ទំព័រដើម

Book Review៖ អស្តង្គតនៃប្រជាជាតិមួយ ភាគ១

បញ្ចេញមតិ

Rate: 9/10

អានចប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤…

#អស្តង្គតនៃប្រជាជាតិមួយ ភាគ១ (១៦៨ទំព័រ) ពី អ្នកនិពន្ធ #ជុតខែ ជាប្រលោមលោក ចងក្រងរឿងខ្មែរក្រហម ដំបូងបំផុត ដែលធ្វើឱ្យខ្ញុំអានហើយខំទប់សំណើចសឹងមិនបាន ពោលគឺសាច់រឿងកំប្លែងតាំងពីដើមរហូតដល់ចុងបញ្ចប់ បើទោះបីជា មានការបញ្ជាក់ថា «ព្រឹត្តិការណ៍ដ៏អកុសលនេះនៅតាមលងខ្ញុំ[អ្នកនិពន្ធ]ឥតដាច់។

ខុសពីអ្នកនិពន្ធរឿងគុកឥតជញ្ជាំងនៅកម្ពុជាផ្សេងទៀត ដែលរៀបរាប់ពីឈុតឆាកសោកនាដកម្មអំឡុងឆ្នាំ១៩៧៥ ដល់១៩៧៩ ឃើញផ្ទាល់ភ្នែកដោយការផ្គុំតួអក្សរសាមញ្ញ ធ្វើឱ្យអ្នកអានស្ទើរផុតដង្ហើមតាមម្តងៗ ប៉ុន្តែបញ្ញាវ័ន្តខ្មែរចូលនិវត្តន៍ លោក ជុត ខៃ បែរជ្រើសយកតួអង្គប្រកបឆាកមានចរិតកំប្លុកកំប្លែង និងការរៀបរាប់សាច់រឿងដោយប្រើពាក្យពេចន៍ត្រាប់អ្នកស្រុក ដូចជា អាលោក ប៉ៃ អា មី ឪ…ជាដើម ធ្វើឱ្យអ្នកអានផ្ទុះសំណើចទៅវិញ។

សម្រង់ពាក្យពេចន៍៖

[…] អាម្នាក់ គេប្រើអាមួយឱ្យទៅរកទឹកក្នុងផ្ទះ។ អានោះដើរទៅបាត់។ មួយសន្ទុះក៏ចេញមកពីក្នុងផ្ទះវិញនិយាយប្រាប់គ្នីគ្នាវាថា៖ «ខ្ញុំរកមិនឃើញទេមិត្ត ផ្ទះអាចក្រពត្តិឥតមានពាងដាក់ទឹកទេ មិនដឹងជាវាទុកទឹកនៅឯណាទេ»។ ឮដូច្នេះ អាម្នាក់ទៀតគេក៏៏៏ចូលទៅរកទឹកម្តង។ អានោះដើរចុះឡើងក៏ចូលទៅក្នុងបង្គន់។ ស្រាប់តែទៅដល់កន្លែងបត់ជើងធំ អានោះស្រែកយ៉ៃ «ប៉ៃ ! ផ្ទះអាចក្រពត្តិមានអណ្តូងក្នុងផ្ទះ!» រួចហើយស្រាប់តែគេដងទឹកក្នុងប្រឡង់ផឹកក្អឿកៗ។ ផឹកឆ្អែតហើយ គេដងមួយកំប៉ុងទៀតយកទៅឱ្យចិត្តគេឯខាងក្រៅផ្ទះ។ […]

[…] អ្នកភ្នំពេញរាប់រយនាក់អង្គុយចាំស្តាប់ «អង្គការមហាមានគុណ»ព្រុស។ អង្គុយមួយសន្ទុះធំ ទើបឮសូរសំឡេងម៉ូតូមួយសំដៅមករកកន្លែងប្រជុំ។ អាខ្មែរក្រហមពីរនាក់ប្រដាប់ដោយអាវុធ ចុះពីលើម៉ូតូសំដៅទៅដីទួល។ អាម្នាក់បង់កក្រមាសូត្រ ពាក់នាឡិកាដៃ ឡើងព្រុសដូចតទៅ៖ «សូមគោរពអង្គប្រជុំ! សូមគោរពពុកម៉ែ! (ឮពុកម៉ែ ខ្ញុំបះសក់ច្រូង ព្រោះឯងវាមិនដែលបានធ្វើឳម៉ែអាខ្មែរក្រហមសោះ)… អង្គការយើងមហាឆ្លាតវៃណាស់ បន្តិចទៀតយើងយកទឹកមកជំនួសសាំងបានហើយ។… ខ្ញុំហួសចិត្ត ចង់សើចបន្តិច ចង់យំបន្តិច យីអាកូនមីចោរនេះ វាទៅរៀនព្រុសរបៀបហ្នឹងពីសាលាណាមកអ៊ីចេះ។ អានេះវាទុកពួកឯងដូចសត្វស្វា ភ្លើប្រហែលនឹងពួកវាដែរ។ […]

[…] លុះបាយរួមបានប្រហែលមួយខែ ស្រាប់តែបាត់ចានស្លាបព្រាសឹងអស់ពីរាវ។ អាអោ កោះហៅអ្នកថ្មីមកប្រជុំជេរបញ្ចោរពួកយើងអស់ចិត្ត ទើបគេថា ឥឡូវនេះត្រូវដូរកម្មវិធីម្នាក់ៗទទួលខុសត្រូវចានបាយមួយ និងស្លាបព្រាមួយ បើបាត់ត្រូវស៊ីនឹងត្រឡោកដូង។ ក្រោយមក ខ្ញុំបានត្រឡោកដូងធ្វើចាន។ […]

មិនខ្វះទេឈុតកំសត់ ព្រោះតាមរយៈសាច់រឿង អ្នកនិពន្ធ ជារដ្ឋការ ដែលមានវាសនាមិនខុសពីពលរដ្ឋទីក្រុងផ្សេងទៀតដែលត្រូវខ្មែរក្រហមបង្ខំឱ្យចាកចេញពីទីក្រុងភ្នំពេញ (ទាំងគ្រួសារធំ សរុប ២៤នាក់) ចាកចេញពីផ្ទះ ដោយគ្មានគោលដៅ តាមទិសតាខ្មៅ ទៅដល់ព្រែកពោធិ៍។ ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហម ដេញអ្នកភ្នំពេញឱ្យចេញពីទីក្រុង តែបីទិស គឺផ្លូវទៅតាមតាខ្មៅ ពោធិ៍ចិនតុង និងគីឡូម៉ែត្រលេខ៦។ ពេលរកឃើញគោលដៅ ចង់ទៅរស់នៅស្រុកកំណើតម្តាយក្មេក នាស្រុកកោះសូទិន ខេត្តកំពង់ចាម ដោយថ្មើជើង អ្នកនិពន្ធបាន ពើបប្រទះទេសភាពស្រស់បំព្រងតាមដងផ្លូវ និងព្រឹត្តិការណ៍រន្ធត់ជាច្រើន។ កាលៈទេសៈ ឬជាការរៀបចំរបស់ព្រះ អ្នកនិពន្ធនិងក្រុមគ្រួសារ ប្រពន្ធកូនស្រីទាំងបី ត្រូវជម្លៀសទៅរស់នៅភូមិថ្នល់ ស្រុកដំបែ អស់ជាង ២ឆ្នាំ រហូតដល់មានឱកាសរត់ចេញពីភូមិនោះ ទៅលាក់ខ្លួននៅភូមិចុងសម្រាស ដើម្បីគេចពីការប៉ុនប៉ងសម្លាប់។ ដល់ដើមឆ្នាំ១៩៧៩ លោក ជុត ខៃ សម្រេចចិត្តនាំគ្រួសារចាកចេញពីកម្ពុជាទៅរស់នៅស្រុកបារាំងទល់សព្វថ្ងៃ។

