ខ្ញុំបានឆ្លៀតមើល កុន 3D រឿង ម៉ាដាហ្គាស្ការ ៣ រួចហើយ កាលពីល្ងាចម៉ិញ។ កំប្លែង ជាមួយនឹងចរឹតលក្ខណៈ តួអង្គ ចាស់ និងថ្មីជាច្រើន ព្រមទាំង ពាក្យពេចន៍ សន្ទនា ដែលអាចធ្វើ ឱ្យ ផ្ទុះសំណើច ពេញរោងភាពយន្ត។ បើជា រូបភាព ៣ឌី មានឈុត ហោះបុកភ្នែក ច្រើនល្មម ម៉ាភ្ញាក់។ វគ្គ៣ នេះ មាន តួអង្គថ្មី ឡូយៗ ជាង វគ្គ មុនៗ ឆ្ងាយ ណាស់ ហ៊ានធានាថា ទស្សនា ហើយចេញ អក្សរ ចប់ដោយ មិនអស់ចិត្ត ព្រោះ ៩០ នាទី នៃសាច់រឿងទាំងមូល ហាក់ដូច ម៉ាភ្លេត…
សូមណែនាំ ដល់លោកអ្នក ដែលចូលចិត្តទស្សនា ភាពយន្តគំនូរជីវចល ឬរឿងបែបកំប្លែងៗ សូមកុំភ្លេច អញ្ជើញទស្សនា តាមរោងភាពយន្ត ឬទិញ ឌីវីឌី មកមើល ពិតជា ពេញចិត្ត ដូចខ្ញុំអីចឹង ! ល្អបំផុត សម្រាប់ទស្សនា កំសាន្ត នា ចុងសប្តាហ៍…
វាចារ/ឌឺដង