អ្នកកាន់កាប់ ហ្វេសប៊ុក ប្រចាំរោងកុង Legend Cinema បានប្រកាសឱ្យដឹង ជាមុន ថា រឿង “ធ្លាប់ស្រឡាញ់ខ្ញុំទេ?” ជា ប្រភេទកុន 2D ត្រូវបាន ខាងម្ចាស់ភាពយន្ត បញ្ជាឱ្យលក់ សំបុត្រ ក្នុងតម្លៃ 3.50$ ដែលជា តម្លៃមួយថ្លៃជាង កុនហូលីវូត ទាំងអស់ ធ្លាប់បញ្ចាំងស្រុកខ្មែរ នាពេលកន្លងមក។ រាល់កុន ហូលីវូត ឬកុនថៃ ថ្មីៗ ប្រភេទ 2D ដូចគ្នា ទោះ ថតអស់ ថវិកា រាប់លាន ដុល្លារ និងបញ្ចាំងស្របពេល នឹងរោងកុន អន្តរជាតិ ក៏ដោយ រោងភាពយន្ត ពីរ នេៅភ្នំពេញ (the Cineplex និង Legend Cinema) កំណត់យកថ្លៃ ត្រឹម $3 ប៉ុណ្ណោះ។ រឿងខ្មែរ ថ្មីនេះ សម្តែងដោយ តារាចម្រៀង ព្រាប សុវត្ថិ នឹងត្រូវចាប់ បញ្ចាំង នាថ្ងៃ ច័ន្ទ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១២ ខាងមុខ ដាក់បញ្ចាំង ត្រឹមរោងកុនពីរ ខាងលើ ទំនងជា លក់ក្នុងតម្លៃ ដូចគ្នា (រោងកុន the Cineplex មិនទាន់បានបញ្ចេញតម្លៃឱ្យដឹងទេ)។ ទោះបីជា មានការតម្លើងថ្លៃ សំបុត្រ ទស្សនា យ៉ាងនេះ ក្តី មានអ្នកគាំទ្រ ភាពយន្តខ្មែរ ជាច្រើន បាន បន្តការគាំទ្រ ដដែល ដោយបញ្ចេញ វាចារ តបថា មិនអីទេ ត្រឹម 0.5$ ប៉ុណ្ណោះ ហើយ មានអ្នកទាក់ទង កក់សំបុត្រ ជាមុនទៀត…

20121124-162951.jpg

20121124-163653.jpg