Instagram Icon

ប្រែសម្រួលពី Wikipedia : អ៊ីនស្តាហ្គ្រាម (Instagram) គឺជា កម្មវិធីចែក​រំលែក​រូបភាព​ ដោយឥតគិតថ្លៃមួយ ដែលបាន​បើកឱ្យ​ប្រើប្រាស់​តាំងពី​ខែ​តុលា​ ឆ្នាំ២០១០​ មកម៉្លេះ។ សេវាកម្ម​អនឡាញនេះ អនុញ្ញាតឱ្យ​អ្នកប្រើប្រាស់​ថតរូបភាពមួយ ហើយ​ដាក់តម្រងពន្លឺ​ឌីជីតាល់លើ​រូបភាព (មើលទៅដូច​រូបភាព​វិជ្ជាជីវៈ​របស់​កាម៉េរ៉ាថ្លៃៗ) បន្ទាប់​មក​អាច​ចែករំលែក​វា​នៅលើសេវា​បណ្តាញ​សង្គម​​ជាច្រើន​ រាប់បញ្ចូលទាំង​អ៊ីនស្តាហ្គ្រាមខ្លួនឯងផ្ទាល់។ លក្ខណៈពិសេស​ផ្សេង​ទៀត អ៊ីនស្តាហ្គ្រាម កំណត់ព្រំដែន រូបភាព ត្រឹម​រូបភាព​ការ៉េ ស្រដៀងគ្នាទៅនឹង រូបថត អ៊ីនស្តាម៉ាតិច និង​ប៉ូឡារ៉ដ របស់​ កូដាក ផ្ទុយនឹង​ទ្រង់ទ្រាយ​អនុបាត ៤:៣ ដែល​ជាទូទៅ​ត្រូវបាន​គេប្រើប្រាស់ដោយ​ កាម៉េរ៉ា​របស់​ទូរស័ព្ទដៃ។

Sopheak SREY Instagram Photo on Thursday 26 July, 2012

អ៊ីនស្តាហ្គ្រាម ត្រូវបាន​ចាប់ផ្តើមឡើង​ដោយ​ប្រើប្រាស់បានតែជាមួយនឹង ទូរស័ព្ទអាយហ្វូន អាយផេត និងអាយផត ថាច់ ។ ក្នុងខែមេសា ឆ្នាំ២០១២ ក្រុមហ៊ុន​បាន​បន្ថែម​ការប្រើប្រាស់​សម្រាប់​ ទូរស័ព្ទ​កាម៉េរ៉ា​អាន់ដ្រ័ដ ដែល​ដើរដោយ​កំណែ 2.2 (ហ្វ្រូយូ) ឬខ្ពស់ជាងនេះ។ វាត្រូវបាន​ចែកចាយ​តាមរយៈ អាយធូន អេប ស្តរ និង ហ្គដហ្គល​ ផ្លេរ។

ការទទួលបានមកវិញ​ដ៏ធំធេង​មកទល់នឹងសព្វថ្ងៃនេះ ហ្វែសប៊ុក បាន​ផ្តល់ការជាវ​ អ៊ីនស្តាហ្គ្រាម (ជាមួយនឹង​បុគ្គលិក ១៣រូប​របស់ខ្លួន) សម្រាប់​ទឹកប្រាក់​ និងប័ណ្ណភាគហ៊ុន ប្រមាណ​ ១ កោដ​ដុល្លារសហរដ្ឋ ក្នុងខែមេសា ឆ្នាំ២០១២ ដោយមានផែនការណ៍​រក្សាឯករាជ្យ​នៃការគ្រប់គ្រង។ ទោះបីជាយ៉ាងណា ការបិទការជាវ ត្រូវបាន​ពន្យាពេល​ដោយមិនអាចកំនត់បាន អាស្រ័យ​លើការពិនិត្យ​របស់ គណៈកម្មធិការ​ពាណិជ្ជកម្ម​សហព័ន្ធ។

Tip : ពេលអ្នកសម្រេចចិត្ត​ ចែករំលែក​រូបថត តាមរយៈកម្មវិធី​ អ៊ីនស្តាហ្រ្គាម អ្នកគួរតែ​ចែក​រំលែក​រូបថត​ទៅក្នុងហ្វែសប៊ុកផងដែរ ដើម្បីអាច​ទាញយក​មក​រក្សាទុក ខណៈដែល កម្មវិធី​ អ៊ីនស្តាហ្គ្រាម មានត្រឹមមុខងារមើល តែមិនទាន់អាចដោនឡូតមករក្សាទុកបាន។ អ្នកក៏អាច​ប្រើប្រាស់ ​កម្មវិធីជំនួយ ដើម្បីកាត់ត​ ឬដាក់អក្សរបន្ថែម ដែល គាំទ្រ អ៊ីនស្តាហ្រ្គាម ដែរ ដូចជា InstaFrame, InstaCollage…។

Instagram is a free photo sharing program that was launched in October 2010. The service allows users to take a photo, apply a digital filter to it and then share it on a variety of social networking services, including Instagram’s own.[1] A distinctive feature is that it confines photos to a square shape, similar to Kodak Instamatic and Polaroid images, in contrast to the 4:3 aspect ratiotypically used by mobile device cameras.

Instagram was initially supported on iPhone, iPad, and iPod Touch; in April 2012, the company added support for Android camera phones running 2.2 (Froyo) or higher. It is distributed via the iTunes App Store and Google Play.[2]

In its largest acquisition deal to date, Facebook made an offer to purchase Instagram (with its 13 employees) for approximately $1 billion in cash and stock in April 2012,[3] with plans to keep it independently managed.[4] However, the closing on the purchase has been delayed indefinitely pending Federal Trade Commission review.[5]