ទំព័រដើម

Happy Birthday My ONLY WIFE

បញ្ចេញមតិ

 

BD Poy 4 Years in Raw

មួយពព្រិចភ្នែកសោះ ៤ឆ្នាំកន្លងផុតទៅ។ ៤ឆ្នាំមកនេះ ខ្ញុំតែងតែនៅក្បែរ និងឆ្លងថ្ងៃកំណើតជាមួយនាងជានិច្ច។ ពីមិត្តរួមការងារ ក្លាយជាស្នេហា បច្ចុប្បន្ន​យើង គឺជា ប៉ាប៉ាម៉ាក់ម៉ាក់ របស់កូនប្រុសនាម ស្រី សម្បត្តិសគុណ ក្នុងវ័យ ៩ខែកន្លះ។

ថ្ងៃនេះ គឺជា ខួបកំណើតអាយុ ២៥ឆ្នាំ ឈានចូលវ័យ ២៦ឆ្នាំ របស់ អ្នកនាង ស៊ន សុខឃៀង ជាភរិយារបស់ខ្ញុំ។ នាងប្រាប់ខ្ញុំថា នាងសប្បាយចិត្តជាងឆ្នាំកន្លងមក ហើយប្រាថ្នាដែលធំបំផុតរបស់នាងគឺ «បន់ស្រន់ឲ្យប្តីឈប់ឌឺដងប្រពន្ធពេក និងស្តាប់ប្រពន្ធផង»… នាងថានឹងរងចាំមើលតើ បំណងប្រាថ្នានេះ បានសម្រេចឬអត់???

 

តើខ្ញុំមានអារម្មណ៍បែបណា…??? ប្រហែលជាខ្ញុំគួរតែឈប់ឌឺដងគេឯងទៀតមែនហើយ ដើម្បីសេចក្តីសុខក្នុងក្រុមគ្រួសារ…

តាមពិត មុនដំបូងខ្ញុំចង់ឆ្លើយតបទៅនឹងក្តីប្រាថ្នានាងភ្លាមថា «ប្តីនឹងបំពេញបំណងអូន លែងឌឺដងទៀតហើយ…» តែមនុស្សច្រើនពេក ខ្មាសគេ ទើបសុខចិត្តមកប្រកាសក្នុងប្លុកជា សក្ខីភាពចុះ…

ស្រឡាញ់អូន ប្រពន្ធសម្លាញ់…

អរគុណដែលអូនព្រមធ្វើេជាប្រពន្ធបង…

បងឈប់ឌឺដងដាក់អូនទៀតហើយ…

Advertisements

ស្វា – Monkey

បញ្ចេញមតិ

monkey-chinese-780x439

ផ្អែកលើការទស្សន៍ទាយរបស់ Taiwan Secret បានប្រាប់អោយដឹងថា មនុស្សកើតឆ្នាំវក ជាប្រភេទមនុស្សមាន​ចិត្ត​ស្មោះ​ត្រង់ មិន​លម្អៀង ចចារសម្តីពិត មិនលាក់​លៀម ឧស្សាហ៍ ព្យាយាម និង មាន​គោល​ដៅ​ជីវិត​ពិត​ប្រាកដ ។ ក្រៅពីនេះ មនុស្សឆ្នាំនេះ មានចំណុចល្អ ជាច្រើនទៀត ដូចជា រៀនមធ្យម តែពូកែធ្វើ ផិតក្បត់មិនចេះ តែពូកែស្រលាញ់ស្មោះ មានគុណធម៌ មានចិត្តខ្នះខ្នែងក្នុងការងារ​ មានគោលដៅច្បាស់ មានគំនិតប្រាកដនិយម ។ ជារៀងរាល់ថ្ងៃគេ មានរឿងពិបាកៗ​ក្នុងចិត្តជាច្រើន ដែលមិនដែលនិយាយប្រាប់​​នរណាអោយបានដឹងឡើយ តែបើរឿងល្អគេនឹងប្រាប់ មិនដែលរំលងឡើង ព្រោះមនុស្សឆ្នាំនេះ តែងតែចង់ឲ្យមនុស្សនៅជុំវិញខ្លួនមានសុភមង្គល ជាជាងខ្លួនឯង ។ ស្របជាមួយគ្នានេះដែរ មនុស្សប្រុសស្រីដែលកើតឆ្នាំនេះ ក៏ឧស្សាហ៍ឈឺដែរ បើមិនឈឺក្បាល ឈឺក្រពះ ពោះវៀន រឺក៏ ឈឺផ្តាសសាយ ពេលខ្លះ ឈឺចិត្ត និង ហត់​គំនិត​ ជាដើម។