ដ្បិតមេដឹកនាំខ្មែរក្រហម បំផ្លាញសាសនា អំឡុងពេលកាន់អំណាច លោក ជុត ខៃ ប្រដូច មេដឹកនាំខ្មែរក្រហម ទៅនឹង ហ្សុយដាស៍ (Judas) ដែលជា សាវ័កម្នាក់ក្នុងចំណោមសាវ័កទាំង១២របស់ព្រះយេស៊ូ។ ហ្សុយដាស៍៍ ជា សិស្សក្បត់គ្រូ។ លោកប្រដូច ទីក្រុងភ្នំពេញ ឆ្នាំ១៩៧៥ ទៅនឹង ទីក្រុងសូដូម (Sodome) និងហ្គោម័រ (Gomorrhe) ដែលត្រូវ ភ្លើងអាទិទេពកម្ទេចទៅជាផេះ កាលជំនាន់មុនគ្រិស្តសករាជ។ លោក ជុត ខៃ ព្យាយាមប្រាប់អ្នកអានថា ខ្មែរក្រហមមិនអាចបំបែក និងកាន់កាប់ទីក្រុងភ្នំពេញបានទេ បើគ្មានរនុកក្នុង ដ្បិតបរិវារខ្មែរក្រហមល្ងង់ខ្លៅ គ្មានចំណេះដឹង។

ចំណេះដឹងពី #អស្តង្គតនៃប្រជាជាតិមួយ

  • ទំព័រ ៦៧៖ ទន្លេមេគង្គ មានន័យថា «មេទឹក» ជាសម្បត្តិធម្មជាតិមួយសំខាន់ណាស់នៃស្រុកខ្មែរដ៏អភ័ព្វយើង។ …
  • ទំព័រ ១១៩៖ … អានេះគេហៅ ជំងឺលាក់មិនហ៊ាននិយាយ (Refoulement) តែលាក់យូរៗទៅ វាទៅជាឈឺ ដូចអាមាត្រស្តេចក្បាលទំពែកនោះឯង។ ជំងឺនេះត្រូវអ្នកប្រាជ្ញជាតិអូទ្រីសឈ្មោះ ស៊ិកម៉ង់ ហ្វ្រឺត (Sigmund Freud) រកឃើញនៅសតវត្សរ៍ទី១៩។

ជាចុងក្រោយ ចង់និយាយថា ខ្ញុំកំពុងរង់ចាំអាន ស្នាដៃ «អស្តង្គតនៃប្រជាជាតិមួយ ភាគ២» ជាបន្តទៀត។

សូមណែនាំ ប្រលោមលោកខ្មែរក្រហម ដែលគួរអាន៖

  • «កម្ពុជាឆ្នាំសូន្យ» បោះពុម្ពផ្សាយឆ្នាំ១៩៧៧ ជាភាសាបារាំង និងចេញផ្សាយឆ្នាំ២០១០ ជាភាសាខ្មែរ និពន្ធដោយ Francois Ponchaud)
  • «ឆ្អឹងមាស» ដំណើរដ៏អស្ចារ្យពីឋាននរកនៅកម្ពុជា ឆ្ពោះទៅជីវិតថ្មី នៅសហរដ្ឋអាមេរិក (បោះពុម្ពផ្សាយ ខែមិថុនា ឆ្នាំ២០០៨ និពន្ធដោយ ស៊ីច័ន្ទ ស៊ីវ)
  • «បុប្ផាណា» (បោះពុម្ពផ្សាយឆ្នាំ២០១០ និពន្ធដោយ Elizabeth Becker)
  • «ក្តីស្នេហ៍នៅស្រែខ្មោច» (បោះពុម្ពផ្សាយឆ្នាំ២០១៣ ដោយអ្នកនិពន្ធ ទឹង សុខា) [ប្រលោមលោកខ្មែរក្រហម ដែលធ្វើឱ្យខ្ញុំអានហើយស្ទើរគាំងតាមអ្នកនិពន្ធដែរ]
  • «សុទ្ធិ កុមារភាពដែលត្រូវគេដកហូត» (បោះពុម្ពផ្សាយ ខែកុម្ភៈ ឆ្នាំ២០១៧ និពន្ធដោយ លោក ហុក សុទ្ធិ)

ជុត ខៃ៖ អស្តង្គតនៃប្រជាជាតិមួយ (ភាគ១)

បញ្ចេញមតិ

លោក ជុត ខៃ៖ «ខ្ញុំបានសរសេរបញ្ចប់សំណៅទីមួយនៅខែមករា ឆ្នាំ១៩៨២។ […] #អស្តង្គតនៃប្រជាជាតិមួយដេកនៅក្នុងបណ្ណាល័យខ្ញុំអស់រយៈពេលសែសិបពីរឆ្នាំ។ វាដេកលក់ស្រួលណាស់ ក្រោយពីព្រះអាទិត្យអស្តង្គត។»

#អស្តង្គតនៃប្រជាជាតិមួយ ភាគ១ អត្ថបទ ជុត ខៃ បោះពុម្ពផ្សាយក្នុងខែមីនា ឆ្នាំ២០២៤ ជាសក្ខីភាពបែបប្រវត្តិសាស្រ្ត ដែលបង្ហាញពីដំណើរផ្សងព្រេង របស់គ្រួសារលោក ជុត ខៃ និងគ្រួសារខ្មែររាប់ម៉ឺននាក់ផ្សេងទៀត ដែលចាកចេញពីទីក្រុងភ្នំពេញ នៅខែមេសា ឆ្នាំ១៩៧៥ ទៅកាន់ដែនដីថ្មីមួយពេញដោយគ្រោះកាច…។

#អវតារ#AVATAR

លោក #ជុតខៃ កើតក្នុងឆ្នាំ១៩៤០ នៅខេត្តកំពង់ចាម។ លោក ជា គ្រូបង្រៀនភាសាបារាំងនិងច្បាប់ ជាអ្នកសរសេរព័ត៌មាន អ្នកនិពន្ធបកប្រែ និងជា នាយកស្តីទីនៅ មហាវិទ្យាល័យច្បាប់។ លោកបានចាកចេញពីស្រុកខ្មែរទៅរស់នៅប្រទេសបារាំងក្នុងឆ្នាំ១៩៨០។ សព្វថ្ងៃលោក ជា បញ្ញាវ័ន្តខ្មែរចូលនិវត្តន៍ម្នាក់ ដែលកំពុងរស់នៅទីក្រុងប៉ារីស ប្រទេសបារាំង ជាមួយក្រុមគ្រួសារ។ ក្នុងវ័យ ៨៤ឆ្នាំ លោកកំពុងចងក្រង សៀវភៅថ្មីៗ ជាបន្តបន្ទាប់។

«១លានហេតុផលដែលត្រូវតែរៀន» របស់ខ្ញុំ

បញ្ចេញមតិ

«រៀនច្រើន ដឹងច្រើន។ រៀនតិច ដឹងតិច។ អត់រៀនសោះ មិនសូវដឹង។»
លោក ស្រី សុភ័ក្រ្ត
អ្នកគ្រប់គ្រងផ្នែកទំនាក់ទំនង និងភាពជាដៃគូ
អង្គការ អេដ អេ អាកស្យុង

“To gain more knowledge, study more. To acquire less knowledge, study less. Without any study, knowledge remains scarce”
Mr. Srey Sopheak, Communication and Partnership Manager at
Aide et Action / Action Education

#ត្រូវតែរៀន#ទាំងអស់គ្នាត្រូវតែរៀន#អ្វីៗទាំងអស់ផ្តើមចេញពីការអប់រំ
#១លានហេតុផលដែលត្រូវតែរៀន
#OneMillionReasonstoLearn

«ពាក្យថាស្រឡាញ់» ពី អ្នកនិពន្ធ គង់ ច័ន្ទវ៉ាន់ណេង

2 មតិ

Rate: 8/10

អានចប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤… ប្រលោមលោកបែបចាស់ទុំ #ពាក្យថាស្រឡាញ់ ពី អ្នកនិពន្ធ គង់ ច័ន្ទវ៉ាន់ណេង នាមប៉ាកកា សេន គឹម ណេង

[…]

  • ម៉េងលី៖ «អឺ! និយាយអ៉ីចឹង សុក្រឹត បានសរសេរសៀវភៅមួយក្បាល ប៉ុន្តែដូចជាជ្រៅជ្រះណាស់ សរសរជាភាសាអង់គ្លេសទៀត! ដល់អ៉ីចឹងមិនដឹងថាគួរទិញឬអត់!»
  • វ៉ាន់ឌី៖ «ទិញមក!»
  • ម៉េងលី៖ «ឯងមានពេលអានដែរ?»
  • វ៉ាន់ឌី៖ «ទិញទុកថ្ងៃក្រោយ! ពេលមានកូន! ពេលកូនធំ! គ្នានឹងទុកឱ្យកូនអាន!»
  • ម៉េងលី៖ «មិនទាន់ការផង វាគិតដល់កូនបាត់! ហើយឯងនឹងប្រាប់កូនឯងថា សៀវភៅនេះ គឺសង្សារចាស់របស់ម៉ាក់វាជាអ្នកសរសេរ?»
  • វ៉ាន់ឌី៖ «ប្រាកដណាស់! ព្រោះគេជាមនុស្សល្អ… ហើយគ្នាមិនដែលខ្មាស់នឹងប្រាប់អ្នកដទៃថា គេជាសង្សារចាស់របស់គ្នាទេ! មានសង្សារចាស់ពូកែអ៊ីចឹង អ្នកណាមិនមានមោទកភាពនោះ?»

