ប្រាប់​​​ឈ្មោះអ្នក​​​កាសែត​​​  ដែល​​​រដ្ឋាភិបាល​​​បាន​​​ចាត់​​​ទុក​​​ថា បម្រើ​​​ឲ្យ​​​ផល​​​ប្រយោជន៍​​​ ​​​បរទេស​​​នោះ​​​ដែរ។ លោក​​​បាន​​​និយាយ​​​ថា ” ខ្ញុំ​​​គោរព​​​ប្រភព​​​ របស់​​​ខ្ញុំ”។

កញ្ញា ចាន់រចនា បាន​​​បដិសេធ​​​កាលពី​​​ម្សិលមិញ​​​មិននិយាយ​​​ថា តើ​​​នាងទៅជួប​​​លោក ផៃ ស៊ីផាន ឬអត់​ទេ។

លោក សោម រតនា ប្រធាន​​​ដេបា៉តឺម៉ង់​​​ប្រព័ន្ធ​​​ផ្សព្វផ្សាយ និង​ សារគមនាគមន៍ បាន​​​មាន​​​ប្រសាសន៍​​​ថា ជំនួយ​​​ការ​​​របស់​​​លោក​​​បានទទួល ​​​សំណើរបស់​​​លោក ផៃ ស៊ីផាន ហើយ​​​បាន​​​បញ្ជូន​​​បន្ត​​​ទៅ​​​ឲ្យ​​​ និស្សិត​​​រូប​​​នេះ​​​។ នៅពេល​​​សួរ​​​ថា តើ​​​លោក​​​មាន​​​តួនាទី​​ចូល​​​ រួម​​​ពាក់​​​ព័ន្ធ​​​​ឬយ៉ាង​​​ណា​​​នៅពេល​​​មន្ត្រីជាន់ ខ្ពស់​​​ហៅនិស្សិត​ឲ្យទៅជួប​​​នោះ លោក រតនា បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​ អត្ថាធិប្បាយ។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំគិត​​​ថា លោក​​​អាច​​​និយា​​​យ​​ ​ជាមួយ​​​នាង​​​បាន​​​។ ខ្ញុំមិន​​​បាន​​​ស្ដាប់​​​បាឋកថា​​​នោះទេ ហើយ​​​ ខ្ញុំ​​​គិត​​​ថា ខ្ញុំមិនគួរ​​​និយាយ​​​អំពី​​​រឿង​​​នេះ​​​ឡើយ​​​ ។ នេះគឺជា​​​បញ្ហា​​​រវាង​​​នាង​​​ និង​​​លោក ផៃ ស៊ីផាន”។

(ការ​​​បង្ហាញ​​​ព័ត៌មាន​​​៖ និពន្ធនាយក​​​ម្នាក់​​​នៅ​​​កាសែត​​​នេះ​​​ កំពុង​​​ធ្វើ​​​ជា​​​គ្រូក្រៅម៉ោង​​​នៅ​​​ដេប៉ាតឺម៉ង់​​​ ប្រព័ន្ធផ្សព្វផ្សាយ​​​ និង​​សារគមនាគមន៍ ហើយអ្នក​​​យកព័ត៌មាន​​​ម្នាក់​​​ ដែល​​​សរសេរ​​​អត្ថបទ​​​នេះ​​​ធ្លាប់​​​ធ្វើការ​​​នៅ​​​សាលានេះ​​​ក្នុង​​​ តួនាទី​​​ដូច​​​គ្នា​​​ដែរ​​​កាលពីមុន)៕ គឹមហឿន​​​​​​​​​​​​​​​

 Phay Sipha Letter to the CD 12 May 2014 - A Phay Sipha Letter to the CD 12 May 2014 - B

Phay Siphan Speech to Media Student on  8 May 2014 - FB

Phay Siphan Speech to Media Student on 8 May 2014 – FB

Gov’t Spokesman Summons Student Over Facebook Post

By Alex Willemyns and Phorn Bopha | May 12, 2014

Source : http://www.cambodiadaily.com/news/government-spokesman-summons-student-over-facebook-post-58460/

 

Council of Ministers spokesman Phay Siphan has summoned a student from the country’s top state journalism school for a meeting at his office after she used a post on her Facebook page to question the sense of a guest lecture he delivered last week.

Mr. Siphan on Thursday gave a speech on being a spokesman to a class of about 20 second-year students at the Royal University of Phnom Penh’s Department of Media and Communications (DMC) before opening the floor to questions.

The questions focused on the government’s tight grip on broadcast media, with one student asking why popular radio station owner Mam Sonando, who is openly aligned with the opposition CNRP, has been repeatedly refused television licenses.

“If you allow Mam Sonando to have a station for political reasons, you have to allow everyone,” Mr. Siphan replied to the student. “Not just CNRP—the LDP [League for Democracy Party], everybody. It’s not good for the audience because everyone is on their own side and…[it leads to] an atmosphere of polarization.”

Mr. Siphan also said that some journalists working in Cambodia are under the employ of what he termed foreign “special interests.”

“Some are called to come to be against the government as an NGO,” he said.

“A number of staff at The Cambodia Daily, we’ve learned—a few, not a lot—that they’ve been hired and provided money to do their jobs as missions to write and research,” Mr. Siphan said. “They’re not professionals of media. You get it?”

One student responded, “I’ve never heard about that.”

“Because you’re not the government,” Mr. Siphan replied.

After the lecture, a number of the DMC students took to social media to question the lecture, with one Facebook post drawing Mr. Siphan’s ire.

“I had no idea what the f–– he’s talking about!!! So f––ing mess up,” the journalism student, Teck Chan Rachna, posted after the lecture.

Mr. Siphan confirmed by telephone Sunday that he has called Ms. Chan Rachna for a meeting but said he only wished to clarify himself after the student’s confusion.

“I’m going to talk to one student now,” Mr. Siphan said. “The school asked me to come and so I volunteered my time to educate the students. They shouldn’t be rude.”

“They should have student ethics but they posted badly on Facebook and so I need to ask them questions,” Mr. Siphan said.

The government spokesman also threatened legal action if the source of the recording of his lecture was not disclosed.

“You have to tell me who gave you that one. I’m serious on that one or I will bring you to court,” Mr. Siphan told a reporter. “I need who gave you the transcript or you will be in trouble.”

“They did not ask me to record my voice, then they put it on Facebook. It’s abuse. If I think it damages my credibility, I could take it to court.”

“I was only trying to help them and they abused me,” Mr. Siphan said.

Mr. Siphan also declined to name the journalists the government had identified as being under the employ of foreign interests.

“I respect my sources,” he said.

Ms. Chan Rachna declined to comment Sunday on whether she would grant Mr. Siphan’s call for a meeting.

DMC director Som Ratana said Mr. Siphan’s request had been received by his assistant and passed on to the student. Asked if he felt a duty of care to stand in when a high-ranking official called a student for a meeting, Mr. Ratana declined to comment.

“I think maybe you can talk to her. I was not in the lecture and I feel I should not comment on that,” he said. “This is a professional thing between her and Phay Siphan.”

(Disclosure: An editor at this newspaper is currently employed as a part-time lecturer at DMC and a reporter on this article was previously employed at the school in the same position.)

willemyns@cambodiadaily.com, bopha@cambodiadaily.com

© 2014, The Cambodia Daily. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

ស្លាយដ៍សូវ៍​នេះ​ត្រូវការ JavaScript។

First Kiss

4 មតិ

First Kiss ឬ ស្នាម​ថើប​គ្រា​ដំបូង ជា​ភាពយន្ត​​ថៃ ផលិត​​ក្នុង​ឆ្នាំ​២០១២ មួយ​​ទៀត​​​ហើយ​ ដែល​អាច​​ធ្វើ​អោយ​ខ្ញុំ​ ទស្សនា​ហើយ រំភើប​ចិត្ត​ ដល់​​ស្រក់​ទឹកភ្នែក​​ដោយ​​មិន​ដឹងខ្លួន​ បន្ទាប់​ពី​រឿង​​ថៃផ្សេង​ទៀត​​ដូចជា​ Crazy Little Thing Called Love, 30 On Sale, The Teacher’s Diary ជាដើម​។ សាច់​​រឿង​នេះ ផ្តើម​ដោយ​ ថ្ងៃ​មួយ​ ក្រមុំ​ស្រស់​ស្អាត​​វ័យ​ ២៦ឆ្នាំម្នាក់​ បាន​ជ្រុល​ផ្តិត​​​ស្នាមបបូរម៉ាត់​ (ម៉ាត់​ទល់​ម៉ាត់) គ្រា​ដំបូង​​របស់​ខ្លួន ជាមួយ​នឹង​ កម្លោះ​​រូប​ស្រស់​​​ប្រចាំ​​​វិទ្យាល័យ​​ម្នាក់​ ដោយ​សារ​​ឧបទ្ទវ​ហេតុ​មួយ​ លើ​​រថយន្ត​ក្រុង​​ដែល​ពួក​គេ​ឧស្សាហ៍​ជិះ​ជាមួយ​គ្នា។ ទំនាក់​ទំនង​​របស់​​ពួកគេ ផ្តើម​​ដោយ​​ការ​ឌឺដង ចិត្ត​​អាណិត​ សច្ចះធម៌ ហើយ​ កាន់តែ​​ផ្អែម​ល្អែម រហូត​​វិវឌ្ឍន៍​ទៅជា​ស្នេហា​ នៅពេល​​ដែល ក្រមុំ​រូប​ស្រស់ បាន​ដឹង​ថា ទេវបុត្រ​ កំពូល​ស្នេហ៍​ដែល​នាង​​បាន​​លួច​ស្រឡាញ់តាំង​ពីនៅ​​វិទ្យាល័យ​​រៀបការ។ កម្លោះ​តួឯក វ័យ​ក្មេង​​ជាង តួស្រី ៨ឆ្នាំ ​បន្ទាប់ពី​បាន​ប្រកាសថា នោះជា ការថើប​លើកដំបូង​របស់​នាយ នាយ​ក៏​បាន​ទាមទាជម្ងឺចិត្ត​ពី​កញ្ញាស្រីស្រស់ ហើយ​ចែចង់នាង​រហូត​បាន​បេះដូងមកឃុំគ្រង​។ តាំងពី ប្តូរស្នាមថើបដំបូងមក កម្លោះ​​យើង ថែរក្សា​ និង​ការពារ​​បបូរម៉ាត់​​របស់ នារី​មិន​អោយ​​ប្រុស​ផ្សេង​​​មាន​ឱកាស​ផ្តិត​​ដូចនាយឡើយ។ នាយ​បាន​សច្ចាជាមួយនឹង​ស្រស់ស្រី​ ថា នឹង​រៀបការ​ជាមួយ​គ្នាក្នុងវ័យ ២៨ នៅពេលនាយបញ្ចប់​មហាវិទ្យាល័យ ហើយ​ធ្វើការងារស្នង​ឳពុក។ តួស្រី មាន​ទស្សនៈ​ចំពោះ​ស្នេហា ដោយ​ប្រៀប​ប្រដូច «ស្នេហាប្រៀបដូចជា ការរង់ចាំ​រថយន្តក្រុង…»។ ឧបសគ្គនៃស្នេហា​របស់​ពួក​គេ ក្រៅពី អាយុ​ខុសគ្នា ការគិតក៏ខុសគ្នា នៅមាន​​ឪពុក​របស់​អ្នកកម្លោះតួឯក ​ជា ជន​មានអំណាច ព្យាយាម​បំបែក​គូស្នេហ៍​ទាំងពីរ។

 

អ្វី​ដែល​ធ្វើអោយ​ទឹក​ភ្នែក​​របស់ខ្ញុំ​ស្រក់​នៅ​នាទីចុងក្រោយ​ គឺរំភើប ដោយសារ​ តួស្រី​ អាច​រង់ចាំ​ កម្លោះវ័យក្មេង​​បាន​រហូតដល់​ទៅ ៥ឆ្នាំ ដោយ​មិន​មាន​​ទំនាក់ទំនង​ស្នេហា​ជាមួយនឹង​ប្រុសផ្សេង។

Viriya Lim's Blog

កំណាព្យខ្មែរ ទស្សនវិជ្ជា និង ចំណេះដឹងទូទៅ

Mala San

www.malasan.org

អុីម ចែឡាង

ខ្ញុំស្រលាញ់ពេញចិត្តការងារជាគ្រូបង្រៀន និងអ្នកនិពន្ធ។

ចេន សុជាតា

ស្វាគមន៍ការចូលមកកាន់គេហទំព័ររបស់ខ្ញុំ

Talents Cambodia

A variety of news and entertainment

សុខុម / Sokhom

សេរីភាព​នៃស្នាមញញឹម

SATRA BOOKHUB

MORE THAN BOOK

Lawkh

Law and legal articles.

Horn Chenda

ខ្ញុំនៅទីនេះសម្រាប់ចែករំលែកបទពិសោធន៍ជីវិតរបស់ខ្ញុំទៅកាន់អ្នក

តាម៉ាប់ យាយម៉ាប់

ស្វាគមន៍​​ការ​មក​កាន់​ផ្ទះ​ថ្មី

Fidele

How to Better a Boring Life

Sopharis

ទឹកអប់ គ្រឿងសម្អាង និង ផលិតផលថែរក្សាសម្រស់សុទ្ធពីប្រទេសបារាំង

Soria

ប្រលោមលោក, ធុរកិច្ច, ជីវិត

Longkimkhorn Society

Cambodian Diplomat and Economist Journal &Review

maosokhadialy

@gmail.com

គ្មានទីបញ្ចប់ "Never Ended"

I am motivate myself rather than just waiting!!!

The Khmerdia

Health & Lifestyle

ទិវាករ

ពត៌មានកំសាន្តបែបវិទ្យាសាស្ត្រ

Lonn Pichdara

Long Life Learning

Something by Evan

Something by Evan

les yeux bridés

Un blog pour parler de l'Asie en France

EverydayBuzz

All that is Interesting

Romduol Experience

Your Best Site for your home experience

StreiKhmer/ ស្រ្តីខ្មែរ

Inspired by Youth, Do it for Youth

Daraism&Artists

Dara's thoughts, feelings, experiences of and expression to the world around him. Join the conversation

Monkey Driver

Tour & travel agency

ឯកសារ​ច្បាប់​ខ្មែរ

គេហទំព័រ ចែក​រំលែក​ គ្មាន​ដែន​កំណត់!

ទៅ​លេង​សៀមរាប​

តើ​គួរ​ទៅ​លេង​ឯ​ណា​ខ្លះទៅហ្ន៎?​

SOKRETH RIN

My Personal Blog

ហ៊ុន ឈុនតេង

សិក្សា​ភាសាបច្ចុប្បន្នមើលដានភាសាបុរាណ

HERITAGE_KH

Cultural Heritage in Cambodia