កំពូលប្លុក ខេមរភាសា -Top Blogs of the Day

Top Blogs មានន័យថា ប្លុកកំពូល

The most popular WordPress.com blogs are ranked here according to a special formula.

បកប្រែ = ប្លុកជាច្រើន ដែលពេញនិយមបំផុត ក្នុង វ៉ដហ្រែស ត្រូវបាន ចាត់ចំណាត់ថ្នាក់ នៅទីនេះ ស្របតាម រូបមន្តពិសេសមួយ។

ទស្សនៈ ៖ មានអ្នកលេងប្លុកជាច្រើន ចង់នៅលំដាប់ថ្នាក់លេខមួយ ខ្ញុំក៏ចង់ បានលេខមួយ ម្តងដែរ😉 តើធ្វើម៉េច !? បើដឹងពី រូបមន្តពិសេស សម្រាប់គណនា ចំណាត់ថ្នាក់ ពិតជា ងាយមិនខានទេ ហ្ន ?

ខ្ញុំក៏អត់ទាន់ដឹងថា គេគណនា យ៉ាងម៉េច ទើបជាប់ ចំណាត់ថ្នាក់ លើគេ ទេ តែខ្ញុំគ្រាន់តែដឹងថា “បើនៅលើគេ គឺឡូយ ហើយ“។

អ្វីដែលខ្ញុំអាចប្រាប់បាន គឺប្លុកកំពូល ដែលនៅលំដាប់លេខ មួយ តាមរយៈតំណរភ្ជាប់នេះ http://botd.wordpress.com/?lang=km#!/fresh/ មិនមែន គណនា ចេញពី ចំនួនអ្នកទស្សនាទេ ព្រោះអី ប្លុកខ្លះ មានអ្នកទស្សនា រាប់រយនាក់ មិនទាន់បាន ជាប់លំដាប់លើ ប្លុកខ្ញុំ ផង។ ប្លុក របស់ខ្ញុំ sopheaksrey.wordpress.com មានអ្នកមើល តិចជាងមួយរយនាក់ ផង បានជាប់លេខ ៧ដែរ😉 (បានពិនិត្យ ម៉ោង ៩ព្រឹក ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១២)។

ប្រកាសនេះ គ្រាន់តែជា ការពិភាក្សាមួយ ប្រសិនបើ អ្នកលេងប្លុក ណាមួយ បានដឹងពី រូបមន្ត ពិសេស គណនា ចំណាត់ថ្នាក់ប្លុកកំពូល សូមប្រាប់ តំណរភ្ជាប់ ឬបញ្ចេញមតិផង។ សូមអរគុណទុកជាមុន…

សុភ័ក្រ្ត ស្រី