[…]

វ៉ាន់ឌី៖ ទេវតា… ក្នុងចំណោមផ្កាយរាប់ម៉ឺនដួងនោះ តើមានមួយដួងផ្តាច់មុខសម្រាប់តែខ្ញុំដែរទេ? ទេវតាក៏ដឹងថាខ្ញុំមិនចូលចិត្តដណ្តើម! អ្វីដែលមានគេស្រឡាញ់ហើយ ទោះខ្ញុំស្រឡាញ់ដែរ ក៏ខ្ញុំស៊ូហាមចិត្តស្រឡាញ់ខ្លួនឯងដែរ។ តែចំពោះបុរសម្នាក់ឈ្មោះ អ៉ឹង យូផេង នេះ… #ទេវតាជួយសម្រួលឱ្យខ្ញុំមួយបានទេ? ខ្ញុំចង់បានគាត់ផ្តាច់មុខ ក្នុងពេលវេលាដ៏សក្តិសមបំផុតមួយ!

[…]

គ្រាន់តែ អានឃ្លាប៉ុណ្ណឹង ក៏អាចដឹងទៅហើយថា វ៉ាន់ឌី ស្រឡាញ់ សុក្រឹត ឬក៏ស្រឡាញ់ យូផេង ?

ចំណាប់អារម្មណ៍ដំបូងរបស់ខ្ញុំចំពោះរឿងនេះគឺ សរសើរអ្នកនិពន្ធនៅរក្សាទឹកដៃកំប្លុកកំប្លែក និងរក្សាសុទិដ្ឋិនិយមនៃជីវិតបាន ហើយរំលេចតាមរយៈពាក្យសន្ទនារបស់តួអង្គ។ បើនិយាយពី ស្នេហាផ្អែមល្ហែម និងកំសត់ ម៉ាកំប្លេរ អត់ខ្វះទេ ត្បិតអ្នកនិពន្ធជំនាញខាងអក្សរសាស្រ្តស្រាប់។ អ្វីដែលពិសេសរបស់អ្នកនិពន្ធគឺ មានការពន្យល់ពាក្យគន្លឹះបន្ថែមដើម្បីឱ្យអ្នកអានបានយល់ និងតាមទាន់និន្នាការ (On Trend) នៃការប្រើពាក្យពេចន៍ក្នុងការសន្ទនាគ្នារបស់យុវវ័យ។ អ្នកនិពន្ធក៏មានការសិក្សាស្រាវជ្រាវបន្ថែមភាពលម្អិតនៃសេណារីយូរបស់សាច់រឿង មិនមែនចងមុងសរសេរទេ។

សម្រង់អត្ថបទ៖ «ពេលត្រូវឆ្កែខាំ អ្វីដែលគួរធ្វើមុនគេគឺលាងសម្អាតកន្លែងមានរបួសនោះឱ្យស្អាត ដើម្បីជម្រះមេរោគដែលនៅជាប់របួស ហើយកុំរុំមុខរបួសឱ្យសោះ! រួចហើយចាំទៅពេទ្យឱ្យលាងរបួសឱ្យម្តងទៀត និងចាក់វ៉ាក់សាំង!»

មិនភ្លេចទេ ឧត្តមគតិនៃសាច់រឿង ដែលបង្កប់តាមរយៈពាក្យ #ធនធានសំខាន់របស់ជាតិ និងការផ្សព្វផ្សាយពីការសន្សំលុយដាក់កូនជ្រូកដីដើម្បីរៀបការ ព្រមទាំងណែនាំគន្លឹះលាក់ចិញ្ចៀនសុំរៀបការក្នុងកូនជ្រូកដី ផងដែរ។

លើសពីប្រលោមលោកបែបមនោសញ្ចេតនា ពាក្យថាស្រឡាញ់ នឹងដាក់វិញ្ញាសារជូនអ្នកអ្នកអានដើម្បីស្វែងរក អត្ថន័យនៃពាក្យថា ស្រឡាញ់ សម្រាប់ជីវិតផ្ទាល់ខ្លួន។

តាមការសង្កេតរបស់ខ្ញុំ សៀវភៅប្រលោមលោកមួយនេះ មិនសូវមានលក់ទូលំទូលាយនៅតាមបណ្ណាល័យ តូប ឬហាងលក់សៀវភៅ ទេ ទាល់តែតាមដានផេករបស់អ្នកនិពន្ធ (https://www.facebook.com/kimneng.sen) ទើបអាចរកបាន។

RFI៖ កាសែត​គាំទ្រ​រដ្ឋាភិបាល​​៣០​ឆ្នាំ ​«រស្មី​កម្ពុជា​» ​បាន​ប្រកាស​បិទ​នៅ​ថ្ងៃ​ទី​១ ​ធ្នូ ​២០២៣

បញ្ចេញមតិ

កាសែត​រស្មី​កម្ពុជា ​គឺជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដ៏ធំ ​ដែល​មាន​និន្នាការ​ទៅរក​រដ្ឋាភិបាល​ត្រូវបាន​ប្រកាស​បិទ​ កាលពី​ថ្ងៃ​ទី​០១ ​ខែ​ធ្នូ ​ឆ្នាំ​២០២៣​នេះ ​បន្ទាប់ពី​កាសែតនេះ​បាន​ដំណើរការ​អស់រយៈពេល​ ៣០ឆ្នាំ​កន្លង​មក។ ​ការ​បាត់បង់​កាសែត ​ដែលមាន​វ័យ​ចំណាស់​មួយនេះ ​ធ្វើឲ្យ​បុគ្គលិក ​និង​អ្នក​កាសែត​ ដែល​នៅ​សេសសល់​ចុងក្រោយ​ជាង​២០​នាក់ ​សម្តែង​​នូវ​ការ​សោកស្តាយ ​និង​ស្នើឲ្យ​ថ្នាក់ដឹកនាំ​ពិចារណា​លើការ​ប្រកាសរំសាយ​បុគ្គលិក​ផងដែរ​​។

កាសែត​រស្មីកម្ពុជា ​ដែលគេ​ស្គាល់ថា​ជា​ប្រព័ន្ធផ្សព្វផ្សាយ​ដ៏ធំ ​និង​ចំណាស់​ជាងគេ ​តែង​សរសេរ​គាំទ្រ​គណបក្ស​កាន់អំណាច​រយៈពេល​ ៣០​ឆ្នាំ​មក​ហើយ​នោះ ពិតជា​ត្រូវបាន​បិទ​លែងដំណើរការ​ទាំងស្រុង​ចាប់ពី​ថ្ងៃទី​០១ ​ខែ​ធ្នូទៅ​។ ​គេហទំព័រ ​បណ្តាញទំនាក់ទំនង​សង្គម​ផ្សេង​ៗ ដូចជា​ហ្វេសប៊ុក ​យូធូប​ជាដើម​របស់​រស្មីកម្ពុជា ​មកទល់​ថ្ងៃនេះ​គេ​មិនអាច​បើកឃើញ​នោះទេ​។

ការ​បិទទ្វារ​កាសែត​រស្មី​កម្ពុជា​ពេលនេះ ​គឺជា​ការបិទ​លើកទីពីរ ​បន្ទាប់ពី​កាសែត​ដ៏ធំ ​និងមាន​ឈ្មោះ​បោះសម្លេង​មួយនេះ​ ត្រូវបាន​បិទម្តង​ហើយ​កាលពី​ឆ្នាំ​២០២០ ​ដោយ​បញ្ចប់​ការបោះពុម្ព​ទាំងស្រុង​ ហើយ​បន្តដំណើរ​ការ​តាម​អនឡាញ​។ បុគ្គលិក ​និង​អ្នក​កាសែត​ជាច្រើន ​ត្រូវបាន​កាត់បន្ថយ​ ដោយទុកតែ​ចំនួន​ជាង២០​នាក់ ​ឲ្យ​ដំណើរការ​តាម​ប្រព័ន្ធ​អនឡាញ ​រួមមាន​គេហទំព័រ ​ហ្វេសប៊ុក ​យូធូប​ តេឡេក្រាម​។​ល​។

មិនមាន​ការ​បញ្ជាក់​ពី​អ្នក​ទ្រទ្រង់​ដល់​ដំណើរ​ការ​កាសែត​នៅឡើយ​ពីមូលហេតុ​ពិតប្រាកដ​នៃ​ការ​បិទ​ ក៏ប៉ុន្តែ​នាយក​គ្រប់គ្រង​រស្មីកម្ពុជា ​បាន​លើកឡើង​ថា ​«រស់​ដោយសារ​ជំនួយ ​ក្រុមប្រឹក្សាភិបាល​សម្រេច​រំសាយបុគ្គលិក​ចាប់ពី​ថ្ងៃ​ទី​២​ ធ្នូ ​ឆ្នាំ​២០២៣ ​ដោយគិត​តាម​ច្បាប់​ការងារ​ ប្រាក់​អតីតភាព​ ប្រាក់​ប៉ះប៉ូវ​៣​ខែ​។ ​នេះបើតាម​សារ​ដែល​អ្នកកាសែត​រស្មីកម្ពុជា​បានចែកចាយ​គ្នា​។ ​សូមរំលឹកថា​កាលពី​ខែ​តុលា ​ឆ្នាំ​២០២០ ​ខណៈដែល​រស្មីកម្ពុជា​បិទ​ពីការ​បោះពុម្ព ​ហើយប្តូរទៅ​ជា​អនឡាញ​វិញ ​នាយក​គ្រប់គ្រង​ការផ្សាយ​កាសែតនេះ​បាន​ប្រាប់​ពីមូលហេតុ​នៃ​ការបិទ​កាលនោះ ​គឺមាន​កត្តា​ចំនួនពីរ ​ទី​១ ​កត្តា​ហិរញ្ញវត្ថុ ​និង​ទី​២ ដើម្បី​ធ្វើការ​កែទម្រង់​ថ្មី ​ឲ្យ​ស្របទៅ​នឹង​ការវិវត្តន៍​នៃ​សភាព​ការ​ថ្មី​របស់​សង្គម​។

ទោះយ៉ាងណា ​បុគ្គលិក​ចាស់​វស្សា​របស់​រស្មីកម្ពុជា​គឺ​លោក​ ប៉ែន ខុន ​បាន​សរសេរ​លើ​ហ្វេសប៊ុក ​ដែលមាន​គណនី​ឈ្មោះ ​Pen Khon ​ថា ​អរគុណ​សន្តិភាព ​ដែលបាន​ផ្តល់​ឱកាស​ឱ្យលោក ​មាន​ការងារ​រហូតដល់​៣៧​ឆ្នាំ ​ដោយ​ក្នុងរយៈពេល​៣៧ឆ្នាំនេះ ​៧ឆ្នាំ​លោក​បាន​បម្រើការងារ​នៅក្នុង​ស្ថាប័នបក្ស ​និង​រដ្ឋ ​និង​រយៈ៣០ឆ្នាំ​នៅក្នុង​អង្គភាព​មួយនេះ ​ដោយ​ទាំងយប់​ទាំងថ្ងៃ​មិនថា​ភ្លៀងខ្យល់​ត្រជាក់ ​ឬក្តៅ​យ៉ាងណា​ឡើយ​។

លោក​ ខុន ​បន្តថា ​លោក​បំរើ​ការងារ​នៅក្នុង​សម័យកាល​ប្រទេសជាតិ​មាន​សង្គ្រាម ​ចរចា ​ការពារ​បង្រួបបង្រួម​ដោយ​អនុវត្ត​គោលនយោបាយ​ឈ្នះឈ្នះ ​និង​ការអភិវឌ្ឍន៍​រហូត​ប្រទេសជាតិ​មាន​ការរីកចម្រើន​គ្រប់វិស័យ ​ហើយ​លោក​ក៏បាន​មកដល់​ថ្ងៃមួយ ​ដែល​នឹកស្មាន​មិនដល់​ថា​កាសែត​ធំ​ជាងគេ ​មាន​ឥទ្ធិពលខ្លាំង​ជាងគេ ​មាន​ប្រជាប្រិយ​ជាងគេ​ទាំងនៅ​ក្នុង​ស្រុក ​និង​ក្រៅ​ប្រទេស ​ជា​កាសែត​មាន​និន្នាការ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​អស់ពេល​បី​ទសវត្សរ៍​មកនេះ​ បែរជា​ត្រូវប្រកាស​រំសាយ​មន្ត្រី ​បុគ្គលិក​ទាំងអស់​នៃ​កាសែត​រស្មី​កម្ពុជា​នៅថ្ងៃ​ទី​១ ​ខែ​ធ្នូ ​ឆ្នាំ​២០២៣​បែប​នេះសោះ​។ ​អរគុណ​សន្តិភាព​!

ដោយមាន​ការចូលរួម​សោកស្ដាយ ​លោក ​ប៉ែន ខុន ​ក៏បាន​បញ្ជាក់ថា ​កាសែត​មួយនេះ​មាន​និន្នាការ​គាំទ្រ​បក្ស​ប្រជាជន​កម្ពុជា ​ក្នុងចំណោម​កាសែត​ជាច្រើន​ទៀត​ ហើយ​ការប្រកាស​រំសាយ​បុគ្គលិក​ជារឿងមួយ​មិនគួរ​កើតឡើង​ឡើយ​។

ជាមួយគ្នា​នេះ​ អ្នក​កាសែត​រស្មីកម្ពុជា​ផ្សេងទៀត​ ដែល​រងនូវការ​បាត់បង់​ការងារ​ដែរ​នោះ ​បាន​លើកឡើង​ថា​រស្មីកម្ពុជា ​ជា​សារព័ត៌មាន​មួយ ​ដែល​ល្បីឈ្មោះ ​និង​បោះសម្លេង​តាំងពី​ឆ្នាំ​១៩៩៣ ​មក​ ដោយ​ពួកគេ​ស្នើសុំ​ឲ្យ​ថ្នាក់ដឹកនាំ​មេត្តា​ពិចារណា​ចំពោះ​ការ​រំសាយ​បុគ្គលិក​ពេលនេះ ​និង​មានការ​ចោទសួរ​ថា​ហេតុអ្វី​ វិទ្យុ​VOD ​បិទ​ឲ្យគេ​ចូល​ក្របខ័ណ្ឌ ​ដល់ពេលនេះ​រស្មីកម្ពុជា​វិញ ​គ្មានអ្វី​ទាំងអស់​៕

អត្ថបទចេញផ្សាយដោយ RFI Khmer ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣៖ កាសែត​គាំទ្រ​រដ្ឋាភិបាល​​៣០​ឆ្នាំ ​«រស្មី​កម្ពុជា​» ​បាន​ប្រកាស​បិទ​នៅ​ថ្ងៃ​ទី​១ ​ធ្នូ ​២០២៣​

លទ្ធផលប្រឡងបាក់ឌុប២០២៣

បញ្ចេញមតិ

លទ្ធផលប្រឡងបាក់ឌុប (សម័យប្រឡង៖ ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣)

  • បេក្ខជនជាប់សរុប ៩៨ ៤៦០នាក់ (៧២.៨៩%នៃបេក្ខជនមកប្រឡង)
  • បេក្ខជននិទ្ទេស A មានចំនួន ១ ៦៧៣នាក់
  • បេក្ខជននិទ្ទេស B ចំនួន ៦ ៩៦៤នាក់
  • បេក្ខជននិទ្ទេស C ចំនួន ១៨ ៣០៨នាក់
  • បេក្ខជននិទ្ទេស D ចំនួន ៣៤ ២៤៦នាក់
  • បេក្ខជននិទ្ទេស E ចំនួន ៣៧ ២៦៩នាក់

