ទំព័រដើម

Notes

កាលប្បវត្តិព្រឹត្តិការណ៍សំខាន់ៗឆ្នាំ២០១៤

  • ថ្ងៃទី​៣ ខែមករា ឆ្នាំ២០១៤ ៖ យ៉ាងហោចណាស់​មានមនុស្ស ៤នាក់បាន​ស្លាប់​បាត់បង់ជីវីត ក្នុងនោះរួមមាន សិស្សស្រីវ័យ ១៧ឆ្នាំម្នាក់ផង ក្នុងការ​ប៉ះ​ទង្គិចដ៏ធ្ងន់ធ្ងរ​​មួយ​ នៅ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា តាម​បណ្ដោយ​ផ្លូវ​វ៉េងស្រេង រាជធានីភ្នំពេញ​ រវាង​បាតុករ​ទាមទារប្រាក់ឈ្នួល ១៦០ដុល្លារ និង​ទាហាន។
  • ថ្ងៃទី​២ ខែមករា ឆ្នាំ២០១៤ ៖ លោក វ៉ន ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ ខណៈ​រូបលោក​បានចូលរួមអន្តរាគមន៍​​ និងព្យាយាម​បញ្ឈប់​ក្នុងការប្រឈមមុខដាក់គ្នារវាង​បាតុករ​ទាមទា​រដំឡើងប្រាក់ឈ្នួល​អប្បបរមា​របស់កម្មករ ១៦០ដុល្លារ និង​កងយោធា​ឆ័ត្រ​យោងលេខ ៩១១ នៅតំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​

