ទំព័រដើម

PSY ល្បីចុមម្រ៉ាយហើយ​ហ្អា !

1 មតិ

លោក Park Jae-sang (កើតនៅ ថ្ងៃទី​១៣ ធ្នូ ១៩៧៧) ឈ្មោះនៅលើឆាកសម្តែង គឺ Psy តារាសិល្បះ​ដ៏មានទេពកោសល្យ​កូរ៉ែខាងត្បូង

លោក Park Jae-sang (កើតនៅ ថ្ងៃទី​១៣ ធ្នូ ១៩៧៧) ឈ្មោះ​នៅ​លើ​ឆាក​សម្តែង គឺ Psy ជា តារាសិល្បះ​ដ៏មានទេពកោសល្យ​សម្បូរបែបម្នាក់ របស់​ប្រទេសកូរ៉េខាងត្បូង

តារាចម្រៀង​កូរ៉េខាងត្បូង​ សាច់កាម៉ាប់ៗ មុខគួរអោយ​ខ្នាញ់ ដែលអ្នក​ទស្សនា​​ភាគច្រើន ឃើញគាត់​ចូលចិត្ត​​​សម្តែងធ្វើខ្លួន បែបឡប់ៗ ហើយ​ត្រូវបាន គេ​ស្គាល់​​ខ្លាំង​តាមរយៈបទ «GANGNAM STYLE» កាលពីឆ្នាំ២០១២… នា​ពេល​ថ្មីៗនេះ លោក ទើបតែចេញ MV បទចម្រៀងថ្មីមួយ អម​ដោយ​ការសម្តែង មានចំណងជើងថា «HANGOVER»  ដែលបានបង្ហោះផ្សាយ​លើ បណ្តាញ​វិដេអូ យូធូប ផ្លូវការរបស់ខ្លួន youtube.com/officialpsy ទើបតែបាន មួយថ្ងៃសោះ (ថ្ងៃទី៨ មិថុនា ២០១៤) អ្នកមើលវិដេអូអនឡាញ​ កើនដល់ជិត ១៩លាននាក់។

ចំណែកបទចម្រៀង «GANGNAM STYLE» ដែល​បាន​ធ្វើអោយ​តារារូបនេះ ល្បីល្បាញ ហើយបាន​បង្ហោះផ្សាយ កាលពីថ្ងៃទី​១៥ កក្កដា ២០១២ មាន​អ្នក​មើល​​កើនដល់​ជាង ២ ពាន់លាននាក់ (សូន្យ​៩)។

 

បទចម្រៀង​ដែលល្បីល្បាញ បន្ទាប់ពី GANGNAM STYLE របស់ PSY គឺ បទ «GENTLEMAN» ដែលបាន បង្ហោះផ្សាយ កាលពី ថ្ងៃទី​១៣ មេសា ២០១៣ មានអ្នកទស្សនាជិត ៧០០លាននាក់ ។​


តាកាម៉ាប់ហ្នឹង ជា​តារ៉ា ចម្រៀង​កូរ៉េខាងត្បូង និពន្ធចម្រៀង អ្នកដឹកនាំ ផលិតករ ត្រូវបានគេស្គាល់ថា ឈ្មោះ Park Jae-sang (កើតនៅ ថ្ងៃទី​១៣ ធ្នូ ១៩៧៧) ឈ្មោះនៅលើឆាកសម្លេង គឺ Psy។ អាន​លម្អិតនៅលើ​វីគីផីឌៀ

QR code នៅលើហ្វែសប៊ុក

បញ្ចេញមតិ

ប្រហែលមាន​តែ ខ្ញុំដឹង ដែល​ភ្ញាក់ផ្អើល នឹង Quick Response Code (QR code) របស់ហ្វែសប៊ុក ??? ខ្ញុំ​មិនប្រាកដថា ហ្វែសប៊ុក បច្ចុប្បន្នភាព Timeline និងប្រកាសអោយ​ប្រើ​ កូដនេះ តាំងពីពេលណាមកទេ គ្រាន់តែ ខ្ញុំចាប់អារម្មណ៍ថា ឡូយ ក៏​ចង់ប្រកាសផ្សាយមួយ ម៉្យាង​មិនទាន់ចង់​សរសេរ​ច្រើនផង។ 🙂

QR Code របស់ខ្ញុំ នៅលើ ហ្វែសប៊ុក

QR Code របស់ខ្ញុំ នៅលើ ហ្វែសប៊ុក

Saturday Afternoon

បញ្ចេញមតិ

Svay Chrum 2012

ធ្លាប់ស្រឡាញ់ខ្ញុំទេ ថ្លៃជាង រឿងហូលីវូត

9 មតិ

អ្នកកាន់កាប់ ហ្វេសប៊ុក ប្រចាំរោងកុង Legend Cinema បានប្រកាសឱ្យដឹង ជាមុន ថា រឿង “ធ្លាប់ស្រឡាញ់ខ្ញុំទេ?” ជា ប្រភេទកុន 2D ត្រូវបាន ខាងម្ចាស់ភាពយន្ត បញ្ជាឱ្យលក់ សំបុត្រ ក្នុងតម្លៃ 3.50$ ដែលជា តម្លៃមួយថ្លៃជាង កុនហូលីវូត ទាំងអស់ ធ្លាប់បញ្ចាំងស្រុកខ្មែរ នាពេលកន្លងមក។ រាល់កុន ហូលីវូត ឬកុនថៃ ថ្មីៗ ប្រភេទ 2D ដូចគ្នា ទោះ ថតអស់ ថវិកា រាប់លាន ដុល្លារ និងបញ្ចាំងស្របពេល នឹងរោងកុន អន្តរជាតិ ក៏ដោយ រោងភាពយន្ត ពីរ នេៅភ្នំពេញ (the Cineplex និង Legend Cinema) កំណត់យកថ្លៃ ត្រឹម $3 ប៉ុណ្ណោះ។ រឿងខ្មែរ ថ្មីនេះ សម្តែងដោយ តារាចម្រៀង ព្រាប សុវត្ថិ នឹងត្រូវចាប់ បញ្ចាំង នាថ្ងៃ ច័ន្ទ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១២ ខាងមុខ ដាក់បញ្ចាំង ត្រឹមរោងកុនពីរ ខាងលើ ទំនងជា លក់ក្នុងតម្លៃ ដូចគ្នា (រោងកុន the Cineplex មិនទាន់បានបញ្ចេញតម្លៃឱ្យដឹងទេ)។ ទោះបីជា មានការតម្លើងថ្លៃ សំបុត្រ ទស្សនា យ៉ាងនេះ ក្តី មានអ្នកគាំទ្រ ភាពយន្តខ្មែរ ជាច្រើន បាន បន្តការគាំទ្រ ដដែល ដោយបញ្ចេញ វាចារ តបថា មិនអីទេ ត្រឹម 0.5$ ប៉ុណ្ណោះ ហើយ មានអ្នកទាក់ទង កក់សំបុត្រ ជាមុនទៀត…

20121124-162951.jpg

20121124-163653.jpg

វាជាការពិត !???

បញ្ចេញមតិ

វា​ជា​ការ​ពិត​! Sopheak Srey តើ​អ្នក​កើត​នៅ​ថ្ងៃ​ទី ៥ មែនទេ​​? ថ្វី​​ត្បិត​​តែ​​ជីវិត​​របស់​​អ្នក​​ស្ថិត​​នៅ​​ក្នុង​​ផ្នែក​​មួយ ដែល​​មា​ន​​ភាព​​ស្ងប់​ស្ងាត់​ ប៉ុន្តែ​អ្នក​រីក​រាយ​ជាមួយ​នឹ​ង​​ការ​រំ​ជើប​​រំជួល​ ហើយ​នឹង​ការ​​ផ្លាស់​​ប្តូរ​។ អ្នកមិនមា​ន​ទំលាប់នៃ​ការ​ធ្វើអ្វីដដែលៗ​នោះ​ទេ។ ពីព្រោះ តែ​ការ​ជឿ​ជាក់​យ៉ាង​ខ្លាំង​ក្លា អ្នក​ពិបាក​ក្នុង​ការ​សាក​សួរ​ពី​យោ​បល់​របស់​អ្នក​ដទៃ។ អ្នក​​ទុក​ចិត្ត​ក្នុង​ដឹក​នាំ​ជីវិត​របស់​អ្នក​ដោយ​ខ្លួន​ឯង ហើយ​អ្នក​បាន​ទទួលអំ​ណោយ​ទាន​នៃ​ការ​ធ្វើ​បែប​នោះ​ទៀត​ផង​។ គ្មាន​អ្វី​ដែល​អាច​ឃាត់​ឃាំង​អ្នក ពី​ការ​ពង្រីក​ភាព​ដុះ​ដាល​ស្នេហា​ក្នុង​ជីវិត​។ ពេល​ដែល​អ្នក​ស្ថិត​នៅ​ក្នុង​ស្ថានភា​ព​ស្នេហា អ្នក​មាន​អារម្មណ៍​ជា​ម្ចាស់​នៃ​មនុស្ស​ដែល​អ្នក​ស្រលាញ់។ មនុស្ស​ទី​៣ អាច​ធ្វើអោ​យ​ភាព​ប្រច័ណ្ឌ​របស់​អ្នក​មាន​កាន់​តែ​ខ្លាំង​។

 

ខាងលើ​នេះ ជា​លទ្ធផល​​ដែល​​បាន​​មក​ពី​​​នៃការ​គណនា​​កំសាន្ត​​របស់​​កម្ម​វិធី​មួយ​​ដែល​​ត្រូវ​បាន​​ផលិត​ឡើង​​ដោយ​​ ខ្មែរ។

តើ​​ថ្ងៃ​​ខែ​​ឆ្នាំ​​កំណើតអា​ចបញ្ជាក់​ពី​ចរិត​លក្ខណៈ​អ្វីខ្លះ​របស់​អ្នក​? => http://goo.gl/QUNqg

Gmail Workshop

2 មតិ

Mr. TEP Sovichet was deliveries a Gmail course today and will finish the workshop by tomorrow at COMFREL. There are many things to learn from Gmail. This account is very useful and interesting for your work and meeting arrangement. At least, today we had learned Gmail Management and Google Calendar. Do you know how to Label and Filter your mails ? Set your important meeting or events on Google Calendar, it seem like you hired an Assistant.

Many thanks to Speaker for his handout after class.

Mr. Tep Sovichet deliveries a Gmail Course at COMFREL on Aug 23, 2012

សរសើរហ្មង [ព្រោះទើបតែមានមួយ]

បញ្ចេញមតិ

ថ្មីៗនេះ ខ្ញុំបានបញ្ចុះបញ្ចូលមេខ្ញុំឱ្យ ងាកមកផលិតកម្មវិធី សម្រាប់ប្រើប្រាស់ លើទូរស័ព្ទដៃ ជាភាសាខ្មែរ ដើម្បី ជួយសម្រួល ដល់ការផ្សព្វផ្សាយ ព័ត៌មាន បោះឆ្នោត មេខ្ញុំក៏យល់ស្របថា ជាគំនិត ផ្តួចផ្តើម មួយដ៏ល្អដែរ

អ្នកវិនិយោគដែល ចាប់អារម្មណ៍ ផលិតកម្មវិធី ជាភាសាខ្មែរ ដាក់លើ ទូរស័ព្ទដៃ មានតិច… ខុសពីប្រទេស ជិតខាង…

សរសើរស្រុកជិតខាងយើង ទាក់ទាញ បានភាគច្រើន សុទ្ធតែអ្នកវិនិយោគ ដែល មានឧត្តមគតិ និងពេញចិត្តបោះទុនយ៉ាងច្រើន ដើម្បីសាងទំនុកចិត្ត និងភាពងាយស្រួល ដល់អ្នកប្រើប្រាស់… មើលត្រឹម ព្រលានយន្តហោះ សុវណ្ណភូមិ របស់គេ (មានដំណាលថា ព្រលាននេះ ដើមឡើយ ត្រូវបាន អ្នកវិនិយោគ មានបំណងបោះទុន ក្នុងដែនដីអច្ឆរិយៈ ទេ តែដោយសារ គោលនយោបាយ លៀសហាល ទើប អ្នកវិនិយោគ សម្រេចបោះទុន ក្នុងប្រទេសថៃ វិញ ហើយប្រើឈ្មោះ សុវណ្ណភូមិ បញ្ឈឺទៀត… ) ហើយ ងាកមកធៀប មើលព្រលាន យន្តហោះ ពោធិ៍ចិនតុង ឬ ភ្នំពេញ វិញ បើឆ្នាំ ២០០១ ពេលថ្ងៃ ដូចហាលលៀសហ្មង… ពេលមកចាំទទួល បងប្អូន ម្តងៗ ត្រូវឈរចាំហាលភ្លៀង… ឥឡូវគ្រាន់បើ ហើយមានដំបូល គ្រាន់ជ្រកភ្លៀង តែ អ្នកមករង់ចាំ មិនត្រូវបាន អនុញ្ញាតឱ្យចូលក្នុងបរិវេណ ដែលបាន បំពាក់ម៉ាស៊ីនត្រជាក់ទេ គឺរង់ចាំ ខាងក្រៅដដែល… រាជរដ្ឋាភិបាល មោទនភាព ជាតិខ្មែរ យ៉ាងខ្លាំង ដែលអាចបង្កើតបាន ព្រលានយន្តហោះ ប៉ុណ្ណឹង…

សូមបញ្ជាក់ថា សម្រាប់ ព្រលានយន្តហោះ ស្រុកថៃ បានលូតលាស់ ដល់ថ្នាក់ បង្កើតកម្មវិធី សម្រាប់ប្រើលើទូរស័ព្ទដៃ ដើម្បីស្វែងរកព័ត៌មាន អំពីជើង ហោះហើរ ផែនទីភូមិសាស្រ្តនៃ ព្រលានយន្តហោះ សេវាផ្សេងៗ ដែលអាចរកបានក្នុងព្រលាន ហើយ… បើចង់ដឹង របស់គេឡូយប៉ុណ្ណា ដោនឡូត កម្មវិធី របស់វា មើលទៅ ដឹងថា សរសើរហ្មង !

អាចនិយាយបានថា ជាព្រលានយន្តហោះ ដំបូងបំផុតលើ ពិភពលោក ដែលបាន អភិវឌ្ឍកម្មវិធី ទស្សនា និងផ្តល់ព័ត៌មានយ៉ាងសម្បូរបែបនៅលើទូរស័ព្ទដៃ…

20120627-225740.jpg

ចិត្តទូលាយ មាននិរន្តភាព និងរីកចម្រើន ?

បញ្ចេញមតិ

មានមូលដ្ឋានក្នុងការវិភាគ និងសិក្សា លើករណី ជោគជ័យមួយចំនួន ដែលបានមកពី ចិត្តទូលាយ ចែករំលែក ឬការអនុញ្ញាតឱ្យ ប្រើដោយមិនគិតថ្លៃ… ចិត្តល្អ មិនក្រខ្លួន បែរជារីកចម្រើន គ្មានគូប្រៀប… តួអង្គ ចិត្តល្អ ដែលខ្ញុំធ្លាប់ដឹង មានដូចជា ហ្គោហ្គល (Google) ហ្វែសប៊ុក (Facebook) វ៉ដប្រែស (WordPress) …

20120621-071934.jpg

កម្មវិធីនៅលើ App Store ជំពូក អប់រំ

ងាកមកកម្មវិធី ប្រើប្រាស់ លើទូរស័ព្ទដៃ មួយចំនួន នៅលើទីផ្សារ របស់ អ៊ែនទ្រ័ដ (Andriod) អ៊ែបស្ត័រ (App Store)… វិញ ក៏មានកម្មវិធី ជាច្រើន ត្រូវបាន អនុញ្ញាតឱ្យ ប្រើប្រាស់ ដោយមិនគិតថ្លៃ តែជា អកុសល មានកម្មវិធី តិចតួច ប៉ុណ្ណោះ ដែលទាក់ទងនឹង ភាសាខ្មែរ ឬត្រូវបាន ផលិតឡើង ដើម្បី ខ្មែរ… មូលហេតុ ព្រោះតែ ពលរដ្ឋខ្មែរ មានតិចណាស់ ដែលមានចំណេះដឹង ផ្នែកព័ត៌មានវិទ្យា ហើយមានពេលវេលា មានលទ្ធភាពបង្កើត និងអភិវឌ្ឍន៍ កម្មវិធី សម្រាប់ប្រើប្រាស់ នៅលើទូរស័ព្ទ ដៃ… ជាងនេះទេៅទៀត គឺ កម្មវិធី ប្រើប្រាស់ ដោយឥតគិតថ្លៃ រិតតែ កម្រ 😦

20120621-072148.jpg

កម្មវិធី លើ App Store ជាភាសាខ្មែរ ដែលគិតប្រាក់ ក្នុងការប្រើប្រាស់

ការចែករំលែក គឺជា ទស្សនាទានវែងឆ្ងាយ របស់អ្នកជោគជ័យ នាពេលអនាគត ប្រកបដោយ និរន្តភាព ព្រោះ ទ្រព្យសម្បត្តិមហាសាល មិនមែនបានមក ដោយសារ ការសន្សំសំចៃ ទេ តែដោយសារ ការចែករំលែក…

បច្ចុប្បន្នភាព [២៥-មិថុនា-២០១២] ៖ ដើម្បីបោះផ្សាយ កម្មវិធី សម្រាប់ទូរស័ព្ទដៃ នៅលើ App Store អ្នកផលិត ត្រូវចុះឈ្មោះ បង្កើត គណនី ហើយត្រូវ បង់ប្រាក់ ចំនួន ៩៩ ដុល្លារសហរដ្ឋ រួមទាំង ពន្ធបន្ថែម ខណៈដែល Android Market តម្រូវឱ្យបង់ប្រាក់ ចំនួន ២៥ ដុល្លារសហរដ្ឋ រួមទាំងពន្ធបន្ថែម។ អីចឹងហើយ បានជា កម្មវិធី សម្រាប់ទូរស័ព្ទដៃ ភាគច្រើន តម្រូវគិតប្រាក់ តែបើ បង្កើត គណនី មួយ អាចបោះផ្សាយ ផលិតផល ដែលមាន ដោយមិនបានកំណត់ចំនួន…

អ្នកភូមិ វ៉ដប្រែស បន្តធ្វើចំណាកស្រុក

32 មតិ

នាឡិកាឌីជីតាល់ របស់ខ្ញុំ បង្ហាញជាលេខ 10:40 PM ហើយ… ខ្ញុំហាក់មិនទាន់ងងុយគេងសោះ ដៃស្តាំរបស់ខ្ញុំ ខំស្រវ៉ា ទាញយក ទូរស័ព្ទដៃ Iphone 4S (ឆ្លៀតអួតបន្តិច) ហើយភ្ជាប់អ៊ីនធើណែត ដើម្បី ចូលមើល ប្លុក អ្នកភូមិ វ៉ដប្រែស ដទៃទៀត គ្រាន់បាន វាចារ សាសង…

ដើរមើលតាមតំណរភ្ជាប់ ពីមួយទៅមួយ ខ្ញុំសង្កេតឃើញថា អ្នកភូមិ ជាច្រើន បានចុះចោល ផ្ទះ របស់គាត់ (ទំនង ជាទុកចោល រាប់ខែមកហើយ) ជាហេតុនាំអោយ មាន ធូលី ដីហ៊ុយ ឡើងទ្រលោម ក្រោមផ្ទះ និងមាត់របង…

ផ្ទះចុង ក្រោយម៉ិញ បញ្ចេញមតិ ដែលលាក់ទុកក្នុងទ្រូង ជាយូរមកហើយ (តាំងពីថ្ងៃទី ២៧ កក្កដា ២០១១) ថា ភូមិវ៉ដប្រែស លែងមានសេចក្តី សុខ និងស្ងប់ស្ងាត់ ដូចមុន ហើយ ក្រោយវត្តមាន អ្នកពូកែ រិះគន់ ម្នាក់ បានបង្កើត ប្លុក បីបួន ដើររិះគន់… ប្លុក ដដែល បារម្ភថា វ៉ដប្រ៉ែស អាចត្រូវ រដ្ឋាភិបាល បង្កក (block)…

មិត្តភក្តិ ក្នុង Alliance Blogs របស់ខ្ញុំ មួយចំនួន បានសារភាពថា ពួកគេជាប់ ដៃរវល់ នឹងការងារ ស្នេហា ការសិក្សា គ្រួសារ ទើបមិន សូវមាន ពេលបាន មក តុបតែងផ្ទះ… តែខ្ញុំ យល់ថា ពួកគេ បានធ្វើចំណាកស្រុក បាត់ហើយ ទើបមិនទាន់ មានពេលមក សំអាតផ្ទះ…

ងាកមកមើល ប្លុកទើបបង្កើតថ្មី បាន ពីរបីថ្ងៃ វិញ ដំបូង ខ្ញុំខំតែ សប្បាយចិត្តថា មានអ្នកភូមិថ្មី នឹងនាំអោយ កើនភាពអ៊ូអរ… ដឹងអី ពួកគាត់ ចាត់ទុក វ៉ដប្រ៉ែស គ្រាន់ ជារបស់ លេង… ដល់ពេល អត់សប្បាយ ក៏ឈប់លេង… បែបនេះ អ្នកស្រុក ខ្ញុំប្រើពាក្យថា ដើរតែបំផើម កូនគេ ចោល… បង្កើត ធ្វើអ្វី បើមិនបាន បីបាច់ ថែរក្សាវា នោះ !? ខ្ញុំទទួលស្គាល់ថា មិនមែនជា រឿងងាយ ក្នុងការប្រកាស អត្ថបទមួយ តែអ្នកសារព័ត៌មាន ម្នាក់ ដែលមាន ប្លុកដែរ ម៉េច នៅតែ បោះបង់ចោលទៀត ? គាត់អាច រកលេសថា អត់មានពេល តើរវល់ ដល់ថ្នាក់ ចុះចោលស្រុកភូមិ រាប់ឆ្នាំ ? អ្នកថ្មី ខ្លះ រអ៊ូ ថា មិនមែន អ្នក អាយធី អត់ចេះប្រើ ទេ… បើមិនចេះ ម៉េចមិនសួរ ? ខ្ញុំក៏ចេះ ដោយសារ សួរអ្នកភូមិ វ៉ដប្រែស ដែរ… អ្នកភូមិ យើងជាមនុស្សល្អ ហើយចិត្តល្អទៀត… បើហ៊ានសួរ ពិតជាមានចម្លើយមិនខានទេ…

សរសេរដល់ត្រង់នេះ អត់សសើរដល់ ម្ចាស់ប្លុក ចាស់ វស្សា ដែល នៅចាំ ភូមិស្រុក មិនបាន ពួកគាត់ នៅទីនេះ រាប់ឆ្នាំ ហើយ តែ នៅតែ រក្សា ស្នាមញញឹម ក្តីសង្ឃឹម បន្តអភិវឌ្ឍ ផ្ទះរបស់ ខ្លួន យ៉ាង មានរបៀបរបប… បែបនេះ ទើប ជា បុរស (មនុស្ស) ពិត !

មុននឹងខ្ញុំបានសម្រចថា បង្កើតប្លុកមួយនេះ ឡើង ខ្ញុំបាន គិតទុកជាយូរ រាប់ឆ្នាំ និង ប្តេជ្ញាចិត្ត ហើយថា នឹងមិនបោះបង់ ចោលវា ដល់ថ្នាក់ រាប់ខែទេ ទោះបីជា ខ្ញុំមិនមានអ្វី ប្រកាស ក៏ខ្ញុំ មានគម្រោង បង្ហោះ រូបភាព ឬចម្រៀង ឬស្នាដៃ កាត់ត ដាក់តាំងមុខផ្ទះ ដែរ… ទោះបី ជា នេះគ្រាន់ ជាប្លុកផ្ទាល់ខ្លួន ដែលឃោសនា អំពី ខ្លួនឯង តែ ខ្ញុំចង់ចែករំលែក និងរំលឹក អ្នកដែល បង្កើត ប្លុកថ្មីៗ ថា មុន នឹងអ្នក សម្រេចចិត្ត បង្កើតប្លុក សូមអ្នក គិតទុកជាមុនថា អ្នកមានពេល សមរម្យ ដើម្បី មើលថែវា ? អ្វី ដែលអ្នកនឹងប្រកាស ជាពិសេស សម្រាប់ប្លុក អ្នក ? តើអ្នកដឹងទេថា ប្លុកមួយ ដែលមានតម្លៃ គឺមិនមែន ដោយសារ មានអ្នកមើល និង ទម្លាក់ វាចារច្រើនទេ តែមានត្រឹមតែ ម្នាក់ (មនុស្សពិសេស) ក៏គ្រប់គ្រាន់ហើយ… ដូចខ្ញុំ អីចឹង ប្លុកនេះ អាចមាន អ្នកទស្សនា ជាច្រើន ជ្រេញ ហើយ មិនចង់ចូល លេងទេ តែសុំត្រឹម ដឹងថា មានមនុស្ស ពិសេសម្នាក់ តែងតែ អានប្រកាស របស់ ខ្ញុំរាល់ថ្ងៃ វាជាកម្លាំង ចិត្ត និងថាមពល ដ៏ធំធេង សម្រាប់ខ្ញុំ ដើម្បីបន្តប្រកាស ទៀត… ចុះបើ ពេលមនុស្សពិសេសនោះ លែងមករវល់ជាមួយនឹងប្លុកខ្ញុំ ? ខ្ញុំក៏នេៅតែបន្ត ប្រកាស ដដែល ព្រោះសង្ឃឹមថា ពេលមនុស្សម្នាក់នោះ នឹកដល់ខ្ញុំ អាចចូលមើល កំសាន្តទៀត… ខ្ញុំជឿជាក់ថា ទោះបីជាយ៉ាងណា ប្លុកនេះ ក៏ជា ទំព័រ ឃោសនា ខ្លួនឯង ដ៏ល្អមួយដែរ… 😉

សរសេរចប់ ម៉ោង 11:25 PM ហើយប្រកាសផ្សាយភ្លាម…

20120619-232539.jpg

ប្លុក​កំពូល​ប្រចាំថ្ងៃ -Blogs of the Day, Khmer

10 មតិ

កំពូលប្លុក ខេមរភាសា -Top Blogs of the Day

Top Blogs មានន័យថា ប្លុកកំពូល

The most popular WordPress.com blogs are ranked here according to a special formula.

បកប្រែ = ប្លុកជាច្រើន ដែលពេញនិយមបំផុត ក្នុង វ៉ដហ្រែស ត្រូវបាន ចាត់ចំណាត់ថ្នាក់ នៅទីនេះ ស្របតាម រូបមន្តពិសេសមួយ។

ទស្សនៈ ៖ មានអ្នកលេងប្លុកជាច្រើន ចង់នៅលំដាប់ថ្នាក់លេខមួយ ខ្ញុំក៏ចង់ បានលេខមួយ ម្តងដែរ 😉 តើធ្វើម៉េច !? បើដឹងពី រូបមន្តពិសេស សម្រាប់គណនា ចំណាត់ថ្នាក់ ពិតជា ងាយមិនខានទេ ហ្ន ?

ខ្ញុំក៏អត់ទាន់ដឹងថា គេគណនា យ៉ាងម៉េច ទើបជាប់ ចំណាត់ថ្នាក់ លើគេ ទេ តែខ្ញុំគ្រាន់តែដឹងថា “បើនៅលើគេ គឺឡូយ ហើយ“។

អ្វីដែលខ្ញុំអាចប្រាប់បាន គឺប្លុកកំពូល ដែលនៅលំដាប់លេខ មួយ តាមរយៈតំណរភ្ជាប់នេះ http://botd.wordpress.com/?lang=km#!/fresh/ មិនមែន គណនា ចេញពី ចំនួនអ្នកទស្សនាទេ ព្រោះអី ប្លុកខ្លះ មានអ្នកទស្សនា រាប់រយនាក់ មិនទាន់បាន ជាប់លំដាប់លើ ប្លុកខ្ញុំ ផង។ ប្លុក របស់ខ្ញុំ sopheaksrey.wordpress.com មានអ្នកមើល តិចជាងមួយរយនាក់ ផង បានជាប់លេខ ៧ដែរ 😉 (បានពិនិត្យ ម៉ោង ៩ព្រឹក ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១២)។

ប្រកាសនេះ គ្រាន់តែជា ការពិភាក្សាមួយ ប្រសិនបើ អ្នកលេងប្លុក ណាមួយ បានដឹងពី រូបមន្ត ពិសេស គណនា ចំណាត់ថ្នាក់ប្លុកកំពូល សូមប្រាប់ តំណរភ្ជាប់ ឬបញ្ចេញមតិផង។ សូមអរគុណទុកជាមុន…

សុភ័ក្រ្ត ស្រី

Older Entries

Viriya Lim's Blog

កំណាព្យខ្មែរ ទស្សនវិជ្ជា និង ចំណេះដឹងទូទៅ

Mala San

www.malasan.org

អុីម ចែឡាង

ខ្ញុំស្រលាញ់ពេញចិត្តការងារជាគ្រូបង្រៀន និងអ្នកនិពន្ធ។

ចេន សុជាតា

ស្វាគមន៍ការចូលមកកាន់គេហទំព័ររបស់ខ្ញុំ

Talents Cambodia

A variety of news and entertainment

សុខុម / Sokhom

សេរីភាព​នៃស្នាមញញឹម

SATRA BOOKHUB

MORE THAN BOOK

Lawkh

Law and legal articles.

Horn Chenda

ខ្ញុំនៅទីនេះសម្រាប់ចែករំលែកបទពិសោធន៍ជីវិតរបស់ខ្ញុំទៅកាន់អ្នក

តាម៉ាប់ យាយម៉ាប់

ស្វាគមន៍​​ការ​មក​កាន់​ផ្ទះ​ថ្មី

Fidele

How to Better a Boring Life

Sopharis

ទឹកអប់ គ្រឿងសម្អាង និង ផលិតផលថែរក្សាសម្រស់សុទ្ធពីប្រទេសបារាំង

Soria

ប្រលោមលោក, ធុរកិច្ច, ជីវិត

Longkimkhorn Society

Cambodian Diplomat and Economist Journal &Review

maosokhadialy

@gmail.com

គ្មានទីបញ្ចប់ "Never Ended"

I am motivate myself rather than just waiting!!!

The Khmerdia

Health & Lifestyle

ទិវាករ

ពត៌មានកំសាន្តបែបវិទ្យាសាស្ត្រ

Lonn Pichdara

Long Life Learning

Something by Evan

Something by Evan

les yeux bridés

Un blog pour parler de l'Asie en France

EverydayBuzz

All that is Interesting

Romduol Experience

Your Best Site for your home experience

StreiKhmer/ ស្រ្តីខ្មែរ

Inspired by Youth, Do it for Youth

Daraism&Artists

Dara's thoughts, feelings, experiences of and expression to the world around him. Join the conversation

Monkey Driver

Tour & travel agency

ឯកសារ​ច្បាប់​ខ្មែរ

គេហទំព័រ ចែក​រំលែក​ គ្មាន​ដែន​កំណត់!

ទៅ​លេង​សៀមរាប​

តើ​គួរ​ទៅ​លេង​ឯ​ណា​ខ្លះទៅហ្ន៎?​

SOKRETH RIN

My Personal Blog

ហ៊ុន ឈុនតេង

សិក្សា​ភាសាបច្ចុប្បន្នមើលដានភាសាបុរាណ

HERITAGE_KH

Cultural Heritage in Cambodia