យោងសេចក្តីប្រកាសព័ត៌មានមួយ របស់ក្រសួងអប់រំ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ តួលេខសំខាន់ៗនៃការប្រឡងបាក់ឌុបឆ្នាំ២០២៣ រួមមាន៖

  • បេក្ខជនមានឈ្មោះប្រឡងសរុប ចំនួន ១៣៧ ៤១២នាក់ (ស្រី ៧៣ ២៧៨នាក់)
  • បេក្ខជនថ្នាក់វិទ្យាសាស្រ្ត មានចំនួន ៤១ ៣៧៩នាក់ (២៤ ៧៨៩នាក់)
  • បេក្ខជនថ្នាក់វិទ្យាសាស្រ្តសង្គម មានចំនួន ៨៦ ០៣៣នាក់ (ស្រី ៤៨ ៤៨៩នាក់)
  • មណ្ឌលសំណេរ ២២៧មណ្ឌល ត្រូវជា ៥ ៥៤៣បន្ទប់ ក្នុងនោះ ថ្នាក់វិទ្យាសាស្រ្តមានចំនួន ៧២មណ្ឌល ត្រូវជា ១ ៦៨២បន្ទប់ និងថ្នាក់វិទ្យាសាស្រ្តសង្គមមានចំនួន ១៥៥មណ្ឌល ត្រូវជា ៣ ៨៦១បន្ទប់។
  • មណ្ឌលកំណែសម្រាបការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានចំនួន ១០មណ្ឌល នៅរាជធានីភ្នំពេញ
  • គណៈមេប្រយោគ និងគណៈកម្មការផ្សេងៗដែ​លត្រូវចូលរួមក្នុងដំណើរការប្រឡងនៅគ្រប់ដំណាក់កាល មានចំនួនសរុប ២៩ ៥២៥នាក់ ក្នុងនោះមកពី ថ្នាក់ក្រសួងចំនួន ៤ ១២៦នាក់ និងមកពីថ្នាក់រាជធានី ខេត្តចំនួន ២៥ ៣៩៩នាក់។
  • វិញ្ញាសាប្រឡងមាន៧មុខវិជ្ជា៖ ថ្នាក់វិទ្យាសាស្រ្ត រួមមាន គីមីវិទ្យា ជីវវិទ្យា រូបវិទ្យា ប្រវត្តវិទ្យា អក្សរសាស្រ្តខ្មែរ ភាសាបរទេស និងគណិតវិទ្យា។ សម្រាប់ ថ្នាក់វិទ្យាសាស្រ្តសង្គម រួមមាន ភូមិវិទ្យា ប្រវត្តិវិទ្យា សីលធម៌-ពលរដ្ឋវិជ្ជា ផែនដី និងបរិស្ថានវិទ្យា គណិតវិទ្យា ភាសាបរទេស និងអក្សរសាស្រ្តខ្មែរ។

លោកនាយករដ្ឋមន្រ្តីកម្ពុជា ហ៊ុន ម៉ាណែត ចែករំលែកនិក្ខេបបទថ្នាក់បណ្ឌិតរបស់ខ្លួនជាសាធារណៈ

បញ្ចេញមតិ

មួយថ្ងៃ មុនពេលកម្ពុជារៀបចំ អបអរសាទរ ទិវាបុណ្យឯករាជ្យជាតិលើកទី៧០ (០៩ វិច្ឆិកា ១៩៥៣-២០២៣) លោក​នាយករដ្ឋមន្រ្តីកម្ពុជា ហ៊ុន ម៉ាណែត ចែករំលែកនូវ សេចក្តីចម្លងនិក្ខេបបទ ទាំងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត របស់ខ្លួន ជាសាធារណៈ ដើម្បីឆ្លើយតបភ្លាមៗ ទៅនឹងលិខិតចំហរមួយ របស់លោកបណ្ឌិត David Whitehouse ជា អ្នកកាសែតឯករាជ្យម្នាក់ នៅក្នុងទីក្រុងប៉ារីស។

លោកបណ្ឌិត David Whitehouse ធ្លាប់បម្រើការងារជា ការីនិពន្ធម្នាក់ នៅសារព័ត៌មាន Bloomberg News (ទីភ្នាក់ងារសារព័ត៌មានអន្តរជាតិ មានមូលដ្ឋាននៅ ទីក្រុងញ៉ូយ៉ក សហរដ្ឋអាមេរិក) អស់រយៈពេល ១៧ឆ្នាំ។ លោកជា សហនិពន្ធសៀវភៅ ស្តីពី ការតស៊ូរបស់ លោក សម រង្ស៊ី ដើម្បីប្រជាធិបតេយ្យនៅកម្ពុជា (We Didn’t Start the Fire: My Struggle for Democracry in Cambodia, Sam Rainsy with David Whitehouse) ដែលបានចេញផ្សាយក្នុងឆ្នាំ២០២៣ និង សៀវភៅស្តីពី Rwanda (Insearch of Rwanda’s Gnocidaires: French Justice and the Lost Decades) ហើយបច្ចុប្បន្នលោកជា ការីនិពន្ធ របស់ The Africa Report នៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។

អ្នកកាសែតអន្តរជាតិ​ រូបនេះ បានចេញ លិខិតចំហរមួយ ផ្ញើជូនលោក ហ៊ុន ម៉ាណែត ផ្សាយនៅលើ ទស្សនាវដ្តី The Diplomat (អត្ថបទទស្សនៈ) កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ត្អូញត្អែរពី ឧបសគ្គក្នុងការស្វែងរក និក្ខេបបទថ្នាក់បណ្ឌិត (សេដ្ឋកិច្ច) របស់លោក ហ៊ុន ម៉ាណែត ក្នុងឆ្នាំ២០០៩ ដ្បិតថា សំណើជាច្រើនលើកច្រើនសារ ដើម្បីសុំចម្លងនិក្ខេបបទរបស់ លោកនាយករដ្ឋមន្រ្តីកម្ពុជា ទៅ Bristol University ប្រទេសអង់គ្លេស ត្រូវបានបដិសេធ លើសពីនោះទៀត សូម្បីតែ ការិយាល័យព័ត៌មាន របស់លោកនាយករដ្ឋមន្រ្តីកម្ពុជា ក៏មិនឆ្លើយតបដែរ។

លោក David Whitehouse បញ្ជាក់ក្នុងលិខិត ដែលមាន ៤៣៤ពាក្យ ជាភាសាអង់គ្លេសថា (បកប្រែក្រៅផ្លូវការ)៖ «សំណើរបស់ខ្ញុំ ត្រូវបានបដិសេធដោយសាកលវិទ្យាល័យ។ អ្នកបានថ្លែងនៅក្នុងសុន្ទរកថា ជាសាធារណៈមួយ កាលពីថ្ងៃទី០២ ខែវិច្ឆិកា ថា អ្នកសុខចិត្តផ្តល់និក្ខេបបទរបស់អ្នកតាមការស្នើសុំ។ នៅថ្ងៃបន្ទាប់ ខ្ញុំបានទទួលការជូនដំណឹងពី សាកលវិទ្យាល័យ ថា ការប្តឹងឧទ្ធរណ៍របស់ខ្ញុំចំពោះការសម្រេចចិត្តដើមរបស់ពួកគេ ក៏ត្រូវបានបដិសេធផងដែរ។ […] ផ្លូវតែមួយគត់ដែលអាចធ្វើទៅបានគឺ ប្តឹងទៅកាន់ ស្នងការព័ត៌មានរបស់រដ្ឋាភិបាលអង់គ្លេស។»

លោកបន្ថែមថា (បកប្រែក្រៅផ្លូវការ)៖ «លទ្ធផលនៃការស្រាវជ្រាវរបស់អ្នក សម្រាប់សេដ្ឋកិច្ចកម្ពុជា គួរត្រូវបានវាយតម្លៃ និងអាចធ្វើឱ្យប្រសើរឡើងដោយអ្នកជំនាញឯកទេស រួមទាំងប្រជាជនកម្ពុជា ដែលបានលះបង់ជីវិតការងាររបស់ពួកគេចំពោះប្រធានបទនេះ។ ខ្ញុំសង្ឃឹមថា អ្នកនឹងធ្វើឱ្យ និក្ខេបបទនោះ អាចរកបានដោយវិធីសាស្រ្តងាយស្រួលណាមួយ ឱ្យបានកាន់តែឆាប់ តាមដែលអាចធ្វើទៅបាន។

An Open Letter to Cambodia’s Hun Manet About His PhD Thesis

Despite repeated requests, Bristol University has refused to release the Cambodian leader’s doctoral thesis in economics.

By David Whitehouse

November 08, 2023

Prime Minister Dr. Hun Manet,

At present, your PhD thesis, completed at Bristol University in 2009, sits gathering dust on a shelf in a library building in southwest Britain.

No one reads it and no one is allowed to photocopy it. Neither is it possible to transfer it to any other academic library. The thesis is literally kept under lock and key.

Most theses are readily available to be read by interested researchers everywhere. You will have needed to read many completed theses yourself in the course of your studies.

In early August, I made a request to the university under British freedom of information legislation to be allowed to make a copy of your thesis. Unpublished academic theses can be released under British law if this is deemed to be in the public interest. Given your position as prime minister of a least developed country, the public interest grounds for releasing your research, which I understand concerns small and medium-sized businesses, is clear. For many poor countries, as you know, small business growth is the most realistic engine of mass job creation.

My request was refused by the university. You said in a public speech on November 2 that you are willing to provide your thesis on request. The following day, I received notification from the university that my appeal of their original decision had also been refused.

I have contacted your press office to request a copy of the thesis but have not yet received a reply. Bristol University has contacted you to ask for permission to digitize your thesis, but as yet they don’t have an answer either.

I have relayed the latest decision from the university to your press office, again without reply. With the process of trying to obtain the thesis from the university now exhausted, the only possible further avenue is an appeal to the British government’s Information Commissioner.

There is everything to be gained by making the fruits of your years of research publicly available. This would allow expert public discussion which, in the case of most academic theses, allows knowledge in the subject area to move forward.

The implications of your research for the Cambodian economy could be evaluated and very possibly improved by specialists, including Cambodians, who have devoted their whole working lives to the subject. I hope that you will make it available by any convenient method as soon as possible.

អត្ថបទដើម ដកស្រង់ចេញពី អត្ថបទទស្សនៈមួយចេញផ្សាយដោយ The Diplomat ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣

លោកបណ្ឌិត David Whitehouse (រូបឆ្វេង) និងលោកនាយករដ្ឋមន្រ្តីកម្ពុជា ហ៊ុន ម៉ាណែត (រូបស្តាំ)

ឆ្លើយតបលិខិតចំហររបស់ លោក David Whitehouse លោកនាយករដ្ឋមន្រ្តីកម្ពុជា បានបកស្រាយ តាមរយៈ បណ្តាញសង្គមតេឡេក្រាម និងហ្វេសប៊ុក ផ្លូវការថា លោកមិនបានដឹងពីគោលការណ៍គ្រប់គ្រង ឬចែកចាយឯកសារស្រាវជ្រាវរបស់និស្សិត របស់សាកលវិទ្យាល័យ Britsol ឡើយ ហើយក៏មិនដែលបានស្នើសុំឱ្យ​ សាកលវិទ្យាល័យ រក្សា និក្ខេបបទ (ថ្នាក់បណ្ឌិត) ដែលបានសរសេរ និងបញ្ចប់កាលពីជាង ១៥ ឆ្នាំមុន នោះជាការសម្ងាត់ឡើយ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បញ្ជាក់ ក្នុងលិខិតដែលមាន ទាំងជាភាសាខ្មែរ និង ២៨៣ពាក្យជាភាសាអង់គ្លេស ឌឺដង ទៅវិញថា៖ «ខ្ញុំក៏គ្មានហេតុផលណាមួយ ក្នុងការរក្សានិក្ខេបបទរបស់ខ្ញុំជាការសម្ងាត់ដែរ។ […] លោកក៏នឹងទទួលបានសេចក្តីចម្លងនិក្ខេបបទនេះដូចគ្នាដែរ ប្រសិនបើលោកបានស្នើមកខ្ញុំដោយផ្ទាល់តាំងតែពីមុនមក។ »

ជាលទ្ធផល លោកនាយករដ្ឋមន្រ្តីកម្ពុជា បានចែករំលែកសេចក្តីចម្លងនិក្ខេបបទ ទាំងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (ឆ្នាំ២០០១) និងថ្នាក់បណ្ឌិត (ឆ្នាំ២០០៩) ជាសាធារណៈ តាមរយៈតំណភ្ជាប់ដើម្បីដោនឡូតឯកសារនិក្ខេបបទ នៅលើ តេឡេក្រាមផ្លូវការរបស់លោក ហ៊ុន ម៉ាណែត៖ https://t.me/Dr_Hunmanetofcambodia/5632​​

ឆ្លើយតបចំពោះលិខិតចំហរបស់លោក David Whitehouse ពាក់ព័ន្ធនឹង និក្ខេបបទថ្នាក់បណ្ឌិតរបស់ខ្ញុំ (ចេញផ្សាយនៅក្នុងទស្សនាវដ្តី the Diplomat ចុះថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣)

ជូនលោក David Whitehouse ÷

១. ខ្ញុំសូមអរគុណ ចំពោះបំណងរបស់លោក ក្នុងការស្វែងរក និក្ខេបបទថ្នាក់បណ្ឌិតរបស់ខ្ញុំ, បើទោះបីជាខ្ញុំនៅតែមិនយល់ច្បាស់អំពីបំណងពិតប្រាកដរបស់លោកក្នុងការស្នើសុំនោះ ក៏ដោយ។

២. ខ្ញុំពិតជាសោកស្តាយ នៅពេលដែលបានដឹងថាលោកមានការលំបាក ក្នុងការស្នើសុំសេចក្តីចម្លងនិក្ខេបបទថ្នាក់បណ្ឌិតនេះ ពីសាកលវិទ្យាល័យ Bristol ។ ខ្ញុំមិនបានដឹងអំពីគោលការណ៍ ឬបទប្បញ្ញត្តិរបស់សាកលវិទ្យាល័យ ពាក់ព័ន្ធនឹងការគ្រប់គ្រងឬចែកចាយឯកសារស្រាវជ្រាវរបស់និស្សិត ដូចជានិក្ខេបបទរបស់ខ្ញុំនេះទេ។ តាមការចងចាំរបស់ខ្ញុំ គឺខ្ញុំមិនដែលបានស្នើសុំឱ្យសាកលវិទ្យាល័យ Bristol រក្សានិក្ខេបបទនេះជាការសម្ងាត់នោះឡើយ។

៣. ខ្ញុំក៏គ្មានហេតុផលណាមួយ ក្នុងការរក្សានិក្ខេបបទរបស់ខ្ញុំជាការសម្ងាត់ដែរ ។ និក្ខេបបទនេះ ជាលទ្ធផលដែលកើតចេញពីការសិក្សាស្រាវជ្រាវ និងការវិភាគជាច្រើនឆ្នាំ រួមទាំងការពិគ្រោះយោបល់ជាប្រចាំ ជាមួយលោកទីប្រឹក្សារបស់ខ្ញុំ (គឺ លោកសាស្រ្តាចារ្យ Jonathan Temple)។ សមិទ្ធផលនេះក៏បានឆ្លងការការពារ នៅចំពោះមុខគណៈកម្មការសាស្ត្រាចារ្យ ដើម្បីទទួលបានការឯកភាពចុងក្រោយ ។