កាលប្បវត្តិព្រឹត្តិការណ៍បោះឆ្នោតសំខាន់ៗ​ឆ្នាំ២០១៣

  • ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០១១ ៖ ​ឈ្មោះ សម រង្ស៊ី ត្រូវ​បាត់បង់​សមាជិកភាព​ជា​សមាជិក​រដ្ឋ​សភា​នីតិកាល​ទី​៤ តាមរយៈ​សេចក្ដី​ប្រកាស​លេខ​០៤៥រស របស់​រដ្ឋ​សភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ផ្អែក​តាម​សាលដីកា​ផ្តន្ទាទោសរបស់តុលាការ នៅ​ថ្ងៃ​ទី​១ ខែ​មីនា ឆ្នាំ​២០១១ និង​កថាខណ្ឌ​ទី​៣ មាត្រា​១៤ នៃ​ច្បាប់​ស្ដីពី​លក្ខន្តិកៈ​តំណាងរាស្ត្រ​ ចែង​ថា តំណាងរាស្ត្រ​ដែល​មាន​សាលក្រម​ស្ថាពរ ឬ​សាលដីកា​ស្ថាពរ សម្រេច​ថា ជា​ទណ្ឌិត​ជាប់​ពន្ធនាគារ ត្រូវ​បាត់បង់​ទាំង​ស្រុង​នូវ​សិទ្ធិ បុព្វសិទ្ធិ និង​សមាជិកភាព​ជា​សមាជិក​រដ្ឋ​សភា។
  • ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១១ ៖ គណៈកម្មការកំណត់​អាសនៈរដ្ឋសភានីតិកាលទី​៥ រាជរដ្ឋាភិបាល និង​រដ្ឋសភា បាន​សម្រេចមិនធ្វើការកែប្រែ​ និងបង្កើនចំនួន​អាសនៈ​រដ្ឋសភា ដោយ​រក្សា ត្រឹម ១២៣ អាសនៈដដែល ក្រោមហេតុផលថា វិបត្តិសេដ្ឋកិច្ច ហិរញ្ញវត្ថុសកល និង​ផល​ប៉ះពាល់​ពីគ្រោះទឹកជំនន់​កន្លងមក។
  • ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ២០១១ ៖ គណៈកម្មាធិការដើម្បីការបោះឆ្នោត​ដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) បាន​សម្តែង​ការ​សោកស្តាយ ​ចំពោះ​គណៈកម្មការកំណត់​អាសនៈ​រដ្ឋសភា​នីតិកាល​ទី៥ រាជរដ្ឋាភិបាល និងរដ្ឋសភា ដែល​បាន​សម្រេច​មិនធ្វើការ​កែប្រែ និងបង្កើន​ចំនួន​អាសនៈ ​ដើម្បី​ឱ្យស្រប​តាម​ការអភិវឌ្ឍន៍​នៃប្រទេស។ ខុមហ្វ្រែល បាន​ផ្តល់​អនុសាសន៍ថា​ គួរតែ​កែប្រែ​ចំនួន​អាសនៈ​សម្រាប់ រដ្ឋសភា​នីតិកាលថ្មី (ឆ្នាំ២០១៣-២០១៨) ដោយ​ការ បន្ថែម ៤អាសនៈ ទៀត​ទៅ​លើ ខេត្ត​កណ្តាល ខេត្ត​សៀមរាប ខេត្ត​ព្រះសីហនុ និង​ខេត្ត​បាត់ដំបង ខណៈ​អាសនៈរដ្ឋសភា​បច្ចុប្បន្ន​ ១២៣​អាសនៈ ដើម្បី​ធានា​ភាពស្របច្បាប់ ផ្អែកលើ​ស្ថានភាព​ប្រជាពលរដ្ឋ ស្រប​នឹង​​ហេតុផល កំណើន​សេដ្ឋកិច្ច និង​កំណើន​ប្រជាពល​រដ្ឋ​​ក្នុងមណ្ឌល​។
  • ថ្ងៃ​ទី​១០ សីហា ឆ្នាំ២០១២ ៖ លិខិត​មួយ​ដែល​មាន​ព្រះហស្តលេខា​របស់ព្រះ​ប្រធាន​គណបក្ស នរោត្តម រណឫទ្ធិ ​សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ ពី​ប្រទេស​បារាំង មាន​ខ្លឹមសារ​ខ្លី​ថា ព្រះអង្គ​ឈប់​ធ្វើ​នយោ​បាយ និង​សេចក្ដី​សម្រេច​ផ្សេងៗ​របស់​គណបក្ស​នេះ​​ទៀត​ហើយ។ ការ​ប្រកាស​ឈប់​ប្រឡូក​នយោបាយ​របស់​​សម្ដេច​ក្រុម​ព្រះនេះ គឺ​មិន​មែន​ជា​លើក​ទី​១​ទេ។ ការ​ប្រកាស​លា​លែង​នេះ ធ្វើឡើង​បន្ទាប់​ពី​ ​លោក សៅ រ៉ានី អគ្គលេខាធិការ​គណបក្ស បាន​ប្ដឹង​ សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ។ មន្ត្រី​មួយ​ចំនួន​ដែល​ស្និទ្ធ​នឹង​សម្ដេច​ក្រុម​ព្រះ  រួមមាន​ប្រធាន​ស្ដីទី​គណបក្ស លោក ឈឹម សៀកឡេង និង​មន្ត្រី​អ្នក​នាំ​ពាក្យ លោក ប៉ែន សង្ហា ក៏បាន​ប្រកាស​លា​ឈប់​ពី​គណបក្ស​នេះ និង​ឈប់​ធ្វើ​នយោ​បាយ​តាម​ព្រះ​អង្គ​ដែរ។
  • ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០១២ ៖ សមាជិក​សំខាន់ៗ​នៃ​គណបក្ស នរោត្តម រណឫទ្ធិ ចំនួន​ជាង​៤០០​នាក់ មក​ពី​គ្រប់​ខេត្ត​ក្រុង នៅ​ប្រទេស​កម្ពុជា បាន​មក​ចូល​រួម​ក្នុង​សមាជ​វិសាមញ្ញ ដើម្បី​ផ្លាស់​ប្ដូរ​ឈ្មោះ​គណបក្ស និង​រចនាសម្ព័ន្ធ​ថ្នាក់​ដឹកនាំ​នៅ​មុន​ការ​ច្របាច់​បញ្ចូល​ជាមួយ​គណបក្ស​ ហ៊្វុនស៊ិនប៉ិច។ ប្រធាន​ស្តីទី​គណបក្ស នរោត្តម រណឫទ្ធិ លោក សៅ រ៉ានី នៅថ្ងៃដដែល បាន​ប្រកាស​ប្ដូរ​ឈ្មោះ​គណបក្ស នរោត្តម   រណឫទ្ធិ មក​ជា​គណបក្ស​ជាតិ​និយម វិញ ហើយ​គណបក្ស​នេះ​ត្រៀម​ចូល​រួម​ធ្វើ​សមាជ​វិសាមញ្ញ​ច្របាច់​បញ្ចូល​ជាមួយ​ គណបក្ស​ហ៊្វុនស៊ិនប៉ិច នៅ​ថ្ងៃ​ទី​២៥ ខែ​សីហា ឆ្នាំ​២០១២។
  • ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ២០១២ ៖ គ.ជ.ប. សម្រេច​ជា​គោលការណ៍​ឲ្យ​លេខាធិការដ្ឋាន​រាជធានី-ខេត្ត​រៀបចំ​ការ​បោះឆ្នោត បង្កើត​មជ្ឈ​មណ្ឌល​ស្វែង​រក​ឈ្មោះ​អ្នក​បោះឆ្នោត ក្នុង​បញ្ជី​បោះ​ឆ្នោត​តាម​ប្រព័ន្ធ​អ៊ីនធឺណិត តាម​គេហទំព័រ voterlist.org.kh ដើម្បី​ផ្តល់​ព័ត៌មាន​ជូន​អ្នក​បោះឆ្នោត។
  • ថ្ងៃ​ទី២០ ខែ​កញ្ញា ឆ្នាំ២០១២ ៖ មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ និង​មន្ត្រី​ជាន់​ខ្ពស់​មក​ពី​គណបក្ស សម    រង្ស៊ី និង​គណបក្ស សិទ្ធិ​មនុស្ស បាន​ជួប​ចរចា​រយៈពេល ២ម៉ោង នៅ​ក្រសួង​មហាផ្ទៃ ផ្ដោត​លើ​ការ​កែទម្រង់​នៃ​សមាសភាព​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) នៅ​មុន​ពេល​ការ​បោះ​ឆ្នោត​ជ្រើស​​រើស​តំណាង​រាស្ត្រ នៅ​ថ្ងៃ​ទី២៨ ខែ​កក្កដា ឆ្នាំ​២០១៣ ខាង​មុខ​នេះ។ មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហា​ផ្ទៃ បាន​បដិសេធ​សំណើ​រួម​គ្នា​របស់​គណបក្ស សម រង្ស៊ី និង​គណបក្ស សិទ្ធិ​មនុស្ស ដែល​បាន​ស្នើសុំ​ឲ្យ​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង កែទម្រង់​សមាសភាព​របស់ គ.ជ.ប ដោយ​សំអាង​ថា គឺ​ជា​សំណើ​​ដដែល​ដូច​ពេល​មុនៗ​ដែរ និង​ជា​ការ​មិន​ចាំបាច់​ឡើយ។
  • ថ្ងៃ​ទី​២ ខែ​តុលា ឆ្នាំ២០១២ ៖ លោក សម រង្ស៊ី ប្រកាស​លាលែង​ចេញ​ពី​តំណែង​ប្រធាន​គណបក្ស សម រង្ស៊ី ដើម្បី​ទៅ​កាន់​តំណែង​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​វិញ។ ការ​ប្រកាស​នេះ គឺ​បន្ទាប់​ពី​ក្រសួង​មហាផ្ទៃ បាន​អនុញ្ញាត​យល់​ព្រម​ចំពោះ​ការ​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​លោក សម រង្ស៊ី ធ្វើ​ជា​ប្រធាន កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កញ្ញា កន្លង​ទៅ។
  • ថ្ងៃ​ទី០២ ខែ​វិច្ឆិកា ឆ្នាំ២០១២ ៖ នៅ​ក្នុង​អង្គ​សមាជ​វិសាមញ្ញ​របស់​គណបក្ស សម រង្ស៊ី មាន​សមាជិក​ជាច្រើន​សម្រេច​លើក​ដៃ​គាំទ្រ​លោក គង់ គាំ ជា​ប្រធាន​គណបក្ស​ស្ដីទី ឲ្យ​ឡើង​ធ្វើ​ជា​ប្រធាន​គណបក្ស សម រង្ស៊ី ថ្មី​ចាប់​ពី​ពេល​នេះ​ត​ទៅ ហើយ​គាំទ្រ​អ្នកស្រី ជូរ ឡុងស៊ូមួរ៉ា ជា​អនុប្រធាន​គណបក្ស។
  • ថ្ងៃ​ទី​៦ ខែវិច្ឆិកា ឆ្នាំ២០១២ ៖ សវនាការ​របស់​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​នៃ​គណៈ​កម្មាធិ​ការ​ជាតិ​រៀបចំ​ការ ​បោះឆ្នោត (គ.ជ.ប) បាន​សម្រេច​លុប​ឈ្មោះ លោក សម រង្ស៊ី ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ ចេញ​ពី​បញ្ជី​ចុះ​ឈ្មោះ​បោះ​ឆ្នោត។ អង្គ​ជំនុំ​ជម្រះ​សម្រេច​ក្ដី​ដោយ​ផ្អែក​លើ​ការ​កាត់​ក្ដី​របស់​ ក្រុមប្រឹក្សា​សង្កាត់​បឹងរាំង ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​តុលា ឆ្នាំ​២០១២ សម្រេច​លុប​ឈ្មោះ​លោក សម រង្ស៊ី ចេញ​ពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត។ ការ​សម្រេច​សេចក្ដី​របស់​ក្រុមប្រឹក្សា​សង្កាត់​បឹងរាំង គឺ​យោង​តាម​មាត្រា​ទី​៥០ នៃ​ច្បាប់​បោះ​ឆ្នោត ដែល​ចែង​ពី​លក្ខខណ្ឌ​មួយ​ចំនួន​ដែល​ពលរដ្ឋ​ត្រូវ​បំពេញ​ដើម្បី​ទទួល​សិទ្ធិ​ បោះ​ឆ្នោត។ អង្គការខុមហ្វ្រែល ថ្លែង​ថា ការ​អនុវត្ត​​បែប​នេះ គឺ​ផ្ទុយ​ពី​គតិយុត្តិ ដែលគ្មាន​​ច្បាប់​សម្អាង​​អំពី​នីតិវិធី​លុប​ឈ្មោះ​ទណ្ឌិត​។
  • ថ្ងៃទី៧ ខែ​វិច្ឆិកា ឆ្នាំ​២០១២ ៖ គណៈកម្មាធិការ​​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) បាន​​សម្ពោធ​ដំណើរ​ការ​សាងសង់​​អគារ​ថ្មី កម្ពស់ ១៦ជាន់ នៅ​លើ​ផ្ទៃ​ដី​ទំហំ​មួយ​ហិកតារ ក្នុង​ខណ្ឌ​ដូនពេញ។ គម្រោង​សាងសង់​អគារ គ.ជ.ប ថ្មី​នេះ ដែល​ឧបត្ថម្ភ​ថវិកា​ដោយ​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គា (NagaCorp) ចំនួន ១២​លាន​ដុល្លារ​អាមេរិក នឹង​គ្រោងបញ្ចប់សាងសង់​​ក្នុង​រយៈពេល​ជាង ២ឆ្នាំ។
  • ថ្ងៃ​ទី១៩ ខែ​វិច្ឆិកា ឆ្នាំ២០១២ ៖ ក្រុម​ប្រឹក្សា​ធម្មនុញ្ញ បាន​ប្រកាស​បិទ​ផ្លូវ​តវ៉ា​ដល់​លោក សម រង្ស៊ី ហើយ​គាំទ្រ​ការ​សម្រេច​របស់ គ.ជ.ប ដែលបាន​​លុប​ឈ្មោះ​លោក សម រង្ស៊ី ពី​បញ្ជី​បោះ​ឆ្នោត​ឆ្នាំ​២០១២ ព្រម​បាន​​បញ្ជា​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធអនុវត្ត និង​ធ្វើ​ការ​ផ្សព្វផ្សាយ​ជា​សាធារណៈ​ទៀត​ផង។ មេធាវី​របស់​លោក សម រង្ស៊ី អះអាង​ថា ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បន្ត​គាំទ្រ​ការ​ប្រើ​ច្បាប់​បោះ​ឆ្នោត​ខុស​ មាត្រា​របស់​អ្នក​រៀបចំ​ការ​បោះ​ឆ្នោត ដែល​ធ្វើ​ឲ្យ​គាត់​មិន​អស់​ចិត្ត​នឹង​ការ​កាត់​សេចក្តី​នោះ។ ក្រុម​ប្រឹក្សា​សង្កាត់​បឹងរាំង រាជធានី​ភ្នំពេញ បាន​លុប​ឈ្មោះ​លោក សម រង្ស៊ី ពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​បច្ចុប្បន្ន​ភាព​ឆ្នាំ​២០១២ កាល​ពី​ថ្ងៃ​ទី២៧ ខែ​តុលា ឆ្នាំ​២០១២ ដោយ​សំអាង​លើ​សាល​ដីកា​របស់​តុលាការ​កំពូល​លេខ​៣២ ចុះ​ថ្ងៃ​ទី១ ខែ​មីនា ឆ្នាំ​២០១១ ដែល​សម្រេច​ឲ្យ​លោក សម រង្ស៊ី ជាប់​ពន្ធនាគារ។ បន្ទាប់​មក គ.ជ.ប គាំទ្រ​ក្រុម​ប្រឹក្សា​សង្កាត់​បឹងរាំង ដែល​បាន​លុប​ឈ្មោះ​លោក សម រង្ស៊ី ហើយ​បាន​ចេញ​សេចក្តី​សម្រេច​លេខ​០០៨/១២ គ.ជ.ប សសរ ចុះ​ថ្ងៃ​ទី៦ ខែ​វិច្ឆិកា ឆ្នាំ​២០១២។
  • ថ្ងៃ​ទី​៣០ វិច្ឆិកា ឆ្នាំ២០១២ ៖ ក្រឡា​បញ្ជី​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ទទួល​ពាក្យ​បណ្ដឹង​របស់​ ប្រធាន​ក្រុម​យុវជន​នៃ​គណបក្ស សម រង្ស៊ី លោក សួង សុភ័ណ្ឌ ដែល​បាន​ប្ដឹង​ចោទ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពី​បទ​ឃាតកម្ម​គិត​ទុក​ជា​មុន ពាក់ព័ន្ធ​ករណី​ជាន់​គ្នា​ស្លាប់ និង​របួស​នៅ​លើ​ស្ពាន​កោះ​ពេជ្រ នា​​ថ្ងៃ​បញ្ចប់​នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក កាល​ពី​ថ្ងៃ​ទី២២ ខែ​វិច្ឆិកា ឆ្នាំ​២០១០ ទៅ​ដាក់​នៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ។ ការ​ដាក់​ពាក្យ​ប្ដឹង​នេះ ត្រូវ​បាន​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល អះអាង​ថា មិន​មែន​ជា​ការ​ដាក់​ពាក្យ​ប្ដឹង​ទេ តែ​គឺ​ជា​ការ​វាយ​ប្រហារ​លើ​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល។​
  • ថ្ងៃ​ទី​២ ខែធ្នូ ឆ្នាំ២០១២ ៖ ថ្លែង​នៅ​ក្នុង​ពិធី​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ នៅ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គំរាម​ប្ដឹង​បក​ទៅ​បណ្ដឹង​របស់​ប្រធាន​យុវជន​គណបក្ស សម រង្ស៊ី ដែល​ប្ដឹង​រូប​លោក​ពី​បទ​មនុស្ស​ឃាត​គិត​ទុក​ជា​មុន ក្នុង​ករណី​មនុស្ស​ជាន់​គ្នា​ស្លាប់​លើ​ស្ពាន​កោះ​ពេជ្រ កាល​ពី​ឆ្នាំ​២០១០។ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​សង្កត់​ធ្ងន់​ថា លោក​នឹង​ប្រើ​សិទ្ធិ​ជា​ពលរដ្ឋ​ខ្មែរ​មួយ​រូប​ដើម្បី​ប្ដឹង​បក​ទៅ​សកម្មជន​ គណបក្ស សម រង្ស៊ី វិញ ដើម្បី​ការពារ​កិត្តិយស និង​សេចក្ដី​ថ្លៃថ្នូរ​របស់​លោក​ផ្ទាល់​ផង និង​ការពារ​កិត្តិយស​សេចក្ដី​ថ្លៃថ្នូរ​របស់​រដ្ឋាភិបាល​ផង។
  • ថ្ងៃ​ទី០៤ ខែ​ធ្នូ ឆ្នាំ២០១២ ៖ ក្នុង​សន្និសីទ​កាសែត លោក សុន ឆ័យ ថ្លែង​ថា គណៈ​កម្មការ​ទី​២ រដ្ឋ​សភា រំលោភ​បទបញ្ជា​ផ្ទៃក្នុង​របស់​រដ្ឋ​សភា ដោយ​ធ្វើ​តាម​តែ​ការ​សម្រេច​របស់​រដ្ឋាភិបាល។ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស សម រង្ស៉ី រូបនេះ បាន​ដាក់​ងារ​ឲ្យ​រដ្ឋ​សភា​កម្ពុជា ថា​ជា​ «ស្ថាប័ន​ប្រថាប់​ត្រា» បន្ទាប់​ពី​គណៈកម្មការ​ទី​២ រដ្ឋ​សភា បដិសេធ​សំណើ​របស់​តំណាងរាស្ត្រ​សុំ​ពិភាក្សា​ដើម្បី​ធ្វើ​វិសោធនកម្ម​ សេចក្ដី​ព្រាង​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ​២០១៣។
  • ថ្ងៃ​ទី២២ ខែ​ធ្នូ ឆ្នាំ២០១២ ៖ ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​នៃ​ចលនា​យុវជន​គណបក្ស សម រង្ស៊ី នៅ​ទូទាំង​ប្រទេស​កម្ពុជា លោក សួង សុភ័ណ្ឌ បាន​ប្រកាស​ថា លោក​លុប​ចោល​នូវ​ផែនការ​ប្ដឹង​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន ក្រោម​បទ​អំពើ​ឃាតកម្ម​គិត​ទុក​ជា​មុន​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (អាយ.ស៊ី.ស៊ី = ICC = International Criminal Court) នោះ​ហើយ។ ប្រធាន​ក្រុម​ចលនា​យុវជន​នៃ​គណបក្ស សម រង្ស៊ី ដែល​ជា​ដើម​បណ្ដឹង បាន​បញ្ជាក់​ថា ការ​លុប​ចោល​បណ្ដឹង​នេះ គឺ​ដើម្បី​ចង់​រក្សា​ការ​ផ្សះផ្សា​ជាតិ និង​បង្រួប​បង្រួម​ជាតិ។
  • ថ្ងៃទី​​៣១ ខែធ្នូ​ ឆ្នាំ២០១២ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បាន​ប្រកាសផ្សាយ​បញ្ជីបោះឆ្នោត​ផ្លូវការ​ឆ្នាំ​២០១២ និង​ផ្តល់សុពលភាព លើ​​ឈ្មោះ​អ្នកបោះឆ្នោត​ប្រមាណ ៩​៦៧៥៤៥៣​ នាក់ ក្នុងចំណោម ពលរដ្ឋសរុប​ប៉ាន់ប្រមាណ​ប្រហែល ១៤​៤៥៦​១០៤​នាក់ (យុវជន​ចាប់ពី​ ១៨ឆ្នាំឡើង មានប្រមាណ ៩៥០៩​៧៣២នាក់)។ ក្នុង​បញ្ជីនេះ គ្មានឈ្មោះលោក សម រង្ស៊ី ប្រធានគណបក្ស​សង្គ្រោះជាតិឡើយ។
  • ថ្ងៃទី​០៣ ខែ​មីនា ឆ្នាំ២០១៣ ៖ ព្រះមហាក្សត្រ​ នរោត្តម សីហមុនី ទ្រង់​ចេញ​ព្រះរាជសារ​ អំពាវនាវ​ម្ចាស់​ឆ្នោត​ ប្រើសិទ្ធិ​របស់ខ្លួន ដើម្បី​បោះឆ្នោត​តាមសតិសម្បជញ្ញៈ​របស់ខ្លួន ដោយ​កុំ​បី​ព្រួយបារម្ភ​ពី​ការ​គាបសង្កត់ ការគំរាម កំហែង​ ឬសម្លុតពី ជនណាមួយ​ បក្សណាមួយ​ឱ្យសោះ។
  • ថ្ងៃទី​២៧ ខែមីនា ឆ្នាំ២០១៣ ៖ ​​សហភាព​អន្តរសភា បាន​ចេញសេចក្តី​សម្រេចចិត្ត​​មួយ​ សម្តែង​ការសោក​ស្តាយ ចំពោះ​ករណី​លោក សម រង្ស៊ី ប្រធានគណបក្ស​សង្គ្រោះជាតិ ដែល​មិនទាន់មាន​ឱកាស​​ត្រឡប់ទៅ​ប្រទេសកម្ពុជាវិញ ហើយ​បាន​ស្នើ​ឱ្យ​​រដ្ឋាភិបាល​ និង​គណបក្ស​​ សម​ រង្ស៊ី​ ស្វែងរក​​វិធីគ្រប់យ៉ាង​រួមគ្នា ដើម្បី​អនុញ្ញាត​ឱ្យ​លោក សម រង្ស៊ី អា​ចចូលរួម​បោះឆ្នោត​ឆ្នាំ២០១៣​។
  • ថ្ងៃទី​៣០ ខែ​​មីនា ឆ្នាំ​២០១៣ ៖ ​​លោក កឹម សុខា ប្រធានគណបក្ស​សិទ្ធិមនុស្ស​ ​​​​បាន​ប្រកាស​លាលែងពី​ តួនាទី​ប្រធានបក្ស ក្នុងសមាជ​របស់ខ្លួន ដើម្បី​បើកផ្លូវ​ បំពេញ​តួនាទីជា អនុប្រធាន​គណបក្សសង្គ្រោះជាតិ​។ ក្នុងសមាជ​តែមួយ លោក សឺន ស៊ូប៊ែរ្តិ៍ អតីត​ប្រធាន​គណៈកម្មធិការ​នាយក ត្រូវបាន​តែងតាំង​ជា ប្រធា​នគណបក្ស​សិទ្ធិមនុស្ស បន្តវេន ក្រោម​សម្លេងលើកដៃ​គាំទ្រ​ពីសមាជិក​ប្រមាណ ២ពាន់នាក់ មកពី បណ្តា​ខេត្ត​ចំនួន​ ១៥​។
  • ថ្ងៃទី​២៩ ខែមេសា ឆ្នាំ២០១៣ ៖ គ.ជ.ប បើក​ការ​ចុះ​បញ្ជី​គណបក្ស និង​បេក្ខជន​សម្រាប់​ការ​បោះ​ឆ្នោត​សភា​អាណត្តិ​ទី​៥ (ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​២៩ ខែ​មេសា ដល់​ថ្ងៃ​ទី​១៣ ខែ​ឧសភា ឆ្នាំ​២០១៣)។ គ្រប់​គណបក្ស​នយោបាយ​​​ដែល​មានបំណង​ចូលរួម​ប្រកួត​ត្រូវ​ ​ចុះ​បញ្ជី​​គណបក្ស​ និង​បេក្ខជននៅ​ទីស្តីការ គ.ជ.ប។ គណបក្ស​ប្រជាជន​កម្ពុជា បាន​ចុះ​ឈ្មោះ​នៅ គ.ជ.ប វេលា​ម៉ោង ៩​ព្រឹក (ថ្ងៃ​ច័ន្ទ ទី​២៩ ខែ​មេសា) ដោយមាន​បេក្ខជន​បេក្ខនារី ​ដាក់​ទាំង ២៤​រាជធានី​ខេត្ត (​បេក្ខជន​សរុប​ចំនួន ២៦៨​នាក់ ពេញ​សិទ្ធិ ១២៣​នាក់ និង​បម្រុង​ចំនួន ១៤៥​នាក់ ក្នុង​នោះ​មាន​ស្ត្រី​ចំនួន ៤៨​នាក់)។ ចំណែក​ គណបក្ស​ហ៊្វុនស៊ិនប៉ិច ក៏​បាន​ទៅ​ចុះ​បញ្ជី​បក្ស និង​បេក្ខជន​ នៅ​វេលា​ម៉ោង ២ រសៀល​ថ្ងៃ​ដដែល​។ ការ​ចុះ​បញ្ជី​គណបក្ស​នយោបាយ​ឈរ​ឈ្មោះ​បោះ​ឆ្នោត និង​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាងរាស្ត្រ​អាណត្តិ​ទី​៥ តម្រូវ​ឲ្យ​គណបក្ស​នីមួយៗ ត្រូវ​បង់​ប្រាក់​តម្កល់​ចំនួន ១៥​លាន​រៀល។ ប្រាក់​តម្កល់​នេះ​ត្រូវ​បង់​ទៅ​អគ្គនាយកដ្ឋាន​រតនាគារ​ជាតិ ក្នុង​គណនី​ប្រាក់​តម្កល់​របស់ ​គ.ជ.ប ហើយ​ប្រាក់​តម្កល់​នេះ នឹង​បង្វិល​ជូន​ទៅ​សាមី​គណបក្ស​វិញ ក្នុង​ករណី​ដែល​គណបក្ស​នយោបាយ​នោះ​បាន​​ទទួល​សន្លឹក​ឆ្នោត​យ៉ាង​តិច ៣​ភាគរយ​នៃ​ចំនួន​សន្លឹក​ឆ្នោត​បាន​ការ ឬ​បាន​អាសនៈ​មួយ​កៅអី​ក្នុង​រដ្ឋ​សភា។
  • ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ២០១៣ ៖ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បាន​ដាក់​លិខិត​ជា​ផ្លូវការ​ទៅ​សម្ដេច​ព្រះ​មហាក្សត្រី នរោត្តម មុនីនាថ សីហនុ (សម្ដេច​ម៉ែ) កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ឧសភា ដើម្បី​ទូល​ថ្វាយ​សុំ​លាលែង​ពី​តួនាទី​ជា​ព្រះរាជ​លេខា​ផ្ទាល់​របស់​សម្ដេច​ ម៉ែ។ សំណើ​សុំ​ឈប់​នេះ​ត្រូវ​បាន​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ពន្យល់​ពី​មូល​ហេតុ​ក្នុង​លិខិត​ថា ដោយសារ​តែ​ព្រះអង្គ​បាន​ចូល​ក្នុង​ឆាក​នយោបាយ និង​មិន​ចង់​ឲ្យ​ពាក់ព័ន្ធ​ក្នុង​ស្ថាប័ន​ព្រះមហាក្សត្រ ហើយ​កុំ​ឲ្យ​ប៉ះពាល់​កិត្តិយស ព្រះ​កិត្តិនាម​ព្រះមហាក្សត្រ និង​សម្ដេច​​ម៉ែ ទើប​ព្រះអង្គ​សុំ​លាលែង​ពី​តួនាទី​ជា​ព្រះរាជ​លេខា​ផ្ទាល់។ អតីត​លេខា​ផ្ទាល់​ព្រះ​បរម​រតន​កោដ្ឋ សម្ដេចឪ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ត្រូវ​បាន​ព្រះមហាក្សត្រ​ប្រោស​ព្រះរាជទាន​តែងតាំង​ជា​ព្រះរាជ​លេខា​ផ្ទាល់​ សម្ដេច​ម៉ែ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០១៣ បន្ទាប់​ពី​សម្ដេច​ឪ​បាន​សោយ​ទិវង្គត។ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ក៏​បាន​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​ព្រះសីហនុ សម្រាប់​ការ​បោះឆ្នោត​ជាតិ​នៅ​ខែ​កក្កដា ឆ្នាំ២០១៣។
  • ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៣ ៖ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល និងគណបក្ស​កាន់​អំណាច ស្នើ​ច្បាប់​មួយ​ទប់​ស្កាត់​ការ​វិល​មក​វិញ​នៃ​របប​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​ ក្រហម។ ច្បាប់​ថ្មី​ដែល​បក្ស​ប្រឆាំង​ស្នើ​ឡើង​នេះ គឺ​មិន​អនុញ្ញាត​ឲ្យ​​អតីត​មេដឹកនាំ​ក្នុង​របប​ខ្មែរ​​ក្រហម មាន​តួនាទី​សំខាន់​ក្នុង​ស្ថាប័ន​កំពូល​របស់​​​រដ្ឋាភិបាល។ សំណើ​ធ្វើ​ច្បាប់​ទប់ស្កាត់​របប​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​ក្រហម​របស់​ មេដឹកនាំ​បក្ស​ប្រឆាំង​ដូច​នេះ កើត​ឡើង​ក្រោយ​ពេល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចោទ​ថា បើ​បក្ស​ប្រឆាំង​ឈ្នះ​ការ​បោះ​ឆ្នោត​​​​ឆ្នាំ២០១៣ នោះ​របប​ខ្មែរ​ក្រហម​អាច​នឹង​វិល​មក​ជា​ថ្មី។
