ទំព័រដើម

សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប សាលាហេងស៊យ !!!

3 មតិ

សិស្សណា​ហេង​មិនដឹងទេ តែសិស្ស​ដូចខ្ញុំ​ បែរជា «ស៊យ» តាំងពីចុះឈ្មោះរៀន​ នៅ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បន្តឆ្នាំទី២ ​បរិញ្ញាបត្រ ភាសាអង់គ្លេស។ រហូតដល់ ​ប្រលងបញ្ចប់ឆ្នាំទី៤ ក៏នៅតែ ស៊យ ព្រោះ បាន​ចំណាយ​ពេលវេលា រង់ចាំ អស់ជិត​ ៦ឆ្នាំ ទម្រាំ បាន ទទួល​បរិញ្ញាបត្រ​ ឯកទេស ភាសាអង់គ្លេស មកក្នុងដៃ នៅថ្ងៃនេះ។ តាមពិត ខ្ញុំ​ប្រលង​ ​បញ្ចប់​​បរិញ្ញាបត្រ​តាំងពី​ឆ្នាំ​២០១១ សិស្ស​រួមជំនាន់​ភាគច្រើន បាន​​ទទួលសញ្ញាបត្រ ហើយថតរូប ជាមួយគ្នា កាលពីថ្ងៃទី​២៩ ខែតុលា ឆ្នាំ២០១២

ព្រោះតែ ខ្ញុំប្រើ សញ្ញាបត្រ​​ឆ្នាំមូលដ្ឋាន ​ចុះឈ្មោះចូលឆ្នាំទី២ ខ្ជិលរៀន​ឆ្នាំមូលដ្ឋាន ឡើងវិញ ហើយ​​ប្តូរវេន​សិក្សាពី​ចុងសប្តាហ៍ មក​ច័ន្ទ ដល់ សុក្រ ទើប​ធ្វើអោយ សាលា​ ចល័ត ឬគ្រវ៉ាត់ចោល​ ឯកសារ​​កាល​ប្រវត្តិសិក្សា​​របស់ខ្ញុំ រប៉ាត់រប៉ាយ ហើយ​បែរយក​ជា លេស​មួយ​សម្រាប់​​ សាលា​ បន្ទោស​ខ្ញុំ​ ដោយ​គ្មានការ​ទទួលខុសត្រូវ​ថា ខ្ញុំ​ខ្វះ​សញ្ញាបត្រ​​ឆ្នាំមូលដ្ឋាន ខ្វះ​សញ្ញាបត្រ​​បាក់ឌុប (បើខ្វះ​ចឹង​ស្មាន​តែ​អនុញ្ញាត​អោយ​ខ្ញុំចុះ​ឈ្មោះ​រៀនឆ្នាំទីពីរ ? ពេល​ចុះឈ្មោះ​​ចូលរៀន​អោយ​ម្តងហើយ ពេល​ចុះឈ្មោះ​​ប្រល​ង​អោយ​ម្តងទៀត ពេល​ប្រលង​រួច​ហើយ​មកទារ​ម្តងទៀត ពេលបាត់​ឈ្មោះ ទា​រម្តងទៀត) ខ្វះ​រូបថត (ខ្ញុំ​យក​ទៅ​អោយជិត​២០សន្លឹក ហើយ ព្រោះអោយ​ម្តង ​៤សន្លឹក មិនដឹង​យកទៅធ្វើស្អី ???) … ខ្ញុំត្រូវយឺតទទួលសញ្ញាបត្រ​មួយជុំ។

ពេល​ជុំក្រោយ​មកដល់ រង់ចាំដល់គេ ស្រង់​ឈ្មោះ​អីណា ម្តងជាច្រើនដង… សរុបមក ខ្ញុំតាម​​យក​សញ្ញាបត្រ​មួយនេះ មិនតិចជាង ២០លើកឡើយ ទម្រាំ​តែបាន​ជួប​ឈ្មោះ​ខ្លួនឯង។ ថ្ងៃចុងក្រោយ នៅ​តែស៊យ ទៅ​ដកសញ្ញាបត្រ​​ថ្ងៃទី​២៦ មិថុនា ២០១៤នេះ សាកល​វិទ្យាល័យ ទាលុយ ៥ដុល្លា ជាថ្លៃ​ដក​សញ្ញាបត្រ​ ហើយ រឹតតែស៊យ សញ្ញាបត្រ បរិញ្ញាបត្រ​ ឯកទេសភាសា​អង់គ្លេស នៅ​តែខុស​​ថ្ងៃខែឆ្នាំកំណើត។ ខ្ញុំ​ខលសួរ មិត្ត​ភក្តិរួម​ថ្នាក់ អំពី សញ្ញាបត្រ​​ខុស​ថ្ងៃខែឆ្នាំកំណើត​របស់ខ្ញុំ… មិត្តម្នាក់នោះ​ផ្តល់យោបល់​ថា ដក​មក​អោយ​ផុតកម្ម​ពៀរ​ជាមួយវាទៅ ធុញ​ណាស់…។

ដើមរឿងខុសឆ្នាំកំណើត ទំនងជា ខុសតាំងពីពេល ​សាលា​​ចេញ​កាត​និស្សិត ក្នុងឆ្នាំទី៤ ពេលនោះ ខ្ញុំ​បានប្តឹង​​រឿងខុសឆ្នាំ​កំណើត តាំង​ពីធ្វើកាត​សិស្ស តែ​​មន្រ្តីរដ្ឋបាលថា មិនអីទេ… ពេលបំពេញ​ពាក្យ​​​ធ្វើសញ្ញាបត្រ និងប្រលង ខ្ញុំបាន​​បញ្ជាក់​ពី ឆ្នាំកំណើត​ឡើងវិញ ហើយ មន្រ្តី​សាលា​ប្រាប់ថា សញ្ញាបត្រ គេយក​តាម​​ពាក្យ​សុំ ដឹងអី ឆ្នាំចេញមក ខុសដដែល ទោះបីជា ខ្ញុំ​បំពេញពាក្យ​ត្រឹមត្រូវក៏ដោយ​។

ស្លាយដ៍សូវ៍​នេះ​ត្រូវការ JavaScript។

សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ពិតជា សាលា ហេងស៊យ មែន !

សំណាងខ្ញុំ​​នៅមានខ្លះដែរ ដោយសារ ខ្ញុំនៅមាន​សញ្ញាបត្រ​​ បរិញ្ញាបត្រច្បាប់មួយ និង​អនុបណ្ឌិតច្បាប់ពីរ​ទៀត កុំអី​​ស៊យ​ក្នុងជីវិត​ ដោយ​សារ សញ្ញាបត្រខុស ​ហ្នឹង​ហ្មង !!!

អ្នក​កាសែត​សហគមន៍នៅជនបទ

3 មតិ

នរណាៗ​ក៏អាចធ្វើជា «អ្នកកាសែត» បានដែរ។ នេះជា ឃ្លាមួយ ដែល​ខ្ញុំនៅចាំបានពី សិក្ខាសាលា​អន្តរជាតិ ក្នុង​ចំណោម អ្នកកាសែត​​ជាន់ខ្ពស់ កម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម (Advance Journalist CLMV + CHINA) របស់ មូលនិធិសារព័ត៌មានឯករាជ្យ (Independent Journalism Foundation – IJF) រយៈពេលបីខែ កាលពីឆ្នាំ​២០០៣។ ពាក្យ​នេះ​ បាន​លើកទឹកចិត្ត​ខ្ញុំ​អោយ​បន្ត​ ផ្សព្វផ្សាយ និង​លើកទឹកចិត្ត​ដល់ អ្នកដទៃទៀត ដែល​ចង់​ក្លាយ​ខ្លួនជា អ្នក​កាសែត។ ចុះ អ្នក​វិញ ក្រៅពី មានអាជីពជា អ្នកកាសែត ធ្លាប់​ បាន​លើកទឹកចិត្ត​ដល់ អ្នកកាសែតផ្សេងទៀត យ៉ាងណាខ្លះ ? បើមិន​ជួយ​លើកទឹកចិត្ត​ សូមមេត្តាកុំបង្អាប់ … សម្រាប់​ខ្ញុំ​ បាន​ជួយជ្រោមជ្រែង ផ្តល់​ការលើកទឹកចិត្ត និងបង្ហាញគន្លឹះ រាយការណ៍ព័ត៌មាន សម្រាប់ អ្នកកាសែតក្មេងខ្ចីជាច្រើន តាមរយៈ​​បារខេម វគ្គសិក្សា និង​ជា គ្រូបង្គោល។

កាលពីថ្ងៃទី​១៦ ខែ​មិថុនា ២០១៤ ខ្ញុំ និង​ក្រុម​ការងារ​ពីរនាក់ទៀត​ បាន​ចុះទៅដល់​មូលដ្ឋាន របស់ អ្នកកាសែត​ សហគមន៍ម្នាក់ ឈ្មោះ ប៊ុត កុសល អ្នកកាសែតសហគមន៍ ប្រចាំភូមិ​ពោនកក ឃុំឈើទាល ស្រុកស្វាយជ្រុំ ខេត្ត​ស្វាយរៀង ដើម្បី​ស្វែងយល់ពី ផល​វិបាក របស់​គាត់ ក្នុងការ ផលិត​ព័ត៌មានជា​វិដេអូ ។ អ្នកកាសែតសហគមន៍​​ម្នាក់នេះ ធ្លាប់ទទួលបាននូវ ការបណ្តុះបណ្តាល របៀប​កាត់តវិដេអូ យកព័ត៌មានសហគមន៍​ ពី មជ្ឈមណ្ឌល​​អប់រំ​ច្បាប់​​សម្រាប់​សហគមន៍ តាំងពីខែកញ្ញា ឆ្នាំ២០១៣ ព្រមទាំង ទទួលបាន សម្ភារៈផលិត ដូចជា កុំព្យូទ័រមួយគ្រឿង កាម៉ារ៉ាវិដេអូ​​មួយគ្រឿង និងទូរស័ព្ទ​ Samsung Mini S3 មួយគ្រឿង​ផងដែរ។ អស់រយៈពេល ជិតមួយឆ្នាំ មកហើយ ក្រុមការងារ​​របស់យើង មិនទាន់​បាន​ទទួល ​ព័ត៌មានវិដេអូ ពីគាត់នៅឡើយទេ។

But Kosal Svay Rieng - June 2014

ប៊ុត កុសល អ្នកកាសែតសហគមន៍ ប្រចាំភូមិ​ពោនកក ឃុំឈើទាល ស្រុកស្វាយជ្រុំ ខេត្ត​ស្វាយរៀង និងក្រុមគ្រួសារ

ពេលយើង​ចុះទៅដល់ផ្ទះ​របស់គាត់​ យើងបាន​ដឹង​ហេតុផលមួយចំនួន ដូចជា ផ្ទះរបស់​គាត់​មិនមានភ្លើង​អគ្គិសនី ពេលចង់ប្រើ​កុំព្យូទ័រ​ម្តងៗ​គាត់​ត្រូវទៅ​ប្រើនៅ ហាងកាហ្វេក្នុងភូមិ កុំព្យូទ័ររបស់គាត់​ជានិច្ចកាល ត្រូវសាកថ្មចោលនៅហាងកាហ្វេ​ទម្រាំពេញ អ៊ិនធើណែត​ក្នុងភូមិយឺត សំខាន់​គាត់មិនសូវច្បាស់ពី បច្ចេកទេសកាត់ត ទើបគាត់មិន​ហ៊ានកាត់ខ្លាចខូច…។ ទោះបីជា​យ៉ា​ងណា គាត់ជា មនុស្សម្នាក់​​ដែល​ត្រូវបាន​អ្នកភូមិ​ ទទួល​ស្គាល់ថា ជាអ្នកចេះដឹងខាងបច្ចេកវិជ្ជា និង​អ្នកតស៊ូមតិម្នាក់ផងដែរ។ ពេលអ្នកភូមិ​ មាន​​ទូ​រស័ព្ទស្មាតហ្វូនតែមិនចេះប្រើ​ តែង​ស្ទាក់​សុំជួប​គាត់​ដើម្បីសុំជំនួយ។ គាត់អាចជួយបង្កើត អ៊ីម៉ែល ហ្វែសប៊ុក និងប្រាប់ពីមូលដ្ឋាន​ប្រើប្រាស់​មួយចំនួន​ដល់អ្នកភូមិ។ ក្រៅពី ភាពលេចធ្លោរ ជា អ្នក​កាសែតសហគមន៍ គាត់ធ្លាប់​ទាមទាអោយមានការ អភិរក្សព្រៃឈើទាល នៅក្នុងភូមិ ដែល​នៅ បន្សល់​មកទល់សព្វថ្ងៃ ហើយ​ក៏បុគ្គលិក​សមាគម និស្សិត​គរុកុសល និងមេគ្រួសារម្នាក់ ក្រោមបន្ទុកកូនពីរនាក់ផងដែរ។​

អ្វី​ដែល​ខ្ញុំ​សង្កេតបានពីគាត់ ដំបូង គឺ កុំព្យូទ័រ និងសម្ភារៈ ដែល​យើងបាន​ផ្តល់ជូនគាត់ គាត់​ថែយ៉ាងល្អ ហើយ​មិនហ៊ាន​យកមកប្រើផងព្រោះ​ ខ្លាចខូច។ គាត់កត់ត្រា​ រាល់អ្វីទាំងអស់ដែល​ ខ្ញុំបាន​ប្រាប់គាត់ទាក់ទងនឹង បច្ចេកទេសកាត់ត ព្រោះគាត់ដឹងថា គាត់អាចនឹង​ងាយភ្លេច ពេលមិន​សូវមាន ឳកាសបាន​អនុវត្ត​។ គាត់ថត​បាន​វិដេអូជាច្រើន តែមិនទាន់បានកាត់ គាត់​រវល់ការងារច្រើន​ជា បុគ្គលិកសមាគម ឆ្លៀតឡើង មករៀន​នៅភ្នំពេញ រាល់ថ្ងៃច័ន្ទ ដល់សុក្រ និងជាប់​បន្ទុកគ្រួសារ កូន​តូចផងដែរ។ គាត់ចំណាប់ខ្លាំងក្នុងការសរសេរ​របាយការណ៍ ដូច្នេះ គាត់ អាច សរសេរ​ព័ត៌មាន និងចាប់​ Angle បាន​យ៉ាងល្អ។ ដូច្នេះ ខ្ញុំយល់ថា គាត់អាច​ធ្វើជា អ្នកកាសែតសហគមន៍ និងផលិតវិដេអូបាន​យ៉ាងល្អ​ គ្រាន់​តែគាត់​ត្រូវការ​ពេលវេលា​​អំណោយផល​អោយបាន​ច្រើនបន្តិច រួមទាំងការលៃលកពេលវេលា​សម្រាប់​អោយការកាត់តនេះ។

មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់​សហគមន៍ កំពុងប្រឈមក្នុងការជ្រើសរើស​ អ្នកកាសែតសហគមន៍ បន្ថែម​ មកពីជនបទ ឬខេត្ត​ ដើម្បីផលិត វិដេអូ​សម្រាប់សហគមន៍ បើទោះបីជា យើងមាន​សម្ភារៈ និង​ថវិកា​ពីម្ចាស់ជំនួយ ដើម្បី លើកស្ទួយ ការប្រើប្រាស់​បច្ចេកវិជ្ជានៅសហគមន៍ ព្រោះ អ្នក​នៅ​ស​ហគមន៍ជនបទ ឬខេត្ត​ មិនសូវ​អនុវត្ត​ទាក់ទងនឹង​បច្ចេកវិជ្ជា។

អ្នកកាសែតសហគមន៍​ គឺជា ធនធានដ៏សំខាន់មួយ និង​ហុចផ្លែផ្កាដល់សហគមន៍ច្រើនក្រៃ។ ចាំបាច់ អ្នកកាសែតសហគមន៍ ត្រូវជឿជាក់ថា អ្វីដែលយើងបានធ្វើ គឺជារឿងដ៏ត្រឹមត្រូវ និងគប្បីមួយ ដើម្បីប្រទេសជាតិមួយនេះ។

 

 

តាមរយៈវិដេអូនេះ អ្នកទស្សនា នឹងបាន​ឃើញពី ទិដ្ឋភាព​មូលដ្ឋាន និងបញ្ហាប្រឈមរបស់អ្នកកាសែតសហគមន៍ នៅក្នុងខេត្ត​ស្វាយរៀងម្នាក់។ បន្ទប់កាត់តសម្លេង​វិដេអូរបស់ អ្នកកាសែតសហគមន៍ រូបនេះ គឺជា ហាងកាហ្វេក្នុងភូមិ ដែលអាចផ្គត់ផ្គង់អគ្គីសនី សម្រាប់ប្រើប្រាស់​សម្ភារៈ​កាត់ត។ បើទោះបីជា ហាងកាហ្វេ មានសម្លេងឆ្កែព្រួស ក្មេងយំ មនុស្ស​អូរអរ ញាំបាយ ពិសារកាហ្វេ និងមើលទូរទស្សន៍ តែ ហាងនេះ ជាជម្រើសដ៏ប្រសើរបំផុត ក្នុងពេលនេះ៕

Viriya Lim's Blog

កំណាព្យខ្មែរ ទស្សនវិជ្ជា និង ចំណេះដឹងទូទៅ

Mala San

www.malasan.org

អុីម ចែឡាង

ខ្ញុំស្រលាញ់ពេញចិត្តការងារជាគ្រូបង្រៀន និងអ្នកនិពន្ធ។

ចេន សុជាតា

ស្វាគមន៍ការចូលមកកាន់គេហទំព័ររបស់ខ្ញុំ

Talents Cambodia

A variety of news and entertainment

សុខុម / Sokhom

សេរីភាព​នៃស្នាមញញឹម

SATRA BOOKHUB

MORE THAN BOOK

Lawkh

Law and legal articles.

Horn Chenda

ខ្ញុំនៅទីនេះសម្រាប់ចែករំលែកបទពិសោធន៍ជីវិតរបស់ខ្ញុំទៅកាន់អ្នក

តាម៉ាប់ យាយម៉ាប់

ស្វាគមន៍​​ការ​មក​កាន់​ផ្ទះ​ថ្មី

Fidele

How to Better a Boring Life

Sopharis

ទឹកអប់ គ្រឿងសម្អាង និង ផលិតផលថែរក្សាសម្រស់សុទ្ធពីប្រទេសបារាំង

Soria

ប្រលោមលោក, ធុរកិច្ច, ជីវិត

Longkimkhorn Society

Cambodian Diplomat and Economist Journal &Review

maosokhadialy

@gmail.com

គ្មានទីបញ្ចប់ "Never Ended"

I am motivate myself rather than just waiting!!!

The Khmerdia

Health & Lifestyle

ទិវាករ

ពត៌មានកំសាន្តបែបវិទ្យាសាស្ត្រ

Lonn Pichdara

Long Life Learning

Something by Evan

Something by Evan

les yeux bridés

Un blog pour parler de l'Asie en France

EverydayBuzz

All that is Interesting

Romduol Experience

Your Best Site for your home experience

StreiKhmer/ ស្រ្តីខ្មែរ

Inspired by Youth, Do it for Youth

Daraism&Artists

Dara's thoughts, feelings, experiences of and expression to the world around him. Join the conversation

Monkey Driver

Tour & travel agency

ឯកសារ​ច្បាប់​ខ្មែរ

គេហទំព័រ ចែក​រំលែក​ គ្មាន​ដែន​កំណត់!

ទៅ​លេង​សៀមរាប​

តើ​គួរ​ទៅ​លេង​ឯ​ណា​ខ្លះទៅហ្ន៎?​

SOKRETH RIN

My Personal Blog

ហ៊ុន ឈុនតេង

សិក្សា​ភាសាបច្ចុប្បន្នមើលដានភាសាបុរាណ

HERITAGE_KH

Cultural Heritage in Cambodia