៤. ផ្ទុយទៅវិញ ខ្ញុំក៏ដូចអ្នកសិក្សាស្រាវជ្រាវដទៃទៀតដែរ តែងពេញចិត្តនូវការផ្តល់វាយតម្លៃ ផ្តល់មតិ ចំពោះសមិទ្ធផលការងាររបស់យើង, ជាពិសេស ពីសំណាក់អ្នកដែលមានសមត្ថភាពជំនាញ រួមទាំងអ្នកសិក្សាអ្នកស្រាវជ្រាវដទៃទៀតផងដែរ ។ តាមពិតទៅ, ខ្ញុំធ្លាប់បានចែករំលែកសេចក្តីចម្លងនិក្ខេបបទរបស់ខ្ញុំ ជូនទៅបុគ្គលមួយចំនួនរួចមកហើយនាពេលកន្លងមក ដែលមានការចាប់អារម្មណ៍និងបានស្នើសុំមកខ្ញុំ ដែលក្នុងនោះ រួមមានទាំងអ្នកសិក្សាស្រាវជ្រាវផងដែរ ។

លោកក៏នឹងទទួលបានសេចក្តីចម្លងនិក្ខេបបទនេះដូចគ្នាដែរ ប្រសិនបើលោកបានស្នើមកខ្ញុំដោយផ្ទាល់តាំងតែពីមុនមក។

៥. ដូច្នេះ, ខ្ញុំសូមឆ្លៀតឱកាសនេះ ចែករំលែកនូវសេចក្តីចម្លងនិក្ខេបបទរបស់ខ្ញុំ ទាំងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ជាសាធារណៈ នាពេលនេះ ដើម្បីឱ្យលោក និងអ្នកដែលមានចំណាប់អារម្មណ៍ដទៃទៀត អានស្នាដៃសិក្សាទាំងនេះ ដែលខ្ញុំបានសរសេរ និងបញ្ចប់កាលពីជាង ២២ឆ្នាំ (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់) និង ១៥ ឆ្នាំមុន (ថ្នាក់បណ្ឌិត) មកម៉្លេះ ។

៦. សូមជូនពរលោក និងរីករាយអាននិក្ខេបបទរបស់ខ្ញុំ។

Response to Mr. David Whitehouse’s open letter to me regarding his request for my PhD Thesis

(Published in the Diplomat magazine, dated November 08, 2023) :

Dear Mr. David Whitehouse,

1. I appreciate your interest in obtaining a copy of my PhD thesis, though I am not sure about your motive for seeking this academic work.

2. I am sorry to hear that you have had difficulty in obtaining a copy from the University of Bristol. I do not know what is the rule of the University regarding giving out students’ works, such as my thesis. To the best of my memory, I have never requested Bristol University to keep my thesis confidential.

3. There is no reason for me to keep my thesis strictly confidential. It is after all an academic work, which has resulted from many years of research and analysis works, regular consultations with my supervisor, Professor Jonathan Temple; as well as thesis defense in front of a panel of professors to get the final approval.

4. On the contrary, I​, just like any academic researcher, would very much welcome any feedback given to my works especially from qualified persons, including other academics and researchers. In fact, I have given out my thesis to a number of people in the past, including academics and researchers, who requested it.

It would be the same for you, if you had requested directly to me earlier.

5. I would like to take this opportunity to share my theses, both Master’s and PhD’s, publicly, so that you and also anyone else who may be interested to read these works, which I wrote 22 years and 15years ago, respectively, can do so easily.

6. I wish you all the best and Happy Reading.

សូមជូនតំណភ្ជាប់ដើម្បីដោនឡូតឯកសារនិក្ខេបបទ៖

Kindly find the link below to download the thesis:

https://t.me/Dr_Hunmanetofcambodia/5632

ដកស្រង់ទាំងស្រុងចេញពី អត្ថបទលើហ្វេសប៊ុកផ្លូវការ លោកនាយករដ្ឋមន្រ្តីកម្ពុជា ហ៊ុន ម៉ាណែត ចេញផ្សាយថ្ងៃពុធ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១០និង៣៥នាទីយប់

លោកអ្នកក៏អាចដោនឡូត និក្ខេបបទថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត តាមតំណភ្ជាប់ខាងក្រោមបាន៖

បញ្ជីឈ្មោះរាជរដ្ឋាភិបាលកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា

បញ្ចេញមតិ

លោក តាន់​ ហ្សង់-ហ្រ្វង់ស័រ​៖ លាជាមុន លាហើយវិទ្យុបារាំងRFI…

បញ្ចេញមតិ

លោក​ តាន់​ ហ្សង់-​ហ្រ្វង់ស័រ​ អតីត​​នាយក​គ្រប់​គ្រង​ការផ្សាយ​ជា​ភាសាខ្មែរ​ ​របស់ ​វិទ្យុ​បារាំង​អន្តរ​ជាតិ RFI

លាជាមុន លាហើយវិទ្យុបារាំងRFI…


នៅថ្ងៃទី៣១ សីហា ខាងមុខនេះ ពោលគឺប្រមាណ ៣០ថ្ងៃទៀត ខ្ញុំនឹងបញ្ចប់តួនាទីរបស់ខ្ញុំ នៅវិទ្យុបារាំងអន្តរជាតិRFI។ ខ្ញុំបានជូនដំណឹងស្តីពីការចាកចេញនេះរបស់ខ្ញុំ ដល់លោកស្រីប្រធានអគ្គនាយកនៃស្ថាប័ន នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងថ្ងៃទី១៥ មីនា កាលពីជាងបួនខែមុន។ ប៉ុន្តែ គាត់បានស្នើខ្ញុំឱ្យបន្តកិច្ចការរហូតដល់ចុងខែសីហា ដើម្បីកែទម្រង់ការផ្សាយជាខេមរភាសា ដោយត្រូវឆ្លងចេញពីការផ្សាយតាមវិទ្យុ ទៅកាន់ការផ្សាយតាមប្រពន្ធ័ឌីជីថលទាំងស្រុង ជាអាទិ៍តាមហ្វេសប៊ុក (Facebook)។ កាងារទាំងនេះ ចប់ដាច់ស្រេចអស់ហើយ។ តាំងពីថ្ងៃចន្ទ ទី៣១ កក្កដាមក អស់មានទៀតហើយ សំឡេងរបស់ វិទ្យុបារាំងRFI តាមរលកអាកាស​FM​ នៅកម្ពុជា។ ផ្ទុយទៅវិញ ការផ្សាយ ជាអាទិ៍តាមFacebook ត្រូវបានពង្រីកនិងពង្រឹង ប្រកបដោយលក្ខណៈសម្បូរបែប ដោយ​សារ​ការប្រឹងប្រែង​រួមគ្នា រវាងក្រុមការងារនៅភ្នំពេញ និងក្រុមការងារនៅប៉ារីស។


ក្នុងពេលនេះ ទោះជាត្រូវនៅបន្តកិច្ចការបន្តិចបន្តួចនៅវិទ្យុRFI រហូតដល់ចុងខែសីហាក្តី ក៏ខ្ញុំសូមឆ្លៀតពេល សរសេរថ្លែងអំណរគុណនិងសរសេរលាឱ្យហើយ ប្រិយមិត្តទាំងអស់ ដែលគាំទ្រខ្ញុំបាទ ជាយូរឆ្នាំកន្លងមកហើយ…

ខ្ញុំមិនភ្លេចទេ ប្រិយមិត្តអ្នកគាំទ្រខ្ញុំបាទដំបូងគេបង្អស់នៅប៉ារីស និងជាយក្រុងប៉ារីសដែល ពីឆ្នាំ១៩៩៣ដល់ឆ្នាំ២០០៥ តាមដានស្តាប់វិទ្យុ RFI តាមរលកអាកាសមធ្យមOM។ ខ្ញុំមិនភ្លេចទេ ប្រិយមិត្តអ្នកគាំទ្រខ្ញុំបាទនៅកម្ពុជាដែល ពីឆ្នាំ២០០៥ ដល់ឆ្នាំ២០២៣ តាមដានស្តាប់វិទ្យុRFIតាមរលកអាកាសFM។ ខ្ញុំមិនភ្លេចទេ ប្រិយមិត្តអ្នកគាំទ្រខ្ញុំបាទនៅគ្រប់ជ្រុងជ្រយ ក្នុងពិភពលោកដែល ក្នុង​រយៈពេល​ប៉ុន្មានឆ្នាំចុងក្រោយនេះ តាមដានស្តាប់វិទ្យុRFI តាមប្រព័ន្ធឌីជីថល ពិសេស Facebook និងYouTube។ ចំពោះការគាំទ្រ និងសេចក្តីស្រឡាញ់ទាំងអស់នេះ ខ្ញុំសូមលំឱនកាយសំពះដឹងគុណ លោក លោកស្រី អ្នកនាងកញ្ញា និងបងប្អូនកូនក្មួយ…

ទន្ទឹមគ្នានេះដែរ ខ្ញុំក៏សូមឆ្លៀតផ្ញើក្តីនឹករលឹកទៅកាន់ លោកពូៗនិងអ្នកមីងៗ(គាត់ចាស់ៗអស់ហើយ) ដែលជាសហការីជំនាន់ទីមួយរបស់ខ្ញុំនៅវិទ្យុRFI។ សុទ្ធសឹងជា បញ្ញវន្ត អតីតគ្រូបង្រៀន និងអ្នកកាសែតជើងចាស់សម័យមុន ដូចជា លោក វ៉ាន់ឌី កាអុន, លោក សុទ្ធ ប៉ូលីន, លោក កែវ ឆៃយ៉ា, លោក រស់ ចន្ត្រាបុត្រ, លោកស្រី បុិច សង្វាវ៉ាន់…។ ចំពោះការជួយផ្នែកភាសាខ្មែរ (កាលសម័យហ្នឹង ភាសាខ្មែរខ្ញុំមិនជ្រៅជ្រះ) ក្មួយ ហ្សង់-ហ្វ្រង់ស័រ តាន់ សូមលំឱនកាយសំពះដឹងគុណ លោកពូៗ និងអ្នកមីងៗ…


ខ្ញុំក៏សូមឆ្លៀតអរគុណសហការីជំនាន់ទី២ ទី៣ និងទី៤ នៅប៉ារីស ក៏ដូចនៅភ្នំពេញ។ ភាគច្រើននៅបន្តការងារក្នុងស្ថាប័នRFI តទៅទៀត។ រីឯមួយចំនួនតូច បានក្លាយជា សមាជិករាជរដ្ឋាភិបាល ឬជាឧត្តមមន្ត្រីនៅកម្ពុជា។ ចាប់ពីថ្ងៃទី១ កញ្ញា ខាងមុខនេះ​​តទៅ លោក សេង ឌីណា និងលោក គួច គុន្ធារ៉ា នឹងឡើងកាន់តំណែងជា អ្នកដឹកនាំវិទ្យុRFI​ ជាខេមរភាសា គ្រប់គ្រងក្រុមការងារ​នៅ​ប៉ារីស និងនៅភ្នំពេញ។


ចុងក្រោយបង្អស់ ខ្ញុំសូមអរគុណថ្នាក់ដឹកនាំវិទ្យុបារាំងអន្តរជាតិជាបន្តបន្ទាប់ តាំងពីឆ្នាំ១៩៩៣មក។ អរគុណចំពោះទំនុកចិត្ត អរគុណចំពោះតំណែងជាបន្តបន្ទាប់ អរគុណដែលតាមរយៈបង្អួចដ៏តូចមួយនៃស្ថាប័នវិទ្យុRFI បើកលទ្ធភាពឱ្យខ្ញុំបាទ បន្លឺសំឡេងផ្សព្វផ្សាយចំណេះដឹងដល់ប្រជាជនខ្មែរ ដើម្បីប្រយោជន៍នៃកម្ពុជា៕

ហ្សង់ ហ្វ្រង់ស័រ តាន់

ដកស្រង់ចេញពី អត្ថបទទាំងស្រុងរបស់លោក តាន់ ហ្សង់ ហ្រ្វង់ស័រ ដែលបានចេញផ្សាយកាលពីថ្ងៃអង្ការ ទី០១​​​ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ០៦និង៤៩នាទីយប់

អត្ថបទទាក់ទង៖

Cambodia: More resources for inclusive schools

បញ្ចេញមតិ

Sounan is a 27-year-old teacher. Her school, located in one of the districts of Phnom Penh, benefits from cooperation between the Ministry of Education, Youth and Sport and the Rabbit School organisation, a partner of Action Education. Born in Takeo province, in the south of Cambodia, Sounan obtained a degree in management while working as an educational assistant for Rabbit School. Action Education provided her with a grant and training materials, and encouraged her to take the competitive examination to become a teacher.

Ms. Miech Sounan, a teacher of an integrated class at Toul Kork Primary School playing game with her mental disabilities student.

Lack of awareness of mental disability

Sounan says: ” Being a teacher has always been my dream. My class has 25 pupils, aged 8 to 12, with mental disabilities (autism, Down’s syndrome, intellectual disabilities, etc.). My view of disability has changed a lot. My pupils need special attention and learning so that they can progress and become more independent. When I’m ill or absent, I worry about them as if they were my own children. The biggest challenge is the discrimination they face. I don’t blame the general public’s perception, which I think is linked to a lack of understanding of mental disability. We encourage shared spaces and activities with other pupils. The positive impact we can have on these children’s lives and the relationships of trust we build with them make me love this job. Many thanks to Action Education for their support! “

Training 3,200 teachers by 2022

Action Education and its partner Rabbit School promote access to education and the rights of children with intellectual disabilities in Cambodia. By 2023, Rabbit School will be educating 670 intellectually disabled children aged between 4 and 25, including 369 girls, with the aim of integrating these children into the school system wherever possible. Action Education has exceeded its target of training 3,200 teachers by 2022. Training has covered a variety of topics, including remedial learning, inclusive education and understanding disability. The training has had a very positive impact on pupils and teachers.

(Article was published on the action-education.org / Publication date 04 July 2023)

Older Entries

Viriya Lim's Blog

កំណាព្យខ្មែរ ទស្សនវិជ្ជា និង ចំណេះដឹងទូទៅ

Mala San

www.malasan.org

អុីម ចែឡាង

ខ្ញុំស្រលាញ់ពេញចិត្តការងារជាគ្រូបង្រៀន និងអ្នកនិពន្ធ។

ចេន សុជាតា

ស្វាគមន៍ការចូលមកកាន់គេហទំព័ររបស់ខ្ញុំ

Talents Cambodia

A variety of news and entertainment

សុខុម / Sokhom

សេរីភាព​នៃស្នាមញញឹម

SATRA BOOKHUB

MORE THAN BOOK

Lawkh

Law and legal articles.

Horn Chenda

ខ្ញុំនៅទីនេះសម្រាប់ចែករំលែកបទពិសោធន៍ជីវិតរបស់ខ្ញុំទៅកាន់អ្នក

តាម៉ាប់ យាយម៉ាប់

ស្វាគមន៍​​ការ​មក​កាន់​ផ្ទះ​ថ្មី

Fidele

How to Better a Boring Life

Sopharis

ទឹកអប់ គ្រឿងសម្អាង និង ផលិតផលថែរក្សាសម្រស់សុទ្ធពីប្រទេសបារាំង

Soria

ប្រលោមលោក, ធុរកិច្ច, ជីវិត

Longkimkhorn Society

Cambodian Diplomat and Economist Journal &Review

maosokhadialy

@gmail.com

គ្មានទីបញ្ចប់ "Never Ended"

I am motivate myself rather than just waiting!!!

The Khmerdia

Health & Lifestyle

ទិវាករ

ពត៌មានកំសាន្តបែបវិទ្យាសាស្ត្រ

Lonn Pichdara

Long Life Learning

Something by Evan

Something by Evan

les yeux bridés

Un blog pour parler de l'Asie en France

EverydayBuzz

All that is Interesting

Romduol Experience

Your Best Site for your home experience

StreiKhmer/ ស្រ្តីខ្មែរ

Inspired by Youth, Do it for Youth

Daraism&Artists

Dara's thoughts, feelings, experiences of and expression to the world around him. Join the conversation

Monkey Driver

Tour & travel agency

ឯកសារ​ច្បាប់​ខ្មែរ

គេហទំព័រ ចែក​រំលែក​ គ្មាន​ដែន​កំណត់!

ទៅ​លេង​សៀមរាប​

តើ​គួរ​ទៅ​លេង​ឯ​ណា​ខ្លះទៅហ្ន៎?​

SOKRETH RIN

My Personal Blog

ហ៊ុន ឈុនតេង

សិក្សា​ភាសាបច្ចុប្បន្នមើលដានភាសាបុរាណ

HERITAGE_KH

Cultural Heritage in Cambodia