  • ថ្ងៃទី​៣០ ខែ​ឧសភា ឆ្នាំ២០១៣ ៖ លោក ហ៊ុន សែន បាន​ថ្លែង​នៅ​ក្នុង​ពិធី​បញ្ចុះ​ខណ្ឌ​សីមា​នៅ​វត្ត​មង្គលវង្ស ក្នុង​ខេត្ត​កំពង់ចាម ថា នៅ​ពេល​លោក កឹម សុខា ត្រឡប់​មក​ពី​សហរដ្ឋ​អាមេរិក វិញ​នោះ ប្រជាពលរដ្ឋ​នឹង​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​លោក ប្រសិន​បើ​លោក កឹម សុខា មិន​ធ្វើ​ការ​សុំ​ទោស​ប្រជាពលរដ្ឋ​ទេ​នោះ។ លោក ហ៊ុន សែន អះអាង​ថា ការ​ធ្វើ​បាតុកម្ម​នេះ​នឹង​ផ្ទុះ​ឡើង​នៅ​ពេល​មាន​ការ​បើក​ភ្លៀង​ខៀវ​ពី​លោក ជុំ ម៉ី ជា​អតីត​អ្នក​រងគ្រោះ​នៅ​ក្នុង​របប​ខ្មែរ​ក្រហម និង​ជា​ប្រធាន​សមាគម​ក្សេមក្សាន្ត។ លោក កឹម សុខា បាន​អះអាង​ថា លោក​មិន​បាន​និយាយ​ថា គ្មាន​ការ​សម្លាប់​មនុស្ស​នៅ​គុក​ទួលស្លែង នៅ​ក្នុង​របប​ខ្មែរ​ក្រហម ឬ​គុក​ទួលស្លែង ជា​គុក​សិប្បនិម្មិត​នោះ​ទេ។ អនុប្រធាន​សមាគម​ក្សេមក្សាន្ត លោក ប៊ូ ម៉េង បាន​អះអាង​ថា លោក​មិន​បាន​ឮ​ដោយ​ផ្ទាល់ ដែល​ថា លោក កឹម សុខា មាន​ប្រសាសន៍​ថា​ គ្មាន​ការ​កាប់​សម្លាប់​នៅ​គុក​ទួលស្លែងនោះ​ទេ។ អនុប្រធាន​សមាគម​ក្សេមក្សាន្ត​ បាន​ចាត់​ទុក​បញ្ហា​នេះ ជា​រឿង​នយោបាយ ​ប្រសិនបើ​លោក ជុំ ម៉ី ចង់​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​លោក កឹម សុខា ក្នុងនាម​​សមាគម​ក្សេម​ក្សាន្ត ​លុះត្រា​តែ​មាន​ការ​សម្រេច​ពី​គណៈកម្មការ​សមាគម​ជា​មុន​សិន។
  • ថ្ងៃទី១ ខែ​មិថុនា ឆ្នាំ២០១៣ ៖ គជប ប្រកាស​​ចែក​ចាយ​ប័ណ្ណ​ព័ត៌មាន​អ្នក​បោះឆ្នោត​ឲ្យ​ដល់​ដៃ​អ្នក​បោះឆ្នោត​ទៅ​ តាម​ការ​គ្រោង​ទុក​របស់​ខ្លួនចាប់ពីថ្ងៃ​ទី១ ដល់​ថ្ងៃ​ទី២៥ មិថុនា។ ​សន្លឹក​ប័ណ្ណ​ព័ត៌មាន និង​អ្នក​បោះឆ្នោត​មាន​ចំនួន​ជាង ៩​លាន​សន្លឹក ក្នុង​ឆ្នាំ​២០១៣ (​ឆ្នាំ​២០០៨ ​មាន​ត្រឹម​តែ​ជិត ៧​លាន​សន្លឹក)។ អ្នក​ផ្ដល់​ប័ណ្ណ​នេះ ជា​មន្ត្រី​របស់​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ និង​មាន​ប្រធាន​ភូមិ ក្នុង​ឃុំ សង្កាត់​នីមួយៗ​នោះ​ជា​ជំនួយ​ការ។​ មន្ត្រី គ.ជ.ប និយាយ​ថា ប័ណ្ណ​ព័ត៌មាន​សម្រាប់​ឆ្នាំ​២០១៣ នេះ ពុំ​មាន​ការ​ប្រែប្រួល​ជា​ដុំ​កំភួន​ច្រើន​នោះ​ឡើយ គ្រាន់​តែ​កែប្រែ​ផ្នែក​ខាង​ខ្នង​ពណ៌​ផ្ទៃ​មេឃ​ស្រាល និង​អក្សរ​ពណ៌​ផ្ទៃ​មេឃ​ដិត។   ប័ណ្ណព័ត៌មានអ្នកបោះឆ្នោត មានផ្តល់ព័ត៌មានទាក់ទងនឹង ទីតាំងការិយាល័យបោះឆ្នោត …។
  • ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ២០១៣ ៖ លោក ជុំ ម៉ី ជា​អតីត​អ្នក​រងគ្រោះ​នៅ​ក្នុង​របប​ខ្មែរ​ក្រហម និង​ជា​ប្រធាន​សមាគម​ក្សេមក្សាន្ត បានដឹកនាំបាតុកម្មក្នុងក្រុងភ្នំពេញដែលមានអ្នកចូលរួម​រាប់ពាន់នាក់ ហើយការផ្សាយផ្ទាល់ពីបាតុកម្ម​តាមរយៈ​ទូរទស្សន៍បាយ័នជាលើក​ដំបូង ដើម្បីប្រឆាំងនឹង​លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ។ បាតុកម្ម​បាន​បញ្ចប់​នៅពេលដែល​លោក ជុំ ម៉ី បាន​យក​ញាត្តិ​​ទៅ​ដាក់នៅ ទីស្នាក់ការគណបក្សសង្គ្រោះជាតិ ដើម្បីទាមទា​ឱ្យ​លោក កឹម សុខា ធ្វើការសុំ​ទោស​ចំពោះជន​រងគ្រោះ​ក្នុង​របបខ្មែរក្រហម។
  • ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៣ ៖ លោក ជុំ ម៉ី ជា​​ដើម​បណ្តឹង​​​​ព្រហ្មទណ្ឌ​​​ពី​​​បទ​​បរិហារកេរ្តិ៍ ត្រូវ​​តុលាការ​​​សាលា​ដំបូង​រាជធានី​ភ្នំពេញ​​កោះហៅ​​ទៅ​​សាកសួរ។ លោក ជុំ ម៉ី​ ប្តឹង​ប្រធាន​ស្តី​ទីគណបក្ស​សង្គ្រោះជាតិ​លោក កឹម សុខា ដែល​បាន​និយាយ​ថា​ គុក​ទួលស្លែង​ជា​គុកសិប្បនិម្មិត្ត ហើយ​ប្តឹង​​ទាមទារ​ សំណង​ជា​ប្រាក់១ពាន់ដុល្លារ (ប្រមាណ​​៤លានរៀល) ដើម្បី​ធ្វើ​បុណ្យ​​បង្សុកូល​ដល់​ជន​រងគ្រោះ​ក្នុង​គុក​ទួលស្លែង។ តុលាការ​សាលាដំបូង​ក្រុងភ្នំពេញ នឹងកោះហៅ​លោក កឹម សុខា ឱ្យ​ចូល​ខ្លួន​មក​បំភ្លឺ​នៅ​ថ្ងៃទី២៧ មិថុនា  ឆ្នាំ២០១៣​។ ឆ្លើយនឹង​តបអ្នកសារព័ត៌មាន មុនពេលដល់ថ្ងៃ​ចូល​តុលាការ ​លោក កឹម សុខា បាន​បកស្រាយ​ការពារខ្លួន​​ថា ភស្តុតាង​ដាក់បន្ទុក​ជាសំឡេងរបស់គាត់​ត្រូវបានគេកាត់ត ហើយ​លោក​​ចោទ​ថា ការ​ប្តឹង​របស់​លោក ជុំ ម៉ី មាន​គណបក្សប្រជាជន​កម្ពុជា​នៅ​ពី​ក្រោយខ្នង។
  • ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៣ ៖ ​ក្រសួងព័ត៌មាន បានចេញ​សេចក្តីណែនាំមួយ ជូនដល់ ប្រធានសា្ថនីយ​វិទ្យុ FM ក្នុងស្រុកទាំងអស់ ត្រូវផ្អាកការផ្សាយ​បន្តពី វិទ្យុ​បរទេស ដែលផ្សាយជា​ខេមរភាសា​ទាំងអស់​ ក្នុង​រយៈពេល​បើកការឃោសនា ៣១ថ្ងៃ មុនថ្ងៃបោះឆ្នោត និង​ថ្ងៃបោះឆ្នោត។ សេចក្តីណែនាំ ​បានពន្យល់​ត្រឹម​ពី តួនាទី​របស់​ស្ថានីយវិទ្យុ ត្រូវមានអព្យាក្រិត​ក្នុងការរាយការណ៍​ព័ត៌មាន ពាក់ព័ន្ធនឹងការបោះឆ្នោតជូនអ្នកបោះឆ្នោត និង​លើកយកបទ​បញ្ជា និងនីតិវីធីសម្រាប់ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្រ្ត​ នីតិកាលទី៥​​ ដែល​ហាមជនបរទេស​ ​ដែលមានវត្តមាន​នៅក្នុងប្រទេសកម្ពុជាធ្វើសកម្មភាព​ឃោស​នា​បោះឆ្នោត​ដើម្បី​ គាំទ្រ ឬប្រឆាំង​គណបក្សនយោបាយ​ណាមួយ តែមិនបាន​ពន្យល់ច្បាស់លាស់ពី មូលហេតុ​ជាក់លាក់​​ដែល​ត្រូវផ្អាក​ការផ្សាយបន្តពីវិទ្យុបរទេស ដែលផ្សាយជាខេមរភាសា​ រួមរាប់ វិទ្យុ​អាស៊ីសេរី វិទ្យុវីអូអេ វិទ្យុអេប៊ីស៊ីអូស្រ្តាលី វិទ្យុបារាំង​អែរអែហ្វអ៊ី។ សេចក្តីណែនាំ ដែល​មាន​ចុះ​ហត្ថលេខា លោក អ៊ុក ប្រាថ្នា បានព្រមាន​ ដល់ស្ថានីយ​វិទ្យុ FM ណា​មិនគោរព​តាមសេចក្តីណែនាំ របស់ក្រសួងព័ត៌មាន នឹង​ត្រូវរងវិធានការ​តាមច្បាប់​របស់ក្រសួងជាធរមាន។ ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៥ តាមប្រតិទិន​របស់ គជប នឹង​ចាប់ផ្តើមពីថ្ងៃទី២៧ ខែ​មិថុនា ដល់​ថ្ងៃទី​២៦ ខែ​កក្កដា ឆ្នាំ២០១៣។
  • ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៣ ៖ ក្រសួង​ព័ត៌មាន បាន​ប្រកាស​ តាម​រយៈ​ស្ថានីយ​ទូរទស្សន៍​ជាតិ​កម្ពុជា (ទ.ទ.ក) អនុញ្ញាត​អោយ​វិទ្យុ អេហ្វអឹម (FM) ក្នុង​ស្រុក​ទាំង​អស់ អាច​ធ្វើ​ការ​ចាក់​ផ្សាយ​បន្ត​កម្មវិធី​ផ្សាយ​របស់​វិទ្យុ​បរទេស​ផ្សាយ​ជា​ ភាសា​ខ្មែរ​ឡើង​វិញ។ សេចក្តីប្រកាសនេះធ្វើឡើងក្រោយការរិះគន់យ៉ាងចាស់ដៃពីអង្គការសង្គមស៊ីវិលជាតិ សហគមន៍អន្តរជាតិ និងតំណាង​គណបក្ស​នយោបាយ​​ដែល​ចូលរួមប្រកួត ថា​ជា​ទង្វើ​មួយ​ដើរ​ផ្ទុយ​ពី​ច្បាប់ និង​ជា​ដំណើរ​ដើរ​ថយ​ក្រោយ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។ គណបក្ស​នយោបាយ​ចំនួន​៦ ដែល​ចូលរួមប្រកួតប្រជែង រួមមាន គណបក្ស​សញ្ជាតិ​កម្ពុជា គណបក្ស​ហ៊្វុនស៊ិនប៉ិច គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ គណបក្ស​ខ្មែរ​ឈប់​ក្រ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ គណបក្ស​សង្គ្រោះ​ជាតិ ដែលបានរិះគន់​សេចក្តី​ណែនាំ​របស់​ក្រសួង​ព័ត៌មាន ដែល​មិន​អនុញ្ញាត​ឲ្យ​វិទ្យុ​អែហ្វអឹម (FM) ក្នុង​ស្រុក​ផ្សាយ​បន្ត​កម្មវិធី​ព័ត៌មាន​របស់​វិទ្យុ​បរទេស​ផ្សាយ​ជា​ ខេមរភាសា ក្នុង​អំឡុង​ពេល​ឃោសនា​បោះឆ្នោត និង​ពេល​បោះឆ្នោត ចំណែក គណបក្សប្រជាជនកម្ពុជា និងគណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ បែរជាគាំទ្រចំណាត់ការរបស់ក្រសួង ក្រោមហេតុផល ស្ថាប័ន​ផ្សព្វផ្សាយ​មួយ​ចំនួន​មិន​ផ្តល់​ផល​ប្រយោជន៍​សម្រាប់​ជាតិ​ខ្មែរ​ និងមិនមានអព្យាក្រឹត។
  • ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ២០១៣ ៖ ព្រះមហាក្សត្រ នរោត្តម សីហមុនី ទ្រង់​ចេញ​ព្រះរាជក្រឹត្យមួយ ​ត្រាស់​បង្គាប់​ លើកលែង​ទោស​ឱ្យ​ទណ្ឌិតឈ្មោះ សម រង្ស៊ី ភេទប្រុស អាយុ​ ៦២ឆ្នាំ ដែល​ត្រូវបាន​តុលាការ​សម្រេច​ផ្តន្ទាទោស​ដាក់ពន្ធនាគារ តាម​អំណាច​សាល​ដីកា​ស្ថាពរ​លេខ ៣២ ចុះថ្ងៃទី​០១ ខែ​មិនា ឆ្នាំ២០១១ របស់​តុលាការ​កំពូល និង​សាលដីកា​ស្ថាពរលេខ ៨៤ ចុះថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ​២០១១ របស់​សាលា​ឧទ្ធរណ៍។ ព្រះរាជក្រឹត្យ​របស់ ព្រះមហាក្សត្រ បានធ្វើឡើងក្រោយ លិខិតស្នើ​លើកលែង​ទោស​របស់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន តំណាង​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ ចុះថ្ងៃទី​១២ ខែកក្កដា ឆ្នាំ២០១៣។  នៅក្នុងថ្ងៃដដែល ប្រធានគណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី បាន​ផ្ញើលិខិតចូលរួម​មរណទុក្ខ​ សម្តែងការសោកស្តាយ​ និង​រំលែកទុក្ឋ​ ជាមួយនឹង លោកនាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ចំពោះ​មរណភាព​របស់ អ្នកឧកញ៉ា​មហាភក្តី​សប្បុរសភោគាធិបតី ហ៊ុន នាង ត្រូវជា​​ បិតា​ ​បាន​ទទួល​អនិច្ចកម្ម​ កាលពីថ្ងៃទី​១២ ខែកក្កដា ឆ្នាំ២០១៣ ក្នុងជន្មាយុ ៩០ឆ្នាំ ដោយ​ ជរាពាធ។
  • ថ្ងៃទី​១៧ ខែ​កក្កដា ឆ្នាំ២០១៣ ៖ គ.ជ.ប បាន​ចេញសេចក្តីបំភ្លឺ​មួយ ស្តីពី ការផ្អាក​វិទ្យុ​មិនឱ្យ​ផ្សាយ​បន្ត​ និងការ​ហាម​ផ្សព្វផ្សាយ​ការងារ និងលទ្ធផល​នៃ​ការបោះឆ្នោត ថា គ.ជ.ប មិនបាន​ ផ្អាកវិទ្យុ​មិនឱ្យផ្សាយ​បន្ត​ក្នុងអំឡុងពេល​បោះឆ្នោត។ គ.ជ.ប បន្តបកស្រាយថា ចំពោះ​ការហាម​ផ្សព្វផ្សាយ​ ក្នុង  រយៈពេល​ ៥​ថ្ងៃ​ មុនថ្ងៃបោះឆ្នោត​ និងថ្ងៃបោះឆ្នោត ដែល​បាន​ចែងក្នុង​បទបញ្ជា​ និងនីតិវិធី​ សម្រាប់​​ការបោះឆ្នោត​​ជ្រើស​តាំង​តំណាង​រាស្រ្ត​ ជំពូក​៧ ចំណុច​ ៧.២.៥ គឺ សំដៅ​តែលើ ការហាម​ធ្វើ​ និងហមា​ផ្សព្វផ្សាយ​លទ្ធផលនៃ​ការស្ទង់មតិ​ ទាក់ទងនឹង​ដំណើរការបោះឆ្នោត​តែប៉ុណ្ណោះ​។ ចំណែក​ការ​ផ្សព្វផ្សាយ​ លទ្ធផល​នៃការបោះឆ្នោត​ ប្រព័ន្ធផ្សព្វផ្សាយ​ព័ត៌មាន​ទាំងអស់ មានសិទ្ធិ​ធ្វើការផ្សព្វផ្សាយ​លទ្ធផល​ដែលខ្លួន​ទទួលបាន។
  • ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ២០១៣ ៖ មេដឹកនាំគណបក្ស​សង្រ្គោះជាតិ លោក សម រង្ស៊ី ដែល​បាន​និរទ្ទេសខ្លួន​ឯង បានវិលមកដល់កម្ពុជាវិញ ក្រោយព្រះមហាក្សត្រ​ព្រះរាជទាន​ការលើកលែងទោស។ រាប់ចាប់ពី​ព្រលានយន្ត​ហោះភ្នំពេញ រហូតដល់ ទីលានសេរីភាព (ចម្ងាយប្រមាណ ១៣គីឡូម៉ែត្រ) អ្នកគាំទ្រ និង​អ្នកដំណើរ​ រាប់​សែននាក់ អមសង្ខាងផ្លូវ និងស្វាគមន៍​មេដឹកនាំ​គណបក្សប្រឆាំង​ចូល​ស្រុកវិញ។
  • ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៣ ៖ ​ប្រធាន​គណៈកម្មាធិការជាតិ​រៀបចំ ​ការបោះឆ្នោត (គ.ជ.ប) លោក អ៊ឹម សួស្តី បាន​ស្នើ​ដល់​ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ចាត់វិធានការ​ជាបន្ទាន់ ដើម្បីផ្អាក​ការផ្សាយ​របស់ វិទ្យុ​ អេប៊ីស៊ី FM 107.5 MHz រហូតដល់​ក្រោយ​ការបោះឆ្នោត ដោយ​ហេតុផលថា វិទ្យុនេះ បាន​ផ្សព្វផ្សាយ​ដោយ​ប្រើ​ភាសា​ និង​ពាក្យ​ពេចន៍ញុះញង់​ បំភិតបំភ័យ​អ្នក​បោះឆ្នោត ដែល​​រំលោភ​ទៅ​នឹងច្បាប់​ បទបញ្ជា និង​នីតិវិធីរបស់ គ.ជ.ប។ គ.ជ.ប បាន​បញ្ជាក់ថា ស្ថានីយវិទ្យុ អេប៊ីស៊ី FM 107.5 MHz នៅតែ​បន្ត​ផ្សព្វផ្សាយ​បទសម្ភាសន៍​របស់​ម្ចាស់​ស្ថានីយ​តាមទូរស័ព្ទ​ ពីទល់ដែនខ្មែរ ថៃ​​ ដដែល​បើ​ទោះបីជា គ.ជ.ប ធ្លាប់បាន​ចេញលិខិតព្រមាន​ដោយ​ផ្ទាល់​រួចហើយក្តីកាលពី​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ២០១៣។
  • ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ២០១៣ ៖ ​ការបោះឆ្នោតជ្រើសតាំង​តំណាងរាស្រ្ត​នីតិកាល​ថ្មី បាន​ចាប់ផ្តើម​ដំណើរការ​ចាប់ពីម៉ោង ៧ព្រឹក រហូត​ដល់ ម៉ោង​ ៣រសៀល។ ក្នុងថ្ងៃបោះឆ្នោត បន្ទប់ស្ថានការណ៍ថ្ងៃបោះឆ្នោត បាន​ទទួល​សេចក្តី​រាយការណ៍ជាច្រើនថា ពលរដ្ឋជាច្រើន​បាន​បាត់ឈ្មោះក្នុងបញ្ជីបោះឆ្នោត​ មាន​បាតុភាព​មិនប្រក្រតីជាច្រើនកើតនៅរាជធានីភ្នំពេញ…។
    • ថ្ងៃទី២៨ ខែ​កក្កដា ឆ្នាំ២០១៣ ៖ មានអំពើហិង្សាមួយ​កើតឡើង​នៅ​ការិយា​សាលាបឋមសិក្សា​ស្ទឹងមានជ័យ ស្ថិតក្នុង​ទីស្នាក់ការ​​ គណៈកម្មការ​រៀបចំការបោះឆ្នោត​ សង្កាត់ស្ទឹងមានជ័យ ផ្តើមចេញពីការបាត់ឈ្មោះអ្នកបោះឆ្នោត តែ​មន្រ្តី​បោះឆ្នោត​មិន​រវល់ដោះស្រាយ​។ ​អន្តរគមន៍​របស់ប៉ូលីស ដោយ​មិន​ខ្វល់ពី​កំហិង​ម្ចាស់ឆ្នោត​បាន​បណ្តាលឱ្យ​ការ​វាយបំផ្លាញ និងដុតឡាន​ប៉ូលីស អស់ ២គ្រឿង។
    • ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ៖ មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​ប្រចាំ​ឃុំ​ល្វាក្រាំង នៃ​ស្រុក​វ៉ារិន ខេត្ត​សៀមរាប រួម​ទាំង​អ្នក​សង្កេតការណ៍​របស់​គណបក្ស​នយោបាយ​ខ្លះ​ទៀត បាន​ឱ្យ​ដឹង​ថា គេ​បាន​ប្រទះ​ឃើញ​លិខិត​អនាមិក​មួយ​សន្លឹក​នៅ​ក្នុង​ហិប​ឆ្នោត​នៃ​ការិយាល័យ ​លេខ ១១១៥។ លិខិត​នោះ​បាន​សុំ​ឱ្យ​ប្រមុខ​រដ្ឋាភិបាល​ជួយ​អន្តរាគមន៍​បង្ក្រាប​ទៅ​លើ​ អំពើ​ពុក​រលួយ​ក្នុង​អង្គភាព​យោធា ដែល​មេបញ្ជា​ការ​​មួយ​ចំនួន​កំពុង​ប្រព្រឹត្ត។ នៅ​ការិយាល័យ​បោះឆ្នោត​លេខ ១១១៥ នោះ ក្នុង​ចំណោម​ទាហាន ៦៩២​នាក់ ដែល​គេ​បាន​បញ្ជូន​ពី​ព្រំដែន​កម្ពុជា-ថៃ ឱ្យ​មក​បោះឆ្នោត​នៅ​ស្រុក​វ៉ារិន គឺ​ចំនួន​ជាង ២០​សំឡេង​បាន​បោះ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​គេ​សង្ស័យ​ថា ប្រហែល​ជា​ទាហាន​ណា​ម្នាក់​ក្នុង​​ចំណោម​អ្នក​ជាង ២០​នាក់​នោះ ដែល​បាន​ប្លុង​លិខិត​ទៅ​ក្នុង​ហិប​ឆ្នោត។
  • ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៣ ៖ គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​ ទាមទារ​ឲ្យ​បង្កើត​គណៈកម្មការ​ឯករាជ្យ​មួយ ដើម្បី​ត្រួត​ពិនិត្យ​ភាព​មិន​ប្រក្រតី​ដែល​កើត​មាន​នៅ​ក្នុង​ការ​បោះ​ឆ្នោត ​ជ្រើស​តាំង​តំណាងរាស្ត្រ កាល​ពី​ថ្ងៃ​ទី​២៨ កក្កដា ហើយ​​បន្ថែម​ថា គណបក្ស​ហ៊្វុនស៊ិនប៉ិច សូម​ប្រកាស​នូវ​ជំហរ​ម៉ឺងម៉ាត់​របស់​ខ្លួន​ក្នុង​ការ​ទាមទារ​នេះ ដើម្បី​ឲ្យ​សមស្រប​ទៅ​តាម​ការ​ទាមទារ និង​ឆន្ទៈ​របស់​ប្រជារាស្ត្រ​ម្ចាស់​ឆ្នោត។
  • ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ២០១៣ ថ្លែង​នៅ​ក្នុង​ ទស្សនកិច្ច​ពិនិត្យ​ការដ្ឋាន​សង់​ស្ពាន​អាកាស​ស្ទឹងមានជ័យ ជាទីដែល​ម្ចាស់ឆ្នោត​ និងប៉ូលីសប៉ះទង្គិចគ្នា ហើយមានការដុតឡានប៉ូលីសអស់ ២គ្រឿង លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន​ បាន​បង្ហាញ​ជំហរគាំទ្រ​ការបង្កើត​គណៈកម្មការចម្រុះ ដើម្បី​ធ្វើការស៊ើបអង្កេត​លើភាពមិនប្រក្រតី​ក្នុងថ្ងៃបោះឆ្នោត ដោយបាន​មាន​ប្រ​សាសន៍​ថា «បើ​សិន​ជា​​គណៈកម្មការ​​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត យល់​ឃើញ​ថា មាន​ការ​ចាំ​បាច់​ឱ្យ​គណបក្ស​នយោបាយ​ចូល​រួម សង្គម​​ស៊ី​វិល​ចូល​រួម សម្រាប់​ខាង​រាជ​រដ្ឋាភិបាល និង​គណបក្ស​ប្រជាជន​ សូម​ស្វាគមន៍​នូវ​​​ការ​បើក​ទូលាយ​​​បែប​នេះ ដើម្បី​បង្ហាញ​ពី​តម្លា​ភាព និង​ដំណោះ​ស្រាយ​ដែល​អាច​ទទួល​យក​បាន​ទាំង​អស់​គ្នា[1]»
  • ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ២០១៣ ៖ អ្នក​បាត់​បង់​សិទ្ធិ​បោះ​ឆ្នោត​រាប់​ពាន់​នាក់ បាន​មកជួបជុំគ្នា​​នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ ស្ថិត​នៅ​ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ដើម្បី​ដាក់​ពាក្យ​បណ្ដឹង​លើ​ករណី​បាត់​ឈ្មោះ​ពី​បញ្ជី​បោះ​ឆ្នោត​ តាមការប្រកាសអញ្ជើញ​របស់​គណបក្សសង្គ្រោះជាតិ។​ បណ្ដឹង​ដែល​គណបក្ស​សង្គ្រោះជាតិ ទទួល រាប់បញ្ចូល​ បណ្តឹងបាត់ឈ្មោះ​អ្នកបោះឆ្នោត បណ្តឹង​មន្រ្តីការិយាល័យ​បដិសេធន៍​មិនឱ្យបោះឆ្នោត បណ្តឹង​មានអ្នកបោះឆ្នោត​ជំនួស បណ្តឹង​មនុស្ស​ចល័ត​បោះឆ្នោត​ច្រើនដង និង​បណ្តឹង​ប្តឹងជនបរទេសមកបោះឆ្នោត។
  • ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៣ ៖ ព្រះរាជសារ​របស់​ ព្រះបាទ​ព្រះបរមនាថ នរោត្តម សីហមុនី ​បាន​អំពាវនាវដល់​គណបក្ស​នយោបាយ​ទាំងពីរដែលប្រជាពលរដ្ឋ​បាន​បោះឆ្នោត​គាំទ្រ ​ឲ្យ​មាន​អាសនៈ​ក្នុង​រដ្ឋសភា​ អាណត្តិថ្មី “ឲ្យ​បន្ត​ពិភាក្សា​គ្នា​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី ចំពោះ​វិវាទ ឬ​បញ្ហា​​ទាំងឡាយ ដែល​នៅ​សេសសល់”។ ព្រះ​មហាក្សត្រ​​ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ឲ្យ​បន្ត​ប្រកប​ របរចិញ្ចឹម​ជីវិត​ដោយ​ភាព​សុខសាន្ត ព្រមទាំង​រក្សា​ឯកភាព និង​សាមគ្គី​ជាតិ​ ដែល​ព្រះអង្គ​ចាត់ទុក​ថា​ជា​កម្លាំង​​របស់​ជាតិ ក្នុង​ការ​ជំនះ​រាល់​ការ​លំបាក​ធំៗ​ទាំងឡាយ​កន្លងទៅ។
  • ថ្ងៃទី​១០ ខែសីហា ឆ្នាំ២០១៣ ៖ តាមការប្រកាសលទ្ធផល​បណ្តោះអាសន្ន របស់ គជប ​កូនប្រុស​លោកនាយករដ្ឋមន្រ្តី​ ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានី ឈរឈ្មោះជា​បេក្ខជន​តំណាង​រាស្ត្រ​នៅ​ខេត្ត​កំពង់ស្ពឺ នៅ​លេខ​រៀង​ទី៤ មិនបានទទួលអាសនៈទេ ដោយសារ​ក្នុងមណ្ឌល​ខេត្ត​កំពង់ស្ពឺ គណបក្ស​ប្រជាជនកម្ពុជា​ អាចទទួលបានត្រឹម​ ៣អាសនៈ ក្នុងចំណោម​ អាសនៈ សរុបចំនួន​ ៦ ។ ទន្ទឹម​នឹង​នោះ លោក ស សុខា វ័យ ៣៤​ឆ្នាំ ស្នងការ​រង​ប៉ូលិស​ក្រុង​ភ្នំពេញ ជា​កូន​ប្រុស​របស់​លោក​ឧបនាយក​រដ្ឋមន្ត្រី ស ខេង ដែល​បាន​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាង​រាស្ត្រ​លេខ​រៀង​ទី៦ ប្រចាំ​ខេត្ត​ព្រៃវែង ក៏​មិន​បាន​ឈ្នះ​អាសនៈ​ផងដែរ ដោយសារគណបក្សប្រជាជនកម្ពុជា ទទួលបានត្រឹម ៥អាសនៈ ក្នុងចំណោម​អាសនៈសរុប ១១ ក្នុងខេត្ត​ព្រៃវែង ។
  • ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៣ ៖ ព្រះមហាក្សត្រ​ សម្តេច​ ព្រះមរមនាថ​ នរោត្តម​ សីហមុនី​ អម​ព្រះរាជ​ដំណើរ​ដោយ​ព្រះមាតា​ សម្តេច​​ព្រះមហាក្សត្រី​ នរោត្តម​ មុនីនាថ ​សីហនុ​ បាន​យាង​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ក្នុង​ព្រះរាជ​ដំណើរ​ទៅ​កាន់​ប្រទេស​ ចិន។​ ជូន​ព្រះរាជ​ដំណើរ​ព្រះមហាក្សត្រ​ដល់​ព្រលាន​យន្តហោះ​អន្តរជាតិភ្នំពេញ ​​មាន​​វត្តមាន​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ ប្រធាន​រដ្ឋសភា​ លោក ហេង ​សំរិន​ ព្រម​ទាំង​មន្ត្រី​​ជាន់ខ្ពស់​ និង​ក្រុម​គ្រួសារ​រាជវង្ស​ជាច្រើន​ទៀត។​ អវត្តមាន​ពី​ប្រទេស​របស់​ព្រះមហាក្សត្រ​ដែល​កើត​ឡើង​ចំពេល​ដែល​វិបត្តិ​ នយោបាយ​ក្រោយ​ការបោះឆ្នោត​នៅ​មិនទាន់​អាច​ដោះស្រាយ​ចេញ​បាន​ធ្វើ​ឲ្យ​មាន​ ការព្រួយ​បារ​ម្ភ​ថា​ កម្តៅ​នយោបាយ​អាច​កើន​ឡើង​​ថែ​មទៀត។ ​ការ​យាង​ចាក​ចេញ​ពី​ប្រទេស​របស់​ព្រះមហាក្សត្រ​នៅ​ពេល​នេះ​​ បាន​ធ្វើ​ឡើង​ ចំ​ថ្ងៃ​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ប្រកាស​លទ្ធផល​ បណ្តោះអាសន្ន​នៃ​ការ​បោះឆ្នោត​ បន្ទាប់​ពី​គណបក្ស​ជាប់​ឆ្នោត​ទាំងពីរ​បាន​ ជួប​នឹង​បរាជ័យ​ក្នុង​ការ​បង្កើត​គណៈកម្ម​ការ​ចម្រុះ​ដើម្បី​​ដោះស្រាយ​ភាព​ មិន​ប្រក្រតី​នៃ​ការបោះឆ្នោត។​
  • ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៣ ៖ ព្រះមហាក្សត្រ នរោត្តម សីហមុនី ដែល​កំពុង​គង់ប្រថាប់​នៅឯ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន បាន​ចេញព្រះរាជសារមួយជំរុញ​ឲ្យ​គណបក្សប្រជាជនកម្ពុជា និងគណបក្ស​សង្គ្រោះជាតិ ដែលជា​ជម្លោះ​នឹងគ្នា ​គោរព​រដ្ឋធម្មនុញ្ញ និង​ច្បាប់​នានា​របស់​ជាតិ​ក្នុងនាម​ជា​រដ្ឋ​អធិបតេយ្យ​មួយ។
  • ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៣ ៖ បាតុករ​របស់គណបក្ស​សង្រ្គោះជាតិ រាប់​រយនាក់ បានហាត់សម​ពី​របៀបធ្វើ​បាតុកម្ម​ដោយសន្តិវិធី នៅ​ទីលានប្រជាធិបតេយ្យ ជាមួយ​ឧបករណ៍ ផ្កាឈូក ទៀន​ ធូប បដា និង​ប៊ូ​ចងក្បាល។ ចំណែក​កម្លាំង​សមត្ថកិច្ច​ រយនាក់​ ក៏បាន​ហាត់​បំប៉ន​ជំនាញ​ការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ នៅ​កោះពេជ្រ ប្រដាប់ដោយ ខែងការពារ ដំបងឆក់ មួកសុវត្ថិភាព គ្រាប់បែកផ្សែង ឡានទឹក។
  • ថ្ងៃទី​០៨ ខែ​កញ្ញា ឆ្នាំ២១០១៣ ៖ គជប បាន​ប្រកាស​លទ្ធផល​ផ្លូវការ​នៃការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្រ្ត​ នីតិកាលទី​៥ (ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ២០១៣) និង​ផ្តល់សុពលភាព​ ជូន​តំណាង​រាស្រ្ត​ជាប់ឆ្នោត សរុប ១២៣​រូប។ តាមលទ្ធផលនេះ មានត្រឹមគណបក្ស​នយោបាយ ពីរប៉ុណ្ណោះ​ដែល​ទទួលបាន​អាសនៈ ក្នុងនោះ គណបក្សប្រជាជនកម្ពុជា ទទួលបាន ៦៨​អាសនៈ និង​គណបក្សសង្រ្គោះជាតិ ទទួលបាន​ ៥៥អាសនៈ។
  • ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៣ ៖ ព្រះមហាក្សត្រ​ព្រះករុណា ព្រះបាទ​សម្ដេច ព្រះ​បរមនាថ នរោត្តម សីហមុនី យាង​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា នៅ​វេលា​ម៉ោង ៤​រសៀល បន្ទាប់​ពី​ព្រះអង្គ​បាន​យាង​ចេញ​ពី​ប្រទេស​ទៅ​ទីក្រុង​ប៉េកាំង សាធារណរដ្ឋ​ប្រជាមានិត​ចិន កាល​ពី​ថ្ងៃ​ទី១២ ខែ​សីហា ឆ្នាំ​២០១៣ ដើម្បី​ទៅ​ពិនិត្យ​ព្រះរាជ​សុខភាព​ព្រះអង្គ តា​ម​ការ​កំណត់​រៀង​រាល់ ៦​ខែ​ម្ដង។  ថ្នាក់​ដឹក​នាំនៃ​​គណបក្សជាប់ឆ្នោត​នៅសភា រួមទាំង​មន្រ្តី និងញាតិវង្ស​ច្រើនរូប បាន​ចាំ​ទទួល​ស្វាគមន៍​ធ្វើ​បដិសណ្ឋារកិច្ច​ព្រះអង្គ​ទាំង​ពីរ យាង​ចុះ​ពី​ព្រះ​ទីនាំង នៅ​ឯ​ព្រលាន​យន្តហោះ​ភ្នំពេញ​អន្តរជាតិ។  មេ​ដឹកនាំ​គណបក្ស​នយោបាយ​ធំ​ទាំង​ពីរ គឺ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៊ី មិន​បាន​ជួប​ស្វាគមន៍ ឬ​ពិភាក្សា​គ្នា​អ្វី​បន្តិច​ទេ នៅ​ក្នុង​ឱកាស​នោះ។
  • ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៣ ៖ ជំនួបថ្នាក់ដឹកនាំ​គណបក្ស​ នយោបាយជាប់ឆ្នោតនៅព្រះបរមរាជវាំង​ ក្រោម​ព្រះរាជា​ធិបតី​នៃ​ព្រះមហាក្សត្រ​ដែល​ប្រើ​ពេល​ប្រមាណ ២០​នាទី ភាគី​ទាំង​ពីរ​នៅ​ពុំ​ទាន់​បាន​ឯកភាព​លើ​គោលការណ៍​រួម ដើម្បី​ទម្លាយ​ភាព​ជាប់​គាំង​នយោបាយ​បាន​នៅ​ឡើយ​។ ព្រះមហាក្សត្រ​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះអង្គ​រំពឹង​ថា ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ នឹង​បើក​ផ្លូវ​ក្នុង​ការ​ចូល​រួម​ប្រជុំ​សភា​ដូច​ការ​គ្រោង​ទុក​នៅ​ថ្ងៃ​ទី​ ២៣ កញ្ញា ខាង​មុខ តាម​ព្រះ​រាជ​តម្រិះ​របស់​ព្រះអង្គ។
  • ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៣ ៖ គណបក្សសង្គ្រោះជាតិ បាន​ដឹកនាំមហា​បាតុកម្ម​អហិង្សា​ចំនួន​បីថ្ងៃ (១៥ ដល់ ១៧ ខែកញ្ញា) នា​ទីលាន​ប្រជាធិបតេយ្យ ដោយមានអ្នកចូលរួម​ រាប់ម៉ឺននាក់ ទាមទារ​យុត្តិធម៌​ ហើយ​មានការចងតង់ស្នាក់​ពេលយប់ផងដែរ។
  • ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៣ ៖ ព្រឹត្តិការណ៍​ប៉ះ​ទង្គិច​ហិង្សា​កើត​ឡើង​នៅ​ស្ពាន​អាកាស​ក្បាល​ថ្នល់ រវាង​ សមត្ថកិច្ច​​​រាប់រយនាក់ ប្រដាប់ដោយ ខែល ដំបង គ្រាប់បែកផ្សែង កាំភ្លើងគ្រាប់ពិត ជាមួយនឹងក្រុម​អ្នកតវ៉ា​ ប្រមាណជិត ៣០នាក់ យ៉ាងហោចណាស់ បាន​បណ្តាលឱ្យ មនុស្សម្នាក់ស្លាប់ ១៥នាក់រងរបួស និង​មនុស្ស​ ៦នាក់ ត្រូវសមត្ថកិច្ច​ចាប់ខ្លួន។ បុរស​ម្នាក់​ឈ្មោះ ម៉ៅ សុខចន្ទ អាយុ ២៩​ឆ្នាំ ត្រូវបានអះអាថា ជាអ្នកដំណើរតាមផ្លូវ បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើត​ហេតុ ដោយ​ត្រូវ​គ្រាប់​ (K59) ចំ​ក្បាល។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល រិះគន់​ថា ការ​រាយ​បន្លា​លួស និង​បិទ​របាំង​ផ្លូវ មិន​ឲ្យ​អ្នក​ដំណើរ​ឆ្លង​កាត់ ជា​មូលហេតុ​នៃ​ហិង្សា​រវាង​ពលរដ្ឋ និង​កម្លាំង​ប្រដាប់​អាវុធ។
  • ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ២០១៣ ៖ ព្រះមហាក្សត្រ​ នៃព្រះរាជាណាចក្រកម្ពុជា ព្រះបាទ នរោត្តម សីហមុនី បាន​ចេញ​ព្រះរាជសារ ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ក្រុមគ្រួសារ​នៃ​ពលរដ្ឋ​ខ្មែរ​ដែល​បាន​ បាត់បង់ជីវិត និង​រងរបួស​ ក្នុងគ្រា​មានការប៉ៈទង្គិច​គ្នា​យ៉ាងខ្លាំង​រវាង​ ក្រុមសមត្ថកិច្ច​ និង​ក្រុមបាតុករ រួមទាំង​អ្នក​ដំណើរ​​តាមផ្លូវ​។ ព្រះមហាក្សត្រ​ទ្រង់​បាន​អំពាវនាវ ដល់​ជនរួមជាតិ​ រក្សា​ភាព​ស្ងៀមស្ងាត់ និង​សេចក្តីថ្លៃថ្នូរ ក្នុងការរកដំណោះស្រាយ​បញ្ហាជាតិ។
  • ថ្ងៃទី​១៦ ខែ​កញ្ញា ឆ្នាំ២០១៣ ៖ ក្រុម​មេ​ដឹក​នាំ​កំពូលៗ​របស់គណបក្ស​ជាប់ឆ្នោត​នៅរដ្ឋសភា​នីតិកាលថ្មី មានសមាសភាព លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លោក ស ខេង លោក សាយ ឈុំ មកពីគណបក្សប្រជាជនកម្ពុជា និង​លោក សម រង្ស៊ី លោក កឹម សុខា លោក បានជួបជជែកគ្នារកដំណោះស្រាយ​​លើកដំបូង​ក្រោយ​ការបោះឆ្នោត​ដ៏ចម្រូងចម្រាស់ នៅវិមានរដ្ឋសភា។ ក្រោយជំនួបរយៈពេលជិត ៥ម៉ោង ​ លោក​ ​សម រង្ស៊ី​ បានប្រកាសនៅ​ចំពោះមុខ​បាតុករ​ដែលមាន​ចំនួន​កើនឡើង​ជាច្រើន​ម៉ឺន​នាក់​ នៅលើ​ទីលាន​ប្រជាធិបតេយ្យ នាថ្ងៃរសៀលថា លោក​បានទាមទារ​ពី​លោកនាយក​រដ្ឋមន្ត្រី ធ្វើយ៉ាងណា​មិនឱ្យអាជ្ញាធរ​ប្រើប្រាស់​ហិង្សា​ដាក់​ក្រុមបាតុករ​ ហើយ​លោក​នឹង​បន្ត​ស្វែងរក​យុត្តិធម៌​ជូន​ម្ចាស់ឆ្នោត​បន្តទៀត។
  • ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ២០១៣ ៖ ភិក្ខុ​សង្ឃ​នាម សេក ឌីណា ព្រះជន្ម ៣៥ វស្សា បាន​ទាញ​យក​ដប​សាំង​ដែល​លាក់​ក្នុង​ស្បង់​មក​ស្រោច​ប៉ុន​ប៉ង​ដុត​ព្រះកាយ​លើ ​វេទិកា មហា​បាតុកម្ម​របស់​​គណបក្ស​សង្គ្រោះ​ជាតិ បន្ទាប់​ពី​សម្តែង​ការ​ឈឺចាប់​ទៅ​ លើ​ការ​ដឹក​នាំ​របស់​លោក​នាយក​រដ្ឋ មន្រ្តី ហ៊ុន សែន ថា ពោរ​ពេញ​ទៅ​ដោយ​ភាព​អយុតិ្តធម៌។ ព្រះអង្គ បាន​មាន​សង្ឃដីកា​ថ្កោល​ទោស​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ដែល​បាន​កាន់​អំណាច​ជាង ៣០ ឆ្នាំ​ថា នាយក​រដ្ឋ​មន្ត្រី​រូប​នេះ​ បាន​ធ្វើ​បាប ​និង​សម្លាប់​ប្រជាជន​ខ្មែរ ដោយ​​បញ្ជូន​ពួកគេ​ទៅ ក-៥ ហើយ​​បាន​បំផ្លាញ​ធនធាន​ជាតិ បាន​ផ្តល់​ដី​សម្បទាន​ទៅ​ក្រុមហ៊ុន​បរទេស រហូត​ដល់ ៩៩ ឆ្នាំ​។
  • ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ២០១៣ ៖ ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជា ព្រះបាទ​ នរោត្តម សីហមុនី ទ្រង់ផ្ញើព្រះរាជសារ​មួយ​ ជូន​បេក្ខជន​ជាប់ឆ្នោត​តំណងរាស្រ្ត​នៃគណបក្សសង្គ្រោះជាតិ​ទាំង​ ៥៥រូប ដែលបាន​ប្រកាស​ធ្វើ ពលិការ​ចូលរួម​បើកសម័យប្រជុំ​ដំបូង​នៃរដ្ឋសភា នីតិកាល​ទី៥ អញ្ជើញ​ចូលរួម​ក្នុងសម័យ​ប្រជុំ​ដំបូង​ នៃរដ្ឋសភា ដែល​បានកំណត់​ទុកនៅថ្ងៃទី​២៣ ខែ​កញ្ញា ឆ្នាំ២០១៣ ដើម្បីបង្ហាញនូវការ​រួបរួម និង​ឯកភាពជាតិ។ ព្រះរាជសារ បានលើកយក មាត្រា ៨២ថ្មី នៃរដ្ឋធម្មនុញ្ញ ដែលបាន​ប្រទាន​ព្រះរាជសិទ្ធិ​ដល់ ព្រះមហាក្សត្រ​ យាងជា​ ព្រះរាជាធិបតីភាព​​ដ៏ខ្ពង់ខ្ពស់ ក្នុងសម័យ​ប្រជុំ​ដំបូង​នៃរដ្ឋសភា​ នីតិកាលថ្មី។
  • ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៣ ៖ ព្រះមហាក្សត្រ​បាន​ផ្ញើ​ ព្រះរាជសារមួយ​​ជូន​សមាជិក សមាជិកា រដ្ឋ​សភា​របស់​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ៥៥​រូប បញ្ជាក់​ថា យោង​តាម​មាត្រា ៨២​ថ្មី នៃ​រដ្ឋធម្មនុញ្ញ ព្រះអង្គ​នឹង​យាង​ជា​ព្រះ​រាជាធិបតី​នៅ​ក្នុង​សម័យ​ប្រជុំ​ដំបូង​នៃ​រដ្ឋសភា ​នីតិកាល​ទី​៥ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ២០១៣។ ​ ព្រះរាជសារបានបន្ថែម​ថា ព្រះអង្គ​សូម​ឯកឧត្ដម និង​លោក​ជំទាវ សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ មេត្តា​អញ្ជើញ​ចូល​រួម​ក្នុង​សម័យ​ប្រជុំ​សភា​ដំបូង ដើម្បី​បង្ហាញ​នូវ​ការ​រួបរួម​ជាតិ​និង​ឯកភាព​ជាតិ។
  • ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៣ ៖ បេក្ខជន​តំណាងរាស្ត្រ​ជាប់​ឆ្នោត​ របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​អស់ បាន​ដាក់​លិខិត​ថ្វាយ​ព្រះករុណា​សម្ដេច​ព្រះ នរោត្តម សីហមុនី ដោយ​បញ្ជាក់​ថា បេក្ខជន​ជាប់​ឆ្នោត​ទាំង​៥៥រូប ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នឹង​មិន​ទៅ​ចូល​រួម​ប្រជុំ​ទៅ​តាម​ការ​កោះ​អញ្ជើញ​របស់​ព្រះមហាក្សត្រ​ ទេនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៣ទេ។ មូលហេតុ​ចម្បង​ដែល​គណបក្ស​សង្គ្រោះ​ជាតិ មិន​ទៅ​ចូល​រួម​ប្រជុំ​សភា​នោះ ត្រូវបាន​បកស្រាយ​ថា បេក្ខជន​ជាប់​ឆ្នោត​របស់​គណបក្ស​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សង្គ្រោះ​ជាតិ​គោរព​តាម​ឆន្ទៈ​របស់​ ប្រជាពលរដ្ឋ​ដែល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ លទ្ធផល​បោះ​ឆ្នោត​ជា​មុន​សិន។
  • ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៣ ៖ ​តំណាង​សង្គម​ស៊ីវិល​៤​នាក់​ត្រូវបាន​អនុញ្ញាត​ឱ្យ​នាំយក​ញត្តិ​ទៅ​​ថ្វាយ​ ព្រះមហាក្សត្រ​ តាម​រយៈ​មន្ត្រី​ព្រះ​បរមរាជវាំង​។ ​ញត្តិ​​ដែល​សរសេរ​រួម​គ្នា​ដោយ​អង្គការ​សង្គម​ស៊ីវិល​ចំនួន​១០​ដែល ​ស្នើឱ្យ​ព្រះ​មហាក្សត្រ​ពន្យារ​ការ​ប្រជុំ​សភា​ដំបូង​នៅ​ថ្ងៃ​ទី២៣ ខែ​កញ្ញា ​ឆ្នាំ២០១៣។ ញត្តិ​​ដដែល​សរសេរ​ថា គណបក្ស​ទាំងពីរ​គួរ​តែ​មាន​ពេល​វេលា​ច្រើន​ជាង​នេះ​ដើម្បី​អាច​ពិភាក្សា ដោះស្រាយ​បញ្ហា​ជាតិ​ដោយ​សន្តិវិធី។
  • ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ២០១៣ ៖ សម័យប្រជុំ​រដ្ឋសភា​លើកដំបូង នីតិកាល​ទី៥ បាន​ប្រព្រឹត្តទៅ​ក្រោម​ព្រះ​រាជាធិបតីភាព​ដ៏​ខ្ពង់​ខ្ពស់​របស់​ ព្រះមហាក្សត្រ នរោត្តម សីហមុនី បេក្ខជន​​ជាប់​ឆ្នោត​តំណាងរាស្ត្រ របស់​គណបក្ស​ប្រជាជន​កម្ពុជា ទាំង ៦៨ រូប ចូល​រួម។
  • ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៣ ៖ មេដឹកនាំ​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រកាស​ថ្កោលទោស​រដ្ឋាភិបាល​ថ្មី​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​ កម្ពុជា នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ នា​សង្កាត់​ចាក់អង្រែលើ ថា​ជា​រដ្ឋាភិបាល​ខុស​ច្បាប់ ដោយសារ​បង្កើត​ឡើង​នោះ​មិន​គោរព​តាម​រដ្ឋធម្មនុញ្ញ​កម្ពុជា។
  • ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ២០១៣ ៖ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរម​នាថ នរោត្តម សីហមុនី ទ្រង់​បាន​ឡាយព្រះហត្ថលេខា លើព្រះរាជក្រឹត្យ​មួយ តែងតាំង (សរុប​៥៥រូប) ​ទីប្រឹក្សា​ផ្ទាល់​ចំនួន ២១​រូប និង​ជំនួយការ​ ចំនួន​ ៣៤​រូប  របស់​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សម្រាប់​​នីតិកាលទី​៥ នៃរដ្ឋសភា។
  • ថ្ងៃទី​៦ ខែតុលា ឆ្នាំ២០១៣ ៖ ដូច​ការគ្រោង​ទុក​ជាមុន សមា​ជ​​មហាជន​​របស់​​គណបក្ស​​សង្គ្រោះ​​ជាតិ​​បាន​ចាប់ផ្តើម​​នៅ​​រសៀល​​ ថ្ងៃ​អាទិត្យ ក្រោម​​ការដឹក​នាំ​​របស់​​លោក​ សម​ រង្ស៊ី​ ប្រធាន​​គណបក្ស​ និង​​លោក ​កឹម សុខា​ អនុ​ប្រធាន​​គណបក្ស។ មាន​​ប្រជាពលរដ្ឋ​​ចូល​រួម​ប្រមាណ​​ជាង១​ម៉ឺន​​នាក់ ដោយ​មាន​ការ​ជួបជុំ​​ថ្លែង​​សារ​នយោបាយ​ និង​​លើក​ឡើង​​ពី​​កង្វល់​​ផ្សេង​​របស់​​តំណាង​​អ្នក​ចូលរួម នៅក្រោម​​តំណក់ភ្លៀង​​បន្តិច​បន្តួច​។ អង្គសមាជ​​បាន​សម្រេច​​ទៅលើ​​ចំណុច​មួយចំនួន​ ក្នុងនោះ ​បានប្រកាស​ថា នឹង​ធ្វើ​មហា​​បាតុកម្ម​​នៅ​​ទូទាំង​ប្រទេស​​នៅ​ថ្ងៃ​២៣ ខែតុលា​ ឆ្នាំ២០១៣ ម្តងទៀត។
  • ថ្ងៃទី​៧ ខែតុលា ឆ្នាំ២០១៣ ៖  លោក​ សម រង្ស៊ី​ ប្រធានគណបក្សសង្រ្គោះជាតិ ត្រូវ​បាន​អម​ដំណើរ​ដោយ​មន្ត្រី​ជាន់ខ្ពស់​ និង​​អង្គរក្ស​​របស់​លោក ​ឆ្ពោះ​ទៅ​ការិយា​ល័យ​ចុះ​ឈ្មោះ​បោះឆ្នោត នៅ​ភូមិ​ព្រែក​តាគង់​ទី​១​ សង្កាត់​ចាក់អង្រែ​លើ ជាស​ង្កាត់​ដែលមាន​ទីលំនៅអចិន្ត្រៃយ៍របស់លោក​​សព្វថ្ងៃ ដើម្បីចុះឈ្មោះបោះឆ្នោតឡើងវិញ។ ប្រធាន​គណបក្ស​សង្គ្រោះជាតិ​​ ត្រូវ​បាន​មន្ត្រី​បោះឆ្នោត​​ក្នុង​សង្កាត់​ ចាក់​អង្រែលើ​ ខណ្ឌ​មាន​ជ័យ ​ចុះ​ឈ្មោះ​របស់​លោក​ចូល​ក្នុង​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​នៅ​ រសៀល​ថ្ងៃ​ចន្ទនោះ។ ​លោក​ សម រង្ស៊ី មិន​បាន​បោះឆ្នោត និង​មិន​អាច​ចុះឈ្មោះ​ជា​បេក្ខជនតំណាងរាស្ត្រ​បាន​សម្រាប់​ការ​បោះឆ្នោត​​ នីតិកាល​ទី​៥​នេះ ដោយសារ គ.ជ.ប​ បានលុប​ឈ្មោះ​របស់​លោក​ចោល ក្រោយ​ពី​លោក​ត្រូវបាន​តុលាការ​កាត់ទោស​​ក្នុង​សំណុំរឿង​​ព្រំដែន។ ការ​ចុះ​ឈ្មោះ​បោះឆ្នោត​លើក​នេះ គឺជា​ជំហាន​មួយ​ដែល​អនុញ្ញាត​អោយ​លោក​សម រង្ស៊ី ​ឈាន​ជើង​ចូល​ក្នុង​បញ្ជី​ឈ្មោះ​អ្នក​តំណាងរាស្ត្រ​ តាម​រយៈ​ការ​ អនុវត្តន៍​នីតិវិធី​មួយ​ចំនួន​។
  • ថ្ងៃទី​៧ ខែតុលា ឆ្នាំ២០១៣ ៖ ប្រធាន​គណបក្សសង្គ្រោះជាតិ ​លោក សម រង្ស៊ី បានធ្វើ​ដំណើរ​ចាក​ចេញពី​ប្រទេស​កម្ពុជា​ ​ទៅកាន់​ប្រទេស​មួយចំនួន​នៅ​ ទ្វីបអឺរ៉ុប និង​អាមេរិក ​ក្នុង​គោលបំណង​ស្វែងរក​ការគាំទ្រ​ពី​សហគម​ន៍អន្តរជាតិ ដើម្បី​ដាក់​សម្ពាធ​ដល់​រដ្ឋាភិបាល​ដែល​ទើប​បង្កើត​នៅក្រោយ​ការបោះឆ្នោត​ កន្លងទៅថ្មីៗនេះ ដែល​​បក្ស​ប្រឆាំង​មិន​ទទួលស្គាល់ និង​ចូលរួមធ្វើការងារ​ជាមួយ​ក្នុង​​​រដ្ឋាភិបាល​។
  • ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៣ ៖ សាលា​រាជធានី​ភ្នំពេញ បាន​ចេញ​លិខិត​ជា​ផ្លូវ​ការ​ប្រឆាំង​នឹង​គណបក្ស​  សង្គ្រោះ​ជាតិ ដែលកំពុង​ធ្វើ​សកម្មភាព​ប្រមូល​ស្នាម​មេ​ដៃពលរដ្ឋ​​ឲ្យ​បាន​យ៉ាង​ហោច​ណាស់​ ៣​លាន​នាក់ ក្នុងគោលបំណងយក​ទៅ​ដាក់​ជូន​អង្គការ​សហប្រជាជាតិ ដើម្បី​ស្នើ​ព្យួរ​សមាជិក​ភាព​កម្ពុជា នៅ​អង្គការ​សហប្រជាជាតិ ដោយចោទថា ​មិន​បាន​សុំ​ការ​អនុញ្ញាត​ជា​មុន។
  • ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៣ ៖ រដ្ឋសភា​ក្រោម​ការ​ដឹក​នាំ​របស់​ គណបក្ស​ប្រជាជន​កម្ពុជា បាន​បើក​សម័យ​​ប្រជុំ​រដ្ឋសភា​លើក​ទី​១ នីតិកាល​ទី​៥ ដើម្បី​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​គណៈកម្មការ​ជំនាញ​ទាំង​​៩ ​នៃ​រដ្ឋសភា។ ការ​​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​គណៈកម្មការ​ទាំង​៩ របស់​បក្សកាន់អំណាច ប្រកប​ដោយ​ជោគជ័យ ដោយ​ទទួល​បាន​សំឡេង​គាំទ្រ ៦៥ លើ ៦៥ នៃ​ចំនួន​សមាជិក​​បាន​ចូល​រួម។ លោក ហ៊ុន សែន លោក សុខ អាន និង លោក ហោ ណាំហុង មិន​បាន​ចូល​រួម​ក្នុង​សម័យ​ប្រជុំ​នេះ​ទេ ដោយ​លោក​ទាំង​បី​ជាប់​រវល់​បំពេញ​ការងារ​នៅ​ក្រៅ​ប្រទេស។
  • ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៣ ៖ លោក ជាម យៀប[2] សមាជិក​រដ្ឋសភា​តំណាង​រាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ដាក់​ទំនាយ​មេ​បក្ស​ជំទាស់​ឲ្យ​ជួប​គ្រោះ​មហន្តរាយ ឲ្យ​ជួប​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​ក្នុង​ពេល​ធ្វើ​ដំណើរ​តាម​យន្តហោះ​ទៅ​ ក្រៅ​ប្រទេស កុំ​ឲ្យ​បាន​ជោគជ័យ​ក្នុង​ដំណើរ​កៀរគរ​រក​ការ​គាំទ្រ​របស់​អន្តរជាតិ ចំពោះ​វិបត្តិ​បោះ​ឆ្នោត​នៅ​កម្ពុជា។
  • ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៣ ៖ ខុទ្ទកាល័យ​ឯក​ឧត្ដម ស ខេង សមាជិក​គណៈ អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្ដាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ ដោយ​បាន​អះអាង​ថា ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ មាន​ជំហរ​ខុស​គ្នា​អំពី​ការ​ទាមទារ​ចង់​បាន​តំណែង​ប្រធាន​រដ្ឋ​សភា។ ទោះបីជាយ៉ាងណា អនុ​ប្រធាន​បក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា និង​អ្នក​នាំ​ពាក្យ​គណបក្សសង្រ្គោះជាតិ​ ​លោក យឹម សុវណ្ណ បាន​បញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​រក្សា​ជំហរ​ទាមទារ​តំណែង​ប្រធាន​​រដ្ឋ​សភា​ដដែល។
  • ថ្ងៃទី១៣ ខែ​តុលា ឆ្នាំ២០១៣ ៖ ខណៈដែល​សមាគមគ្រូបង្រៀន​ឯករាជ្យកម្ពុជា កំពុង​រៀបចំ​បាតុក​ម្ម​​​អហិង្សានៅ​​ទីលានសេរីភាព អបអរទិវា​គ្រូបង្រៀនអ​ន្តរជាតិ ស្រាប់តែ​​មនុស្សម្នាក់មាន​កាំភ្លើងជាខ្លួន និងមាន​ពាក់ស្លាកអ្នកសារព័ត៌មាន គេហទំព័រ មង្គល​ រិទ្ធិ បាន​បន្លំចូល​ក្នុងការជួបជុំ​របស់ក្រុមគ្រូបង្រៀន​។ ជនសង្ស័យ​ត្រូវបាន​អ្នកចូលរួម​ចាប់ខ្លួន​ វាយរហូតដល់ សន្លប់ និងដកហូតអាវុធ ហើយ​ប្រគល់ជូនអាជ្ញាធរដើម្បីស្រាវជ្រាវ និង​កាត់ទោស។ បណ្តាញព័ត៌មានក្នុងស្រុក​បាន​ផ្សាយថា ជនល្មើស​ទំនងជាមានបំណង​​បាញ់លោកស្រី មួរ សុខហួរ និង​លោក រ៉ុង ឈុន។
  • ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៣ ៖ លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ បានប្រាប់​ប្រព័ន្ធផ្សព្វផ្សាយ​ថា អាជ្ញាធរ មិន​អនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះជាតិ​ ចូល​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​របស់​ព្រះអង្គ នៅ​វិមាន​ព្រះ​បរម​រូប សម្តេចព្រះ នរោត្តម សីហនុ លើ​សួនច្បារ ខាងកើត​វិមានឯករាជ្យ ទេ​ លុះត្រាតែ​ពិធី​ផ្លូវការ នៃ​ការគោរព​ព្រះ​វិញ្ញាណក្ខន្ធ​របស់​ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ នៅ​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ២០១៣ រួចរាល់ ទើប​គេ​អនុញ្ញាត​ឲ្យ​គណបក្ស​ប្រឆាំ​ង ទៅ​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះអង្គ នៅ​ទី​តម្កល់។

កាល​ប្បវត្តិ​​ព្រឹត្តិការណ៍​​សំខាន់ៗ​​ប្រចាំ​ឆ្នាំ​២០១២

Download ឯកសារ​អានជា PDF – Event Records in 2012

  • ថ្ងៃទី១៥ ​ខែតុលា ឆ្នាំ២០១២ ៖ ព្រះមហាវីរក្សត្រ នរោត្តម សីហនុ និងជា ព្រះបិតាជាតិ បានសោយទីវង្គត់ ដោយព្រះជរាពាធ (រោគគាំងបេះដូង) នៅទីក្រុង ប៉េកាំង នៅវេលាម៉ោង ២៖២៥នាទី (ម៉ោងនៅប៉េកាំង) ព្រឹកថ្ងៃ ច័ន្ទ ទី ១៥ ខែ តុលា ឆ្នាំ ២០១២ ក្នុងជន្មាយុ ៩០ព្រះវស្សា។ ព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ ស្ដេចព្រះរាជសម្ភព នាថ្ងៃអង្គារ ១១កើត ខែកក្ដិក ឆ្នាំ ច ចត្វាស័ក ព.ស.២៤៥៦ ត្រូវនឹងថ្ងៃទី៣១ ខែតុលា គ.ស.១៩២២ នៅឯព្រះបរមរាជវាំងក្រុងចតុមុខមង្គល ព្រះរាជអាណា​ចក្រកម្ពុជា។ ព្រះអង្គ ទ្រង់ជាព្រះរាជបុត្រនៃ ព្រះបាទ នរោត្ដម សុរាម្រឹត និងសម្ដេចព្រះមហាក្ស័ត្រិយានី ស៊ីសុវត្ថិ កុសុមៈ។
  • ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា ឆ្នាំ​២០១២ ៖ ប្រធានា​ធិបតី​​សហរដ្ឋ​អាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) បាន​​មក​ដល់​​ប្រទេស​កម្ពុជា នៅ​ម៉ោង៥. ៤៥ នាទី ​ល្ងាច ដើម្បី​ចូល​រួម​កិច្ច​​ប្រជុំ​កំពូល​​អាស៊ាន​​លើក​ទី​២១ ដែល​កម្ពុជា​ធ្វើ​ជា​ប្រធាន។ លោក​​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​នឹង​​ចាកចេញ​​ពី​​ប្រទេស​​កម្ពុជា វិញ​នៅ​​ល្ងាច​​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ក្រោយ​​ពេល​​ដែល​លោក​​បាន​​ចូល​រួម​កិច្ច​ប្រជុំ​ជា​មួយ​​ថ្នាក់​​ដឹក​នាំ​ ជាន់​ខ្ពស់​អាស៊ាន និង​​វេទិកា​អាស៊ី​បូព៌ា​ជាមួយ​អាមេរិក​។
  • ថ្ងៃទី៦ ខែមករា ឆ្នាំ២០១២ ៖ «​ស្ពាន​អាកាស ៧ មករា» ផ្ដុំ​ផ្លូវ​​កែង​ពេទ្យ​​លោក​សង្ឃ ត្រូវបាន​ដាក់សម្ពោធ​អោយ​ប្រើប្រាស់​ជា​ផ្លូវ​ការ​​​​ដោយ​​ នាយករដ្ឋមន្រ្តីខ្មែរ ​ក្រោយ​ដំណើ​រការ​​​សាងសង់​អស់​​រយៈពេល​​មួយ​ឆ្នាំ (គិតចាប់​​ថ្ងៃទី​២៩ខែធ្នូ ឆ្នាំ​២០១០)​ ដោយ​ត្រូវ​​ចំណាយ​​​ថវិកា​​សរុប​ចំ​នួន​​​ជាង ៨.៧​លាន​ដុល្លារ​អាមេរិក។ ស្ពានអាកាសទីពីរ​នៅកម្ពុជា​​នេះ មាន​ចំណុច​​ប្រសព្វ​​​រវាង​ មហាវិថី​​សហព័ន្ធ​រុស្សី ​និង​​វិថី​កម្ពុជា​ក្រោម​​ ផ្លូវ​លេខ​២៧១ និង​​ផ្លូវ​៥៩៨ ចន្លោះ​​ខណ្ឌ​​ទួលគោក និង​​ខណ្ឌ​​សែនសុខ រាជធានី​ភ្នំពេញ ដែល​មាន​​​ប្រវែង​​បណ្ដោយ​ ៣៤៥​ម និង​​ទទឹង​១៥,២០​ម លើ​មហាវិថី​​សហព័ន្ធរុស្សី ប្រវែង​១៦០​ម ទទឹង​៦,៥០ម លើ​វិធី​កម្ពុជា​​ក្រោម។ ​ស្ពាន​អាកាស​​ទី​១ នៅ​ម្តុំ​ក្បាល​​ថ្នល់ ក្នុង​ខណ្ឌ​​មានជ័យ រាជធានី​ភ្នំពេញ ដែល​មាន​តំលៃ​​ជាង ៦.៤​លាន​ដុល្លារ​អាមេរិក បាន​សម្ពោធ​​ឲ្យ​ប្រើប្រាស់​នៅ​​ឆ្នាំ​២០១០ កន្លង​ទៅ។​​

នយោ​បាយ និង​​សង្គម

  • ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ២០១២​ ៖ មជ្ឈមណ្ឌល​​អប់រំ​​ច្បាប់​​សម្រាប់​​សហគមន៍ សហការ​ជាមួយ​​នឹង អង្គការ​បណ្តាញ​​ប្រាក់​​ខែ​​ទាប​​​​បំផុត​​នៅ​​អាស៊ី បាន​រៀបចំ​​វេទិកា​​មហា​ជន (People’s Tribunal) មួយ​ នៅ​​មជ្ឈ​មណ្ឌល​​សហ​ប្រតិបត្តិ​ការ​​​​កម្ពុជា​​ជប៉ុន (CJCC) ដោយ​​ផ្តោត​​សំខាន់​​លើ​ប្រាក់​ខែ​​គោល និង​​លក្ខខណ្ឌ​​ការងារ​​សមស្រប​របស់​​កម្មករ កម្មកា​រិនី ក្នុង​វិស័យ​​កាត់​ដេរ​​​នៅ​កម្ពុជា។ ​​បន្ទាប់​ពី ​វេទិកា​​រយៈ​ពេល ២​ថ្ងៃ​ បាន​​បញ្ចប់ ចៅ​ក្រម​​នៃ​​វេទិកា​​មហា​ជន​​រក​ឃើញ​ថា កម្មករ​​កម្ពុជា កំពុង​​រស់​នៅ​​មិន​បាន​​សម​រម្យ ដោយសារ​​តែ​​ប្រាក់​​ឈ្នួល​ទាប ដែល​​ចាំ​បាច់​​អោយ​​គ្រប់​​ភាគី​យក​​ចិត្ត​ទុក​ដាក់​​ដោះ​ស្រាយ។ ពួកគេ​​សំអាង​​ថា មិន​បាន​​ផ្តល់​ប្រាក់​​ឈ្នួល​​សម​រម្យ គឺ​ផ្ទុយ​​ពី​​​រដ្ឋ​ធម្មនុញ្ញ ច្បាប់​ស្តី​ពី​​ការ​ងារ​កម្ពុជា និង​​បទដ្ឋាន​ច្បាប់​​អន្តរជាតិ។
  • ថ្ងៃ​ទី​២៦ មីនា​ ឆ្នាំ២០១២ ៖ កាសែត The Sydney Morning Herald ស្រង់​របាយការណ៍​​ការ​​ស៊ើប​​អង្កេត​ពី​​គណៈកម្មការ​​ឧក្រិដ្ឋកម្ម​​អូស្ត្រាលី ​តាម​ដាន​​ការ​ផ្ទេរ​លុយ ​បាន​​ពី​ការ​រត់​ពន្ធ​​គ្រឿង​ញៀន​ចេញ​ពី​បន​ល្បែង​កាស៊ីណូ ម្កុដ (Crown Casino) នៅ​ទីក្រុង​​ម៉ែលប៊ើន ដែល​គេ​សង្ស័យ​ថា ស្ថិត​ក្រោម​​ការ​ត្រួត​ពិនិត្យ​​របស់ ហ៊ុន តូ យក​​ទៅ​ក្នុង​​តំបន់​​អាស៊ី។ លោក​ឧកញ៉ា ហ៊ុន តូ ក្មួយ​​ប្រុស​​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​​ថ្ងៃ​អង្គារ ទី​២៧ ខែ​មីនា បាន​​ចេញមុខ​​បដិសេធ​​ការ​ចោទ​ប្រកាន់​ ​ពាក់ព័ន្ធ​​បណ្ដាញ​រត់​ពន្ធ​​គ្រឿង​ញៀន និង​ការ​លាង​​លុយ​កខ្វក់​​រវាង​​កម្ពុជា និង​​ប្រទេស​​អូស្ត្រាលី។​
  • ថ្ងៃទី១ ខែ​មេសា ឆ្នាំ២០១២ ៖ ប្រធានាធិបតី​​ចិន លោក ហ៊ូ ជិនតាវ (Hu Jintao) និង​ភរិយា បាន​​មក​ដល់​​ខេត្ត​សៀមរាប តាម​យន្ត​ហោះ​​ពិសេស​​របស់​ចិន (​វេលា​ម៉ោង​ ១០ ព្រឹក)​ ​ក្នុង​គោល​បំណង​ទស្សនា​ប្រាសាទ​បូរាណ​មួយ​ចំនួន និង​ពិនិត្យ​មើល​ប្រាសាទ​បូរាណ​ខ្លះ ដែល​ប្រទេស​ចិន​ផ្ដល់​មូលនិធិ​ជួសជុល​ផង។ លោក​ មាន​គម្រោង​ទៅ​ទស្សនាប្រាសាទ​អង្គរ​វត្ត ប្រាសាទ​បាយ័ន ប្រាសាទ​ចៅ​សាយ​ទេវតា ដែល​ចិន​ធ្លាប់​បាន​ផ្ដល់​មូលនិធិ​ជួសជុល និង​ប្រាសាទ​តា​ព្រហ្ម​ជា​ដើម។
  • ថ្ងៃ​ទី​៨ ខែ​មិថុនា ឆ្នាំ២០១២ ៖ ស្ថានទូត​​សហរដ្ឋ​​អាមេរិក​​ប្រចាំ​កម្ពុជា បាន​ប្រកាស​ថា លោក វីលលៀម ថត (William Todd) បាន​ថ្វាយ​សារតាំង​ក្នុង​នាម​ជា ​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​របស់​សហរដ្ឋ​អាមេរិក ប្រចាំ​នៅ​កម្ពុជា ជូន​​ព្រះ​​មហាក្សត្រ ព្រះ​បាទ​សម្ដេច​​ព្រះ​បរមនាថ នរោត្តម សីហមុនី នៅ​ព្រះ​បរមរាជវាំង។
  • ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ២០១២ ៖ រដ្ឋមន្ត្រី​ក្រសួង​ឃោសនាការ​ប្រទេស​ចិន នៅ​ខេត្ត​ក្វាងស៊ី (Guangxi) លោក ស៊ិន ប៉ៃហៃ (Shen Beihay) បាន​មក​ទស្សនកិច្ច​នៅ​កម្ពុជា និង​​ជួប​​ជាមួយ​រដ្ឋមន្ត្រី​​ក្រសួង​ព័ត៌មាន​កម្ពុជា លោក ខៀវ កាញារីទ្ធ ដើម្បី​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​ និង​​យុទ្ធសាស្ត្រ​​ស៊ី​ជម្រៅ​​រវាង​កម្ពុជា និង​ចិន។ ក្រោយជំនួប​ ទូរទស្សន៍​​ជាតិ (ទទក) យល់ព្រម​ចាប់​ផ្ដើម​​ចាក់​ផ្សាយ​​ឯកសារ​ចំនួន​៦ នៅ​វគ្គ​ដំបូង ស្ដីពី​​វប្បធម៌ ប្រពៃណី និង​​ការ​រីក​​ចម្រើន​នានា នៅ​ខេត្ត​​ក្វាងស៊ី ប្រទេស​ចិន និង​បញ្ជូន​​ឯកសារ​​មួយ​ចំនួន​ស្ដីពី​​សក្ដានុពល​​វិស័យ​​ទេសចរណ៍ កសិកម្ម និង​ការ​រីក​ចម្រើន​​វិស័យ​​ផ្សេងៗ​ទៀត​របស់​កម្ពុជា​ ឲ្យ​ចាក់​​ផ្សាយ​ តាម​ទូរទស្សន៍​​នៅ​ខេត្ត​ក្វាងស៊ី ប្រទេស​​ចិន ដែរ។ ខេត្ត​ក្វាងស៊ី នោះ មាន​​ប្រជាជន​ចិន​​រស់​នៅ​ចំនួន​​ជាង​​៤៦​លាន​នាក់។
  • ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ២០១២ ៖ អគ្គស្នង​ការ​​នគរបាល​ជាតិ លោក​​នាយ​​ឧត្តម​សេនីយ៍ នេត្រ សាវឿន បាន​កោះ​​ប្រជុំ​ជា​បន្ទាន់​​មួយ ជាមួយ​​ម្ចាស់​បន​ល្បែង​​ចំនួន​៦១ ​នៅ​ប្រទេស​​កម្ពុជា ដើម្បី​ពិភាក្សា និង​​ចាត់​វិធានការ​កាត់​​បន្ថយ​​បទ​ល្មើស​ឧក្រិដ្ឋកម្ម ដែល​បាន​​កើត​មាន​​កន្លង​មក​។ ក្រោយ​ជំនួបបិទទ្វា​រយៈពេល ២ម៉ោង ម្ចាស់​​បន​ល្បែងទាំងអស់​ បាន​ឯកភាព​​ជា​គោលការណ៍​​ជាមួយ​​អគ្គស្នងការ​នគរបាល​ជាតិ ដោយ​​ហាម​​ឃាត់​មិន​​ឲ្យ​ជន​ជាតិ​ខ្មែរ​ចូល​​លេង​ល្បែ​ង​ក្នុង​​កាស៊ីណូ ចាប់​ពី​ពេល​​នេះ​តទៅ។
  • ថ្ងៃទី​១៤ ខែ​កញ្ញា ឆ្នាំ២០១២ ៖ លោក តាវ សេងហួ អតីត​​​រដ្ឋមន្ត្រី​​ក្រសួង​​កសិកម្ម និង​​អតីត​​ទេសរដ្ឋមន្ត្រី​​ទទួល​បន្ទុក​​កិច្ចការ​​ពិសេស និង​​ជា​អនុ​ប្រធាន​​ក្រុមប្រឹក្សា​​ស្ដារ អភិវឌ្ឍន៍​​វិស័យ​កសិកម្ម និង​​ជនបទ នៃ​ទីស្ដី​ការ​គណៈរដ្ឋមន្ត្រី បាន​ទទួល​​មរណភាព​ហើយ នៅ​​ឯ​ប្រទេស​បារាំង កាល​ពី​វេលា​​ម៉ោង ១០​ព្រឹក។
  • ថ្ងៃ​ទី២៨ កញ្ញា ឆ្នាំ២០១២ ៖ ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី បាន​អនុម័ត​​សេចក្តី​ព្រាង​​ច្បាប់ ស្ដីពី​ការ​រៀបចំ និង​​ប្រព្រឹត្ត​ទៅ​នៃ​​ឧត្តម​ប្រឹក្សា​ការពារ​ជាតិ។ សេចក្តី​ព្រាង​​ច្បាប់​នេះ ជា​ច្បាប់​​រៀបចំ​អង្គការ​​កំពូល ទាក់​ទង​​ជាមួយ​ស្ថាប័ន​​ព្រះមហាក្សត្រ និង​ស្ថាប័ន​នីតិប្រតិបត្តិ ដើម្បី​ទទួល​​ខុស​ត្រូវ​​លើ​ការងារ​សំខាន់ ក្នុង​ការ​​ធានា​ការពារ​​រដ្ឋធម្មនុញ្ញ ការពារ​​ឯករាជ្យ​ជាតិ អធិបតេយ្យ​ភាព បូរណភាព​ទឹកដី និង​ធានា​​ការ​​អនុវត្ត​តួនាទី ភារកិច្ច សមត្ថកិច្ច​​របស់​កង​យោធពល​​ខេមរភូមិន្ទ។ សមាសភាព​​នៃ​​ឧត្តម​ក្រុម​ប្រឹក្សា​​ការពារ​ជាតិ មាន​​ព្រះមហាក្សត្រ​​ជា​ព្រះអធិបតី នាយក​​រដ្ឋមន្ត្រី​ជា​​អនុប្រធាន និង​​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​​មួយ​ចំនួន​​ផ្សេង​ទៀត​​ជា​សមាជិក។
  • ថ្ងៃ​ទី៣ ខែ​តុលា ឆ្នាំ២០១២ ៖ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្រេច​ផ្ទេរ​ភារកិច្ច​របស់​មន្ត្រី​នគរបាល​រាជ​ធានី​ភ្នំពេញ​មួយ​ចំនួន ក្នុង​នោះ​រាប់​ទាំង​​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក​ឧត្តមសេនីយ៍ទោ ទូច ណារ៉ុថ ដែរ។ លោក ទូច ណារ៉ុថ ត្រូវ​បាន​ផ្ទេរ​តំណែង​ទៅ​ជា​ប្រធាន​នាយកដ្ឋាន​អង្គរក្ស​របស់​អគ្គស្នងការ​នគរបាល​ជាតិវិញ ចំណែក​ឯ​អគ្គស្នងការ​រង​នគរបាល​ជាតិ ត្រូវបាន​ជំនួសដោយ​លោក​ឧត្តមសេនីយ៍ឯក ជួន សុវណ្ណ
  • ថ្ងៃទី១៥ ​ខែតុលា ឆ្នាំ២០១២ ៖ ព្រះមហាវីរក្សត្រ នរោត្តម សីហនុ និងជា ព្រះបិតា​ជាតិ បានសោយទីវង្គត់ ដោយ​ព្រះជរាពាធ (រោគគាំងបេះដូង) នៅទីក្រុង ប៉េកាំង នៅវេលាម៉ោង ២៖២៥នាទី (ម៉ោងនៅប៉េកាំង) ព្រឹកថ្ងៃ ច័ន្ទ ទី ១៥ ខែ តុលា ឆ្នាំ ២០១២ ក្នុងជន្មាយុ ៩០ព្រះវស្សា។ ព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ ស្ដេច​ព្រះរាជសម្ភព នាថ្ងៃអង្គារ ១១កើត ខែកក្ដិក ឆ្នាំ ច ចត្វាស័ក ព.ស.​២៤៥៦ ត្រូវនឹងថ្ងៃទី៣១ ខែតុលា គ.ស.១៩២២ នៅឯ​ព្រះបរមរាជវាំង​ក្រុងចតុមុខ​មង្គល ព្រះរាជអាណា​ចក្រ​កម្ពុជា។ ព្រះអង្គ ទ្រង់ជាព្រះរាជបុត្រនៃ ព្រះបាទ នរោត្ដម សុរាម្រឹត និងសម្ដេច​ព្រះមហាក្ស័ត្រិយានី ស៊ីសុវត្ថិ កុសុមៈ។
  • ថ្ងៃ​ទី១៨ ខែ​តុលា ឆ្នាំ២០១២ប្រទេស​កម្ពុជា បាន​ចាញ់​ឆ្នោត​​នៅ​ក្នុង​ការ​​បោះ​ឆ្នោត​សម្ងាត់​មួយ នៅ​ឯ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ក្នុង​ប្រទេស​គូប្រជែង​កូរ៉េ​ខាង​ត្បូង នៅ​តំបន់​អាស៊ី។ មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃ​ទី១៩ ខែ​តុលា បាន​ចាត់​ទុក​ថា នេះ​​ជា​មេរៀន​សំខាន់​មួយ ដើម្បី​ឲ្យ​កម្ពុជា​កែ​លំអ និង​​បង្កើន​សមត្ថភាព​​នៅ​ថ្ងៃ​អនាគត ហើយ​​រដ្ឋាភិបាល​ថ្មី​នឹង​​ព្យាយាម​សម្រាប់​​អាណត្តិ​ក្រោយៗ​​ទៀត ដើម្បី​ឲ្យ​​កម្ពុជា ក្លាយ​ជា​សមាជិក​មិន​​អចិន្ត្រៃយ៍​នៃ​​ក្រុម​ប្រឹក្សា​សន្តិសុខ​​អង្គការ​ សហប្រជាជាតិ។ សេចក្តី​រាយ​ការណ៍​នានា បាន​ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា ប៊ូតង់ (Bhutan) និង​ប្រទេស​ហ្វាំងឡង់ (Finland) បាន​បរាជ័យ​ក្នុង​ការ​បោះ​ឆ្នោត​សម្ងាត់​នោះ ប៉ុន្តែ​ប្រទេស​អូស្ត្រាលី (Australia) លុចហ្សំបួរ (Luxembourg) កូរ៉េខាងត្បូង (South Korea) រវ៉ាន់ដា (Rwanda) និង​ប្រទេស​អាហ្សង់ទីន (Argentina) បាន​ឈ្នះ​​ឆ្នោត​ក្លាយ​ជា​​សមាជិក​មិន​​អចិន្ត្រៃយ៍​នៃ​​ក្រុម​ប្រឹក្សា​ សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ សម្រាប់​​អាណត្តិ​ឆ្នាំ​២០១៣ ដល់​ឆ្នាំ​២០១៤។ ការ​បោះ​ឆ្នោត​នោះ គឺ​​ធ្វើ​ឡើង​​ចំនួន ២ជុំ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​តុលា ឆ្នាំ​២០១២ កន្លង​ទៅ​នេះ។ ប្រទេស​​​ដែល​បាន​​ឈ្នះ​ឆ្នោត​នោះ គឺ​ទទួល​​បាន​សំឡេង​​គាំទ្រ​ចំនួន ២ភាគ៣ ពី​សមាជិក​​អង្គការ​​សហប្រជាជាតិ មាន​សរុប​ចំនួន ១៩៣​ប្រទេស
  • ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ឆ្នាំ២០១២ ៖ រដ្ឋមន្ត្រី​ក្រសួង​​ការពារ​ជាតិ​កម្ពុជា លោក​នាយ​ឧត្ដមសេនីយ៍ ទៀ បាញ់ បាន​បញ្ជាក់​ថា រថក្រោះ និង​រថពាស​ដែក​​ចំនួន​ជាង ១០០​គ្រឿង ដែល​ក្រសួង​​ការពារ​ជាតិ​បាន​​ទិញ​ពី​ប្រទេស​​នៅ​តំបន់​អឺរ៉ុប​ខាង​កើត​​នោះ (East EU) ត្រូវ​បាន​ដឹក​មក​ដល់​​ប្រទេស​កម្ពុជា ហើយ​កាល​ពី​ពេល​​ថ្មីៗ​នេះ ដើម្បី​ឲ្យ​កង​យោធពល​ខេមរភូមិន្ទ​កម្ពុជា ហ្វឹកហាត់​​បង្កើន​សមត្ថភាព។
  • ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា ឆ្នាំ២០១២ ៖ ប្រធានា​ធិបតី​​​សហរដ្ឋ​អាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) បាន​​មក​ដល់​​​ប្រទេស​កម្ពុជា នៅ​ម៉ោង៥. ៤៥ នាទី ​ល្ងាច ដើម្បី​ចូល​រួម​កិច្ច​​​ប្រជុំ​កំពូល​​​អាស៊ាន​​លើក​​ទី​២១ ដែល​កម្ពុជា​​ធ្វើ​ជា​​ប្រធាន។ លោក​​ប្រធានាធិបតី​​សហរដ្ឋ​​អាមេរិក ​នឹង​​ចាក​ចេញ​​ពី​​​ប្រទេស​​កម្ពុជា វិញ​​នៅ​​ល្ងាច​​​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ក្រោយ​​​ពេល​​​ដែល​​លោក​​​បាន​​​ចូល​រួម​កិច្ច​ប្រជុំ​ជា​មួយ​​​ថ្នាក់​​ដឹក​នាំ​ ជាន់​ខ្ពស់​អាស៊ាន និង​​​វេទិកា​អាស៊ី​បូព៌ា​ជាមួយ​​អាមេរិក​។
  • ថ្ងៃ​ទី១២ ខែ​វិច្ឆិកា ឆ្នាំ២០១២ ៖ សារាចរ​​ដែល​ចេញ​ផ្សាយ​​ដោយ​ក្រសួង​ប្រៃស​ណីយ៍ និង​​ទូរគមនាគមន៍ តំណាង​​រាជ​រដ្ឋាភិបាល​​បាន​ចេញ​​នូវ​សារាចរ​ថ្មី​​មួយ ដោយ​បញ្ជា​ឲ្យ​​បិទ​អាជីវកម្ម​​សាល​អ៊ីនធឺណិត​​កាហ្វេ ដែល​មាន​​ទីតាំង​​ក្នុង​ចម្ងាយ ៥០០​ម៉ែត្រ​​ពី​គ្រឹះស្ថាន​​អប់រំ និង​​សាលា​រៀន។
  • ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ២០១២ ៖លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​​ប្រកាស​ថា ការ​កសាង​​ព្រះ​មេរុ​​ដើម្បី​ថ្វាយ​​ព្រះ​ភ្លើង​ដល់​ព្រះ​បរម​សព​​ព្រះ​មហា​ វីរក្សត្រ នឹង​ចំណាយ​ទឹក​ប្រាក់​​ប្រមាណ​ជាង ១​លាន​ដុល្លារ ​សហរដ្ឋ​អាមេរិក។ ការ​លើក​ឡើង​​របស់​​លោក ហ៊ុន សែន ធ្វើ​ឡើង​​ក្រោយ​​ពេល​មន្ត្រី​ជាន់​​ខ្ពស់​ព្រះ​បរម​រាជវាំង បាន​ប្រាប់​សារ​ព័ត៌មាន​​នៅ​ក្នុង​​ស្រុក​​​​ថា លោក​​ទទួល​ដំណឹង​ថា គម្រោង​សាងសង់​ព្រះ​មេរុ និង​សំណង់​ផ្សេងៗ អាច​នឹង​​ចំណាយ​ ប្រាក់​ប្រមាណ ៥​លាន​ដុល្លារ។
  • ថ្ងៃ​ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១២ ៖ ថ្លែងនៅ​ក្នុង​ពិធី​​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ដី​ធ្លី​នៅ​ខេត្ត​ព្រះវិហារ លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន បាន​​ព្រមាន​​ថា នឹង​មិន​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី ឬ​ដោះ​​ស្រាយ​ជម្លោះ​​ដីធ្លី​ឲ្យ​ទេ បើ​សិន​ជា​​ដី​នោះ​មាន​​ទំនាស់​ទាក់​ទង​នឹង​រឿង​​នយោបាយ។ បញ្ហា​​នេះ អ្នក​វិភាគ​បាន​​អះអាង​​ថា ករណី​ប្រជាពលរដ្ឋ​ងាក​ទៅ​ពឹង​លើ​គណបក្ស​នយោបាយ អង្គការ​នានា ដើម្បី​ដោះស្រាយ​នោះ គឺ​ដោយ​សារ​តែ​ការ​បាត់​បង់​ជំនឿ​ទៅ​លើ​អាជ្ញាធរ​មូលដ្ឋាន​ដែល​គ្មាន​ វិធានការ​សមស្រប ឬ​គ្មាន​យុត្តិធម៌​សម្រាប់​ពួក​គាត់។
  • ថ្ងៃ​ទី២៧ ខែធ្នូ ឆ្នាំ២០១២ ៖ ក្នុង​ពិធី​សម្ពាធ​​ដាក់​ឲ្យ​ដំណើរ​ការ​​រោងចក្រ​ផលិត​ស្ករស​របស់​ក្រុមហ៊ុន​ ភ្នំពេញ សូហ្គើរ របស់​លោក លី យ៉ុងផាត់ នៅ​ឃុំ​អមលាំង ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ដល់​​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​ថា  ការ​ខ្វះ​ខាត​នៃ​ការ​ផ្គត់ផ្គង់​អគ្គិសនី​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​រាជធានី ​ភ្នំពេញ នា​ពេល​បច្ចុប្បន្ន​នេះ ដោយ​សារ​តែ​​ក្រុម​អ្នក​ជំនាញ​បរទេស​បាន​ធ្វើ​ការ​វាយ​តម្លៃ​ខុស ដែល​កន្លង​មក​បាន​​ព្យាករណ៍​​ថា ចំនួន​ប្រជាពលរដ្ឋ​បាន​កើន​ឡើង​ត្រឹម ១២% ក្នុង​មួយ​ឆ្នាំ ការ​រីក​ដុះដាល​នៃ​សេដ្ឋកិច្ច ដោយ​មាន​អ្នក​វិនិយោគ និង​សាងសង់​អគារ​ខ្ពស់ៗ​ជា​ច្រើន​ជាន់ រួម​ទាំង​​ផ្ទះ​ល្វែង​ជា​ច្រើន​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ បាន​ជំរុញ​ឲ្យ​ជួប​វិបត្តិ​កង្វះ​អគ្គិសនី​ប្រើប្រាស់​មិន​គ្រប់​តម្រូវ​ការ។
  • ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ២០១២ ៖ ​ថ្លែង​ក្នុង​ពិធី​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ដី​មួយ នៅ​ខេត្ត​តាកែវ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បន្ទោស​មន្ត្រី​ក្រោម​បង្គាប់​របស់​លោក​ថា ទុក​បញ្ហា​ដី​របស់​ប្រជាពលរដ្ឋ​នៅ​ស្រុក​គិរីវង់ ខេត្ត​តាកែវ មិន​ឱ្យ​លោក​ដឹង​អស់​រយៈ​ពេល ៥​ឆ្នាំ ដែល​ស្មើ​នឹង ១.៨២៥​ថ្ងៃ។

សន្តិសុខ យុត្តិធម៌ និង​​ប្រជាធិបតេយ្យ

  • ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២ ៖ លោក​ ឈូក​ បណ្ឌិត​ អតីត​​អភិបាល​​​ក្រុង​​បាវិត​ បាន​ជាប់​ចោទ​ទាក់​ទងនឹង​ការ​​​​បាញ់​​​ស្ត្រី​​​ក​ម្មករ​ ៣​ នាក់​ ​អោយ​របួស​ធ្ងន់​ នៅ​ពេល​​​ក្រុម​​កម្មករ​ ផ្ទុះ​​ការ​តវ៉ា​​​ក្នុង​​​តំបន់​​​សេដ្ឋកិច្ច​​​ពិសេស​ មេន​​ហាត​​ធេន​ នៅ​​​ទីក្រុង​​​បាវិត​ ជាប់​​​ព្រំដែន​​វៀត​ណាម។ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​ដក​អភិបាល​ក្រុង​បាវិត លោក ឈូក បណ្ឌិត ពី​មុខ​តំណែង ក្រោយ​ពី​លោក​ត្រូវ​បាន​សាលា​ដំបូង​ខេត្ត​ស្វាយរៀង កោះ​ទៅ​សាកសួរ​ពី​បទ​សង្ស័យ​ថា បាន​បាញ់​កម្មករ​រោងចក្រ កៅវ៉េ ៣​នាក់ ឲ្យ​រង​របួស​ធ្ងន់។ (សំណុំរឿងនេះ លោក ឈូក បណ្ឌិត មិនត្រូវបានចាប់ខ្លួន ហើយ​ត្រូវបាន​តុលាការ​ខេត្តស្វាយរៀង ​លើកលែង​ការចោទប្រកាន់)
  • ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ២០១២ ៖ តុលាការ​ខេត្ត​បន្ទាយមានជ័យ ប្រកាស​សាលក្រម កាត់​ទោស​ឲ្យ​លោក ម៉ឹក ដារ៉ា និង​លោក ជា ឡេង ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត និង​ឈ្មោះ ម៉ន ឌឿន កាត់​ទោស​កំបាំង​មុខ​ឲ្យ​ជាប់​ពន្ធនាគារ ២៥​ឆ្នាំ ពី​បទ​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ​ក្នុង​ការ​បង្ក្រាប​បទល្មើស​គ្រឿង​ញៀន។ លោក ម៉ឹក ដារ៉ា អតីត​ឧត្តមសេនីយ៍​ឯក អគ្គ​លេខាធិការ​អាជ្ញាធរ​ជាតិ​ប្រឆាំង​គ្រឿង​ញៀន និង​ជា​អតីត​ប្រធាន​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​របស់​ក្រសួង​មហាផ្ទៃ។ លោក ម៉ឹក​ ដារ៉ា​ មាន​ប្រាក់​នៅ​ក្នុង​គណនេយ្យ​បញ្ញើ ​និង​គណនេយ្យ​សន្សំ​នៅ​ធនាគារ​កាណាឌីយ៉ា ​ចំនួន​ជាង ៨​ម៉ឺន​ដុល្លារ​ និង​ប្រាក់​ជួសជុល​ភូមិ​គ្រឹះ​ជាង ១០​ម៉ឺន​ដុល្លារ ដី​នៅ​ខេត្ត​កំពង់ចាម ​និង​ដី​ចំការ​នៅ​ខេត្ត​បាត់ដំបង។ ការ​កាត់​សេចក្តី​នេះ​សម្រាប់​តម្រូវ​តែ​មនុស្ស​បី​នាក់​ គឺ​លោក​ ម៉ឹក ដារ៉ា លោក ជា ​ឡេង ​និង​លោក​ ម៉ន​ ឌឿន​ ប៉ុន្តែ​ចារី​ជន​សម​គំនិត​មិន​ទាន់​បាន​យក​មក​បើក​សវនាការ​ដើម្បី​ ផ្តន្ទាទោស​​នោះ​ទេ។ លោក ម៉ឹក ដារ៉ា ប្ដឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​សេចក្ដី​សម្រេច​របស់​តុលាការ​ខេត្ត​បន្ទាយមានជ័យ ដែល​កាត់​ទោស​ឲ្យ​លោក​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ពី​បទល្មើស​គ្រឿង​ញៀន។
  • ​ថ្ងៃ​ទី​៨ ដល់​ថ្ងៃ​ទី​៩ ខែ​មករា​ ឆ្នាំ២០១២ ៖ ស្ថាប័ន​សិទ្ធិ​មនុស្ស​អាស៊ាន ដែល​មាន​ឈ្មោះ​ថា គណៈកម្មការ​អន្តរ​រដ្ឋាភិបាល​សិទ្ធិ​មនុស្ស​អាស៊ាន បាន​​បើក​កិច្ច​ប្រជុំ​របស់​ខ្លួន​នៅ​កម្ពុជា​ជា​លើក​ដំបូង។ នេះ​ជា​កិច្ច​ប្រជុំ​ផ្លូវ​ការ​លើក​ទី​១១ របស់​ស្ថាប័ន​សិទ្ធិ​មនុស្ស​អាស៊ាន ដែល​នឹង​ប្រារព្ធ​ធ្វើ​ឡើង ក្នុង​ខេត្ត​សៀមរាប មុន​កិច្ច​ប្រជុំ​ដាច់​ដោយ​ឡែក​របស់​រដ្ឋ​មន្ត្រី​ការ​បរទេស​អាស៊ាន។ គោល​បំណង​នៃ​កិច្ច​ប្រជុំ​នេះ គឺ​ដើម្បី​ឲ្យ​តំណាង​របស់​រដ្ឋ​ជា​សមាជិក​អាស៊ាន​ប្រចាំ​គណៈកម្មការ​អន្តរ​ រដ្ឋាភិបាល​សិទ្ធិ​មនុស្ស​អាស៊ាន ធ្វើ​ការ​ពិភាក្សា​គ្នា​លើ​កិច្ច​ការ​បង្កើត​សេចក្ដី​ថ្លែង​ការណ៍​សិទ្ធិ​ មនុស្ស​អាស៊ាន។​
  • ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០១២  ៖ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ បាន​ចាប់​ខ្លួន​ចៅក្រម​នៃ​សាលាដំបូង​ខេត្ត​កណ្ដាល ២​រូប និង​មន្ត្រី​សុរិយោដី ១​រូប​។ ចៅក្រម​ទាំង ២​រូប​នោះ​មាន​ឈ្មោះ  លោក ហួត ហ៊ាង និង​អ្នកស្រី ខូវ ចាន់ថូ  រី​ឯ​មន្ត្រី​សុរិយោ​ដី​មាន​ឈ្មោះ​អ្នកស្រី យឹម វួច។ មន្ត្រី​សិទ្ធិ​មនុស្ស​បញ្ជាក់​ថា ការ​ចាប់​ខ្លួន​នេះ​អាច​ពាក់ព័ន្ធ​ជា​សំខាន់​ក្នុង​រឿង​អំពើ​ពុករលួយ និង​ជម្លោះ​ដីធ្លី។ ៤ថ្ងៃក្រោយមក ព្រះរាជអាជ្ញា​នៃ​តុលាការ​ខែត្រ​កណ្ដាល​ បាន​ធ្វើការ​ចោទ​ប្រកាន់​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​ខែត្រ​កណ្ដាល ឈ្មោះ ហួត ហ៊ាង ​ពី​បទ​ស៊ី​សំណូក ​ហើយ​បញ្ជួន​ទៅ​ឃុំ​ខ្លួន​នៅ​គុក​ព្រៃស ចំណែក​​អ្នកស្រី​ចៅក្រម​មួយ​រូប​ទៀត​ ឈ្មោះ ចាន់ ផូ ត្រូវបាន​​លើកលែង​ការ​ចោទប្រកាន់​។
  • ថ្ងៃ​ទី​២៤ ខែ​មករា ២០១២ ៖ អ្នក​ជំនាញ​ពិសេស​នៃ​អង្គការ​សហប្រជាជាតិ (អ.ស.ប.) លោក ដាវីដ ស្សាហ្វឺ (David Sheffer) បាន​ជួប​ជាមួយ​ឧបនាយករដ្ឋមន្ត្រី សុខ អាន ដើម្បី​ពិភាក្សា​ចំណុច​សំខាន់ៗ​ពីរ ទាក់ទង​ទៅ​នឹង​សាលាក្ដី​ខ្មែរ​ក្រហម។ ចំណុច​ទី​១ ផ្ដោត​លើ​តែងតាំង​សហ​ចៅក្រម​ស៊ើប​អង្កេត​ថ្មី និង​ទី​២ ស្ដី​អំពី​ការ​ស្វែង​រក​ថវិកា​ដើម្បី​ដំណើរការ​សាលាក្ដី​ខ្មែរ​ក្រហម។ ប៉ុន្តែ​ក្រោយ​ការ​ពិនិត្យ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​អង្គការ​សហប្រជាជាតិ​ឃើញ ​ថា ក្តី​ព្រួយបារម្ភ​របស់​រដ្ឋាភិបាល​នោះ គឺ​មិន​សមហេតុផល​ឡើយ ហើយ​អង្គការ​សហប្រជាជាតិ​បាន​ស្នើ​ទៅ​ឧត្ដមក្រុម​ប្រឹក្សា​នៃ​អង្គចៅក្រម​ កម្ពុជា តែង​តាំង លោក ឡរ៉ែន ខាសស្ពើ អែនស៊ើម៉ែន ជា​​​សហចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ សម្រាប់​សាលាក្ដី​ខ្មែរក្រហម​ជា​បន្ទាន់។
  • ខែ​មករា ឆ្នាំ​២០១២ ៖ អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ (Human Rights Watch) បាន​ចេញ​របាយការណ៍​រំលឹក​អំពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ចាប់​តាំង​ពី​ឆ្នាំ​២០០៧ មក​ទល់​សព្វ​ថ្ងៃ ពិសេស​គឺ​ការ​ដក​ហូត​យក​ដីធ្លី និង​ការ​បណ្ដេញ​​ពលរដ្ឋ​ចេញ​ពី​លំនៅ​ទាំង​បង្ខំ ដែល​គេ​គិត​ថា ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ។នៅ​ក្នុង​របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ ចេញ​នៅ​ខែ​មករា ឆ្នាំ​២០១២ មាន​ចំណង​ជើង​ថា របាយការណ៍​សង្ខេប​ប្រចាំ​ប្រទេស បាន​ឲ្យ​ដឹង​ថា ការ​ដក​ហូត​ដី​ខុស​ច្បាប់ និង​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ​ពី​មន្ត្រី​រដ្ឋាភិបាល ហើយ​សមត្ថកិច្ច​បាន​តាំង​ខ្លួន​ធ្វើ​ជា​តំណាង​របស់​ក្រុមហ៊ុន ឬ​បុគ្គល​មាន​អំណាច​នោះ វា​ជា​បញ្ហា​គាប​សង្កត់​ដ៏​ធ្ងន់ធ្ងរ ដូចជា​ករណី​បណ្ដេញ​អ្នក​ភូមិ​បុរី​កីឡា កាល​ពី​ដើម​ខែ​មករា ជាដើម។នៅ​ក្នុង​របាយការណ៍​នេះ គេ​បាន​លើក​ឡើង​ចំនួន ៧​ចំណុច ក្នុង​នោះ​គេ​ផ្ដោត​លើ​ការ​រំលោភ​សិទ្ធិ​មនុស្ស ដោយ​ការ​បណ្ដេញ​ប្រជាពលរដ្ឋ​ចេញ​ពី​លំនៅឋាន​ជា​បញ្ហា​សំខាន់។ នាយក​រង​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ប្រចាំ​តំបន់​អាស៊ី លោក ហ្វីល រ៉ូប៊ើតសុន (Phil Robertson) មាន​ប្រសាសន៍​ថា ការ​បណ្ដេញ​ចេញ​ពី​លំនៅឋាន​នៅ​កម្ពុជា ក្រោម​រូបភាព​អភិវឌ្ឍន៍ គឺ​ដើម្បី​តែ​ផលប្រយោជន៍​របស់​ក្រុម​អ្នក​មាន​អំណាច​មួយ​ចំនួន​តូច​ទេ ប៉ុន្តែ​វា​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្រីក្រ​រាប់​ពាន់​នាក់​រង​គ្រោះ។
  • ថ្ងៃទី​២៥ ខែមករា ឆ្នាំ២០១២ ៖ អង្គការ​ជាតិ និង​អន្តរជាតិ ព្រម​ទាំង​គណបក្ស​ប្រឆាំង បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល បង្កើត​ក្រុម​ស៊ើប​អង្កេត​ឯករាជ្យ​មួយ ដើម្បី​ពិនិត្យ​មើល​ករណី​ជម្លោះ​រវាង​ពលរដ្ឋ​ប្រមាណ ៣០០​គ្រួសារ នៅ​តំបន់​បុរី​កីឡា និង​ក្រុមហ៊ុន​ផានអ៊ីម៉ិច (Phan Imex)។ អង្គការ​ការពារ​សិទ្ធិ​មនុស្ស​នៅ​បរទេស​ចំនួន​៤ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​គ្នា​មួយ កាល​ពី​ថ្ងៃ​ទី​២៣ មករា ពាក់ព័ន្ធ​នឹង​ករណី​ជម្លៀស​ពលរដ្ឋ​ចេញ​ពី​តំបន់​បុរី​កីឡា ហើយ​បាន​ផ្ញើ​មក​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០១២។ អង្គការ​ទាំង​បួន​នោះ​ស្ថិត​ក្នុង​សហព័ន្ធ​អន្តរជាតិ​សម្រាប់​សិទ្ធិ​មនុស្ស មាន​ដូច​ជា អង្គការ International Federation for Human Rights អង្គការ Human Rights Watch, Amnesty International និង​អង្គការ Witness ។ អង្គការ​ទាំង​នោះ​បញ្ជាក់​ថា អំពើ​បណ្ដេញ​មនុស្ស​ចេញ​ពី​លំនៅឋាន​ដូច​សព្វថ្ងៃ​នេះ ជា​ចំណុច​ខ្មៅ​មួយ​នៅ​លើ​កិត្តិនាម​របស់​កម្ពុជា នៅ​លើ​ឆាក​អន្តរជាតិ។
  • ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ២០១២ ៖ ​អង្គការ​​សិទ្ធិ​មនុស្ស​​លីកាដូ បាន​ចេញ​របាយការណ៍​មួយ បង្ហាញ​ពី​សកម្មភាព​សមត្ថកិច្ច​អាជ្ញាធរ​មូលដ្ឋាន និង​សន្តិសុខ​ក្រុមហ៊ុន បាន​ប្រើ​អាវុធ​បាញ់​ប្រហារ​លើ​ប្រជាពលរដ្ឋ​ដែល​តវ៉ា​រឿង​ជម្លោះ​ដីធ្លី និង​ការ​បណ្ដេញ​ពលរដ្ឋ​នៅ​ចុង​ឆ្នាំ​២០១១ និង​ដើម​ឆ្នាំ​២០១២។ របាយការណ៍​បានបង្ហាញថា ក្នុង​រយៈពេល​ជិត ៣​ខែ​កន្លង​មក គេ​ឃើញ​មាន​ការ​ប្រើប្រាស់​កងកម្លាំង​ប្រដាប់​អាវុធ​បាញ់​បោះ និង​បាញ់​ប្រហារ​ទៅ​លើ​ប្រជាពលរដ្ឋ​នៅ​តំបន់​មាន​ជម្លោះ​ដីធ្លី​មាន ៥​ករណី។ ក្នុង​យុទ្ធនាការ​បង្ក្រាប​ពី​សំណាក់​អាជ្ញាធរ​ក្នុង​អំឡុង​ពេល​នោះ បាន​បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​របួស​ធ្ងន់​ប្រមាណ ១៩​នាក់ និង​មាន​ការ​ចាប់​ខ្លួន​ប្រជាពលរដ្ឋ​ប្រមាណ ២០​នាក់។
  • ថ្ងៃ​ទី​២ ខែ​កុម្ភៈ ឆ្នាំ​២០១២ ៖ សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ បាន​បើក​សវនាការ​កាត់​ទោស​អតីត​មេ​បញ្ជាការ​កង​អង្គរក្ស​របស់​លោក ជា ស៊ីម ប្រធាន​ព្រឹទ្ធសភា គឺ​លោក ឈឿន ចាន់ថន ក្រោម​បទ​កាន់​កាប់​អាវុធ​ខុស​ច្បាប់ និង​ក្លែង​បន្លំ​ឯកសារ​សាធារណៈ ព្រម​ទាំង​បទ​ចោទ​ផ្សេងៗ មួយ​ចំនួន​ទៀត។អតីត​មេ​បញ្ជាការ​កង​អង្គរក្ស​របស់​លោក ជា ស៊ីម គឺ​លោក ឈឿន ចាន់​ថន ត្រូវ​បាន​កង​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ផ្ទៃ​ប្រទេស បាន​ព័ទ្ធ​ចាប់​ខ្លួន​នៅ​ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ​២០១១ កន្លង​ទៅ​នេះ នៅ​រាជ​ធានី​ភ្នំពេញ តាម​ដីកា​របស់​តុលាការ។
  • ​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០១២ ៖ តុលាការ​កំពូល​នៃ​សាលាក្ដី​ខ្មែរក្រហម​ ចេញ​សេចក្ដី​សម្រេច​ដាក់​ទោស កាំង ហ្កេកអ៊ាវ ហៅ ឌុច ឱ្យ​ជាប់​គុក​អស់​មួយ​ជីវិត ការ​សម្រេច​ដាក់​ទោស កាំង ហ្កេកអ៊ាវ ហៅ ឌុច អស់​មួយ​ជីវិត​ដោយ​តុលាការ​កំពូល​​នៃ​សាលាក្ដី​ខ្មែរ​ក្រហម គឺ​ជា​ការ​ស្រប​ទៅ​នឹង​បំណង​ប្រាថ្នា​របស់​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ ដែល​​បាន​​រង​គ្រោះ​ដោយសារ​តែ​ឧក្រិដ្ឋកម្ម​ដែល​បាន​ប្រព្រឹត្ត​នៅ​ក្នុង​ មន្ទីរ​ស-២១ ឬ​គុក​ទួល​ស្លែង ចន្លោះ​ពី​ឆ្នាំ​១៩៧៥ ដល់​១៩៧៩។ សាលដីកា​របស់​តុលាការ​កំពូល​នៅ​ថ្ងៃ​នេះ គឺ​ជា​សេចក្ដី​សម្រេច​ចុង​ក្រោយ ចប់​ការ​តវ៉ា​សម្រាប់​ករណី​របស់​អតីត​មេ​ខ្មែរក្រហម​សំណុំ​រឿង​លេខ ០០១ ដែល​មាន កាំង ហ្កេកអ៊ាវ ហៅ ឌុច ជា​ទណ្ឌិត។​ សំណុំ​រឿង​ក្ដី​លេខ ០០១ បាន​បញ្ចប់​ទៅ​ហើយ ប៉ុន្តែ​សាលាក្ដី​ខ្មែរ​ក្រហម​នៅ​តែ​បន្ត​ជំនុំជម្រះ​រឿង​ក្ដី​លេខ ០០២ ដែល​មាន​ជន​ជាប់​ចោទ ៣​រូប គឺ នួន ជា ខៀវ សំផន និង អៀង សារី។ ជន​រងគ្រោះ​បាន​ថ្លែង​ដោយ​ក្ដី​សង្ឃឹម​ថា ជន​ជាប់​ចោទ​ទាំង​នេះ នឹង​ត្រូវ​សាលាក្ដី​ខ្មែរ​ក្រហម​ផ្ដន្ទាទោស​ដូច ឌុច ដែរ។
  • ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០១២ ៖ សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​កាត់​ទោស​អតីត​មេបញ្ជាការ​កង​អង្គរក្ស​របស់​លោក ជា ស៊ីម ប្រធាន​ព្រឹទ្ធ​សភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា គឺ​លោក ឈឿន ចាន់ថន ឲ្យ​ជាប់​គុក​រយៈពេល ១​០​ឆ្នាំ ក្រោម​បទ​ល្មើស​ព្រហ្មទណ្ឌ​ជា​ច្រើន​ករណី។ ចៅក្រម​ប្រឹក្សា​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក កែវ មុន្នី នៅ​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០១២ បាន​ប្រកាស​សាលក្រម​ចំពោះ​មុខ​លោក ឈឿន ចាន់ថន ដោយ​បាន​ផ្ដន្ទាទោស​ឲ្យ​ជាប់​គុក​រយៈពេល ១០​ឆ្នាំ និង​ផាក​ពិន័យ​ចំនួន ៥​លាន​រៀល ស្មើ​នឹង ១.២៥០​ដុល្លារ​អាមេរិក ចូល​ថវិកា​រដ្ឋ ក្រោម​បទ​ចោទ​ថា បាន​កាន់កាប់​អាវុធ​ខុស​ច្បាប់ និង​ចេញ​ប័ណ្ណ​ឲ្យ​កាន់កាប់​អាវុធ​ខុស​ច្បាប់។ ការ​ប្រកាស​សាលក្រម​នេះ គឺ​ក្រោយ​ពេល​ដែល​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​បើក​សវនាការ​ជំនុំជម្រះ​សេចក្ដី​លើ​ករណី​លោក ឈឿន ចាន់ថន នៅ​ថ្ងៃ​ទី​២ ខែ​កុម្ភៈ ឆ្នាំ​២០១២ កន្លង​ទៅ​នេះ។
  • ថ្ងៃ​២៤ ខែ​កុម្ភៈ ឆ្នាំ​២០១២ ៖ តុលាការ​យោធា បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​អតីត​មេបញ្ជាការ​កង​អង្គរក្ស​លោក ជា ស៊ីម ប្រធាន​ព្រឹទ្ធ​សភា គឺ​លោក ឈឿន ចាន់ថន ឲ្យ​ជាប់​គុក ២៦​ឆ្នាំ និង​បង្គាប់​ឲ្យ​សង​ប្រាក់​ជា​ច្រើន​ម៉ឺន​ដុល្លារ​អាមេរិក​ឲ្យ​ទៅ​ភាគី​ដែល​ ពាក់ព័ន្ធ។ ការ​ប្រកាស​សាលក្រម​ដោយ​តុលាការ​យោធា​នេះ គឺ​ជា​សំណុំ​រឿង​ទី​២ ក្រោយ​ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ប្រកាស​សាលក្រម​សំណុំ​រឿង​ទី​១ នៅ​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០១២ កន្លង​ទៅ​នេះ បាន​ផ្ដន្ទាទោស​ឲ្យ​លោក ឈឿន ចាន់ថន ជាប់​គុក​ចំនួន ១០​ឆ្នាំ និង​ផាក​ពិន័យ​ចំនួន ៥​លាន​រៀល ស្មើ​នឹង ១.២៥០​ដុល្លារ​អាមេរិក ក្រោម​បទ​កាន់កាប់​អាវុធ​ខុស​ច្បាប់ និង​ពី​បទ​ចេញ​ប័ណ្ណ​ឲ្យ​កាន់កាប់​អាវុធ​ខ្លី​ខុស​ច្បាប់ ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ក្រសួង​ការពារ​ជាតិ។​
  • ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ២០១២ ៖ បណ្ដាញ​សង្គម​ស៊ីវិល​ដែល​​រៀបចំ​វេទិកាប្រជា​ពលរដ្ឋ និង​សង្គម​ស៊ីវិល​អាស៊ាន ​អះ​អាង​ថា សិក្ខាសាលា​ចំនួន​៤ នៃ​វេទិកា​នេះ ត្រូវ​ម្ចាស់​សណ្ឋាគារ​ឡាក់គី ស្តារ (Lucky Star) ហាម​ឃាត់​មិន​អោយ​ដំណើរ​ការ។ ករណី​នេះ​បណ្ដាញ​សង្គម​ស៊ីវិល​អាស៊ាន​ចាត់​ទុកករណី​នេះ​​ថា ជា​សកម្មភាព​នៃ​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ និង​ជា​ឧបសគ្គ​នៃ​ការ​បង្កើត​សហគមន៍​អាស៊ាន និង​ប្រែក្លាយ​អាស៊ាន​ទៅ​ជា​សហគមន៍​ដែល​យក​ប្រជាពលរដ្ឋ​ជាធំ។ ពួក​គេ​គ្រោង​នឹង​ដាក់​បញ្ចូល​បញ្ហា​នេះ​ទៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម​ របស់​សង្គម​ស៊ីវិល ដើម្បី​ដាក់​ទៅ​កាន់​កិច្ច​ប្រជុំ​កំពូល​អាស៊ាន។ កិច្ច​ពិភាក្សា​បញ្ហា​ធំ​ៗ​ចំនួន​៤ ត្រូវ​រារាំង​មិន​អោយ​ដំណើរ​ការ​ដែល​ភាគ​ច្រើន​នៃ​កិច្ចពិភាក្សា​នោះ​មាន​ ប្រធានបទ​ទាក់ទង​នឹង​បញ្ហា​ដីធ្លី  ការ​ជម្លៀស​ចេញ​ពី​លំនៅឋាន និង​បញ្ហា​ក្នុង​ប្រទេស​ភូមា។
  •  ថ្ងៃទី​៦ ខែ​មេសា ឆ្នាំ២០១២មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ប្រកាស​ធ្វើ​ពហិការ​មិន​ចូល​រួម​ព្រឹត្តិការណ៍​ផ្សេងៗ​ដែល​គេ​រៀបចំ​ឡើង ឬ​ជួល​សណ្ឋាគារ​ភ្នំពេញ ប្រារព្ធ​ពិធី​នោះ​ទេលោក អ៊ូ វីរៈ ជា​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បានប្រាប់ថា​ ​មូល​ហេតុ​ដែល​បុគ្គលិក​របស់​ខ្លួន​ធ្វើ​ពហិការ​មិន​ចូល​រួម​ជា​ភ្ញៀវ ឬ​ជា​វាគ្មិន​ដែល​ម្ចាស់​កម្មវិធី​ជួល​សណ្ឋាគារ​ភ្នំពេញ​នោះ​ ព្រោះ​លោក​​អះអាង​ថា លោក លី យ៉ុងផាត់ ម្ចាស់​សណ្ឋាគារ​មួយ​នេះ បង្កើត​ឲ្យ​មាន​បញ្ហា​​ជម្លោះ​​​​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​​ច្រើន​ជាមួយ​ ប្រជាពលរដ្ឋ​តាម​ខេត្ត​ក្រុង​នានា ហើយ​ចេះ​តែ​គេច​មិន​ព្រម​រក​ដំណោះស្រាយ។
  • ថ្ងៃ​ទី​៩ ខែ​មេសា ឆ្នាំ​២០១២ ៖ អង្គការ​មិន​មែន​រដ្ឋាភិបាល​ជិត ២០​អង្គភាព ជួប​ជុំ​គ្នា​តវ៉ា និង​ដាក់​ញត្តិ​​ជូន​រដ្ឋ​សភា ស្នើ​ឲ្យ​រដ្ឋាភិបាល​បញ្ចុះ​តម្លៃ​ប្រេង​សាំង​ពី​ជិត ៦.០០០​រៀល ឲ្យ​ចុះ​មក​នៅ​ត្រឹម ៤​ពាន់​រៀល​ក្នុង​១លីត្រ។ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ ស្ថិត​ក្នុង​ចំណោម​អង្គការ​មិន​មែន​​រដ្ឋាភិបាល​ជិត ២០​អង្គភាព​ដែល​ធ្វើការ​តវ៉ា​នោះ បាន​ឲ្យ​ដឹង​ក្នុង​​​សន្និសីទ​កាសែត​នៅ​មុខ​មន្ទីរ​រដ្ឋ​សភា បន្ទាប់​ពី​​ដាក់​​ញត្តិ​ជូន​​រដ្ឋ​​សភា​ថា ពួក​គេ​នឹង​ដឹកនាំ​ធ្វើ​មហា​បាតុកម្ម​ទូទាំង​ប្រទេស បើ​សំណើ​បញ្ចុះ​​តម្លៃ​ប្រេងសាំង​រដ្ឋាភិបាល​មិន​រវល់​អើពើ​នោះ។​
  • ថ្ងៃទី​២៦ មេសា ឆ្នាំ២០១២ ៖ លោក ឈុត វុទ្ធី ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ ត្រូវ​បាន​បាញ់​ស្លាប់ នៅ​ក្នុង​តំបន់​សាងសង់​ទំនប់​វារីអគ្គិសនី​ដោយ​ក្រុមហ៊ុន​ចិន នៅ​ក្នុង​ស្រុក​មណ្ឌលសីមា ខេត្ត​កោះកុង។ ក្នុងហេតុការណ៍នោះ ប៉េអិម​បាន​ឃាត់​ខ្លួន​អ្នក​ចុះ​យក​ព័ត៌មាន ២​រូប នៃ​កាសែត The Cambodia Daily ដែល​អ្នក​ទាំង​​ពីរ​បាន​​រួម​ដំណើរ​ជា​មួយ​លោក ឈុត វុទ្ធី ហើយ​អ្នកកាសែត​ទាំងពីរ​នេះ បាន​មកដល់ភ្នំពេញវិញ​មួ​យថ្ងៃបន្ទាប់ពីការឃាត់ខ្លួន។ ការ​បាញ់​សម្លាប់​លោក ឈុត វុទ្ធី បានធ្វើ​ឲ្យ​សហគមន៍​ជាតិ និង​អន្តរ​ជាតិ មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង និង​ថ្កោល​ទោស​អំពើ​និទ្ទណ្ឌភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា។ អង្គការ Global Witness ទទួល​ស្គាល់​ថា​លោក ឈុត វុទ្ធី ជា​សកម្ម​ជន​មួយ​រូប​នៃ​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក ដែល​មាន​សេចក្ដី​ក្លាហាន សកម្ម ចេញ​មុខ​ការពារ​ព្រៃ​ឈើ​នៅ​ក្នុង​ប្រទេស។
  • ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ២០១២ ៖ សកម្មភាព​បង្ក្រាប​ពលរដ្ឋ​ដែល​មាន​ជម្លោះ​ដី នៅឃុំ​កំពង់ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ដោយ​ប្រើ​កម្លាំង​ប្រដាប់​អាវុធ របស់​រដ្ឋាភិបាល​ បណ្ដាល​ឲ្យ​ស្លាប់​ក្មេង​ស្រី​ម្នាក់​ ត្រូវបាន​សង្គម​ស៊ីវិល​បាន​ហៅ​ករណី​បង្ក្រាប​នេះ​ថា ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ។
  • ថ្ងៃ​ទី២១ ខែ​មិថុនា ឆ្នាំ​២០១២ ៖ តំណាង​អយ្យកា​រសាលា​ដំបូង​ខេត្ត​បន្ទាយ​មានជ័យ បាន​ដោះលែង​បុគ្គលិក​អង្គការ​ប្រឆាំង​បទ​ល្មើស​សង្គម​កម្ពុជា​ចំនួន ៧​នាក់ ឲ្យ​មាន​សេរីភាព​នៅ​ក្រៅ​ឃុំ​ឡើង​វិញ ក្រោយ​ពី​បាន​ពិនិត្យ​ទៅ​រក​ឃើញ​ថា បុគ្គលិក​អង្គការ​នេះ ពុំ​បាន​ប្រព្រឹត្តិ​បទ​ល្មើស ហើយ​អង្គការ​នេះ​មាន​លក្ខន្តិកៈ មាន​ច្បាប់​អនុញ្ញាត​ត្រឹម​ត្រូវ ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បន្ទាប់​ពី​មន្ត្រី​កង​រាជ​អាវុធហត្ថ បាន​ចាប់​ឃាត់​ខ្លួន​ខណៈ​ដែល​ពួក​គេ​ស្លៀក​ពាក់​ឯក​សណ្ឋាន​ឈុត​ខ្មៅ ធ្វើ​សកម្មភាព​នៅ​ក្នុង​ព្រៃ​នៃ​តំបន់​ជម្រក​សត្វ​ព្រៃ​រនាម​ដូន​សំ ក្នុង​ឃុំ​ទួលពង្រ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ។
  • ថ្ងៃ​ទី​១៥ កក្កដា ឆ្នាំ២០១២ ៖ ​លោក ម៉ម សូណង់ដូ ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ ​និង​ជា​ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ FM 105 មេហ្គាហឺត្ស ត្រូវ​បាន​កម្លាំង​ប៉ូលិស​ចាប់​ខ្លួន​ នៅ​​​ថ្ងៃ​ទី​១៥ កក្កដា វេលា​ម៉ោង​ប្រមាណ ៩​ព្រឹក តាម​រយៈ​ដីកា​ចាប់​ខ្លួន​របស់​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​ខេត្ត​ក្រចេះ លោក ចុក ងួន។ ការ​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ នេះ គឺ​ចោទ​ពី​បទ​ល្មើស​ចំនួន ៤ គឺ​ទី​១ ផ្ដួចផ្ដើម​គំនិត​ប្រឆាំង​អ្នក​រាជការ​សាធារណៈ ទី​២ ធ្វើ​កុបកម្ម ទី​៣ ជ្រៀតជ្រែក​ខុស​ច្បាប់​នៅ​ក្នុង​ការ​បំពេញ​មុខងារ​សាធារណៈ និង​ទី​៤ ញុះញង់​ឲ្យ​ប្រជាពលរដ្ឋ​កាន់​អាវុធ​ប្រឆាំង​នឹង​អាជ្ញាធរ​ស្រប​ច្បាប់។ សូមរំលឹកថា កាល​ពី​ថ្ងៃ​ទី​២៦ មិថុនា ២០១៣ កន្លង​ទៅ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​ការបាញ់​ស្លាប់​កុមារី​មួយ​រូប​ក្នុង​ពេល​កង ​កំលាំង​ប្រដាប់​អាវុធ​រដ្ឋាភិបាល ទៅ​បង្ក្រាប​សកម្មភាព​ចាប់​ដី​ខុស​ច្បាប់​នៅ​ឃុំ​ កំពង់ដំរី ស្រុក​ឆ្លូង ​ខេត្ត​ក្រចេះ​នោះ។ នៅថ្ងៃ​ទី​៣ ខែ​កក្កដា កន្លងមក លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​គណៈរដ្ឋមន្ត្រី​បញ្ជាក់​ថា ព័ត៌មាន​ដែល​ថា អាជ្ញាធរ​កម្ពុជា​រង់ចាំ​ចាប់​ឃាត់​ខ្លួន​លោក ម៉ម សុណង់ដូ ជា​ពាក្យ​ចចាមអារ៉ាម និង​ការ​បំភិតបំភ័យ​ប៉ុណ្ណោះ។ ថ្ងៃ​ទី​១២ កក្កដា លោក ម៉ម សូណង់ដូ បាន​វិល​មក​ពី​សហរដ្ឋ​អាមេរិក និង​ស្វីស ចូល​មក​កម្ពុជា​វិញ។ នៅ​ថ្ងៃ​ទី​១៤ កក្កដា លោក​បាន​ចូល​រួម​ខួប​លើក​ទី​២ នៃ​ការ​បង្កើត​សមាគម​អ្នក​ប្រជាធិបតេយ្យ ហើយ​លោក​បាន​ថ្លែង​ថា លោក​មិន​ខ្លាច​ការ​ចង់​ចាប់​ខ្លួន​លោក​ពី​សំណាក់​អាជ្ញាធរ​ឡើយ។
  • ថ្ងៃ​ទី​៣ ខែ​សីហា ឆ្នាំ២០១២ ៖ សហព័ន្ធ​និស្សិត​បញ្ញវន្ត​ប្រជាធិបតេយ្យ​កម្ពុជា និង​សមាគម​សិស្ស​និស្សិត បញ្ញវន្ត​ក្មេង​វត្ត បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​ព្រមាន​លោក សៀ ភារម្យ អោយ​បញ្ឈប់​ការ​រិះគន់​លើ​គោល​នយោបាយ​រដ្ឋាភិបាល​ក្នុង​ការ​វាស់​វែង​ ដីធ្លី។ ការ​ព្រមាន​នោះ​កើត​ឡើង​បន្ទាប់​ពី​លោក សៀ ភារម្យ នាយក​លេខាធិការដ្ឋាន​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន កាល​ពី​ថ្ងៃ​ទី​១ ខែ​សីហា បាន​ផ្ដល់​ការ​សម្ភាស​ជាមួយ​វិទ្យុ​អាស៊ី​សេរី ដោយ​លើក​ឡើង​ថា ការ​ចុះ​វាស់​វែង​ដីធ្លី​តាម​គោល​នយោបាយ​របស់​រដ្ឋាភិបាល​នោះ គឺ​ពុំ​មាន​ប្រសិទ្ធភាព និង​និរន្តរភាព​ឡើយ គឺ​គ្រាន់​តែ​ជា​ការ​បង្កើន​រូបភាព​ផ្នែក​នយោបាយ​ប៉ុណ្ណោះ។ តាមបណ្តាញផ្សព្វផ្សាយ​ព័ត៌មាន កាល​ពី​ខែ​ឧសភា លោក សៀ ភារម្យ នាយក​លេខាធិការដ្ឋាន​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន ក៏​ធ្លាប់​ទទួល​បាន​ទទួល​ការ​ព្រមាន​តាម​រយៈ​សារ​អេឡិចត្រូនិក (អ៊ីមែល=E-mail) ចំនួន​១០៣​ដង ដោយ​ជំរុញ​អោយ​លោក​បញ្ឈប់​សកម្មភាព​ជួយ​តស៊ូ​មតិ​ការពារ​សិទ្ធិ​លំនៅឋាន សម្រាប់​អ្នក​បឹង​កក់ និង​អ្នក​បុរី​កីឡា ដែល​ត្រូវ​ម្ចាស់​សារ​អេឡិចត្រូនិក​ចាត់​ទុក​ជា​ការ​ញុះញង់​ប្រជាពលរដ្ឋ៕។
  • ថ្ងៃ​ទី​២៩ សីហា ឆ្នាំ២០១២ ៖ សមត្ថកិច្ច​ខេត្ត​កំពង់ស្ពឺ និង​ខេត្ត​ព្រះសីហនុ កំពុង​ធ្វើការ​ស្រាវជ្រាវ​រក​ជន​មិន​ស្គាល់​មុខ​ដែល​បាន​បំផ្ទុះ​គ្រាប់​បែក ​ច្នៃ ក្នុង​បំណង​ផ្ដាច់​ស្ពាន​អូរ​គគីរ ក្បែរ​ស្ពាន​ពេជ្រនិល ។ ប្រធាន​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ត្រែងត្រយឹង លោក ប្រាក់ ប៊ុនឡៃ មាន​ប្រសាសន៍ ថា ស្ពាន​អូរ​គគីរ​ដែល​ជន​មិន​ស្គាល់​មុខ​បាន​បំផ្ទុះ​គ្រាប់បែក​នោះ នៅ​ត្រង់​ចំណុច​ភូមិ​ទី​៦ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំ​ស្រួច ខេត្ត​កំពង់ស្ពឺ លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៤ នៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ​១០៦-​១០៧ ហួស​អាសនៈ​យាយ​ម៉ៅ ជាង ៥​គីឡូម៉ែត្រ។ សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា មានជនមិនស្គាល់មុខបាន​យក​​គ្រាប់​បែក​ច្នៃ ដែល​មាន​ធាតុ​ផ្សំ​ម្សៅ​ផ្ទុះ តេ​អ៊ិន​តេ (TNT) និង​ជី​អ៊ុយរ៉េ ដាក់​ក្នុង​ប៊ីដុង​ចំណុះ ៣០​លីត្រ យក​ទៅ​បង្កប់​នៅ​ក្រោម​ស្ពាន។ ស្នងការ​ខេត្ត​ព្រះ​សីហនុ លោក តាក វណ្ណថា បាន​អះអាង​ថា ស្ពាន​ដែល​បាន​រង​ការ​ខូចខាត​ដោយ​ការ​បំផ្ទុះ​គ្រាប់​បែក​នោះ ត្រូវ​ក្រុមហ៊ុន​អេហ្សិត (AZ) ជួសជុល​វិញ​ហើយ។​ ហេតុការណ៍​នេះ​ ​បាន​បណ្ដាល​ខូចខាត​ស្ពាន​បន្តិចបន្តួច​ប៉ុណ្ណោះ ដែល​អាច​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ឆ្លងកាត់​ស្ពាន​នោះ​បាន​ដដែល។ ករណី​នេះ​មិន​បណ្ដាល​ឱ្យ​មាន​មនុស្ស​របួស ឬ​ស្លាប់​ដោយ​សារ​ការ​នោះ​ទេ។
  • ថ្ងៃទី​១៦ ខែ​កញ្ញា ឆ្នាំ២០១២ ៖ ជន​ជាប់​ចោទ អៀង ធីរិទ្ធ ត្រូវ​បាន​​តុលាការ​កំពូល​នៃ​សាលាក្ដី​ខ្មែរក្រហម ​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​ហើយ។ ការ​ដោះលែង​នេះ គឺ​ជា​សេចក្ដី​សម្រេច​របស់​តុលាការ​កំពូល ទៅ​លើ​សំណើសុំ​របស់​សហ​ព្រះរាជ​អាជ្ញា កាល​ថ្ងៃ​ទី​១៤ កញ្ញា ដែល​សុំ​ផ្អាក​សេចក្ដី​សម្រេច​ដោយ​សាលាដំបូង ដោះលែង​ជន​ជាប់​ចោទ អៀង ធីរិទ្ធ ដោយ​គ្មាន​លក្ខខណ្ឌ។
  • ថ្ងៃ​ទី​៨ ខែ​តុលា ឆ្នាំ​២០១២ ៖ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ បាន​ចូល​ទៅ​បំភ្លឺ​នៅ​ស្ថាប័ន​អយ្យការ​តុលាការ​ខេត្ត​រតនគិរី រួច​ហើយ ក្នុង​ដំណើរ​រឿង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​បាន​សម្រេច។
  • ថ្ងៃ​ទី​២២ តុលា ឆ្នាំ២០១២ ៖ ប្រធាន​ផ្នែក​ផលិតកម្ម​នៃ​រោងចក្រ ថប វឺល (Top World) ស្ថិត​នៅ​ភូមិ​ជ្រោយអំពិល សង្កាត់​ក្បាលកោះ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ត្រូវ​សាលាដំបូង​រាជធានី​ភ្នំពេញ កាត់​ទោសបណ្តេញ​ចេញ​ពីកម្ពុជា បន្ទាប់​ពី​ស្ត្រីជនជាតិ​ចិន​​រូប​នេះ​បាន​យក​ព្រះ​ឆាយាល័ក្ខណ៍​ព្រះ​មហា​វីរក្សត្រ កាត់​នឹង​កន្ត្រៃ ហើយ​ត្រូវ​កម្មករ​ប្រមាណ​ជាង ២​ពាន់​នាក់​បាន​ប្រតិកម្ម និង​ធ្វើ​បាតុកម្ម ។ ការ​បណ្ដេញ​ស្ត្រី​រូប​នេះ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ប្រកាស​សាលក្រម​កាត់​ទោស​អ្នកស្រី វ៉ាង សៀវជីវ មេការ​ជនជាតិ​ចិន នៃ​រោងចក្រ ថប វឺល នៅ​ថ្ងៃ​ទី​២៣ តុលា ដោយ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ ១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន ២,៥​លាន​រៀល ពី​បទ​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា។ ស្ថាន​​ទោស​នេះ​ត្រូវបាន​​ព្យួរ ដោយ​​សាលក្រម​ក៏​បាន​តម្រូវ​ឲ្យ​មេការ​ចិន រូប​នេះ បង់​ប្រាក់​ចំនួន ២,៥​លាន​រៀល និង​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា។ ស្នងការ​រាជធានី​ភ្នំពេញ លោក ជួន សុវណ្ណ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៤ តុលា ថា អ្នកស្រី វ៉ាង សៀវជីវ (Wang Xiao Jiao) ត្រូវ​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា នៅ​វេលា​ម៉ោង ៧ និង ៤៥​នាទី​ព្រឹក តាម​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ។
  • ថ្ងៃ​ទី២៩ តុលា ឆ្នាំ២០១២ ៖ ប្រធាន​អង្គការ​មូលនិធិ​ទ្រទ្រង់​អរិយធម៌​ខ្មែរ លោក មឿង សុន ដែល​ត្រូវ​តុលាការ​កំពូល​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ ២ឆ្នាំ កាល​ពី​ខែ​ឧសភា ក្នុង​សំណុំ​រឿង​ញុះញង់ បាន​ថ្វាយ​លិខិត​ទៅ​ព្រះមហាក្សត្រ សូម​ព្រះរាជ​ទាន​ការ​លើក​លែង​ទោស ដើម្បី​បាន​ចូល​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះ​មហា​វីរក្សត្រ។ លោក ក៏​បាន​ដាក់​លិខិត​ជូន​ទៅ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែរ ប៉ុន្តែ​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី បែរ​ជា​មិន​ទទួល​សំណើ​ទៅ​វិញ។ លោក មឿង សុន រត់​គេច​ខ្លួន​ទៅ​ក្រៅ​ប្រទេស បន្ទាប់​ពី​អាជ្ញាធរ​អប្សរា​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​លោក សុខ អាន ប្ដឹង​ពី​បទ​ញុះញង់ ខណៈ​ពេល​ដែល​លោក​រារាំង​ការ​បំពាក់​អំពូល​ភ្លើង​នៅ​អង្គរវត្ត។ សេចក្តី​សម្រេច​របស់​អង្គការ​យូណេស្កូ (UNESCO) ឆ្នាំ​២០០៩ ហាម​មិន​ឲ្យ​អាជ្ញាធរ​អប្សរា និង​ក្រុមហ៊ុន​ដៃគូ ដាក់​អំពូល​នៅ​ប្រាសាទ​អង្គរវត្ត ព្រោះ​ការ​ដាក់​អំពូល​ភ្លើង​នឹង​ធ្វើ​ឲ្យ​ខូច​សោភ័ណភាព​ប្រាសាទ ប៉ុន្តែ​លោក មឿង សុន នៅ​តែ​ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ឲ្យ​ជាប់​គុក ២ឆ្នាំ​ដដែល។
  •  ​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា ឆ្នាំ​២០១២ ៖ ព្រះរាជអាជ្ញា​រង​តុលាការ​ខេត្ត​កោះកុង លោក ស្រី ម៉ាកនី បាន​ចេញ​ដីកា​បង្គាប់​ទៅ​ពន្ធនាគារ​ខេត្ត​កោះកុង ឲ្យ​ដោះ​លែង​បុរស​ឈ្មោះ រ៉ាន់ បូរ័ត្ន អាយុ ២៦​ឆ្នាំ ជា​សន្តិសុខ​ក្រុមហ៊ុន ធីមប័រហ្គ្រីន ដែល​ជាប់​ចោទ​ពី​បទ​មនុស្ស​ឃាត​ដោយ​អចេតនា ទៅ​លើ​មន្ត្រី​កងរាជអាវុធហត្ថ​ឈ្មោះ អ៊ិន រតនា ដែល​តុលាការ​ចោទ​ថា​បាន​បាញ់​សម្លាប់​លោក ឈុត វុទ្ធី កាល​ពី​ថ្ងៃ​ទី២៦ ខែ​មេសា ឆ្នាំ​២០១២ កន្លង​ទៅ។ តុលាការ​ខេត្ត​កោះកុង បាន​សម្រេច​ដោះ​លែង​ជន​ជាប់​ចោទ​ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​រឿង​បាញ់​សម្លាប់ ​ប្រធាន​អង្គការ​អភិរក្ស​ធនធាន​ធម្មជាតិ លោក ឈុត វុទ្ធី ក្រោយ​ពី​បាន​ជាប់​ពន្ធនាគារ​រយៈពេល ៦​ខែ។ សេចក្ដី​សម្រេច​នេះ ត្រូវ​រង​ការ​រិះគន់​ពី​មន្ត្រី​សង្គម​ស៊ីវិល និង​សាច់​ញាតិ​ជន​រងគ្រោះ។
  • ថ្ងៃ​ទី១២ ធ្នូ ឆ្នាំ២០១២ចៅក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក ឆែ វីរៈ បាន​ចេញ​ដីកា​កោះ​ហៅ​ថ្មី​មួយ​ទៀត​ទៅ​លោក ចាន់ សុវ៉េត ឲ្យ​ចូល​ខ្លួន​នៅ​ថ្ងៃ​ចន្ទ ទី២៤ ធ្នូ ឆ្នាំ​២០១២ ទាក់​ទង​ទៅ​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​ផ្ដល់​ជំនួយ​ដល់​ចារី ឬ​ផ្ដល់​ជំនួយ​ដល់​អ្នក​ប្រព្រឹត្ត​បទល្មើស តាម​មាត្រា​៥៤៤ នៃ​ក្រម​ព្រហ្មទណ្ឌ ដែល​ទាក់​ទង​រឿង​ទំនាស់​ដី​រវាង​ប្រជាពលរដ្ឋ​ជាមួយ​រដ្ឋាភិបាល​នៅ​ខេត្ត​ ក្រចេះ។
  • ថ្ងៃ​ទី១៣ ធ្នូ ឆ្នាំ២០១២ ៖ នៅ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​ជ័យ​លាភី​នៃ​សាកលវិទ្យាល័យ​កម្ពុជា នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​ថា កម្ពុជា ជា​រដ្ឋ​មាន​អធិបតេយ្យ​ពេញ​លេញ ដែល​មិន​ចាំបាច់​ស្តាប់​ការ​ណែនាំ​ពី​ជន​បរទេស​ឡើយ។ ​លោក​គ្មាន​កាតព្វកិច្ច​ណា​មួយ​ដែល​ត្រូវ​ជួប​ជាមួយ​អ្នក​រាយការណ៍​ពិសេស​ របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ​ក្នុង​គ្រា​ដែល​លោក សុរិយា ស៊ូប៊ែឌី បេសកជន​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​ កម្ពុជា កំពុង​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ហើយ​ព្យាយាម​ជួប​រូប​លោ​ក ដើម្បី​ពិភាក្សា​ឈាន​ទៅ​រក​ការ​កែលំអ​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន គូស​បញ្ជាក់​ថា រដ្ឋធម្មនុញ្ញ​កម្ពុជា តម្រូវ​អោយ​លោក​ទទួល​ខុស​ត្រូវ​តែ​ចំពោះ​មុខ​រដ្ឋសភា និង​ប្រជាជន​កម្ពុជា តែ​ប៉ុណ្ណោះ។
  • ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ២០១២ ៖ ប្រធាន​អង្គ​ជំនុំជម្រះ​សាលាដំបូង​នៃ​សាលាក្ដី​ខ្មែរ​ក្រហម បណ្ដេញ​មេធាវី​អន្តរជាតិ​របស់​ជន​ជាប់​ចោទ នួន ជា ចេញ​ពី​បន្ទប់​សវនាការ​ភ្លាមៗ បន្ទាប់​ពី​មេធាវី​រូប​នោះ បាន​ជជីក​សួរ​​​សាក្សី​អំពី​រឿង​ជម្លៀស​ប្រជាជន​ចេញ​ពី​ទីក្រុង ការ​កែន​ពលរដ្ឋ​ទៅ​កាប់​ព្រៃ​តាម​ព្រំដែន​ខ្មែរ-​ថៃ “ក៥” នៅ​ឆ្នាំ​១៩៨០ និង​ដេញ​ដោល​ទៅ​ដល់​មន្ត្រី​ជាន់​ខ្ពស់​​​រដ្ឋាភិបាល​បច្ចុប្បន្ន។ មន្ត្រី​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​ឃ្លាំមើល​ដំណើរ​ការ​នៃ​ការ​សាលាក្ដី ​ខ្មែរ​ក្រហម បាន​រិះគន់​ទៅ​ប្រធាន​អង្គ​ជំនុំជម្រះ​សាលាដំបូង​នៃ​សាលាក្ដី​ខ្មែរ​ក្រហម ដែល​បាន​បណ្ដេញ​មេធាវី​អន្តរជាតិ​របស់ ជន​ជាប់​ចោទ នួន ជា ចេញ​ពី​បន្ទប់​សវនាការ ថា​បាន​បង្ហាញ​ពី​ភាព​មិន​ឯករាជ្យ និង​លម្អៀង។
  • ថ្ងៃ​ទី១៤ ខែ​ធ្នូ ឆ្នាំ២០១២ ៖ សាលា​ឧទ្ធរណ៍ បាន​បដិសេធ​សំណើ​របស់​មេធាវី​លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក្រ​ឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ ដែល​បាន​សុំ​ឲ្យ​ដោះ​លែង​កូន​ក្តី​របស់​លោក​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន នៅ​គ្រា​ដែល​លោក ម៉ម សូណង់ដូ កំពុង​តែ​ធ្លាក់​ខ្លួន​ឈឺ និង​សុខភាព​ចុះ​ខ្សោយ។
  • ថ្ងៃ​ទី​២៤ ធ្នូ ឆ្នាំ២០១២ ៖ បន្ទាប់​ពី​សាកសួរ​អស់​រយៈពេល​ជាង ២​ម៉ោង​មក  សាលាដំបូង​រាជធានី​ភ្នំពេញ មិន​ទាន់​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​រូប​លោក ចាន់ សុវ៉េត មន្ត្រី​សិទ្ធិ​មនុស្ស អង្គការ​អាដហុក (Adhoc) ពាក់ព័ន្ធនឹង​ករណី​​ផ្តល់ជំនួ​យដល់​ចារី​​ដែល​បាន​ប៉ុនប៉ងធ្វើ​អបគមន៍​នៅភូមិ​ប្រម៉ា ឃុំ​កំពង់ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ នោះ​ទេ។
  • ថ្ងៃ​ទី២៧ ខែ​ធ្នូ ឆ្នាំ​២០១២ ៖ សាលា​ឧទ្ធរណ៍ បាន​ប្រកាស​សាល​ដីកា​ផ្ដន្ទាទោស​ជា​ថ្មី​ឲ្យ​លោក សុក សំអឿន និង​លោក ប៊ន សំណាង សម្រេច​ឲ្យជាប់​គុក​ម្នាក់ៗ​ចំនួន ២០​ឆ្នាំ ក្រោម​បទ​ចោទ​ថា​បាន​បាញ់​សម្លាប់​ប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជា លោក ជា វិជ្ជា ដោយ​ចេតនា កាល​ពី​ថ្ងៃ​ទី២២ ខែ​មករា ឆ្នាំ​២០០៤ កន្លង​ទៅ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។ បន្ថែម​លើ​នេះ​ទៀត សាលា​ឧទ្ធរណ៍​បាន​បង្គាប់​ឲ្យ​លោក សុក សំអឿន និង​លោក ប៊ន សំណាង រួម​គ្នា​សង​ជំងឺ​ចិត្ត​ជូន​លោក ជា មុន្នី ប្អូន​ប្រុស​របស់​លោក ជា វិជ្ជា ចំនួន ៤០​លាន​រៀល ស្មើ​នឹង ១​ម៉ឺន​ដុល្លារ​អាមេរិក។

ការបោះឆ្នោត និង​គណបក្សនយោបាយ

  • ថ្ងៃ​ទី​៣ ខែមករា ឆ្នាំ​២០១២ ៖ នៅ​ក្នុង​​សម័យ​​ប្រជុំ​លើក​ទី​៧ នីតិកាល​ទី​៤ សភា​ជាតិ​បាន​អនុម័ត​​ សេចក្ដី​ព្រាង​​ច្បាប់​ស្ដីពី​​លទ្ធកម្ម​សាធារណៈ ដែល​​មាន ១៤​ជំពូក ចែក​ចេញ​ជាង ៧៦​មាត្រា សម្រាប់​​អនុវត្ត​ទៅ​​លើ​​ការ​ដេញ​ថ្លៃ​អាជីវកម្ម​ផ្សេងៗ។ នៅ​ក្នុង​សម័យ​ប្រជុំ​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​លទ្ធកម្ម​សាធារណៈ​ដែល​មាន​សំឡេង​គាំទ្រ​៨៤ លើ ៨៤​សំឡេង។
  • ថ្ងៃ​ទី​២៧ ខែ​មករា ៖ គណៈកម្មការ​​រៀប​ចំ​ការ​​បោះ​ឆ្នោត​​​ខេត្ត​​បាត់ដំបង បាន​​បើក​សវនាការ​​លើ​បណ្ដឹង​​របស់ គណបក្ស សម រង្ស៊ី បាន​ប្ដឹង​ចោទ​ប្រកាន់​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ឈ្មោះ ជាម ប៉េអា ពី​បទ​​យក​លុយ​​ទិញ​ទឹក​ចិត្ត​​សមាជិក​​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ​របស់​​គណបក្ស សម រង្ស៊ី ឲ្យ​បោះ​​ឆ្នោត​​គាំទ្រ​​គណបក្ស​​ប្រជាជន​​កម្ពុជា ក្នុង​ដំណើរ​​ការ​បោះ​ឆ្នោត​​ជ្រើស​តាំង​​សមាជិក​ព្រឹទ្ធ​សភា​នីតិកាល​ទី​៣ នៅ​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០១២ នេះ។ នៅថ្ងៃ​ទី​២ ខែ​កុម្ភៈ ឆ្នាំ​២០១២ តុលាការ​ខេត្ត​បាត់ដំបង បាន​កោះ​ហៅ ​​មន្ត្រី​​គណបក្ស​​ប្រជាជន​កម្ពុជា និង​មន្ត្រី​គណបក្ស សម រង្ស៊ី ទៅ​សាកសួរ​ពី​ដើម​ហេតុ​នៃ​ការ​ប្ដឹងផ្ដល់​គ្នា ដែល​បាន​កើត​មាន​​នៅ​​មុន​ពេល​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធ។ គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្ដឹង​មន្ត្រី​គណបក្ស សម រង្ស៊ី ម្នាក់ ពី​បទ​លួច​ស្ដាប់ និង​ថត​សំឡេង​ទុក​ធ្វើ​ជា​ភស្តុតាង ផ្ញើ​ជូន​ទៅ​តុលាការ ខេត្ត​បាត់ដំបង។ ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ២០១២​ លោក ជាម ប៉េអា មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្ដឹង​លោក ម៉ក់ រ៉ា ជា​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ទួលតាឯក របស់​គណបក្ស សម រង្ស៊ី វិញ ដោយ​ចោទ​ពី​បទ​ស្ដាប់ និង​លួច​ថត​សំដី​ឯកជន​ យោង​តាម​មាត្រា ៣០១ នៃ​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ លោក ម៉ក់ រ៉ា ជា​មន្ត្រី​គណបក្ស សម រង្ស៊ី កាល​ពី​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០១២ បាន​ចូល​ជួប​លោក ជាម ប៉េអា នៅ​សណ្ឋាគារ​បាណន់ ក្នុង​ខេត្ត​បាត់ដំបង។លោក ទេព នីថា អគ្គលេខាធិការ​នៃ​​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត បាន​មាន​ប្រសាសន៍​ថា ករណី​មន្ត្រី​របស់​គណបក្ស​ប្រជាជន​កម្ពុជា ប្ដឹង​សកម្មជន​គណបក្ស សម រង្ស៊ី ពី​បទ​លួច​ថត​ខ្សែ​អាត់​សំឡេង​នេះ​មិន​ជាប់​ទាក់​ទង​នឹ​ង​គណៈកម្មាធិការ​ជាតិ ​រៀបចំ​ការ​បោះ​ឆ្នោត​ទេ៖ «តាម​ពិត​ជា​រឿង​ពីរ​ដាច់​ដោយ​ឡែក​ពី​គ្នា។ លោក ម៉ក់ រ៉ា សមាជិក​ក្រុមប្រឹក្សា​​សង្កាត់​ទួល​តាឯក របស់​គណបក្ស សម រង្ស៊ី។ លោក​បាន​ចោទ​ថា កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ​ ទី​២០​ ខែ​មករា ឆ្នាំ​២០១២​ រូប​លោក​ត្រូវ​បាន​លោក ជាម ប៉េអា ជា​មន្ត្រី​គណបក្ស​ប្រជាជន​ ប្រគល់​លុយ​ឲ្យ​លោក​ចំនួន ២០០​ដុល្លារ និង​សន្យា​ថា ប្រគល់​លុយ​ឲ្យ​ចំនួន ៥០០​ដុល្លារ​ថែម​ទៀត បន្ទាប់​ពី​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា។ គណៈកម្មការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ខេត្ត​បាត់ដំបង កាល​ពី​​ទី​២៧ ខែ​មករា បាន​បើក​សវនាការ​ជំនុំ​ជម្រះ​លើ​បណ្តឹង​របស់​គណបក្ស សម រង្ស៊ី​ ដែល​បាន​ប្តឹង​ចោទ​ប្រកាន់​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ពី​បទ​ផ្តល់​លុយ ២០០​ដុល្លារ​ ទិញ​ទឹក​ចិត្ត​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​របស់​គណបក្ស សម រង្ស៊ី ម្នាក់ ឲ្យ​បោះ​ឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា។ ក្រោយ​មក​បាន​កាត់​ឲ្យ​គណបក្ស សម រង្ស៊ី ឈ្នះ​ក្តី ​និង​បង្គាប់​ឲ្យ​លោក ជាម ប៉េអា ជា​មន្ត្រី​​គណបក្ស​ប្រជាជន​កម្ពុជា បង់​ប្រាក់​ផាក​ពិន័យ​ចំនួន ៥​លាន​រៀល​​ដាក់​ចូល​ទៅ​ក្រសួង​សេដ្ឋ​កិច្ច និង​ហិរញ្ញ​វត្តុ ​តម្កល់​ទុក​ជា​ថវិកា​ជាតិ។ លោក គល់ បញ្ញា នាយក​អង្គការ​ឃ្លាំមើល​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា ខុមហ្វ្រែល (Comfrel) បាន​មាន​ប្រសាសន៍​ថា ការ​ដែល​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ប្ដឹង​មន្ត្រី​គណបក្ស សម រង្ស៊ី ពី​បទ​លួច​ស្ដាប់ និង​ថត​សំឡេង​ទៅ​តុលាការ គឺ​ពុំ​ត្រឹមត្រូវ​ទេ ពីព្រោះ​គណបក្ស​ប្រជាជន​កម្ពុជា មាន​ចេតនា​ប៉ុនប៉ង​ទិញ​ទឹក​ចិត្ត​មន្ត្រី​គណបក្ស សម រង្ស៊ី ឲ្យ​បោះ​ឆ្នោត​គាំទ្រ​ខ្លួន​ពិត​ប្រាកដ​មែន។ ការ​ប្ដឹង​គ្នា​នេះ គណបក្ស​​នយោបាយ​ពុំ​បាន​បង្ហាញ​ពី​ភាព​ចាស់​ទុំ​ខាង​ផ្នែក​នយោបាយ​នោះ​ឡើយ។
  • ថ្ងៃទី​២៩ មករា ឆ្នាំ​២០១២ ៖ ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៣ មាន​គណ​បក្ស​ធំ​ចំនួន​ពីរ ដែល​ត្រូវ​ប្រកួត​ប្រជែង​គ្នា គឺ​គណ​បក្ស​ប្រជា​ជន និង​គណ​បក្ស​សម​រង្ស៊ី ដើម្បី​ដណ្ដើម​យក​អាសនៈ​ចំនួន​៥៧ ក្នុង​ចំណោម​អាសនៈ ៦១ នៅ​ក្នុង​ព្រឹទ្ធសភា។ អាសនៈ​ចំនួន​៤ ផ្សេង​ទៀត នឹង​ត្រូវ​បោះឆ្នោត​ជ្រើស​តាំង​ដោយ​រដ្ឋសភា​ចំនួន ២​អាសនៈ និង​២​អាសនៈ​ទៀត នឹង​ត្រូវ​តែងតាំង​ដោយ​ព្រះ​មហា​ក្សត្រ។ នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជា​អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អ្នក​តំណាង​រាស្ត្រ​មណ្ឌល​ខេត្ត​កណ្ដាល បាន​ទៅ​បោះឆ្នោត​នៅ​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​ហ៊ុន​សែន ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល ស្ថិត​នៅ​ជិត​ផ្ទះ​របស់​លោក។ នៅ​ក្នុង​អាណត្តិ​ទី​៣ នេះ​ដែរ អ្នក​នយោបាយ​សំខាន់​ចំនួន​ពីរ​រូប​មិន​បាន​ចូល​រួម​បោះឆ្នោត​ទេ គឺ​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​នរោត្តម​រណឫទ្ធិ និង​លោក សម រង្ស៊ី ប្រធាន​គណ​បក្ស​សម​រង្ស៊ី ។ ​លោក សម រង្ស៊ី ​រង​បណ្ដឹង​របស់​រដ្ឋាភិបាល​ពាក់ព័ន្ធ​ក្នុង​រឿង​ជម្លោះ​ ព្រំដែន​កម្ពុជា-វៀតណាម ហើយកំពុង​និរទេស​ខ្លួន​​រស់​នៅ​ក្រៅ​ប្រទេស។
  • ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០១១ ៖ សេចក្ដី​ប្រកាស​លេខ​០៤៥រស របស់​រដ្ឋ​សភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ផ្អែក​តាម​សាលដីកា​នៅ​ថ្ងៃ​ទី​១ ខែ​មីនា ឆ្នាំ​២០១១ ផ្តន្ទាទោស និង​កថាខណ្ឌ​ទី​៣ មាត្រា​១៤ នៃ​ច្បាប់​ស្ដីពី​លក្ខន្តិកៈ​តំណាងរាស្ត្រ​ចែង​ថា តំណាងរាស្ត្រ​ដែល​មាន​សាលក្រម​ស្ថាពរ ឬ​សាលដីកា​ស្ថាពរ សម្រេច​ថា ជា​ទណ្ឌិត​ជាប់​ពន្ធនាគារ ត្រូវ​បាត់បង់​ទាំង​ស្រុង​នូវ​សិទ្ធិ បុព្វសិទ្ធិ និង​សមាជិកភាព​ជា​សមាជិក​រដ្ឋ​សភា ហេតុ​នេះ​ឈ្មោះ សម រង្ស៊ី ត្រូវ​បាត់បង់​សមាជិកភាព​ជា​សមាជិក​រដ្ឋ​សភា​នីតិកាល​ទី​៤។
  • ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​២០១២ ៖ គណបក្ស សម រង្ស៊ី បាន​រៀបចំ​ពិធី​​បុណ្យ​រំឭក​​​ខួប ១៥​ឆ្នាំ ដើម្បី​គោរព​​វិញ្ញាណក្ខន្ធ​​​​បាតុករ​អហិង្សា​ដែល​​ស្លាប់​ក្នុង​ ព្រឹត្តិការណ៍​វាយ​ប្រហារ​​ដោយ​គ្រាប់បែក​ដៃ​ នៅ​មុខ​អតីត​មន្ទីរ​​រដ្ឋ​សភា​ កាល​​ពី​ថ្ងៃ​៣០ ខែ​មីនា ឆ្នាំ​១៩៩៧។ ព្រឹត្តិការណ៍​វាយ​ប្រហារ​ដោយ​គ្រាប់បែក​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧ បាន​​សម្លាប់​មនុស្ស​ចំនួន ១៦​នាក់ និង​របួស​ជាង ១០០​នាក់។ គិត​មក​ដល់​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០១២ មាន​រយៈពេល ១៥​ឆ្នាំ កន្លង​​មក​ហើយ ប៉ុន្តែ​​សមត្ថកិច្ច​រដ្ឋាភិបាល​កម្ពុជា មិន​ទាន់​ចាប់​បាន​ជន​ល្មើស ឬ​ជន​សង្ស័យ​ណា​ម្នាក់​នៅ​ឡើយ។
  • ថ្ងៃ​ទី​៨ ខែ​ឧសភា ឆ្នាំ​២០១២ ៖ ​នៅ​ទីស្នាក់ការ​កណ្តាល​​កាកបាទ​ក្រហម​កម្ពុជា​ រាជធានី​ភ្នំពេញ​ ក្នុងឱកាសគំរប់​ខួប​លើក​ទី ១៤៩ នៃ​ទិវា​កាកបាទ​ក្រហម​ និង​អឌ្ឍចន្ទ​ក្រហម​​​ពិភពលោក លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ប្ដេជ្ញា​ថា នឹង​មិន​បណ្ដោយ​ឲ្យ​មាន​ពលរដ្ឋ​ណា​មួយ​ប្រឈម​មុខ​​ស្លាប់​ដោយ​ការ​អត់​បាយ​នោះ​ទេ៖ «បទ ​បញ្ជា​របស់​រាជរដ្ឋាភិបាល​ដែល​ថា មិន​ទុក​ឲ្យ​ប្រជាជន​ណា​ម្នាក់​ស្លាប់​ដោយ​អត់​បាយ​ដោយ​យើង​មិន​បាន​ដឹង ហើ​យ​មិន​បាន​ដោះ​ស្រាយ​ ត្រូវ​បាន​អនុវត្ត​ដោយ​មាន​ប្រសិទ្ធភាព។ ខ្ញុំ​សង្ឃឹម​ថា ពាក្យ​ស្លោក​នេះ និង​បទបញ្ជា​ដែល​មាន​ចរិត​ជា​ពាក្យ​ស្លោក​​នេះ នឹង​បន្ត​អនុវត្ត​ត​ទៅ​ទៀត​តាម​រយៈ​យន្តការ​រដ្ឋបាល និង​តាម​រយៈ​យន្តការ​កាកបាទ​ក្រហម»។ របាយការណ៍​របស់​កាកបាទ​ក្រហម​កម្ពុជា ឲ្យ​ដឹង​ថា ចំណូល​​សម្រាប់​ឆ្នាំ​២០១២ ទឹក​លុយ​ដែល​ទទួល​បាន​មាន​ចំនួន​ជាង ១០​លាន​ដុល្លារ។ តួលេខ​នេះ​មាន​ការ​កើន​ឡើង​ នោះ​បើ​​​​ប្រៀប​ធៀប​ទៅ​នឹង​របាយការណ៍​ឆ្នាំ​២០១១ ដែល​មាន​ចំនួន​តែ​ជាង ៩​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។
  • ថ្ងៃ​ទី​៣ ខែ​មិថុនា ឆ្នាំ​២០១២ ៖ លោក នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ទៅ​បោះឆ្នោត​ជ្រើស​រើស​​សមាជិក​​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ អាណត្តិ​ទី​៣ នៅ​​ការិយាល័យ​​បោះឆ្នោត​លេខ ១០៦៧ នា​​មណ្ឌល​បោះឆ្នោត​ ​សាលា​គរុកោសល្យ និង​វិក្រិតការ​ នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល ជា​មួយ​ភរិយា​​របស់​លោក។ លោក មិន​បាន​ផ្តល់​​អត្ថាធិប្បាយ​អ្វី​ទេ ប្រាប់​​អ្នក​កាសែត ដោយ​​លោក​បាន​​បញ្ជាក់​ថា ជា​ថ្ងៃ​បោះ​ឆ្នោត ប៉ុន្តែ​​លោក​​​បាន​សើច​​ញញឹម​​ដាក់​អ្នក​សែត និង​​បាន​ថើប​​សន្លឹក​ឆ្នោត​​មុន​ពេល​​ដាក់​ចូល​ក្នុង​ហិប​ឆ្នោត។​ លទ្ធផល​​នៃការ​បោះឆ្នោតជ្រើស​​រើសក្រុមប្រឹក្សាឃុំ​ សង្កាត់អាណត្តិទី៣ ត្រូវបាន គ.ជ.ប ​ប្រកាសថ្ងៃ​ទី ២៤ មិថុនា ឆ្នាំ២០១២ ថា គណបក្ស ​ដែល​​ទទួល​​បាន​តំណែង​​ជា​​ប្រធាន​ក្រុមប្រឹក្សា​​ឃុំ​សង្កាត់​នោះ មាន​តែ ៤ គណបក្ស​​ទេ គឺ​គណបក្ស ប្រជាជន គណបក្ស សម រង្ស៊ី គណបក្ស សិទ្ធិមនុស្ស និង​​គណបក្ស ហ៊្វុនស៊ិនប៉ិច។ លទ្ធផល​​បោះឆ្នោត​​ជា​ផ្លូវការ​ បង្ហាញ​ថា មាន​គណបក្ស​ចំនួន ៧ បាន​ទទួល​អាសនៈ នៅ​ក្នុង​ការ​​បោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សា​ឃុំ-សង្កាត់ អាណត្តិ​ទី​៣។ ក្នុង​នោះ គណបក្ស​ប្រជាជន​កម្ពុជា បាន​ទទួល ៨,២៩២ អាសនៈ គណបក្ស​ សម រង្ស៊ី ២,១៥៥ អាសនៈ គណបក្ស ហ៊្វុនស៊ិនប៉ិច ទទួល​បាន ១៥១ អាសនៈ គណបក្ស នរោត្តម រណឫទ្ធិ ៥២ អាសនៈ គណបក្ស សិទ្ធិមនុស្ស ៨០០ គណបក្ស សម្ព័ន្ធ​ដើម្បី​លទ្ធិ​​ប្រជាធិបតេយ្យ ៨ អាសនៈ និង​គណបក្ស សញ្ជាតិ​កម្ពុជា ១ អាសនៈ។​
  • ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១២  ៖ ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា លោក វីល្លៀម ថត (William Todd) បាន​ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ ហើយ​បាន​លើក​អំពី​ការ​បិទ​វិទ្យុ​អាស៊ីសេរី (RFA) និង​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក (VOA) មិន​ឲ្យ​ផ្សាយ​ក្នុង​ពេល​បោះ​ឆ្នោត​ឃុំ​សង្កាត់​កាល​ពី​ថ្ងៃ​ទី​២ ទី​៣ មិថុនា កន្លង​ទៅ។ លោក​រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន​បាន​បកស្រាយ​ថា ការ​បិទ​មិន​ឲ្យ​ផ្សាយ​បន្ត​ចំនួន ២​ថ្ងៃ​នេះ គឺ​ដើម្បី​រក្សា​ឲ្យ​មាន​ភាព​ស្ងប់ស្ងាត់ និង​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​លោក​បាន​សម្រេច​ចិត្ត​ជ្រើសរើស​អ្នក​ដឹក​នាំ​ របស់​ខ្លួន​នៅ​ថ្ងៃ​បោះ​ឆ្នោត។ លោក​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក នៅ​តែ​បន្ត​មាន​ចម្ងល់​ទៅ​លើ​បញ្ហា​នេះ​នៅ​ឡើយ ហើយ​បាន​បង្ហាញជំហរ​ ​ថា សហរដ្ឋ​អាមេរិក​មាន​ការ​សោកស្ដាយ និង​ទទូច​ចង់​ឲ្យ​វិទ្យុ​២​នេះ ដំណើរ​ការ​ផ្សាយ​បន្ត​តាម​វិទ្យុ​ក្នុង​ស្រុក​ឲ្យ​បាន​ជា​ប្រចាំ និង​កុំ​ឲ្យ​មាន​ការ​រអាក់រអួល​ដោយ​ប្រការ​ណា​មួយ​នោះ។
  • ថ្ងៃ​ទី​១ ខែ​សីហា ឆ្នាំ​២០១២ ៖ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្រ្ត និង​វិទ្យាសាស្រ្ត​សេដ្ឋកិច្ច នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ លោកនាយករដ្ឋមន្រ្តី​ ហ៊ុន សែន​ បាន​អះអាងថា  រដ្ឋាភិបាល​គ្មាន​ផែនការ​ណា​មួយ​បិទ​ការ​ផ្សាយ​របស់​វិទ្យុ​សំបុក​ឃ្មុំ​នោះ ​ឡើយ ផ្ទុយ​ទៅ​វិញ គឺ​មាន​វិធានការ​ចំពោះ​តែ​លោក ម៉ម សូណង់ដូ ដែល​ប្រព្រឹត្ត​ខុស​ច្បាប់​ប៉ុណ្ណោះ។
  • ថ្ងៃ​ទី​៩​ ខែ​សីហា ឆ្នាំ​២០១២ ៖ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចូល​មក​ឆ្លើយ​បំភ្លឺ​នៅសភា លើ​បញ្ហា​បោះ​បង្គោល​ព្រំដែន  និង​ការ​ដោះដូរ​ភូមិ​មួយ​ចំនួន​នៅ​តាម​ព្រំដែន រវាង​ប្រទេស​កម្ពុជា និង​វៀតណាម ដែល​គ្រោង​ធ្វើ​នា​ពេល​ខាង​មុខ​នេះ ដោយ​បាន​ចំណាយ​រយៈពេល​៦ម៉ោង ​នៅ​ក្នុង​សភា​ជាតិ ដោយ​មាន​ការ​បញ្ចាំង​បង្ហាញ​រូបភាព​ផែនទី​ដែន​ទឹក និង​ដែន​គោក​រវាង​ប្រទេស​ទាំង​ពីរ ដែល​បាន​បន្សល់​ទុក​តាំង​ពី​សម័យ​អាណានិគម និង​របប​លោក​សេនា​ប្រមុខ លន់ នល់។ នៅ​មុន​លោក​នាយក​រដ្ឋមន្ត្រី​ចាប់​ផ្ដើម​ឆ្លើយ​បំភ្លឺ​នោះ ប្រធាន​សភា​ជាតិ​លោក ហេង សំរិន បាន​ប្រកាស​ព្រមាន​ថា វេទិកា​នេះ​មិន​មែន​ជា​វេទិកា​សួរ​ដេញដោល​ទេ ហើយ​ក៏​មិន​មែន​ជា​ការ​បោះ​ឆ្នោត​ដែរ។
  • ថ្ងៃ​ទី​១០ សីហា ឆ្នាំ២០១២ ៖ លិខិត​មួយ​ដែល​មាន​ព្រះហស្តលេខា​របស់​សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ ព្រះ​ប្រធាន​គណបក្ស នរោត្តម រណឫទ្ធិ ពី​ប្រទេស​បារាំង មាន​ខ្លឹមសារ​ខ្លី​ថា ព្រះអង្គ​ឈប់​ធ្វើ​នយោបាយ និង​សេចក្ដី​សម្រេច​ផ្សេងៗ​របស់​គណបក្ស​នេះ​ត​ទៅ​ទៀត​ហើយ។ ការ​ប្រកាស​ឈប់​ប្រឡូក​នយោបាយ​របស់​សម្ដេច​ក្រុម​ព្រះ នោះ គឺ​មិន​មែន​ជា​លើក​ទី​១​ទេ។ ការ​ប្រកាស​លា​លែង​នេះ នៅ​បន្ទាប់​ពី​មាន​ជម្លោះ​ផ្ទៃ​ក្នុង រវាង​នរោត្តម រណឫទ្ធិ និង​លោក សៅ រ៉ានី អគ្គលេខាធិការ​គណបក្ស នរោត្តម រណឫទ្ធិ ដែល​រហូត​មាន​ការ​ប្ដឹង​ផ្ដល់​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ពី​សំណាក់​លោក សៅ រ៉ានី ថែម​ទៀត​ផង។ ភ្លាមៗ​នៅ​ក្រោយ​ការ​លា​លែង​ពី​ប្រធាន​គណបក្ស និង​ឈប់​ធ្វើ​នយោបាយ​ជាថ្មី​ម្ដង​ទៀត​របស់​សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ មន្ត្រី​មួយ​ចំនួន​ដែល​ស្និទ្ធ​នឹង​សម្ដេច​ក្រុម​ព្រះ  រួមមាន​ប្រធាន​ស្ដីទី​គណបក្ស នរោត្តម រណឫទ្ធិ លោក ឈឹម សៀកឡេង និង​មន្ត្រី​អ្នក​នាំ​ពាក្យ លោក ប៉ែន សង្ហា ប្រកាស​លា​ឈប់​ពី​គណបក្ស​នេះ និង​ឈប់​ធ្វើ​នយោបាយ​ត​ទៅ​ទៀត ​តាម​ព្រះ​អង្គ​ដែរ។
  • ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០១២ ៖ សមាជិក​សំខាន់ៗ​នៃ​គណបក្ស នរោត្តម រណឫទ្ធិ ចំនួន​ជាង​៤០០​នាក់ មក​ពី​គ្រប់​ខេត្ត​ក្រុង នៅ​ប្រទេស​កម្ពុជា បាន​មក​ចូល​រួម​ក្នុង​សមាជ​វិសាមញ្ញ ដើម្បី​ផ្លាស់​ប្ដូរ​ឈ្មោះ​គណបក្ស និង​រចនាសម្ព័ន្ធ​ថ្នាក់​ដឹកនាំ​នៅ​មុន​ការ​ច្របាច់​បញ្ចូល​ជាមួយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច។ ប្រធាន​ស្តីទី​គណបក្ស នរោត្តម រណឫទ្ធិ លោក សៅ រ៉ានី នៅថ្ងៃដដែល បាន​ប្រកាស​ប្ដូរ​ឈ្មោះ​គណបក្ស នរោត្តម រណឫទ្ធិ មក​ជា​គណបក្ស​ជាតិ​និយម វិញ ហើយ​គណបក្ស​នេះ​ត្រៀម​ចូល​រួម​ធ្វើ​សមាជ​វិសាមញ្ញ​ច្របាច់​បញ្ចូល​ជាមួយ​ គណបក្ស​ហ៊្វុនស៊ិនប៉ិច នៅ​ថ្ងៃ​ទី​២៥ ខែ​សីហា ឆ្នាំ​២០១២។
  • ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ២០១២ ៖ គ.ជ.ប. សម្រេច​ជា​គោលការណ៍​ឲ្យ​លេខាធិការដ្ឋាន​រាជធានី-ខេត្ត​រៀបចំ​ការ​បោះឆ្នោត បង្កើត​មជ្ឈ​មណ្ឌល​ស្វែង​រក​ឈ្មោះ​អ្នក​បោះឆ្នោត ក្នុង​បញ្ជី​បោះ​ឆ្នោត​តាម​ប្រព័ន្ធ​អ៊ីនធឺណិត តាម​គេហទំព័រ voterlist.org.kh ដើម្បី​ផ្តល់​ព័ត៌មាន​ជូន​អ្នក​បោះឆ្នោត។
  • ថ្ងៃ​ទី២០ ខែ​កញ្ញា ឆ្នាំ២០១២ ៖ មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ និង​មន្ត្រី​ជាន់​ខ្ពស់​មក​ពី​គណបក្ស សម រង្ស៊ី និង​គណបក្ស សិទ្ធិ​មនុស្ស បាន​ជួប​ចរចា​រយៈពេល ២ម៉ោង នៅ​ក្រសួង​មហាផ្ទៃ ផ្ដោត​លើ​ការ​កែទម្រង់​នៃ​សមាសភាព​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) នៅ​មុន​ពេល​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ នៅ​ថ្ងៃ​ទី២៨ ខែ​កក្កដា ឆ្នាំ​២០១៣ ខាង​មុខ​នេះ។ មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ បាន​បដិសេធ​សំណើ​រួម​គ្នា​របស់​គណបក្ស សម រង្ស៊ី និង​គណបក្ស សិទ្ធិ​មនុស្ស ដែល​បាន​ស្នើសុំ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង កែទម្រង់​សមាសភាព​របស់ គ.ជ.ប ដោយ​សំអាង​ថា គឺ​ជា​សំណើ​ដដែល​ដូច​ពេល​មុនៗ​ដែរ និង​ជា​ការ​មិន​ចាំបាច់​ឡើយ។
  • ថ្ងៃ​ទី​២ ខែ​តុលា ឆ្នាំ២០១២ ៖ លោក សម រង្ស៊ី ប្រកាស​លាលែង​ចេញ​ពី​តំណែង​ប្រធាន​គណបក្ស សម រង្ស៊ី ដើម្បី​ទៅ​កាន់​តំណែង​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​វិញ។ ការ​ប្រកាស​នេះ គឺ​បន្ទាប់​ពី​ក្រសួង​មហាផ្ទៃ បាន​អនុញ្ញាត​យល់​ព្រម​ចំពោះ​ការ​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​លោក សម រង្ស៊ី ធ្វើ​ជា​ប្រធាន កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កញ្ញា កន្លង​ទៅ។
  • ថ្ងៃ​ទី០២ ខែ​វិច្ឆិកា ឆ្នាំ២០១២ ៖ នៅ​ក្នុង​អង្គ​សមាជ​វិសាមញ្ញ​របស់​គណបក្ស សម រង្ស៊ី មាន​សមាជិក​ជាច្រើន​សម្រេច​លើក​ដៃ​គាំទ្រ​លោក គង់ គាំ ជា​ប្រធាន​គណបក្ស​ស្ដីទី ឲ្យ​ឡើង​ធ្វើ​ជា​ប្រធាន​គណបក្ស សម រង្ស៊ី ថ្មី​ចាប់​ពី​ពេល​នេះ​ត​ទៅ ហើយ​គាំទ្រ​អ្នកស្រី ជូរ ឡុងស៊ូមួរ៉ា ជា​អនុប្រធាន​គណបក្ស។
  • ថ្ងៃ​ទី​៦ ខែវិច្ឆិកា ឆ្នាំ២០១២ ៖ សវនាការ​របស់​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​នៃ​គណៈ​កម្មាធិ​ការ​ជាតិ​រៀបចំ​ការ​បោះ (គ.ជ.ប) បាន​សម្រេច​លុប​ឈ្មោះ លោក សម រង្ស៊ី ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ ចេញ​ពី​បញ្ជី​ចុះ​ឈ្មោះ​បោះ​ឆ្នោត។ អង្គ​ជំនុំ​ជម្រះ​សម្រេច​ក្ដី​ដោយ​ផ្អែក​លើ​ការ​កាត់​ក្ដី​របស់​ ក្រុមប្រឹក្សា​សង្កាត់​បឹងរាំង ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​តុលា ឆ្នាំ​២០១២ សម្រេច​លុប​ឈ្មោះ​លោក សម រង្ស៊ី ចេញ​ពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត។ ការ​សម្រេច​សេចក្ដី​របស់​ក្រុមប្រឹក្សា​សង្កាត់​បឹងរាំង គឺ​យោង​តាម​មាត្រា​ទី​៥០ នៃ​ច្បាប់​បោះ​ឆ្នោត ដែល​ចែង​ពី​លក្ខខណ្ឌ​មួយ​ចំនួន​ដែល​ពលរដ្ឋ​ត្រូវ​បំពេញ​ដើម្បី​ទទួល​សិទ្ធិ​ បោះ​ឆ្នោត។ អង្គការខុមហ្វ្រែល ថ្លែង​ថា ការ​អនុវត្ត​​បែប​នេះ គឺ​ផ្ទុយ​ពី​គតិយុត្តិ ដែលគ្មាន​​ច្បាប់​សម្អាង​អំពី​នីតិវិធី​លុប​ឈ្មោះ​ទណ្ឌិត​។
  • ថ្ងៃទី៧ ខែ​វិច្ឆិកា ឆ្នាំ​២០១២ ៖ គណៈកម្មាធិការ​​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) បាន​​សម្ពោធ​ដំណើរ​ការ​សាងសង់​​អគារ​ថ្មី កម្ពស់ ១៦ជាន់ នៅ​លើ​ផ្ទៃ​ដី​ទំហំ​មួយ​ហិកតារ ក្នុង​ខណ្ឌ​ដូនពេញ។ គម្រោង​សាងសង់​អគារ គ.ជ.ប ថ្មី​នេះ ដែល​ឧបត្ថម្ភ​ថវិកា​ដោយ​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គា (NagaCorp) ចំនួន ១២​លាន​ដុល្លារ​អាមេរិក នឹង​បញ្ចប់​ក្នុង​រយៈពេល​ជាង ២ឆ្នាំ។
  • ថ្ងៃ​ទី១៩ ខែ​វិច្ឆិកា ឆ្នាំ២០១២ ៖ ក្រុម​ប្រឹក្សា​ធម្មនុញ្ញ បាន​ប្រកាស​បិទ​ផ្លូវ​តវ៉ា​ដល់​លោក សម រង្ស៊ី ហើយ​គាំទ្រ​ការ​សម្រេច​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ឲ្យ​លុប​ឈ្មោះ​លោក សម រង្ស៊ី ពី​បញ្ជី​បោះ​ឆ្នោត​ឆ្នាំ​២០១២ ព្រម​បាន​​បញ្ជា​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ អនុវត្ត និង​ធ្វើ​ការ​ផ្សព្វផ្សាយ​ជា​សាធារណៈ​ទៀត​ផង។ មេធាវី​របស់​លោក សម រង្ស៊ី អះអាង​ថា ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បន្ត​គាំទ្រ​ការ​ប្រើ​ច្បាប់​បោះ​ឆ្នោត​ខុស​ មាត្រា​របស់​អ្នក​រៀបចំ​ការ​បោះ​ឆ្នោត ដែល​ធ្វើ​ឲ្យ​គាត់​មិន​អស់​ចិត្ត​នឹង​ការ​កាត់​សេចក្តី​នោះ។ ក្រុម​ប្រឹក្សា​សង្កាត់​បឹងរាំង រាជធានី​ភ្នំពេញ បាន​លុប​ឈ្មោះ​លោក សម រង្ស៊ី ពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​បច្ចុប្បន្ន​ភាព​ឆ្នាំ​២០១២ កាល​ពី​ថ្ងៃ​ទី២៧ ខែ​តុលា ឆ្នាំ​២០១២ ដោយ​សំអាង​លើ​សាល​ដីកា​របស់​តុលាការ​កំពូល​លេខ​៣២ ចុះ​ថ្ងៃ​ទី១ ខែ​មីនា ឆ្នាំ​២០១១ ដែល​សម្រេច​ឲ្យ​លោក សម រង្ស៊ី ជាប់​ពន្ធនាគារ។ បន្ទាប់​មក គ.ជ.ប គាំទ្រ​ក្រុម​ប្រឹក្សា​សង្កាត់​បឹងរាំង ដែល​បាន​លុប​ឈ្មោះ​លោក សម រង្ស៊ី ហើយ​បាន​ចេញ​សេចក្តី​សម្រេច​លេខ​០០៨/១២ គ.ជ.ប សសរ ចុះ​ថ្ងៃ​ទី៦ ខែ​វិច្ឆិកា ឆ្នាំ​២០១២។
  • ថ្ងៃ​ទី​៣០ វិច្ឆិកា ឆ្នាំ២០១២ ៖ ក្រឡា​បញ្ជី​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ទទួល​ពាក្យ​បណ្ដឹង​របស់​ ប្រធាន​ក្រុម​យុវជន​នៃ​គណបក្ស សម រង្ស៊ី លោក សួង សុភ័ណ្ឌ ដែល​បាន​ប្ដឹង​ចោទ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពី​បទ​ឃាតកម្ម​គិត​ទុក​ជា​មុន ពាក់ព័ន្ធ​ករណី​ជាន់​គ្នា​ស្លាប់ និង​របួស​នៅ​លើ​ស្ពាន​កោះ​ពេជ្រ នា​​ថ្ងៃ​បញ្ចប់​នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក កាល​ពី​ថ្ងៃ​ទី២២ ខែ​វិច្ឆិកា ឆ្នាំ​២០១០ ទៅ​ដាក់​នៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ។ ការ​ដាក់​ពាក្យ​ប្ដឹង​នេះ ត្រូវ​បាន​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល អះអាង​ថា មិន​មែន​ជា​ការ​ដាក់​ពាក្យ​ប្ដឹង​ទេ តែ​គឺ​ជា​ការ​វាយ​ប្រហារ​លើ​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល។​
  • ថ្ងៃ​ទី​២ ខែធ្នូ ឆ្នាំ២០១២ ៖ ថ្លែង​នៅ​ក្នុង​ពិធី​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ នៅ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គំរាម​ប្ដឹង​បក​ទៅ​បណ្ដឹង​របស់​ប្រធាន​យុវជន​គណបក្ស សម រង្ស៊ី ដែល​ប្ដឹង​រូប​លោក​ពី​បទ​មនុស្ស​ឃាត​គិត​ទុក​ជា​មុន ក្នុង​ករណី​មនុស្ស​ជាន់​គ្នា​ស្លាប់​លើ​ស្ពាន​កោះ​ពេជ្រ កាល​ពី​ឆ្នាំ​២០១០។ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​សង្កត់​ធ្ងន់​ថា លោក​នឹង​ប្រើ​សិទ្ធិ​ជា​ពលរដ្ឋ​ខ្មែរ​មួយ​រូប​ដើម្បី​ប្ដឹង​បក​ទៅ​សកម្មជន​ គណបក្ស សម រង្ស៊ី វិញ ដើម្បី​ការពារ​កិត្តិយស និង​សេចក្ដី​ថ្លៃថ្នូរ​របស់​លោក​ផ្ទាល់​ផង និង​ការពារ​កិត្តិយស​សេចក្ដី​ថ្លៃថ្នូរ​របស់​រដ្ឋាភិបាល​ផង។
  • ថ្ងៃ​ទី០៤ ខែ​ធ្នូ ឆ្នាំ២០១២ ៖ ក្នុង​សន្និសីទ​កាសែត លោក សុន ឆ័យ ថ្លែង​ថា គណៈ​កម្មការ​ទី​២ រដ្ឋ​សភា រំលោភ​បទបញ្ជា​ផ្ទៃក្នុង​របស់​រដ្ឋ​សភា ដោយ​ធ្វើ​តាម​តែ​ការ​សម្រេច​របស់​រដ្ឋាភិបាល។ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស សម រង្ស៉ី រូបនេះ បាន​ដាក់​ងារ​ឲ្យ​រដ្ឋ​សភា​កម្ពុជា ថា​ជា​ «ស្ថាប័ន​ប្រថាប់​ត្រា» បន្ទាប់​ពី​គណៈកម្មការ​ទី​២ រដ្ឋ​សភា បដិសេធ​សំណើ​របស់​តំណាងរាស្ត្រ​សុំ​ពិភាក្សា​ដើម្បី​ធ្វើ​វិសោធនកម្ម​ សេចក្ដី​ព្រាង​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ​២០១៣។
  • ថ្ងៃ​ទី២២ ខែ​ធ្នូ ឆ្នាំ២០១២ ៖ ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​នៃ​ចលនា​យុវជន​គណបក្ស សម រង្ស៊ី នៅ​ទូទាំង​ប្រទេស​កម្ពុជា លោក សួង សុភ័ណ្ឌ បាន​ប្រកាស​ថា លោក​លុប​ចោល​នូវ​ផែនការ​ប្ដឹង​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន ក្រោម​បទ​អំពើ​ឃាតកម្ម​គិត​ទុក​ជា​មុន​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (អាយ.ស៊ី.ស៊ី = ICC = International Criminal Court) នោះ​ហើយ។ ប្រធាន​ក្រុម​ចលនា​យុវជន​នៃ​គណបក្ស សម រង្ស៊ី ដែល​ជា​ដើម​បណ្ដឹង បាន​បញ្ជាក់​ថា ការ​លុប​ចោល​បណ្ដឹង​នេះ គឺ​ដើម្បី​ចង់​រក្សា​ការ​ផ្សះផ្សា​ជាតិ និង​បង្រួប​បង្រួម​ជាតិ។

អភិបាលកិច្ច សេដ្ឋកិច្ច និង​ការអភិវឌ្ឍន៍

  • ថ្ងៃទី៦ ខែមករា ឆ្នាំ២០១២ ៖ «​ស្ពាន​អាកាស ៧ មករា» ផ្ដុំ​ផ្លូវ​​កែង​ពេទ្យ​​លោក​សង្ឃ ត្រូវបាន​​ដាក់​សម្ពោធ​​អោយ​​ប្រើប្រាស់​ជា​ផ្លូវ​ការ​​​​ដោយ​​ នាយករដ្ឋមន្រ្តីខ្មែរ ​ក្រោយ​ដំណើ​រការ​​​​សាង​សង់​​អស់​​រយៈពេល​​មួយ​ឆ្នាំ (គិតចាប់​​ថ្ងៃទី​២៩ខែធ្នូ ឆ្នាំ​២០១០)​ ដោយ​ត្រូវ​​ចំណាយ​​​​​ថវិកា​​​សរុប​​ចំ​នួន​​​ជាង ៨.៧​លាន​ដុល្លារ​អាមេរិក។ ស្ពានអាកាស​ទីពីរ​នៅកម្ពុជា​​នេះ មាន​ចំណុច​​ប្រសព្វ​​​រវាង​ មហាវិថី​​សហព័ន្ធ​រុស្សី ​និង​​វិថី​កម្ពុជា​ក្រោម​​ ផ្លូវ​លេខ​២៧១ និង​​ផ្លូវ​៥៩៨ ចន្លោះ​​ខណ្ឌ​​ទួលគោក និង​​ខណ្ឌ​​សែនសុខ រាជធានី​ភ្នំពេញ ដែល​មាន​​​ប្រវែង​​បណ្ដោយ​ ៣៤៥​ម និង​​ទទឹង​១៥,២០​ម លើ​មហាវិថី​​សហព័ន្ធរុស្សី ប្រវែង​១៦០​ម ទទឹង​៦,៥០ម លើ​វិធី​កម្ពុជា​​ក្រោម។ ​ស្ពាន​អាកាស​​ទី​១ នៅ​ម្តុំ​ក្បាល​​ថ្នល់ ក្នុង​ខណ្ឌ​​មានជ័យ រាជធានី​ភ្នំពេញ ដែល​មាន​តំលៃ​​ជាង ៦.៤​លាន​ដុល្លារ​អាមេរិក បាន​សម្ពោធ​​ឲ្យ​ប្រើប្រាស់​នៅ​​ឆ្នាំ​២០១០ កន្លង​ទៅ។​​
  • ​ថ្ងៃ​ទី​១២ មករា ឆ្នាំ​២០១២ ៖ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ធ្វើ​ការ​បង្ហាញ​សាក​ល្បង​អំពី​ការ​ជួញ​ដូរ​មូលបត្រ​របស់​ក្រុម​ហ៊ុន​ ផ្សារ​មូលបត្រ​កម្ពុជា នៅ​វិមាន​កាណា​ឌីយ៉ា។ ប្រធាន​ក្រុម​ប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា លោក​បណ្ឌិត ហ៊ាន សាហ៊ីប មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​បង្ហាញ​ការ​ជួញដូរ​មូលបត្រ​នោះ​ថា ក្រុម​ហ៊ុន​ទីផ្សារ​មូលបត្រ និង​ភាគី​ដែល​ពាក់ព័ន្ធ​ទាំង​អស់​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​សម្រាប់​ការ ​ជួញដូរ​ទី​ផ្សារ​មូលបត្រ​ជាផ្លួវ​ការ​នៅ​កម្ពុជា ជា​ប្រវត្តសាស្រ្ត។ រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក គាត ឈន់ បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា និង​ក្រុមហ៊ុន​មូលបត្រ​ជា​សមាជិក ព្រម​ទាំង​ធនាគារ​ដែល​ជា​ភ្នាក់ងារ​​ទូទាត់​សាច់​ប្រាក់​ពាក់​ព័ន្ធ​នឹង​ មូលបត្រ បាន​រៀប​ចំ​ខ្លួន​រួច​រាល់ និង​ពិសេស​បាន​​ត​ភ្ជាប់​ប្រព័ន្ធ​ព័ត៌មានវិទ្យា​ជាមួយគ្នា​ស្រេចបាច់​ហើយ។
  • ​ថ្ងៃទី​១ ខែ​កុម្ភៈ ឆ្នាំ​២០១២ ៖ ប្រធាន​ធនាគារ​​នៃ​ប្រទេស​ចិន លោក លី រូហ្គូ (Li Ruogu) បាន​ឯកភាព​ផ្ដល់​ប្រាក់​កម្ចី​ជាង ៥០០​លាន​ដុល្លារ​អាមេរិក តាម​សំណើ​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បី​យក​មក​ចំណាយ​លើ​គំរោង​អភិវឌ្ឍន៍​ចំនួន ៧ នៅ​កម្ពុជា។ ការ​ឯកភាព​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​មួយ​ នៅ​ឯ​វិមាន​សន្តិភាព។ នៅ​ក្នុង​ចំណោម​គំរោង​អភិវឌ្ឍន៍​ចំនួន ៧​នោះ មាន​ដូចជា គំរោង​សាងសង់​ផ្លូវ​ជាតិ​លេខ ៦ ចាប់​ពី​កំណាត់​ផ្លូវ​កែង​មួយ​នៅ​ខេត្ត​កំពង់ចាម ឆ្ពោះ​ទៅ​ខេត្ត​សៀមរាប ដែល​ជា​ផ្លូវ​សេដ្ឋកិច្ច និង​ទេសចរណ៍ រវាង​រាជធានី​ភ្នំពេញ និង​ខេត្ត​សៀមរាប។ គេ​មិន​ទាន់​បាន​ឲ្យ​ដឹង​ថា គំរោង​សាងសង់​នោះ​នឹង​ចាប់​ផ្ដើម​នៅ​ពេល​ណា​ទេ។
  • ថ្ងៃ​ទី​១៨ ខែ​មេសា ឆ្នាំ​២០១២ ៖ ផ្សារ​មូលបត្រ​កម្ពុជា ដែល​បាន​រៀបចំ​តាំង​ពី​ឆ្នាំ​២០០៦ បាន​ចាប់​ផ្តើម​សកម្មភាព​លក់​ដូរ​ភាគ​ហ៊ុន​ជា​ផ្លូវ​ការ​ហើយ ហើយ​ក្រុមហ៊ុន​ដំបូង​ដែល​ចុះ​បញ្ជី​នៅ​ក្នុង​ការ​លក់​ដូរ​ភាគ​ហ៊ុន​បាន​ ប្រកាស​លក់​ភាគ​ហ៊ុន​ចំនួន ១៣​លាន​ភាគ​ហ៊ុន ដោយ​ក្នុង​មួយ​ភាគ​ហ៊ុន​មាន​តម្លៃ​ចាប់​ផ្តើម​ចំនួន ៦.៣០០​រៀល។​ ផ្សារ​មូលបត្រ​កម្ពុជា ឬ​ហៅ​ជា​ភាសា​សាមញ្ញ​ថា ផ្សារ​ហ៊ុន​កម្ពុជា អាច​ដំណើរ​ការ​បាន ដោយសារ​មាន​ការ​ជួយ​បង្ហាត់​បង្រៀន និង​កិច្ច​សហការ​ពី​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង។
  • ថ្ងៃ​ទី​២៨ ខែ​ឧសភា ឆ្នាំ​២០១២ ៖ លោក ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី នៅ​ក្រសួង​ការពារ​ជាតិ  បាន​ចុះ​ហត្ថលេខា​ទ្វេ​ភាគី​ជា​មួយ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ចិន លោក លាង ហ្គួងលី ដើម្បី​ទទួល​ជំនួយ​ឥត​សំណង​ពី​ប្រទេស​ចិន ចំនួន ១២០​លាន​យន់ ស្មើ​នឹង​ជាង ១៧​លាន​ដុល្លា​អាមេរិក។
  • ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ២០១២ ៖ ធនាគារ​ពិភព​លោក (World Bank) បាន​ចេញ​ផ្សាយ​របាយការណ៍​រាយ​ឈ្មោះ​ក្រុមហ៊ុន និង​ឈ្មោះ​បុគ្គល​មាន​ចំនួន​ជាង ៥៣០​ក្រុមហ៊ុន និង​បុគ្គល ដែល​គេ​បាន​ស៊ើប​អង្កេត​រក​ឃើញ​ថា បាន​ប្រើ​ល្បិច​ផ្សំ​គំនិត បន្លំ​ភ្នែក ពុក​រលួយ កេង​ប្រវ័ញ្ច​យក​ចំណេញ​ទាំង​បំពាន​ច្បាប់ និង​លក្ខន្តិកៈ​កិច្ច​សន្យា​ផ្សេងៗ ចាប់​ពី​ឆ្នាំ​១៩៩៩ មក។ នៅ​ប្រទេស​កម្ពុជា ធនាគារ​ពិភព​លោក​បាន​រាយ​ឈ្មោះ​ក្រុមហ៊ុន​ចំនួន​៨ ដែល​មាន​ទីស្នាក់ការ​នៅ​រាជ​ធានី​ភ្នំពេញ ហើយ​ដែល​ថា​បាន​អនុវត្ត​ផ្ទុយ​ពី​កិច្ច​ព្រមព្រៀង​រវាង​ធនាគារ​ពិភព​លោក និង​ក្រុមហ៊ុន​នោះ។
  • ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ២០១២ ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​ផ្សារ​ទំនើប​ធំ​ជាង​គេ​ទី​មួយ​នៅ​​រាជធានី​ ​ភ្នំពេញ ដែល​មាន​កម្ពស់ ៤​ជាន់ នៅ​លើ​ផ្ទៃ​ដី​ទំហំ​ជាង ១០​ហិកតារ​នៅ​ក្បែរ​មជ្ឈមណ្ឌល​កម្សាន្ត និង​ពាណិជ្ជ​កម្ម​កោះ​ពេជ្រ។ គម្រោង​សាងសង់​ផ្សារ​ទំនើប​របស់​ជប៉ុន ឈ្មោះ អ៊ីអន ម៉ល (AEON MALL) នោះ គឺ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០១២ និង​ចប់​នៅ​ដើម​ឆ្នាំ​២០១៤ ក្នុង​តម្លៃ​ទឹក​ប្រាក់​ចំនួន​ជាង ២០០​លាន​ដុល្លារ​អាមេរិក។ ផ្សារ​ទំនើប​នេះ​នឹង​មាន​កន្លែង​ចត​រថយន្ត​ចំនួន ១.៤០០​គ្រឿង និង​មាន​កន្លែង​ចត​ម៉ូតូ​ចំនួន​ជាង ១.៦០០​គ្រឿង។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

ទៅ​លេង​សៀមរាប​

តើ​គួរ​ទៅ​លេង​ឯ​ណា​ខ្លះទៅហ្ន៎?​

SOKRETH

I write, you read

ស្រី សិទ្ធិ សួស្ដី ជ័យ

សិរី សេចក្ដីសម្រេច សួស្ដី ជ័យជម្នះ

HERITAGE_KH

Promote cultural heritage in Cambodia for public awareness

Yin Rany / យិន រ៉ានី

When there is a will, then there is a way.

solarooham

4 out of 5 dentists recommend this WordPress.com site

មាន​សង្ឃឹម

ចង់​ឃើញ​ស្នាម​ញញឹម​លើ​ផ្ទៃ​មុខ​មនុស្ស​គ្រប់​គ្នា

Noan Sereiboth

Together for our Nation

ឃុន សចរិយា

អតីតកាលជាកញ្ចក់ឆ្លុះបញ្ចាំងអនាគត

សំណេរក្មេងតូច

This is a blog where you can read contemporary khmer poetry and short fiction!

Chouk Khmer

...a knowledge bank in Khmer

khmerforkhmernet

ខ្មែររួបរួមគ្នាដើម្បីកសាងសង្គមជាតិដ៏ល្អប្រសើរមួយសំរាប់ខ្មែរគ្រប់គ្នា

ម៉ាំប្រហុក

កាន់តែរៀនកាន់តែល្ងង់ The more you learn the more you become ignorant

វាយោស្រុកស្រែ

ជំនោរ រសាត់ រសាប់រសល់ រសេះរសោះ​ រសេមរសាម

ស៊ូសុធារី

ការចែករំលែករបស់ខ្ញុំទៅកាន់អ្នក

SSK News

Enjoy all news in our website and keep update with us. From SSK All for Memory (by Saky SSK)

Thea Literature Blog

Just want to write something beneficial for the world.

ជ្រិន សុជាតិ

រក្សាស្នាដៃ និងគំនិតអ្នកប្រាជ្ញ

mcuubu.wordpress.com/

[URL=http://info.flagcounter.com/XivV][IMG]http://s03.flagcounter.com/count/XivV/bg_FFFFFF/txt_000000/border_CCCCCC/columns_2/maxflags_12/viewers_0/labels_0/pageviews_0/flags_0/[/IMG][/URL]

love ٩(●̮̃•)۶ novel

“If you were expecting Prince Charming, I'm sorry. He's with his boyfriend.”

yongieyuki

Reading is the best choice for you

ស្នាមញញឹម

ស្នាមញញឹមរបស់អ្នកជាមហោសថសម្រាប់មនុស្សដែលស្រឡាញ់អ្នក

THE QUEST FOR REDEMPTION

Free from the fires of greed. (Dara Udom@ All rights reserved, 2016)

ទេវតាចិត្តល្អ

ឆ្អែតណាក៏មិនស្មើនឹងស្កប់ សុខណាក៍មិនស្មើនឹងស្ងប់

Tola Moeun

Every individual deserves equal rights

Photo Khmer

A fine WordPress.com site

Cheasovann

No One Is Perfect!

ប្លក់សុផាត បន្ទាយមានជ័យ

ជីវិតអ្នកមកពីជនបទ!

A CORNER OF LIFE...

MSNKH

អប់រំ ចែករំលែក បទពិសោធន៍ និង ពតិ៍មាន

It's Me, I and Myself!

It's time to​​ share something. It's just an imagination of the writer but based on the true story somehow...

VM-KH

Free all document to you!

PaHnA

ភាពច្នៃប្រឌិតនៃគំនិតទៅកាន់ភាពពិត Creative blog of Dream come truth

Explorer

Everywhere is learning

Miss. KHEANG

Look up and smile, cause life is beautiful.

សម្រាប់​ខ្មែរ

ព័ត៌មាន, កម្សាន្ត, ចំណេះដឹង​ផ្សេង ៗ ...

Book of Life

What different of the Style-idea????

~XtremeLife~

Live Like It's The Last Day of Life

laroolovely

Smile! You’re at the best WordPress.com site ever

%d bloggers like this: