មិត្តភក្តិ​របស់ខ្ញុំ​ម្នាក់​​ ដែល​​ធ្លាប់​ទទួល​បាន​​ការ​បណ្តុះបណ្តាល​​ពី សុវត្ថិភាព​នៅលើ​ប្រព័ន្ធ​​អ៊នឡាញ ទើប​តែ​​បង្ហាញ​ខ្ញុំពី ការ​ប្រើ​ប្រាស់​ហ៊្វែស​ប៊ុក​ប្រកដ​ដោយ​សុវត្ថិភាព កាលពី​​ល្ងាចមិញ។ ដំបូង​ខ្ញុំគិត​ថា មិ​ន​ចាំបាច់​ខ្វល់​ឡើយ ព្រោះ​​ខ្ញុំគ្រាន់តែ​​ជា​មនុស្សធម្មតា គ្មាន​នរណា​គេចង់​ Hack ឬលួចយក​ គណនីយ​ហ្វ៊ែសប៊ុក​​របស់ខ្ញុំឡើយ តែ​ដោយសារ ​តែការ​ងារ​ តម្រូវ ខ្ញុំ​ចាំបាច់ត្រូវតែ​គិតគូ​ ពី​សុវត្ថិភាពរួមជាចម្បង។ តាមពិតខ្ញុំ​ចេះឆៅនៅឡើយទេ​ ក្នុងរឿង​សុវត្ថិភាពអ៊នឡាញ ប៉ុន្តែដោយសារ មានបទពិសោធន៍​​ចាញ់​បញ្ឆោត ប្លុកមួយ ដែលបាន​ណែនាំ អោយ​​សាកល្បង Hack ហ្វ៊ែសប៊ុក ដោយងាយៗ នៅ​​ប៉ុន្មានម៉ោង​មុន​នេះ​ផង ទើប​ខ្ញុំ​ដឹង​ច្បាស់​ថា ការ​ការពារគណនី​​ហ្វ៊ែស​ប៊ុក​របស់ខ្លួន ពិតជាសំខាន់។ ការចែករំលែកនេះ ក៏អាចជា ទុនមួយ​សម្រាប់​អ្នក​ប្រើប្រាស់​ហ្វ៊ែសប៊ុក​ទាំងឡាយណា ដែល​មាន​ប្រថ្នូលថា ហ្វ៊ែសប៊ុក​របស់ខ្លួន​ត្រូវគេ លួចចូល ឬបន្ទាប់ពី ដឹងខ្លួនថា ចាញ់បោក កម្មវិធី អ៊នឡាញ ណាមួយ ទុកគ្រាន់ ការពារខ្លួន។

 

ដោយសារ​តែ មានហានិភ័យ​មួយ​ចំនួន​​ដែល​អ្នកមិនធ្លាប់ដឹង ​នៅពេល​​អ្នកបែរ​មក​​ប្រើប្រាស់ប្រព័ន្ធ​ផ្សព្វផ្សាយ​អ៊នឡាញ។ ប្រកាសនេះ នឹងចែក​រំលែក​ «វិធីការពារ​សុវត្ថិភាព​​ហ្វ៊ែសប៊ុក» ពីការ​ព្យាយាម​របស់​អ្នក​ដទៃ ដែល​​ប៉ុនប៉ង​ ចូល​​មើល​​ហ្វ៊ែសប៊ុក​របស់អ្នក​ដោយ​គ្មានការអនុញ្ញាត។ តាមពិតទៅ មាន វិធីរក្សាសុវត្ថិភាព​ហ្វ៊ែសប៊ុក​ជាច្រើន ដែល​មាន​ស្រាប់​នៅលើ គេហ​ទំព័រ​ហ្វ៊ែសប៊ុក។ ដោយ​ចេះដឹងតិចតួចផង ខ្ញុំសូម​ណែនាំ​ វិធីការពារងាយៗ ក្នុង​រយៈពេល​ ៩(ប្រាំបួន) ជំហានតូចៗ ដោយគ្រាន់​តែ ត្រូវការ​លេខទូរស័ព្ទរបស់ លោកអ្នក ហើយ​អនុវត្ត​តាម​ ការណែនាំ (អមដោយរូបភាព) ខាងក្រោម ៖

ស្លាយដ៍សូវ៍​នេះ​ត្រូវការ JavaScript។

  1. ដំបូង​អ្នក​ត្រូវ​ ចូល​ (Log In) ​ទៅក្នុងហ្វ៊ែសប៊ុក របស់អ្នកជាមុនសិន។ បន្ទាប់មក…
  2. អ្នក​ត្រូវ​ចុចលើ រូប​សោរ​ខាងស្តាំ សំដៅ​ រកពាក្យថា Settings (មើលរូបភាព​ខាងលើ)
  3. បន្ទាប់មកទៀត សួម​ក្រឡេកមើលផ្នែក​ខាងឆ្វេងវិញ ហើយចុចលើ ពាក្យថា Security
  4. សូមស្វែងរកពាក្យថា Login Approvals (យល់ព្រមអោយ​ចូល) ហើយចុចលើពាក្យថា Edit នៅខាងចុងផ្នែកខាងស្តាំ​បំផុត
  5. អ្នក​ត្រូវចុច (គូស) លើប្រអប់តូចមួយ ក្នុងជួរនេះ​​ដដែល (មានន័យថា តម្រូវអោយមាន លេខកូដសុវត្ថិភាពមួយ ដើម្បីអាច​ចូលទៅ​ប្រើប្រាស់​ គណនីយរបស់ខ្ញុំ ពី កម្មវិធីរុករក ដែលមិនបានស្គាល់ ឬអ្នកប្រើប្រាស់កុំព្យូទ័រ/កម្មវិធី​ផ្សេងពី​ធ្លាប់​ប្រើប្រាស់)
  6. ចុចលើពាក្យ Get Started (មានន័យថា ពេលមានការ​ចូលទៅក្នុង​ ហ្វ៊ែសប៊ុករបស់អ្នក ពី កម្មវិធី​រុករក ដែលមិនបានស្គាល់ អ្នកត្រូវការ លេខកូដសុវត្ថិភាពមួយ។ អ្នកអាចទទួលបាន​ លេខកូដសុវត្ថិភាព​ច្រើន ពីទូរស័ព្ទ​របស់អ្នក។ ដោយការបញ្ចូល​លេខកូដ អ្នកអាច​បង្ហាញថា អ្នកបាន​ព្យាយាម​ចូល​ទៅកាន់​ហ្វ៊ែសប៊ុក។)
  7. សូមចុចលើពាក្យ Continue ដើម្បី​ទទួលបាន​ លេខកូដ​សុវត្ថិភាព តាមការផ្ញើសារ​ ទៅកាន់ទូរស័ព្ទ​ដៃ​របស់អ្នក។
  8. សូមបញ្ចូល​លេខទូរស័ព្ទ​របស់អ្នកក្នុងប្រអប់ Phone Number ហើយ​ពិនិត្យមើល ត្រង់ Confirm number by Sending me a text ចុងក្រោយ សូមចុចលើពាក្យថា Continue
  9. អ្នកនឹង​ទទួលបាន​សារជាអត្ថបទ​ដែល​មានលេខកូដ ៦ (ប្រាំមួយ) ខ្ទង់ សូម​ចម្លង​ លេខកូដទាំងនោះ ដាក់ទៅក្នុង​ ប្រអប់ ដែលមានពាក្យថា Enter confirmation Code និងចុងបញ្ចប់ សូមចុចលើ ពាក្យ Confirm ជាការស្រេច។

 

គួរបញ្ជាក់ថា ៖ តាមរយៈការសាកល្បង​របស់ខ្ញុំ ក្រុមហ៊ុន Smart និង Beeline បាន​អនុញ្ញាតអោយ ហ៊្វែសប៊ុក បញ្ជូនសារ លេខកូដសុវត្ថិភាព​ (Security Code) ពី ហ្វ៊ែសប៊ុក ដើម្បី​ចូល (Log In) ទៅប្រើប្រាស់​​គណនីផ្ទាល់ខ្លួន។ ដោយឡែក ក្រុមហ៊ុន Mobitel មិនអនុញ្ញាតឡើយ ពោលគឺ អ្នកមិនអាចប្រើប្រាស់ លេខទូរស័ព្ទ របស់ក្រុមហ៊ុន Mobitel មិនអាច​ទទួល​សារពី ហ៊្វែសប៊ុកឡើយ

អំណេះតទៅ រាល់ការ​ចូលទៅកាន់ហ្វ៊ែសប៊ុក​របស់អ្នក ដោយ​កម្មវិធីរុករក ប្លែកទូរស័ព្ទ​ដៃ ឬកុំព្យូទ័រប្លែកពីសព្វមួយដង នោះ​ហ្វ៊ែសប៊ុក នឹង​ផ្ញើសារ លេខកូដសម្ងាត់​ ៦ (ប្រាំមួយ) ខ្ទង់ មកកាន់អ្នក ដើម្បីបញ្ជាក់ពីការ ព្យាយាម​ចូល​ទៅកាន់ហ្វ៊ែសប៊ុក​របស់អ្នក។ សម្រាប់ការដោះសោរ ឬឈប់ប្រើ​ វិធីការពារ​សុវត្ថិភាពនេះ ខ្ញុំ​នឹងលើកយកមក បង្ហាញ​ នៅប្រកាស​លើក​ក្រោយទៀត​ ប្រសិនបើ មាន​ ការស្នើសុំ។

 

សង្ឃឹមថា មានប្រយោជន៍…