ដោយសារតែបែបនេះហើយ កាលបើគ្រួសារមួយ មានឆ្នាំវក នេះជាសមាជិក គឺមានតែ ភាពរីកចម្រើនទៅមុខ និង រួចផុតនូវក្តីវិបត្តិទាំងឡាយ ព្រោះ មនុស្សឆ្នាំវក នេះ គឺជាសមាជិក ម្នាក់ដែលមិនដែលចេះឈរ អោបដៃ មើលគ្រួសារខ្វះខាត មានបញ្ហា ឬក៏ មានរឿងពិបាកៗ ដោះស្រាយមិនចេញនោះទេ ។ គេតែងតែលះបង់ សព្វគ្រប់បែបយ៉ាង ទាំង ពេលវេលា កំលាំងកាយ កំលាំងចិត្ត គំនិត និង ទ្រព្យធន ដែលគេមាន ដើម្បីអោយតែ ក្រុមគ្រួសារ របស់គេ រួចផុត ទុក្ខទោស ទាំងពួងនោះ ។ និយាយអោយចំ គឺថាឆ្នាំវកនេះ ប្រៀបបាន នឹងទេវត្តាទ្រព្យ ទេវត្តាសំណាង នៅក្នុងផ្ទះ ដូច្នេះដែរ ។

នាថ្ងៃអនាគត ដោយសារតែក្តីស្រលាញ់គ្មានដែនកំណត់ ការចេះស្រលាញ់ការងារ និង ពេលវេលា ជុំវិញខ្លួន មិនដែលគិតថា នឹងខ្ជះខ្ជាយម្តងណា នេះ ហើយ ទើបធ្វើ អោយគេអាច មានវាសនា ក្លាយជាអ្នកធំ អ្នកមាន ឬក៏ សេដ្ឋី ដែលមានចិត្តធម៌ ក៏ថាបាន ។

ត្រណមម្យ៉ាងចំពោះ មនុស្សឆ្នាំវកនេះ គឺមិនត្រូវជឿទុកចិត្តមនុស្ស ក្បាលពីរ មនុស្សធ្លាប់មានប្រវត្តិមិនល្អ និង មនុស្សដែលខ្ចាត់ព្រាត់ គ្មានគោលដៅច្បាស់លាស់ ឡើយ និង មួយវិញទៀត គឺមិត្តភ័ក្តដែល សង្គមស្អប់ខ្ពើម ក៏គួរតែចៀសបាន ត្រូវតែជៀស ព្រោះ គេនឹងនាំ អ្នកធ្លាក់រណ្តៅ នាថ្ងៃណាមួយជាក់ជាមិនខាន ៕​

ប្រភព ៖ គេហទំព័រមហាស្នេហា

 

img_20170308_132836.jpg

ខ្ញុំ ប្រពន្ធ និងកូនប្រុស សុទ្ធតែ ស្វា… គឺថា មានរឿងរំភើប ភ្ញាក់ផ្អើលមិនសូវលោះពេលវេលាទេ…

Retreat

បញ្ចេញមតិ

ថ្ងៃនេះ ដូចសព្វដងដែរ គឺ ខ្ញុំ ក្រោកតាំងពីម៉ោង៧ ព្រឹក ងូតទឹកឲ្យកូនប្រុស យកកូនចុះក្រោម តែមិនបានទៅ ធ្វើការងារទេ ព្រោះអស់ការងារធ្វើហើយ។ #Jobless 😁😁😁

ចឹងការងារបន្ទាប់គឺ ជួយម៉ាក់យាយបញ្ចុកបបរកូន បញ្ច្រកថ្នាំកូន ជួយលក់ចាប់ហួយនៅផ្ទះ ដាក់ខោអាវបោក លេងជាមួយកូន និង លួងកូនឲ្យដេក។ ព្រោះកូនពូជ មិនស្រួលខ្លួន បាននៅផ្ទះថែកូនប្រុស ចឹងក៏មានន័យម៉្យាងដែរ។ #មនុស្សសុទិដ្ឋិនិយម

ពេលថ្ងៃត្រង់ កូនប្រុសក៏ដេកលក់ស្រួល ម៉ាក់យាយក៏មានពេលសម្រាន្ត ខ្ញុំជួយលក់បន្ត… ពេលម៉ាក់ក្រោក ខ្ញុំហាលខោអាវ… យល់ថា ជីវិតបែបនេះ #សាមញ្ញ តែមានសេចក្តីសុខដល់ហើយ។ អ្នកផ្សេងអាចនិយាយថា នៅផ្ទះបានប៉ុន្មានថ្ងៃ !? បន្តិចទៀតធុញហើយ។ ខ្ញុំមិនគិតចឹងទេ ព្រោះ ប៉ាបង្កើតរបស់ខ្ញុំ តាំងពីឆ្នាំ២០១២ មកម៉្លេះ គាត់ចូលនិវត្តន៍ គាត់អាចនៅផ្ទះបាន ស្ទើរពេញមួយខែ គឺគាត់ចេញពីផ្ទះតែពេល កាត់សក់ និងមានកម្មវិធី បុណ្យ រៀបការប៉ុណ្ណោះ។ ម៉េចក៏គាត់ធ្វើបាន !? ខ្ញុំយល់ ព្រោះ ចិត្តគាត់ស្ងប់ចិត្ត ស្កប់ស្កល់ គ្រប់គ្រាន់ ដូចខ្ញុំពេលនេះចឹង។ ប៉ាប៉ា នៅផ្ទះ បានយ៉ាងស្ងប់សុខ ជិត ៥ឆ្នាំហើយ… ចឹងកុំចង់ភ្នាល់ជាមួយខ្ញុំ ខ្ញុំក៏អាចធ្វើដូចគាត់ដែរ 😁😁😁 #ស្កប់ស្កល់

យប់បាត់ទៀតហើយ… កូនខ្ញុំក៏គេងម្តងទៀតហើយ… នៅផ្ទះពិតជាហត់មែន… #ជីវិតជាមេគ្រួសារ

Ex-Boss

បញ្ចេញមតិ

ព្រឹត្តិការណ៍កាលពីថ្ងៃម្សិលមិញ ដូចគ្នាទៅនឹង ព្រឹត្តិការណ៍កាលពីឆ្នាំ២០០៦ ដែលខ្ញុំបានជួបក្នុង ប្រវត្តិការងារជា អ្នកកាសែត មិនអាជីពរបស់ខ្ញុំ។ ជាការកត់សម្គាល់ បន្ទាប់ពីប្រកែកគ្នាអស់មួយប្រាវ ថៅកែ ណែនាំថា បើពិបាកធ្វើការជាមួយគ្នា ដាក់ពាក្យសុំឈប់ចុះ ! សម្រាប់ខ្ញុំពាក្យនេះមានន័យថា #ដេញចោល។ ហើយ ពាក្យចុងក្រោយ ផ្តាំមុនបែកគ្នារបស់ អតីត-ថៅកែទាំងពីរ ដែលទទួលបានការសិក្សាខ្ពង់ខ្ពស់ មកពី បារាំងដូចគ្នា គឺ《សុភ័ក្រ្ត គួរតែចាស់ចិត្តចាស់គំនិតជាងពេលនេះ !》😨😨😨។

ប្រហែលជា ខ្ញុំអាចនៅក្មេងខ្ចីមែន បើធៀបនឹងវ័យ ឫ បទពិសោធន៍ការងារសរសេរអត្ថបទជាមួយនឹងថៅកែ តែខ្ញុំក៏មិនទាន់បានឃើញគំរូភាពចាស់ទុំរបស់ ថៅកែទាំងពីរដូចគ្នា 😁😁😁។ សាកលួចស្តាប់កូនចៅលោកថៅកែនិយាយដើមពីក្រោយខ្នងតូវដឹងខ្លួនហើយ។ សូមកុំរើសដាក់ខ្លួនទាំងអស់ពេក សូមចែកគ្នាពាក់កណ្តាលម្នាក់។ 😆😆😆

ចង់ផ្តាំទៅ ថៅកែម្សិលមិញ ដែរថា អរគុណសម្រាប់ការគោរពពាក្យសន្យា ដែលបានលៃលក ផ្តល់ពេលវេលា សៅរ៍ & អាទិត្យ ឲ្យខ្ញុំបាននៅមើលថែ ប្រពន្ធកូន អំឡុងបំពេញការងារជិតមួយឆ្នាំមកនេះ។ លោកថៅកែ គួរឲ្យស្រឡាញ់ត្រង់នេះឯង ជាមនុស្សគោរពសម្តី ទាស់តែ ឆេវឆាវ ជាងខ្ញុំបន្តិច ;););)។ អរគុណ ថៅកែ សម្រាប់ការមើលថែ និងណែនាំកន្លងមក … យើងបែកគ្នាលើកនេះ ព្រោះអស់និស្ស័យជាថៅកែ និងកូនចៅ តែសង្ឃឹមថា ពួកយើងអាច ជួបមុខនៅរាប់រកគ្នា និងកុំ unfriend ខ្ញុំណា ! ព្រោះ ខ្ញុំក៏ជា អ្នកគាំទ្រលោកថៅកែ #Fan #នៅតែគោរព… ។

រឿងមួយទៀត…

ណ្ហើយ… បើ ថៅកែ ចង់ស្តាប់ពាក្យសុំទោស ពីខ្ញុំក្នុងរយះពេល ២៤ម៉ោង ចំពោះពាក្យសម្តីលើសជ្រុល…

《#ខ្ញុំសុំទោស…》

💓💓💓គួរជម្រាបថា ថៅកែ កាលពីដប់ឆ្នាំមុនរបស់ខ្ញុំ បន្ទាប់ពី ដេញខ្ញុំចោល ការងារបោះពុម្ពផ្សាយរបស់ ស្ថាប័នគាត់ល្បីដល់កំពូល តែប៉ុន្មានឆ្នាំក្រោយមក គ្មាននរណាចាំបានទេថា គាត់ធ្លាប់ជា ថៅកែ។ បុគ្គលិកដែលចាកចេញក្រោយខ្ញុំសុទ្ធតែ យល់ថា លោកថៅកែ jump down ព្រោះ #អំនួត។

សម្រាប់ខ្ញុំផ្ទាល់ jump up ឬ jump down ខ្ញុំអាចប្រឈមបានទាំងអស់។ តែ សុំទោសប្រពន្ធ និងកូនប្រុសសម្លាញ់ ដែលនាំ អ្នកទាំងពីរ មកឆ្លងកាត់ពេលវេលាដ៏លំបាកជាមួយគ្នា។ #ភ្លេចគិតថាខ្លួនមានប្រពន្ធកូន។ សុំទោសអ្នកមានគុណទាំងពីរ ដែលធ្វើឲ្យលោកបារម្ភ។ សង្ឃឹមថា បុណ្យកុសលដែលខ្ញុំសាងកន្លងមក ទោះតិចច្រើនក្តី តាមបីបាច់រក្សាឲ្យខ្ញុំឆ្លងផុត វាលខ្សាច់សាហារ៉ានេះផងចុះ។ សាធុ សាធុ សាធុ …

ចម្លងជូន ៖ Vorleak Bunthan រក្សាទុកជា កាលប្បវត្តិ 😁😁😁

Voter List 2016

បញ្ចេញមតិ

ទិន្នន័យចំនួន អ្នកបោះឆ្នោតសរុបក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០១៦ ៖

ចំនួនការិយាល័យបោះឆ្នោតសរុប ៖ 22,148 ការិយាល័យ
ចំនួនអ្នកបោះឆ្នោតក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០១៦ ៖ 7,865,033 នាក់
– បុរសចំនួន ៖ 3,654,119 នាក់
– ស្ត្រីចំនួន ៖ 4,210,914 នាក់
– ជនពិការដៃចំនួន ៖ 8,593 នាក់
– ព្រះសង្ឃចំនួន ៖ 8,824 នាក់
– អាយុពី១៨-៣០ឆ្នាំចំនួន ៖ 2,621,190 នាក់ (ស្រី : 1,369,046)
– អាយុពី៣១-៤៥ឆ្នាំចំនួន ៖ 2,707,092 នាក់ (ស្រី : 1,441,872)
– អាយុពី៤៦-៦៥ឆ្នាំចំនួន ៖ 2,024,936 នាក់ (ស្រី : 1,122,171)
– អាយុលើសពី៦៥ឆ្នាំចំនួន ៖ 511,815 នាក់ (ស្រី : 277,825)

យោង គេហទំព័រ គណៈកម្មការធិការជាតិរៀបចំការបោះឆ្នោត គជប

ហ្វេសប៊ុក​​វិទ្យុ​​បារាំង-ខេមរភាសា​ មាន​​​អ្នក​​ចុច Likes លើស ៣​​លាន​​នាក់​ !

បញ្ចេញមតិ

អត្ថបទដោយ៖ ស្រី សុភ័ក្រ្ត
ពិនិត្យដោយ ៖ ហ្សង់ ហ្វង់ស័រ តាន់

បណ្តាញសង្គមហ្វេសប៊ុក របស់ វិទ្យុបារាំងអន្តរជាតិ ផ្សាយជា ខេមរភាសា (www.facebook.com/RFIKhmer) កាលពីថ្ងៃទី១៨ ខែមេសា បានកើនចំនួនអ្នកចុច Likes លើស ៣លាន ហើយ ! បើតាម គេហទំព័រវិភាគបណ្តាញសង្គមហ្វេសប៊ុក ក្នុងចំណោមអ្នកប្រើប្រាស់ហ្វេសប៊ុកនៅកម្ពុជា សរុបជាង ៤លាន៨សែន មាន អ្នកចុច Likes ហ្វេសប៊ុក វិទ្យុបារាំង-ខេមរភាសា ជាង ២លាន៤សែន ឬ ស្មើនឹង ពាក់កណ្តាលនៃ អ្នកប្រើប្រាស់ហ្វេសប៊ុកទាំងអស់ នៅកម្ពុជា។

RFI Likes Social Bakers 2017 copy

វិទ្យុបារាំងអន្តរជាតិ (Radio France Internationale – RFI) ត្រូវបានបង្កើតឡើងដំបូង ក្នុងឆ្នាំ១៩៧៥។ បច្ចុប្បន្នវិទ្យុ RFI ផ្សាយ ២៤ម៉ោងក្នុងមួយថ្ងៃ ជាភាសាបារាំង និង១៤ ភាសាផ្សេងទៀត ក្នុងនោះរួមទាំង ខេមរភាសាផងដែរ។

រីឯ វិទ្យុបារាំងអន្តរជាតិជាភាសាខ្មែរវិញ បានផ្តើមឡើងនៅឆ្នាំ១៩៩៣ ផ្សាយមួយថ្ងៃមួយម៉ោង រហូតដល់ឆ្នាំ២០១៣ ពីទីក្រុងបារីស ប្រទេសបារាំង។ ក្រោយមកទៀត គឺ នៅខែមិថុនា ឆ្នាំ២០១៣ វិទ្យុ RFI ជាភាសាខ្មែរ បានមកដាក់ទីតាំងផ្សាយ នៅក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជា តែម្តង តាមរលកធាតុអាកាស FM 92 MHz នៅភ្នំពេញ និងសៀមរាប និង FM 94.5 MHz នៅបាត់ដំបង កំពង់ចាម និងទីក្រុងព្រះសីហនុ។

បើតាមការស្ទង់មតិមួយ ផ្តួចផ្តើមឡើងដោយ វិទ្យុបារាំងអន្តរជាតិ RFI ផ្ទាល់ នៅដើមឆ្នាំ២០១៤ ការផ្សាយជា ខេមរភាសា របស់ វិទ្យុRFI មានអ្នកស្តាប់យ៉ាងទៀងទាត់ ប្រមាណមួយលាននាក់ ក្នុងមួយសប្តាហ៍។ ដោយឡែក នៅឆ្នាំ២០១៤ដដែលនោះ  ទំព័រហ្វេសប៊ុករបស់ វិទ្យុបារាំង-ខេមរភាសា មានអ្នកចុច Likes ជាង ៧៥ម៉ឺននាក់ប៉ុណ្ណោះ។ បីឆ្នាំក្រោយមក ពោលគឺ ក្នុងខែមេសា ឆ្នាំ២០១៧នេះ អ្នកចុច Likes បានកើនឡើងលើស ៣លាននាក់  ហើយបន្ថែមពីនេះ រាល់អត្ថបទ ដែលបានផ្សព្វផ្សាយនៅលើ ហ្វេសប៊ុក វិទ្យុបារាំង-ខេមរភាសា បានប៉ះពាល់ និងបានទៅដល់ អ្នកប្រើប្រាស់ហ្វេសប៊ុក ជិត ៤លាននាក់ ក្នុងមួយសប្តាហ៍។

អត្តសញ្ញាណរបស់ វិទ្យុបារាំង-ខេមរភាសា គឺ ព័ត៌មាន ! កម្មវិធីព័ត៌មានដែលសំខាន់ជាងគេ គឺពេលព្រឹក ពីម៉ោង៧ ដល់ម៉ោង៨ ថ្ងៃរសៀលពីម៉ោង១ ដល់ម៉ោង២ និងពេលយប់ពី ម៉ោង៧ ដល់ម៉ោង៨។ លើសពីនេះទៅទៀត រៀងរាល់មួយម៉ោងម្តង វិទ្យុបារាំង-ខេមរភាសា មានផ្សាយព័ត៌មានខ្លី ទាន់ហេតុការណ៍ ទាំងជាតិ និងទាំងអន្តរជាតិ។ វិទ្យុបារាំង-ខេមរភាសា ក៏ផ្សព្វផ្សាយ ក្នុងគោលដៅផ្តល់ចំណេះដឹង ទាក់ទងនឹងព្រឹត្តការណ៍ព័ត៌មានជាតិ-អន្តរជាតិថ្មីៗទាន់ហេតុការណ៍ បទយកការណ៍ បទវិភាគ អំពីភូមិសាស្រ្តនយោបាយ ប្រវត្តិសាស្រ្តខ្មែរ-ពិភពលោក អក្សរសិល្ប៍ខ្មែរ-អក្សរសិល្ប៍ បារាំង សុខភាព-អនាម័យ ។ល។និង។ល។

អ្នកសារព័ត៌មានរបស់ វិទ្យុបារាំង-ខេមរភាសា មានពីរក្រុម និងបុគ្គលិកទាំងអស់ជាង ៣០នាក់។ មួយក្រុម នៅទីក្រុងប៉ារីស ប្រទេសបារាំង ចាត់ចែងព័ត៌មានអន្តរជាតិ និងមួយក្រុមទៀត នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា តាមដានជាពិសេសព្រឹត្តិការណ៍ព័ត៌មានជាតិ។

គួរជម្រាបថា តាមគេហទំព័រ តាមដានបណ្តាញសង្គម Geeks in Cambodia នៅប្រទេសកម្ពុជា មានអ្នកប្រើប្រាស់ហ្វេសប៊ុក ប្រមាណជាង ៤លាន៨សែន គិតត្រឹមដើមឆ្នាំ២០១៧។ តាមគេហទំព័រវិភាគបណ្តាញសង្គម Socialbakers បានបង្ហាញថា ក្នុងចំណោមអ្នកចុច Likes ហ្វេសប៊ុក វិទ្យុបារាំង-ខេមរភាសា ជាង ៣លាននោះ អ្នកចុច Likes ជាង ២លាន៤សែន ឬ ស្មើនឹង ៨០% គឺជា អ្នកប្រើប្រាស់ហ្វេសប៊ុក នៅកម្ពុជា ហើយ អ្នកចូលចិត្ត តាមដាន គាំទ្រ បន្តបន្ទាប់ទៀត គឺជា អ្នកប្រើប្រាស់ហ្វេសប៊ុក នៅក្នុងប្រទេសវៀតណាម ថៃ ភូមា  សហរដ្ឋអាមេរិកជាដើម៕

 

មានផ្សាយនៅលើ គេហទំព័រវិទ្យុបារាំងអន្តរជាតិ ៖ khmer.rfi.fr/cambodia/rfi-3m-likes-19-04-2017

My BD 36th

2 មតិ

ឆ្លងផុតម៉ោង៧និង៣០នាទីយប់នេះ ខ្ញុំឈានចូលវ័យ ៣៦ឆ្នាំ ជាផ្លូវការហើយ ! (មិនមែនក្មេងទេ ទោះបី សាច់ចាំ មុខក្មេងជាងវ័យ ក៏ដោយ) :):):)

ដល់វ័យប៉ុណ្ណេះ ទ្រព្យដ៏មហិមារបស់ខ្ញុំ គឺ កូនប្រុសមួយ #ស្រីសម្បត្តិសគុណ 😍😍😍

អរគុណប្រពន្ធសម្លាញ់ #ស៊នសុខឃៀង សម្រាប់ការផលិតកូនប្រុសមួយនេះ ដូចខ្ញុំទាំងភ្នែក ដៃជើង និងទម្រង់មុខ។

ទោះបីជា ប៉ាប៉ា មិនសូវសង្ហា តែក៏មិនខ្វះមនុស្សស្រីស្រឡាញ់ដែរកូនប្រុស។ ចឹងសង្ហាត្រឹមប៉ាប៉ា គឺ អាចទទួលយកបានហើយ។ ;););)

image

សូមឲ្យអំពើល្អដែលខ្ញុំបានសាងកន្លងមក  ក្លាយជាកុសលមួយ ជួយតាមថែរក្សាការពារកូនប្រុសរបស់ខ្ញុំ ប្រកបដោយសុខភាពល្អ ប្រាជ្ញាឆ្លាតវៃ ស្រស់សង្ហា និងពើបប្រទះតែរឿងល្អៗក្នុងជីវិត…

Older Entries

ឯកសារ​ច្បាប់​ខ្មែរ

គេហទំព័រ ចែក​រំលែក​ គ្មាន​ដែន​កំណត់!

ទៅ​លេង​សៀមរាប​

តើ​គួរ​ទៅ​លេង​ឯ​ណា​ខ្លះទៅហ្ន៎?​

SOKRETH RIN

I Write, You Read

ស្រី សិទ្ធិ សួស្ដី ជ័យ

សិរី សេចក្ដីសម្រេច សួស្ដី ជ័យជម្នះ

HERITAGE_KH

Promote cultural heritage in Cambodia for public awareness

Yin Rany / យិន រ៉ានី

When there is a will, then there is a way.

solarooham

4 out of 5 dentists recommend this WordPress.com site

មាន​សង្ឃឹម

ចង់​ឃើញ​ស្នាម​ញញឹម​លើ​ផ្ទៃ​មុខ​មនុស្ស​គ្រប់​គ្នា

Noan Sereiboth

Together for Our Nation

ឃុន សចរិយា

អតីតកាលជាកញ្ចក់ឆ្លុះបញ្ចាំងអនាគត

សំណេរក្មេងតូច

This is a blog where you can read contemporary khmer poetry and short fiction!

Chouk Khmer

...a knowledge bank in Khmer

khmerforkhmernet

ខ្មែររួបរួមគ្នាដើម្បីកសាងសង្គមជាតិដ៏ល្អប្រសើរមួយសំរាប់ខ្មែរគ្រប់គ្នា

ម៉ាំប្រហុក

កាន់តែរៀនកាន់តែល្ងង់ The more you learn the more you become ignorant

វាយោស្រុកស្រែ

ជំនោរ រសាត់ រសាប់រសល់ រសេះរសោះ​ រសេមរសាម

ស៊ូសុធារី

ការចែករំលែករបស់ខ្ញុំទៅកាន់អ្នក

SSK News

Enjoy all news in our website and keep update with us. From SSK All for Memory (by Saky SSK)

Thea Literature Blog

Just want to write something beneficial for the world.

ជ្រិន សុជាតិ

រក្សាស្នាដៃ និងគំនិតអ្នកប្រាជ្ញ

mcuubu.wordpress.com/

[URL=http://info.flagcounter.com/XivV][IMG]http://s03.flagcounter.com/count/XivV/bg_FFFFFF/txt_000000/border_CCCCCC/columns_2/maxflags_12/viewers_0/labels_0/pageviews_0/flags_0/[/IMG][/URL]

love ٩(●̮̃•)۶ novel

“If you were expecting Prince Charming, I'm sorry. He's with his boyfriend.”

yongieyuki

Reading is the best choice for you

ស្នាមញញឹម

ស្នាមញញឹមរបស់អ្នកជាមហោសថសម្រាប់មនុស្សដែលស្រឡាញ់អ្នក

MAKING A COME BACK

Free from the fires of greed. (Panha Udom@ All rights reserved, 2017)

ទេវតាចិត្តល្អ

ឆ្អែតណាក៏មិនស្មើនឹងស្កប់ សុខណាក៍មិនស្មើនឹងស្ងប់

Tola Moeun

Every individual deserves equal rights

Photo Khmer

A fine WordPress.com site

Cheasovann

No One Is Perfect!

ប្លក់សុផាត បន្ទាយមានជ័យ

ជីវិតអ្នកមកពីជនបទ!

A CORNER OF LIFE...

MSNKH

អប់រំ ចែករំលែក បទពិសោធន៍ និង ពតិ៍មាន

It's Me, I and Myself!

It's time to​​ share something. It's just an imagination of the writer but based on the true story somehow...

VM-KH

Free all document to you!

PaHnA

ភាពច្នៃប្រឌិតនៃគំនិតទៅកាន់ភាពពិត Creative blog of Dream come truth

Explorer

Everywhere is learning

Miss. KHEANG

Look up and smile, cause life is beautiful.

សម្រាប់​ខ្មែរ

ព័ត៌មាន, កម្សាន្ត, ចំណេះដឹង​ផ្សេង ៗ ...

Book of Life

What different of the Style-idea????

~XtremeLife~

Live Like It's The Last Day of Life

laroolovely

Smile! You’re at the best WordPress.com site ever

%d bloggers like this: