ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២២ ឧសភា ឆ្នាំ២០១៤ ​នេះ បាន​អះអាង​ប្រាប់ VOD ​ថា លោក​នឹង​សូម​ទោស​ជា​សាធារ​ណៈ​ ​ចំពោះ​សម្តី​ជ្រុល​ហួស​របស់លោក​ដែល​បាន​ប្រាប់​ កាសែតភ្នំពេញប៉ុស្តិ៍ ប្រសិនបើ ​អ្នក​យក​ព័ត៌មាន VOD លោក ឡាយ សា​មាន ដែល​​​រងរបួស​ដោយសារ​កម្លាំង​សន្តិសុខ ហ៊ាន​ស្បថ​ថា​ មិន​បាន​ប្រមាថ​លើ​សន្តិសុខ​។​

ការថ្លែងបែបនេះ គឺដើម្បី ការពារខ្លួន បន្ទាប់​ពី​លោក ខៀវ កាញារីទ្ធ រដ្ឋ​មន្រ្តី​ក្រសួង​ព័ត៌មាន បានជ្រុលម៉ាត់ប្រាប់​ កាសែតភ្នំពេញប៉ុស្តិ៍ កាលពី​ថ្ងៃទី​២១ ឧសភា ថា លោក​បាន​ស៊ើប​អង្កេត​អំពី​មូលហេតុ​នៃ​ការ​ប៉ះទង្គិច​ដែល​ពាក់​ព័ន្ធ​នឹង​អ្នកកាសែត​វិអូឌីម្នាក់ ដែលត្រូវសន្តិសុខ​ខណ្ឌវាយប្រហារ ​ពេល​​កំពុង​ថត​រូប​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ ហើយ​បាន​ឮ​ពី​សាក្សី និង​អ្នក​សារព័ត៌មាន​នៅ​កន្លែង​កើត​ហេតុ​នោះ​ថា អ្នក​យក​ព័ត៌មាន​រូប​នេះ បាន​ជេរ​ប្រមាថ​សន្តិសុខ​ខណ្ឌ។ រដ្ឋមន្រ្តី​ក្រសួងព័ត៌មាន​ បាន​បញ្ជាក់​ថា៖ «អ្នក​ថត​រូប​នោះ​បាន​និយាយ​ថា៖ ហេតុ​អ្វី​អ្នក​មិន​អនុញ្ញាត​ឲ្យ​ប្រជាជន​ចូល​កន្លែង​នេះ។ នេះ​ជា​ដី​ខ្មែរ មិន​មែន​ដី​យួន​ទេ។ អ្នក​គ្រាន់​តែ​ជា​ឆ្កែ​យួន»។

លោក ឡាយ សាមៀន អ្នក​យក​ព័ត៌មាន ​របស់​ វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ ដែល​បាន​ទទួល​រង​ការ​វាយ​យ៉ាង​ដំណំ​ពី​សំណាក់​សន្តិសុខ ខណ្ឌ​ដូនពេញ កាល​ពី​ថ្ងៃ ទី២ ខែ​ឧសភា ខណៈ​ពេល​ដែល​លោក​កំពុង​យក​ព័ត៌មាន​ អំពី​បាតុកម្ម​ បាន​បដិសេធន៍​ ការចោទប្រកាន់នេះ ដោយ​​ស្នើ​ឲ្យ​លោក ខៀវ កាញារីទ្ធ បង្ហាញ​ភ័ស្តុតាង​ចំពោះ​ការចោទប្រកាន់​នេះ​។ លោក​បាន​បញ្ជាក់​ថា៖ «ខ្ញុំ​ព្យាយាម​ថត​រូប​សន្តិសុខ ដែល​កំពុង​ដេញ​ព្រះអង្គ លួន សាវ៉ាត ដើម្បី​វាយ​ព្រះអង្គ។ ខ្ញុំ​បាន​ដួល ហើយ​សន្តិសុខ បាន​ព្រួត​គ្នា​វាយ​ខ្ញុំ។ ពួក​គេ​រត់​មក​វាយ​ខ្ញុំ»។

​លោក ខៀវ កាញារីទ្ធ បាន​ឆ្លើយតប​ភ្លាមៗ​មកកាន់ ​VOD​ តាមរយៈ​អ៊ីម៉េល​ ដោយ​ទាមទារ​ឲ្យ​លោក ឡាយ សា​មន ស្បថ​លើ​ករណី​នេះ​។ លោក​សរសេរថា​ «​អោយ​តែ​គាត់ [ឡាយ សាមាន] ​ទៅ​អុជ​ធូប​ស្បថ​នៅ​ព្រះ​ភក្ត្រ​ព្រះអង្គ​ដងទង់​ថា គាត់​មិន​បាន​ប្រើ​សំដី​នោះ​មែន ខ្ញុំ​នឹង​សូម​ទោស​ជា​សាធារណៈ​ភ្លាម ។ ម្យ៉ាងទៀត ខ្ញុំ​មិន​បាន​ឃើញ​របាយការណ៍​អាជ្ញាធរ​ទេ តែ​ជា​ការ​អោយដឹង​របស់​អ្នក កាសែត​ឯទៀត​ដែល​នៅ​ទីនោះ​»​។​

 

​លោក​ ឡាយ សា​មាន អ្នក​យក​ព័ត៌មាន ​របស់​ វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ VOD បាន​អះអាងថា លោក​ហ៊ាន​ទៅ​ស្បថ​តាម​ការស្នើសុំ​របស់​លោក ខៀវ កាញារីទ្ធ​។​ លោក ឡាយ សាមៀន បានរងរបួសធ្ងន់ ហើយទទួលការ​​វះកាត់​នៅ​ប្រទេស​ថៃ ដោយសារ​ផុង​ថ្ពាល់​ក្រោម​ភ្នែក​ខាងស្តាំ។

 

 

ប្រសិនបើ លោក ឡាយ សាមាន អ្នក​យកព័ត៌មាន VOD ទៅស្បថ ដោយ​​​អុជ​ធូប​ស្បថ​នៅ​ព្រះ​ភក្ត្រ​ព្រះអង្គ​ដងទង់​ តើ​រដ្ឋមន្រ្តីក្រសួងព័ត៌មាន ហ៊ានសុំទោសជា សាធារណៈ​ដែរ ឬទេ ? ប្រសិនបើ មានការសុំទោសជាសាធារណៈមែន តើ​ខ្លឹមសារ​នៃ​លិខិត​សុំទោស​របស់​រដ្ឋមន្រ្តី​បក្សប្រជាជនកម្ពុជា រូបនេះ មាន​ភាពស្មោះត្រង់​កម្រិតណា ? តាមដានប្រកាសបន្ទាប់…

 

ព័ត៌មាន​ក្នុង​កាសែត

លោក ខៀវ កាញារីទ្ធ ចេញមុខ​ការពា​រកង​សន្តិសុខ​ខណ្ឌដូនពេញ​​

ដោយ៖​ កាន់ វិច្ឆិកា​ | ថ្ងៃព្រហស្បតិ៍ ទី22 ឧសភា 2014 |

Source : http://vodhotnews.com/21616

​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាននិង​ជា​អ្នកនាំពាក្យ​រដ្ឋាភិបាល ទទួលស្គាល់ថាកងកម្លាំង​សន្តិសុខ​ខណ្ឌដូនពេញ បាន​វាយ​ទៅលើ​អ្នក​យក​ព័ត៌មាន​VOD កាលពីដើម​ខែ​ឧសភា ក្រោយ​ហេតុផល​ថា អ្នកសារព័ត៌មានបាន​ជេរប្រមាថ​លើ​កង​សន្តិសុខ​។​

​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ចេញផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដោយ​ដកស្រង់​សម្តី​របស់​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោកខៀវ កាញារីទ្ធ ថាការវាយប្រហារ​របស់​កងសន្តិសុខ​លើ​អ្នកសារព័ត៌មាន​ VOD លោកឡាយ សា​មាន គឺ​ដោយសារតែ​អ្នកសារព័ត៌មាន​រូបនោះ ហៅ​សន្តិសុខ​ថា​ជា ​«​ឆ្កែ​យួន​» ក្នុងចំណោម​ពាក្យ​ប្រមាថ​ដទៃទៀត​។​ លោក​បន្តថា លោកបាន​ស៊ើបអង្កេត​អំពី​មូលហេតុ​នៃ​ការប៉ះទង្គិច ដោយ​រកឃើញថាអ្នកសារព័ត៌មាន​VOD បាន​និយាយ​ទៅកាន់​កងសន្តិសុខ​ថា​«​ហេតុ​អ្វី​អ្នក​មិន​អនុញ្ញាត​ឲ្យ​ប្រជាជន​ចូល​កន្លែង​នេះ​។​ នេះ​ជា​ដី​ខ្មែរ​មិនមែន​ជា​ដី​យួន​ទេ​។ អ្នក​គ្រាន់តែ​ជា​ឆ្កែ​យួន​»​។​

អ្នកសារព័ត៌មាន ​VOD លោក ឡាយ សា​មានមានប្រសាសន៍ថា លោក​មិន​បាន​ប្រមាថឬ​ពោល​ពាក្យ​មិន​គប្បី​ណាមួយ​ទៅកាន់​កងសន្តិសុខ​ទាំងនោះ​ទេ​។ លោក​ថាលោក​គ្រាន់តែ​ដេញតាម​ថតរូប​កងសន្តិសុខ​ទាំងនោះ​វាយ​ព្រះអង្គ លួ​ន សុ​វ៉ាតប៉ុណ្ណោះ​។ លោក​ស្នើ​ឲ្យ​លោក ខៀវ កាញារីទ្ធបង្ហាញ​ភ័ស្តុតាង​ចំពោះ​ការចោទប្រកាន់​នេះ​។​

​លោក ខៀវ កាញារីទ្ធបាន​ឆ្លើយតប​ភ្លាមៗ​មកកាន់ ​VOD​ តាមរយៈ​អ៊ីម៉េល​ដោយ​ទាមទារ​ឲ្យ​លោក ឡាយសា​មន ស្បថ​លើ​ករណី​នេះ​។ លោក​បញ្ជាក់ថា​«​អោយ​តែ​គាត់​ទៅ​អុជ​ធូប​ស្បថ​នៅ​ព្រះ​ភក្ត្រ​ព្រះអង្គ​ដងទង់​ថា គាត់​មិន​បាន​ប្រើ​សំដី​នោះ​មែនខ្ញុំ​នឹង​សូម​ទោស​ជា​សាធារណៈ​ភ្លាម ។ ម្យ៉ាងទៀតខ្ញុំ​មិន​បាន​ឃើញ​របាយការណ៍​អាជ្ញាធរ​ទេ តែ​ជា​ការ​អោយដឹង​របស់​អ្នកកាសែត​ឯទៀត​ដែល​នៅ​ទីនោះ​»​។​

​លោក​ឡាយ សា​មាន ឲ្យដឹងថា លោក​ហ៊ាន​ទៅ​ស្បថ​តាម​ការស្នើសុំ​របស់​លោក ខៀវ កាញារីទ្ធ​។​

​មន្ត្រី​ទំនាក់ទំនងនិង​តស៊ូ​មតិ​ប្រចាំ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​(CCIM) លោក កាំ​ង តុង​ងី មាន ប្រសាសន៍ថាការលើកឡើង​បែប​នេះ​របស់​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មានគឺជា​ភ័ស្តុតាង​មួយ​ដែល​បញ្ជាក់​ថា​កងសន្តិសុខ​ទាំងនោះពិតជា​បាន​វាយ​លើ​អ្នកសារព័ត៌មាន​VOD​។ លោក​បន្តថាCCIM នឹង​ដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ​នៅ​សប្តាហ៍​ក្រោយ​។​

​ព្រះ​តេជគុណ លួ​ន សុ​វ៉ាតមាន​សង្ឃដីកា​ថា អ្នកសារព័ត៌មាន​VOD លោក ឡាយ សា​មានមិន​បាន​ពោល​ពាក្យសម្តី​មិន​គប្បី​ណាមួយ​ឡើយ​។ ព្រះអង្គ​បន្ត​ថាការ​វាយ​លោក ឡាយ សា​មានដោយសារតែ​លោក​បាន​ថត​រូបភាព​ដែល​កងសន្តិសុខ​ទាំងនោះ​ដេញ​វាយ​ព្រះអង្គ​។

​ប្រធាន​ផ្នែក​ស៊ើបអង្កេត​សមាគម​អាដហុកលោក នី ចរិយា មានប្រសាសន៍ថា ការជេរប្រមាថនិង​ការប្រើ​ហិង្សា​គឺជា​បទល្មើស​ផ្សេងគ្នាមិន​អាច​យក​មក​កាត់​សង​គ្នា​បានឡើយ​។ លោក​ថា ការលើកឡើង​របស់​រដ្ឋមន្ត្រីលោក ខៀវ កាញារីទ្ធ អាច​បង្ហាញ​ថា​ជាការ​ដោះសារដើម្បី​គេចវេស​ពី​ការទទួលខុសត្រូវ​របស់​កង​សន្តិសុ​ខទាំ​ង​នោះ​ប៉ុណ្ណោះ​។

​អ្នកយក​ព័ត៌មាន ​VOD  លោក ឡាយ សា​មានត្រូវបាន​ក្រុម​សន្តិសុខ​សាលាខណ្ឌ​ដូនពេញ​វាយ​ឲ្យ​របួសខណៈ​លោក​កំពុង​យក​ព័ត៌មាន​ពី​ហេតុការណ៍​បង្ក្រាប​របស់​អាជ្ញាធរទៅលើ​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជួបជុំ​នៅ​ក្បែរ​ស្ពាន​នាគជិត​ទីលាន​ប្រជាធិបតេយ្យ កាលពី​ថ្ងៃ​ទី​២​ខែ​ឧសភា​។​លោកបាន​ទៅ​វះកាត់​នៅ​ប្រទេស​ថៃ ដោយសារ​ផុង​ថ្ពាល់​ក្រោម​ភ្នែក​ខាងស្តាំ​៕

សូមសរសេរមកកញ្ញា កាន់ វិច្ឆិកា តាមរយៈ vicheika@vovdhotnews.com

 

 

លោក ខៀវ កាញារីទ្ធ ថា​អ្នក​យក​ព័ត៌មាន វីអូឌី ប្រមាថ​សន្តិសុខ

Thursday, 22 May 2014

Kevin Ponniah និង ផាក់ ស៊ាងលី

Source : http://www.postkhmer.com/national/1-national-news/114676-2014-05-22-03-12-45

ភ្នំពេញៈលោក ខៀវ កាញារីទ្ធ រដ្ឋ​មន្រ្តី​ក្រសួង​ព័ត៌មានបាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា លោក ឡាយ សាមៀនអ្នក​យក​ព័ត៌មាន​របស់​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យដែល​បាន​ទទួល​រង​ការ​វាយ​យ៉ាង​ដំណំ​ពី​សំណាក់​សន្តិសុខ ខណ្ឌ​ដូនពេញកាល​ពី​ថ្ងៃ ទី២ ខែ​ឧសភាខណៈ​ពេល​ដែល​លោក​កំពុង​យក​ព័ត៌មាន​អំពី​បាតុកម្ម​គ្រោង​ឡើង​ដោយ​គណបក្ស​ប្រឆាំង​នោះ គឺ​ដោយ​សារ​តែ​អ្នក​យក​ព័ត៌មាន​រូប​នេះ បាន​ហៅ​សន្តិសុខ​ថា «ឆ្កែ​យួន» ក្នុង​ចំណោម​ពាក្យ​ជេរ​ប្រមាថ​ដទៃ​ទៀត។

ទោះ​ជា​យ៉ាង​ណា លោក​រដ្ឋ​មន្រ្តី​បាន​គូស​បញ្ជាក់​ថាលោក​ចង់​បញ្ជាក់​ឲ្យ​ច្បាស់​ថា លោក «មិន​មែន​កំពុង​គាំទ្រ​ចំពោះ​អំពើ​ហិង្សា​ក្នុង​ទម្រង់​ណា​មួយប្រឆាំង​នឹង​អ្នក​យក​ព័ត៌មាន​ទេ»។

លោក កាញារីទ្ធ បាន​ធ្វើ​ការ​អត្ថាធិប្បាយ​បែប​នេះពេល​អ្នក​យក​ព័ត៌មាន​ទាក់ទង​កាល​ពី​ម្សិលមិញ ដើម្បី​បញ្ជាក់​ថា តើលោក​រដ្ឋ​មន្រ្តី បាន​ទាក់ទង​លោក សុខ សម្បតិ្ត អភិបាល ខណ្ឌ​ដូនពេញដើម្បី​ពិភាក្សា​អំពី​ករណី​សន្តិសុខ​តម្រង់​គោលដៅ​វាយដំ​មក​លើ​អ្នក​សារព័ត៌មាន​ហើយ​ឬ​នៅ?

លោក​រដ្ឋ​មន្រ្តី​បាន​បញ្ជាក់​ថា លោក​បាន​ពិភាក្សា​ជាមួយ​នឹង​លោក ប៉ាសុជាតិវង្ស អភិបាល​រាជធានី​ភ្នំពេញ​អំពី​បញ្ហា​នេះ ជំនួស​វិញ ប៉ុន្តែលោក​មិន​បាន​បរិយាយ​ឲ្យ​បាន​លម្អិត​ទេ។

លោក​បាន​ថ្លែង​ថាលោក​បាន​ស៊ើប​អង្កេត​អំពី​មូលហេតុ​នៃ​ការ​ប៉ះទង្គិច​ដែល​ពាក់​ព័ន្ធ​នឹង​លោកសាមៀន ដែល​កំពុង​ថត​រូប​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ នៅ​ពេល​កើត​ហេតុហើយ​បាន​ឮ​ពី​សាក្សី និង​អ្នក​សារព័ត៌មាន​នៅ​កន្លែង​កើត​ហេតុ​នោះ​ថាអ្នក​យក​ព័ត៌មាន​រូប​នេះ បាន​ជេរ​ប្រមាថ​សន្តិសុខ​ខណ្ឌ។

លោក​បាន​បន្ថែម​ថា៖ «អ្នក​ថត​រូប​នោះ​បាន​និយាយ​ថា៖ហេតុ​អ្វី​អ្នក​មិន​អនុញ្ញាត​ឲ្យ​ប្រជាជន​ចូល​កន្លែង​នេះ។ នេះ​ជា​ដី​ខ្មែរមិន​មែន​ដី​យួន​ទេ។ អ្នក​គ្រាន់​តែ​ជា​ឆ្កែ​យួន»។

ប៉ុន្តែ លោក សាមៀន ដែល​បាន​ដេក​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យបន្ទាប់​ពី​ទទួល​រង​ការ​វាយ​យ៉ាង​ដំណំ​នោះ បាន​ទទូច​កាល​ពី​ម្សិលមិញ​ថាលោក​មិន​បាន​និយាយ​បែប​នោះ​ទេ។

លោក សាមៀន ដែល​ទើប​ត្រឡប់​មក​ពី​ព្យាបាល​របួស​នៅ ប្រទេស​ថៃបាន​បញ្ជាក់​ថា៖ «ខ្ញុំ​ព្យាយាម​ថត​រូប​សន្តិសុខ ដែល​កំពុង​ដេញ​ព្រះអង្គលួន សាវ៉ាត ដើម្បី​វាយ​ព្រះអង្គ។ ខ្ញុំ​បាន​ដួល ហើយ​សន្តិសុខបាន​ព្រួត​គ្នា​វាយ​ខ្ញុំ។ ពួក​គេ​រត់​មក​វាយ​ខ្ញុំ»។

លោក​បាន​បន្ថែម​ថា៖ «ខ្ញុំ​មិន​ដែល​និយាយ​ឬ​ប្រើ​ពាក្យ​បែប​នេះ​ជាមួយ​នឹង​សន្តិសុខ​នៅ​ទីនោះឬ​នៅ​កន្លែង​ផ្សេង​ឡើយ។ ខ្ញុំ​ជា​អ្នក​សារព័ត៌មាន។យើង​ស្គាល់​ពី​តួនាទី​និង​វិជ្ជាជីវៈ​របស់​យើង។ យើង​ចេញ​ទៅ​យក​ព័ត៌មាននិង​អង្កេត​ព្រឹត្តិការណ៍​ហើយ​រាយការណ៍​អំពី​អ្វី​ដែល​បាន​កើត​ឡើង​ប៉ុណ្ណោះ»។

អ្នក​សារព័ត៌មាន ភ្នំពេញ ប៉ុស្តិ៍ ម្នាក់ ដែល​នៅ​កន្លែង​កើត​ហេតុបាន​ឃើញ​ព្រះអង្គ លួន សាវ៉ាតជា​អ្នក​សួរ​សន្តិសុខ​ថា​តើ​ហេតុ​អ្វី​ពួកគេ​បម្រើ​យួនមិន​បម្រើ​ប្រជា​ពលរដ្ឋ​ខ្មែរ​គ្នា​ឯង​ហើយ​បន្ទាប់​មក​សន្តិសុខ​ទាំង​នោះ​បាន​ដេញ​តាម​ពី​ក្រោយ​ព្រះអង្គ។

ព្រះអង្គ សាវ៉ាត បាន​មាន​សង្ឃដីកា​កាល​ពី​ម្សិលមិញ​ថាព្រះអង្គ​មិន​ដែល​ជេរ​អ្នក​ណា​ម្នាក់​ទេ ចាប់​តាំង​ពី​បួស​ជា​ព្រះសង្ឃតែ​ផ្ទុយ​ទៅ​វិញ​គឺ​សន្តិសុខ​ទាំង​នោះ​ទៅ​វិញ​ទេដែល​ចាប់​ផ្តើម​ជេរ​ប្រមាថ​ព្រះអង្គ​បន្ទាប់​មក សន្តិសុខបាន​ទទួល​បញ្ជា​ឲ្យ​ដេញ​តាម​ចាប់​យក​ម៉ាស៊ីន​ថត​របស់​ព្រះអង្គដែល​បាន​ថត​ពី​ព្រឹត្តិការណ៍។

សន្តិសុខ​ដែល​គ្មាន​ការ​បណ្តុះ​បណ្តាលត្រូវ​បាន​ប្រើ​ជា​ញឹក​ញាប់​ដោយ​សាលា​រាជធានី​ភ្នំពេញ​ដើម្បី​គ្រប់​គ្រង​លើ​បាតុកម្ម ចាប់​តាំង​ពី​ការ​បោះឆ្នោត ខែ​កក្កដាមក​ជា​ពិសេស​នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ​ស្ថិត​ក្នុង ខណ្ឌ​ដូនពេញដែល​ជា​ញឹក​ញាប់​សន្តិសុខ​ទាំង​នោះ​តែងតែ​ប្រើ​អំពើ​ហិង្សា​មក​លើ​ក្រុម​អ្នក​តវ៉ា​ជានិច្ច។

បន្ទាប់​ពី​មាន​ការ​វាយ​ប្រហារ​មក​លើ​លោក សាមៀននិង​អ្នក​សារព័ត៌មាន​ដទៃ​ទៀត​រាប់​ទាំង​អ្នក​សារព័ត៌មាន​ស្រ្តី​ម្នាក់និង​អ្នក​ថត​រូប​ម្នាក់ កាល​ពី​ថ្ងៃ ទី ២ ខែ​ឧសភា ក្រសួង​ព័ត៌មានបាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ថ្កោល​ទោស​ចំពោះ​ការ​យាយី​មក​លើ​អ្នក​សារព័ត៌មាន៕ TK

រាយការណ៍​បន្ថែម​ដោយឃុតសុភចរិយា

 

Reporter, ‘witnesses’ tell different stories

Thu, 22 May 2014

Kevin Ponniah and Phak Seangly

Source : http://www.phnompenhpost.com/national/reporter-%E2%80%98witnesses%E2%80%99-tell-different-stories

Information Minister Khieu Kanharith said that radio journalist Lay Samean, who was badly beaten by district security guards on May 2 while covering a planned opposition rally, may have provoked the violence by calling the guards “yuon’s dogs”, among other insults.

The minister added, however, that he wanted to make it clear that he was “not condoning any form of violence against journalists”.

Kanharith made the comments when reached yesterday to confirm whether or not he had contacted Daun Penh District Governor Sok Sambath to talk about journalists being targeted.

The minister said he had spoken with Phnom Penh Governor Pa Socheatvong about the issue instead, but did not elaborate.

He added that he had “investigated the cause of the clash” involving Samean, a Voice of Democracy radio reporter who was taking photos near Freedom Park when the incident occurred, and was told by witnesses and unidentified journalists at the scene that the reporter had insulted district security guards.

“The photographer said: ‘Why don’t you allow the people to enter this area? This is Khmer soil, not yuon’s. You’re just yuon’s dog.’”

But Samean, who was hospitalised after the incident, insisted yesterday that he had said no such thing.

“I tried to take photos of the security guards who were chasing monk Luon Savath to attack him. I tripped and fell over and was beaten up by the security guards. They ran to hit me,” he said.

“I never said or used any such kinds of words with the security guards [then] or at any other time.… [I] am a journalist. We know our role and profession. We just go out to cover events and observe events and make a report about what happened.”

A Post journalist who was at the scene saw Savath, not Samean, asking the guards why they were serving the yuon – a term for Vietnamese – and not Cambodians, before he was chased.

Savath said yesterday that he had “never cursed anyone since entering the monkhood” and that instead, the guards had started insulting him before receiving an order to seize his camera.