ទំព័រដើម

Retreat

បញ្ចេញមតិ

ថ្ងៃនេះ ដូចសព្វដងដែរ គឺ ខ្ញុំ ក្រោកតាំងពីម៉ោង៧ ព្រឹក ងូតទឹកឲ្យកូនប្រុស យកកូនចុះក្រោម តែមិនបានទៅ ធ្វើការងារទេ ព្រោះអស់ការងារធ្វើហើយ។ #Jobless 😁😁😁

ចឹងការងារបន្ទាប់គឺ ជួយម៉ាក់យាយបញ្ចុកបបរកូន បញ្ច្រកថ្នាំកូន ជួយលក់ចាប់ហួយនៅផ្ទះ ដាក់ខោអាវបោក លេងជាមួយកូន និង លួងកូនឲ្យដេក។ ព្រោះកូនពូជ មិនស្រួលខ្លួន បាននៅផ្ទះថែកូនប្រុស ចឹងក៏មានន័យម៉្យាងដែរ។ #មនុស្សសុទិដ្ឋិនិយម

ពេលថ្ងៃត្រង់ កូនប្រុសក៏ដេកលក់ស្រួល ម៉ាក់យាយក៏មានពេលសម្រាន្ត ខ្ញុំជួយលក់បន្ត… ពេលម៉ាក់ក្រោក ខ្ញុំហាលខោអាវ… យល់ថា ជីវិតបែបនេះ #សាមញ្ញ តែមានសេចក្តីសុខដល់ហើយ។ អ្នកផ្សេងអាចនិយាយថា នៅផ្ទះបានប៉ុន្មានថ្ងៃ !? បន្តិចទៀតធុញហើយ។ ខ្ញុំមិនគិតចឹងទេ ព្រោះ ប៉ាបង្កើតរបស់ខ្ញុំ តាំងពីឆ្នាំ២០១២ មកម៉្លេះ គាត់ចូលនិវត្តន៍ គាត់អាចនៅផ្ទះបាន ស្ទើរពេញមួយខែ គឺគាត់ចេញពីផ្ទះតែពេល កាត់សក់ និងមានកម្មវិធី បុណ្យ រៀបការប៉ុណ្ណោះ។ ម៉េចក៏គាត់ធ្វើបាន !? ខ្ញុំយល់ ព្រោះ ចិត្តគាត់ស្ងប់ចិត្ត ស្កប់ស្កល់ គ្រប់គ្រាន់ ដូចខ្ញុំពេលនេះចឹង។ ប៉ាប៉ា នៅផ្ទះ បានយ៉ាងស្ងប់សុខ ជិត ៥ឆ្នាំហើយ… ចឹងកុំចង់ភ្នាល់ជាមួយខ្ញុំ ខ្ញុំក៏អាចធ្វើដូចគាត់ដែរ 😁😁😁 #ស្កប់ស្កល់

យប់បាត់ទៀតហើយ… កូនខ្ញុំក៏គេងម្តងទៀតហើយ… នៅផ្ទះពិតជាហត់មែន… #ជីវិតជាមេគ្រួសារ

Advertisements

ហ្វេសប៊ុក​​វិទ្យុ​​បារាំង-ខេមរភាសា​ មាន​​​អ្នក​​ចុច Likes លើស ៣​​លាន​​នាក់​ !

បញ្ចេញមតិ

អត្ថបទដោយ៖ ស្រី សុភ័ក្រ្ត
ពិនិត្យដោយ ៖ ហ្សង់ ហ្វង់ស័រ តាន់

បណ្តាញសង្គមហ្វេសប៊ុក របស់ វិទ្យុបារាំងអន្តរជាតិ ផ្សាយជា ខេមរភាសា (www.facebook.com/RFIKhmer) កាលពីថ្ងៃទី១៨ ខែមេសា បានកើនចំនួនអ្នកចុច Likes លើស ៣លាន ហើយ ! បើតាម គេហទំព័រវិភាគបណ្តាញសង្គមហ្វេសប៊ុក ក្នុងចំណោមអ្នកប្រើប្រាស់ហ្វេសប៊ុកនៅកម្ពុជា សរុបជាង ៤លាន៨សែន មាន អ្នកចុច Likes ហ្វេសប៊ុក វិទ្យុបារាំង-ខេមរភាសា ជាង ២លាន៤សែន ឬ ស្មើនឹង ពាក់កណ្តាលនៃ អ្នកប្រើប្រាស់ហ្វេសប៊ុកទាំងអស់ នៅកម្ពុជា។

RFI Likes Social Bakers 2017 copy

វិទ្យុបារាំងអន្តរជាតិ (Radio France Internationale – RFI) ត្រូវបានបង្កើតឡើងដំបូង ក្នុងឆ្នាំ១៩៧៥។ បច្ចុប្បន្នវិទ្យុ RFI ផ្សាយ ២៤ម៉ោងក្នុងមួយថ្ងៃ ជាភាសាបារាំង និង១៤ ភាសាផ្សេងទៀត ក្នុងនោះរួមទាំង ខេមរភាសាផងដែរ។

រីឯ វិទ្យុបារាំងអន្តរជាតិជាភាសាខ្មែរវិញ បានផ្តើមឡើងនៅឆ្នាំ១៩៩៣ ផ្សាយមួយថ្ងៃមួយម៉ោង រហូតដល់ឆ្នាំ២០១៣ ពីទីក្រុងបារីស ប្រទេសបារាំង។ ក្រោយមកទៀត គឺ នៅខែមិថុនា ឆ្នាំ២០១៣ វិទ្យុ RFI ជាភាសាខ្មែរ បានមកដាក់ទីតាំងផ្សាយ នៅក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជា តែម្តង តាមរលកធាតុអាកាស FM 92 MHz នៅភ្នំពេញ និងសៀមរាប និង FM 94.5 MHz នៅបាត់ដំបង កំពង់ចាម និងទីក្រុងព្រះសីហនុ។

បើតាមការស្ទង់មតិមួយ ផ្តួចផ្តើមឡើងដោយ វិទ្យុបារាំងអន្តរជាតិ RFI ផ្ទាល់ នៅដើមឆ្នាំ២០១៤ ការផ្សាយជា ខេមរភាសា របស់ វិទ្យុRFI មានអ្នកស្តាប់យ៉ាងទៀងទាត់ ប្រមាណមួយលាននាក់ ក្នុងមួយសប្តាហ៍។ ដោយឡែក នៅឆ្នាំ២០១៤ដដែលនោះ  ទំព័រហ្វេសប៊ុករបស់ វិទ្យុបារាំង-ខេមរភាសា មានអ្នកចុច Likes ជាង ៧៥ម៉ឺននាក់ប៉ុណ្ណោះ។ បីឆ្នាំក្រោយមក ពោលគឺ ក្នុងខែមេសា ឆ្នាំ២០១៧នេះ អ្នកចុច Likes បានកើនឡើងលើស ៣លាននាក់  ហើយបន្ថែមពីនេះ រាល់អត្ថបទ ដែលបានផ្សព្វផ្សាយនៅលើ ហ្វេសប៊ុក វិទ្យុបារាំង-ខេមរភាសា បានប៉ះពាល់ និងបានទៅដល់ អ្នកប្រើប្រាស់ហ្វេសប៊ុក ជិត ៤លាននាក់ ក្នុងមួយសប្តាហ៍។

អត្តសញ្ញាណរបស់ វិទ្យុបារាំង-ខេមរភាសា គឺ ព័ត៌មាន ! កម្មវិធីព័ត៌មានដែលសំខាន់ជាងគេ គឺពេលព្រឹក ពីម៉ោង៧ ដល់ម៉ោង៨ ថ្ងៃរសៀលពីម៉ោង១ ដល់ម៉ោង២ និងពេលយប់ពី ម៉ោង៧ ដល់ម៉ោង៨។ លើសពីនេះទៅទៀត រៀងរាល់មួយម៉ោងម្តង វិទ្យុបារាំង-ខេមរភាសា មានផ្សាយព័ត៌មានខ្លី ទាន់ហេតុការណ៍ ទាំងជាតិ និងទាំងអន្តរជាតិ។ វិទ្យុបារាំង-ខេមរភាសា ក៏ផ្សព្វផ្សាយ ក្នុងគោលដៅផ្តល់ចំណេះដឹង ទាក់ទងនឹងព្រឹត្តការណ៍ព័ត៌មានជាតិ-អន្តរជាតិថ្មីៗទាន់ហេតុការណ៍ បទយកការណ៍ បទវិភាគ អំពីភូមិសាស្រ្តនយោបាយ ប្រវត្តិសាស្រ្តខ្មែរ-ពិភពលោក អក្សរសិល្ប៍ខ្មែរ-អក្សរសិល្ប៍ បារាំង សុខភាព-អនាម័យ ។ល។និង។ល។

អ្នកសារព័ត៌មានរបស់ វិទ្យុបារាំង-ខេមរភាសា មានពីរក្រុម និងបុគ្គលិកទាំងអស់ជាង ៣០នាក់។ មួយក្រុម នៅទីក្រុងប៉ារីស ប្រទេសបារាំង ចាត់ចែងព័ត៌មានអន្តរជាតិ និងមួយក្រុមទៀត នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា តាមដានជាពិសេសព្រឹត្តិការណ៍ព័ត៌មានជាតិ។

គួរជម្រាបថា តាមគេហទំព័រ តាមដានបណ្តាញសង្គម Geeks in Cambodia នៅប្រទេសកម្ពុជា មានអ្នកប្រើប្រាស់ហ្វេសប៊ុក ប្រមាណជាង ៤លាន៨សែន គិតត្រឹមដើមឆ្នាំ២០១៧។ តាមគេហទំព័រវិភាគបណ្តាញសង្គម Socialbakers បានបង្ហាញថា ក្នុងចំណោមអ្នកចុច Likes ហ្វេសប៊ុក វិទ្យុបារាំង-ខេមរភាសា ជាង ៣លាននោះ អ្នកចុច Likes ជាង ២លាន៤សែន ឬ ស្មើនឹង ៨០% គឺជា អ្នកប្រើប្រាស់ហ្វេសប៊ុក នៅកម្ពុជា ហើយ អ្នកចូលចិត្ត តាមដាន គាំទ្រ បន្តបន្ទាប់ទៀត គឺជា អ្នកប្រើប្រាស់ហ្វេសប៊ុក នៅក្នុងប្រទេសវៀតណាម ថៃ ភូមា  សហរដ្ឋអាមេរិកជាដើម៕

 

មានផ្សាយនៅលើ គេហទំព័រវិទ្យុបារាំងអន្តរជាតិ ៖ khmer.rfi.fr/cambodia/rfi-3m-likes-19-04-2017

My BD 36th

2 មតិ

ឆ្លងផុតម៉ោង៧និង៣០នាទីយប់នេះ ខ្ញុំឈានចូលវ័យ ៣៦ឆ្នាំ ជាផ្លូវការហើយ ! (មិនមែនក្មេងទេ ទោះបី សាច់ចាំ មុខក្មេងជាងវ័យ ក៏ដោយ) :):):)

ដល់វ័យប៉ុណ្ណេះ ទ្រព្យដ៏មហិមារបស់ខ្ញុំ គឺ កូនប្រុសមួយ #ស្រីសម្បត្តិសគុណ 😍😍😍

អរគុណប្រពន្ធសម្លាញ់ #ស៊នសុខឃៀង សម្រាប់ការផលិតកូនប្រុសមួយនេះ ដូចខ្ញុំទាំងភ្នែក ដៃជើង និងទម្រង់មុខ។

ទោះបីជា ប៉ាប៉ា មិនសូវសង្ហា តែក៏មិនខ្វះមនុស្សស្រីស្រឡាញ់ដែរកូនប្រុស។ ចឹងសង្ហាត្រឹមប៉ាប៉ា គឺ អាចទទួលយកបានហើយ។ ;););)

image

សូមឲ្យអំពើល្អដែលខ្ញុំបានសាងកន្លងមក  ក្លាយជាកុសលមួយ ជួយតាមថែរក្សាការពារកូនប្រុសរបស់ខ្ញុំ ប្រកបដោយសុខភាពល្អ ប្រាជ្ញាឆ្លាតវៃ ស្រស់សង្ហា និងពើបប្រទះតែរឿងល្អៗក្នុងជីវិត…

My 2nd Anniversary of Marriage

បញ្ចេញមតិ

[We] on​ Post Property

បញ្ចេញមតិ

គូស្វាមីភរិយាវ័យក្មេងភាគច្រើន ប្រាថ្នាចង់បានជីវភាពរស់នៅ បែបទំនើបទាន់សម័យ
Thu, 5 January 2017
Kimchhay Chanry

គូស្វាមីភរិយាថ្មីតែងតែត្រូវបានផុងជាប់ទៅនឹងភាពលំបាកនៃការរកលំនៅឋានផ្ទាល់ខ្លួន។ មិនថានៅក្នុងផ្នែកណាមួយនៃពិភពលោកនោះទេការដែលមានផ្ទះជាលើកដំបូងរបស់ខ្លួនគឺជាក្តីស្រមៃរបស់គូស្វាមីភរិយាថ្មីគ្រប់ៗរូប។

នៅក្នុងព្រះរាជាណាចក្រនៃប្រទេសកម្ពុជា គូស្វាមីភរិយាវ័យក្មេងដែលមានជីវភាពមធ្យមជាធម្មតាមានអាយុក្នុងរង្វង់ជាង ២០ ឆ្នាំតែងតែមានបញ្ហាខ្វាយខ្វល់នឹងមានភាពតានតឹងចំពោះប្រាក់ខែដែលពួកគេសន្សំប្រចាំខែរួមគ្នាហើយការស្វែងរកផ្ទះតម្លៃសមរម្យសម្រាប់ការចាប់ផ្តើមដំបូងរបស់ពួកគេព្រមទាំងការទទួលយកប្រាក់កម្ចីធនាគារ និងការថ្លឹងថ្លែងនូវជម្រើសថា តើរស់នៅដោយខ្លួនឯង ឬជាមួយឪពុកម្តាយរបស់ពួកគេសិននោះ។

2-sorn-sokkheang

អ្នកនាង ស៊ន សុខឃៀង (រូបស្តាំ) និងស្វាមី

បើនិយាយពីស្ថានភាពហិរញ្ញវត្ថុ គូស្វាមីភរិយាដែលទើប និងរៀបការថ្មីៗភាគច្រើននោះទទួលយកប្រាក់កម្ចីពីធនាគារ និងការបង់រំលស់នៅពេលដែលទិញផ្ទះជាលើកដំបូងរបស់ពួកគេ។

អ្នកនាង ស៊ន សុខឃាង អ្នកកាសែតនៅទូរទស្សន៍ CNC ដែលទើបរៀបការហើយបាននិយាយថាអ្នកនាង និងស្វាមីរបស់អ្នកនាងដែលអ្នកទាំងពីរនោះមានអាយុជាង ២០ ឆ្នាំដូចគ្នាហើយពួកគាត់ឥឡូវនេះអាចមានលទ្ធភាពក្នុងការទិញផ្ទះល្វែងមួយនៅក្នុងរាជធានីភ្នំពេញបាន។

អ្នកនាងបានបន្ថែមទៀតថា៖ «ទោះយ៉ាងណាផ្ទះដែលពួកយើងចង់បាននោះគឺជាប្រភេទផ្ទះវីឡានៅក្នុងបុរីដែលមានលក្ខណៈតុបតែងលម្អតាមបែបប្រពៃណីខ្មែរហើយមានសួនច្បារធំសម្រាប់កូនៗរបស់ខ្ញុំរត់លេង និងកន្លែងចតរថយន្តរបស់យើងផងដែរ»។

ផ្ទះល្វែងនៅក្នុងរាជធានីភ្នំពេញមានតម្លៃជាមធ្យមចាប់ពី ១៥០,០០០ ដុល្លារអាមេរិក ឬអាចមានតម្លៃលើសពីនេះបន្តិច។

អ្នកនាងបាននិយាយថា៖ «បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍រួចស្វាមីរបស់ខ្ញុំ និងខ្ញុំបានគ្រោងទុកថា និងទិញផ្ទះថ្មីភ្លាមៗដែរប៉ុន្តែខ្ញុំចង់មើលថែម៉ាក់របស់ខ្ញុំសិន»។

អ្នកនាងបន្ថែមថា អ្នកនាង និងស្វាមីកំពុងសន្សំប្រាក់របស់ខ្លួនជារៀងរាល់ខែ។

«យើងសង្ឃឹមថានឹងទិញផ្ទះថ្មីមួយក្នុងរយៈពេលពីរឆ្នាំខាងមុខនេះខ្ញុំអាចនឹងទទួលយកប្រាក់កម្ចីពីធនាគារ ឬគ្រោងនឹងធ្វើការបង់រំលស់ហើយខ្ញុំក៏ចង់រកភ្នាក់ងារទិញផ្ទះដែលគួរឱ្យទុកចិត្តដើម្បីជួយខ្ញុំទិញអចលនទ្រព្យដោយមិនធ្វើការទិញផ្ទះដំបូងរបស់ពួកយើងខុសនោះឡើយ»។ នេះបើតាមសម្តីរបស់អ្នកនាង។

ជាមួយនឹងការធ្វើផែនការរឹងមាំការសន្សំប្រាក់យ៉ាងច្បាស់លាស់ហើយនិងការរួបរួមគ្នាយ៉ាងពិតប្រាកដ គូស្វាមីភរិយាថ្មីនេះ និងឆ្ពោះទៅរកភាពជោគជ័យក្នុងការទទួលបាននូវផ្ទះនៃក្តីស្រមៃរបស់ពួកគេជាមិនខាន។ ដោយអ្នកនាងបានបញ្ចាក់ថាអ្វីដែលជួយពួកគេយ៉ាងខ្លាំងនោះគឺពួកគេមានសំណាងដោយមានប្រាក់ចំណូលរួមគ្នាយ៉ាងប្រសើរមួយ។

អ្នកនាង មិត សុវត្តី ដែលទើបនិងរៀបអាពាហ៍ពិពាហ៍រួចថ្មីៗនេះដែរ និងធ្វើការជាអ្នកគ្រប់គ្រងនៅហាង Monument Books and Toys ហើយរួមទាំងស្វាមីរបស់នាងផងពួកគាត់មានប្រាក់ចំណូលប្រមាណជា ២០០០ រួមគ្នាក្នុងមួយខែ។ ផែនការរបស់ពួកគេគឺនឹងរើទៅផ្ទះក្នុងក្តីស្រមៃរបស់ពួកគេក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។

អ្នកនាងបាននិយាយថា៖ «វាអាចជាគោលដៅងាយស្រួលមួយសម្រាប់យើងដើម្បីសម្រេចបានព្រោះយើងមានដីស្រាប់ខ្លះៗ និងប្រាក់សន្សំច្រើនគួរសមផងដែរ»។

ពួកគេបានស្នាក់នៅក្នុងផ្ទះល្វែងមួយដែលមានតម្លៃ ១៥៥០០ ដុល្លារនៅក្នុងតំបន់ភ្នំពេញថ្មីប្រមាណមួយឆ្នាំកន្លះមកហើយ ប៉ុន្តែពួកគេចង់បានផ្ទះធំជាងនេះ។ «ផ្ទះក្នុងក្តីស្រមៃរបស់យើងគឺជាផ្ទះវីឡា ដែលមានទីធ្លាធំ និងផ្តល់នូវការរស់នៅបែបទាន់សម័យថែមទៀត»។

អ្នកនាងបាននិយាយថាជំនួសឲ្យការទិញផ្ទះវីឡាក្នុងបុរី ពួកយើងនឹង «សង់ផ្ទះវីឡាក្នុងក្តីស្រមៃរបស់យើងនៅលើដីរបស់យើងតែម្តង»។ បើមិនដូច្នេះទេអ្នកដែលមានដីស្រាប់ពួកគេនឹងលក់ដីនោះចេញក្នុងតម្លៃល្អសមរម្យបំផុតទៅតាមទីផ្សារអចលនទ្រព្យនាពេលបច្ចុប្បន្ននេះ។

អ្នកផលិតខ្សែភាពយន្តឯករាជ្យមួយដែលសុំមិនបញ្ចេញឈ្មោះនោះបានកំពុងតែស្រមៃចង់បានផ្ទះដែលធំមួយមានសួនច្បារតូចមួយនឹងទីធ្លារត់លេងសម្រាប់កូនៗរបស់ពួកគេនាពេលខាងមុខនេះផងដែរ។ បន្ទាប់ពីបានរៀបអាពាហ៍ពិពាហ៍ហើយកាលពីឆ្នាំមុនអ្នកនាង និងស្វាមីបានរៀបចំគម្រោងទិញផ្ទះថ្មីដែលត្រូវសម្រេចក្នុងរយៈពេល ៥ ឆ្នាំ។

«ប្រាក់ចំណូលរបស់យើងជាមធ្យមចាប់ពី ១៥០០ ទៅ ២០០០ ដុល្លារក្នុងមួយខែ។ អ្នកនាងបាននិយាយថាដោយមានការសន្សំប្រាក់ក្នុងធនាគារនោះយើងអាចក្លាយជាម្ចាស់ផ្ទះមួយយ៉ាងងាយស្រួលទៅហើយ តែយើងចង់បានវីឡាទំនើបៗដូច្នេះអាចនឹងចំណាយរយៈពេលយូរដើម្បីសន្សំប្រាក់ថែមទៀត»។

ក្រៅពីអ្នកប្រាថ្នាធ្វើជាម្ចាស់ផ្ទះវីឡា និងផ្ទះក្នុងបុរីក៏មានគូស្វាមីភរិយាវ័យក្មេងដែលមានជីវភាពគួរសមនោះនៅតែចង់បានផ្ទះល្វែងធម្មតាមួយតែប៉ុណ្ណោះ។

«បន្ទាប់ពីខ្ញុំរៀបអាពាហ៍ពិពាហ៍ខ្ញុំនឹងផ្លាស់ទៅនៅផ្ទះខាងសាច់ថ្លៃរបស់ខ្ញុំដូច្នេះខ្ញុំអាចសន្សំប្រាក់ពីការជួលផ្ទះបាន»។

បុគ្គលិកម្នាក់នៅ Electricité du Cambodge ដែលសុំមិនបញ្ចេញឈ្មោះម្នាក់ទៀតនោះបានឱ្យដឹងថា៖ «ផែនការធំរបស់យើងគឺបើកអាជីវកម្មផ្ទាល់ខ្លួនរបស់យើងហេតុដូច្នេះហើយយើងនឹងទិញផ្ទះធម្មតាសិនពេលដែលយើងត្រៀមខ្លួនជាស្រេចដើម្បីផ្លាស់ចេញពីផ្ទះសាច់ថ្លៃរបស់ខ្ញុំនោះ»។

លោក និងភរិយាមានវ័យជាង ២០ ឆ្នាំដូចគ្នា។

លោកថ្លែងថា៖ «បើទោះជាយើងមានប្រាក់ចំណូលល្អប្រសើររួមគ្នាផងដែរនោះខ្ញុំនៅតែមិនទាន់គិតគូរពីការទទួលយកប្រាក់កម្ចីធនាគារនៅឡើយ» អ្វីៗវានឹងក្លាយជាគម្រោងនៅពេលបន្ទាប់តទៅទៀតសម្រាប់ជីវិតគូថ្មីថ្មោងរបស់ពួកគាត់៕

 

Young Cambodian couples aspire for modern living

Thu, 5 January 2017
Kimchhay Chanry
Newlyweds are always bogged down with the dilemma of housing.

In Cambodia, young middle-class couples – often in their mid-to-late 20s – are no strangers to the stressful habit of pooling in their monthly savings, searching for affordable starter homes, taking out bank loans, and weighing the options of staying by themselves or with their parents.

Taking into account the fiscal situation, most newly married couples undertake bank loans and instalment payments when purchasing their first home.

Sorn Sok Kheang, a journalist at CNC TV who recently got married, said she and her husband – both of whom are in their late 20s – can now only afford to buy a basic flat in Phnom Penh.

“However, our ideal house is a villa-type home in a borey that is preferably traditionally Khmer-decorated, with a big garden for my children to play around, and a garage to park our car,” Sok Kheang added.

2-sorn-sokkheang

Sorn Sok Kheang (r) and her husband dream of living in a villa in the near future. Photo Supplied.

An average flathouse in Phnom Penh ranges from $150,000 and above.

“After marriage, my spouse and I planned to buy a new house right away but I want to look after my mom first,” she said, adding that she and her husband are now religiously pooling their savings together every month.

“We hope to get a new home in the next two years; I might have to either take [out] a bank loan or an instalment plan, and I would also want a trustworthy agent to help me buy the right property without making any first-time homebuyer mistakes,” she continued.

With solid planning, serious saving and practical expectations, the couple is on their way to possess the house of their desire. What helps tremendously, noted Sok Kheang, is that they are lucky enough to have a good joint income.

Also recently married, Sovattey Mith, a manager at Monument Books and Toys, together with her husband, earn approximately $2,000 a month. Their plan is to move into their ideal home in the next few years.

“It is probably an easy goal for us to achieve as we already have some land and a sizeable amount of savings,” she said.

The couple has been staying in a $155,00 flathouse in the Phnom Penh Thmey area for the past year and a half, but yearns for a home with more space. “Our ideal house is a villa-type house with a large space and modern living.”

An alternative to actually purchasing a villa home in a borey, said Mith, would be to “build our ideal house on our land.”

Otherwise, as those with land do, they would sell off their land at the best possible time in Cambodia’s at-times volatile property market.

A freelance filmmaker, who declined to be named, is also on the bandwagon for the ideal house being equipped with more space to make a small garden and a playground for her future children. Having just gotten hitched last year, she and her husband have set a five-year mark to reach this particular life goal.

“Our total average income is from $1,500 to $2,000 a month. With savings in the bank, we can easily own a house but we want a modern villa, so this would take a while longer to save up for,” she said.

Aside from aspiring to own villas and homes in boreys, there are young, middle-class Cambodian couples on the other end of the spectrum who prefer simple flathouses.

“After I get married, I will move into my in-laws’ house, so that I can save on rent. Our big plan is to open our own business, and that is why we would rather purchase a normal flat once we are ready to move out of my in-laws’ place,” said an Electricité du Cambodge staff, who also declined to be named.

He and his wife are in their late 20s.

“Although we have a good joint income, I have not considered taking up any bank loans yet,” he said, adding that it would be a big step in their newly married lives.

Happy Birthday Boss Jean-François Tain !

បញ្ចេញមតិ

ហាសិបឆ្នាំគត់ !!!

ថៅកែវិទ្យុបារាំង លោក តាន់ ហ្សង់-ហ្វ្រង់ស័រ ឧទ្ទានឡើង «បីដង» ក្នុងពេល ក្រុមការងារ វិទ្យុបារាំង លើកនំខួបកំណើត តូចមួយ ចូលទៅក្នុងបន្ទប់របស់ គាត់ ហើយ ស្នើសុំថតរូបជុំគ្នាមួយប៉ុស្តិ៍។

jean-francois-tain-bd-25-nov-2016-50years

រូបថត ថ្ងៃខួបកំណើត ៥០ឆ្នាំគត់ ថៅកែ វិទ្យុបារាំងអន្តរជាតិ លោក ហ្សង់ ហ្វ្រង់ស័រ តាន់ ២៥ វិច្ឆិកា ២០១៦

គាត់បញ្ជាក់ថា រឿងតែមួយគត់ដែលគាត់ចាំមិនភ្លេចក្នុងសម័យប៉ុលពត គឺថ្ងៃកំណើតរបស់ខ្លួនឯង ហើយ ថ្ងៃទី២៥ ខែវិច្ឆិកា គឺជា ថ្ងៃខួបកំណើតពិតប្រាកដរបស់គាត់។

ខ្ញុំមិនធ្លាប់ត្រូវបានគេរៀបចំខួបឲ្យ រាងអៀន !

លោក ហ្សង់ ហ្វ្រង់ស័រ តាន់ ពោលម្តងទៀត មុនពេលបញ្ចប់ដោយពាក្យថា អរគុណ… ហើយ ពួកយើងបំបែកគ្នា ទៅរកអាហារថ្ងៃត្រង់រៀងខ្លួន… គាត់ទៅទទួលទានអាហារថ្ងៃត្រង់ជាមួយភរិយា…

Big News Error

បញ្ចេញមតិ

រឿងធំជាងគេ នៅថ្ងៃពុធម្សិលមិញ គឺ ពិភពលោក បានផ្តោតខ្សែភ្នែកលើ ព្រះរាជសុខភាពរបស់ ព្រះមហាក្សត្រថៃ ភូមិបុល អាដុលយ៉ាដេត (Bhumibol Adulyadej)។ ព្រះអង្គបានប្រសូត្រ នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ១៩២៧ បើគិតមកត្រឹមឆ្នាំ២០១៦នេះ ព្រះអង្គមានព្រះជន្មាយុ ៨៨ ព្រះវស្សា ហើយ។ ព្រះអង្គ បានឡើងសោយរាជ្យ តាំងពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ១៩៤៦ ហើយក៏ជា ប្រមុខរដ្ឋ ដែលកាន់អំណាចបានយូរជាងគេបំផុតក្នុងពិភពលោក និងសោយរាជ្យយូរជាងគេ ក្នុងប្រវត្តិសាស្រ្តរាជវង្សក្សត្រថៃ ពោលគឺ អស់រយៈពេល ៧០ព្រះវស្សា។ ព្រះរាជសុខភាពរបស់ព្រះមហាក្សត្រ អាដុលយ៉ាដេត បានផ្តើមធ្លាក់ចុះខ្សោយ ហើយព្រះអង្គបានយាង សម្រាកព្យាបាលព្រះរោគ តាំងពីឆ្នាំ២០០៦ នៅមន្ទីរពេទ្យសីរិរាដ Siriraj Hospital ក្នុងក្រុងបាងកក។ មួយឆ្នាំចុងក្រោយនេះ ព្រះអង្គ បានចំណាយពេលវេលាយ៉ាងច្រើន នៅក្នុងមន្ទីរពេទ្យ និងកម្របង្ហាញព្រះកាយជាសាធារណៈ។

bhumibol-adulyadej

Bhumibol Adulyadej

ព័ត៌មានចចាមអារ៉ាមទាក់ទងនឹងមរណភាព ព្រះមហាក្សត្រថៃ បានលេចឮតៗគ្នាពេញពិភពលោកព័ត៌មាន រហូតដល់ សារព័ត៌មានក្នុងស្រុក និងក្រៅស្រុកខ្លះ ហ៊ានចេញផ្សាយជាមុនថា ព្រះអង្គបានសោយទីវង្គត់ហើយ។

សម្រាប់វិទ្យុបារាំងអន្តរជាតិ ចំថ្ងៃដែលខ្ញុំរៀបចំ កម្មវិធីព័ត៌មានខ្លី មួយម៉ោងម្តង។ ខ្ញុំបានសរសេររួចហើយដែរ ដំណឹងមរណភាពរបស់ក្សត្រថៃ ប្រសិនបើ ជាការពិតមែននោះ តែយើងត្រូវតែរងចាំ ការបញ្ជាក់ពីរដ្ឋាភិបាលថៃ ឬ ព្រះបរមរាជវាំងថៃ សិន មុនពេលផ្សាយ។ ទីបំផុតព្រះបរមរាជវាំងថៃ បានចេញសេចក្តីថ្លែងការណ៍ថា ព្រះមហាក្សត្រ Bhumibol Adulyadej មិនទាន់អស់ព្រះជន្ម នៅឡើយទេ គ្រាន់តែស្ថានភាពសុខភាពរបស់ព្រះអង្គធ្ងន់ធ្ងរ មិនទាន់ប្រក្រតី។

12-10-2016-thai-statement-on-bhumibol-adulyadej

រឿងធំចឹង ធ្វើឲ្យខ្ញុំនឹកឃើញ ដំណឹងចូលទិវង្គតរបស់ព្រះមហាក្សត្រខ្មែរ។ បើខ្ញុំមិនច្រលំទេ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ដំណឹងចុងក្រោយ ពី ព្រះបរមរតនកោដ្ឋ ព្រះបាទ នរោត្តម សីហនុ បានចូលទិវង្គត នៅប្រទេសចិន គឺ អ្នកកាសែតកម្ពុជា លោក ពុយ គា យកព័ត៌មានឲ្យ កាសែតជប៉ុន Kyodo News បានបំបែក ដំណឹងដ៏ធំមួយនេះ លើពិភពព័ត៌មាន។ លោក ពុយ គា ក៏បានទទួល មេដាយសរសើរ ពីស្ថាប័នរបស់លោក សម្រាប់ការបំបែករឿងធំ ប្រចាំឆ្នាំ២០១២។

ព័ត៌មានធំ អាចនាំឲ្យ ស្ថាប័នកាសែត និងអ្នកសារព័ត៌មាន ល្បីខ្លាំង តែក៏នាំឲ្យលិចលង់ដែរ ប្រសិនបើ ព័ត៌មាននោះ មិនពិត។

រកអានបន្ថែម ៖

Older Entries

ឯកសារ​ច្បាប់​ខ្មែរ

គេហទំព័រ ចែក​រំលែក​ គ្មាន​ដែន​កំណត់!

ទៅ​លេង​សៀមរាប​

តើ​គួរ​ទៅ​លេង​ឯ​ណា​ខ្លះទៅហ្ន៎?​

SOKRETH RIN

I Write, You Read

ស្រី សិទ្ធិ សួស្ដី ជ័យ

សិរី សេចក្ដីសម្រេច សួស្ដី ជ័យជម្នះ

HERITAGE_KH

Promote cultural heritage in Cambodia for public awareness

Yin Rany / យិន រ៉ានី

When there is a will, then there is a way.

solarooham

4 out of 5 dentists recommend this WordPress.com site

មាន​សង្ឃឹម

ចង់​ឃើញ​ស្នាម​ញញឹម​លើ​ផ្ទៃ​មុខ​មនុស្ស​គ្រប់​គ្នា

Noan Sereiboth

Together for Our Nation

ឃុន សចរិយា

អតីតកាលជាកញ្ចក់ឆ្លុះបញ្ចាំងអនាគត

សំណេរក្មេងតូច

This is a blog where you can read contemporary khmer poetry and short fiction!

Chouk Khmer

...a knowledge bank in Khmer

khmerforkhmernet

ខ្មែររួបរួមគ្នាដើម្បីកសាងសង្គមជាតិដ៏ល្អប្រសើរមួយសំរាប់ខ្មែរគ្រប់គ្នា

ម៉ាំប្រហុក

កាន់តែរៀនកាន់តែល្ងង់ The more you learn the more you become ignorant

វាយោស្រុកស្រែ

ជំនោរ រសាត់ រសាប់រសល់ រសេះរសោះ​ រសេមរសាម

ស៊ូសុធារី

ការចែករំលែករបស់ខ្ញុំទៅកាន់អ្នក

SSK News

Enjoy all news in our website and keep update with us. From SSK All for Memory (by Saky SSK)

Thea Literature Blog

Just want to write something beneficial for the world.

ជ្រិន សុជាតិ

រក្សាស្នាដៃ និងគំនិតអ្នកប្រាជ្ញ

mcuubu.wordpress.com/

[URL=http://info.flagcounter.com/XivV][IMG]http://s03.flagcounter.com/count/XivV/bg_FFFFFF/txt_000000/border_CCCCCC/columns_2/maxflags_12/viewers_0/labels_0/pageviews_0/flags_0/[/IMG][/URL]

love ٩(●̮̃•)۶ novel

“If you were expecting Prince Charming, I'm sorry. He's with his boyfriend.”

yongieyuki

Reading is the best choice for you

ស្នាមញញឹម

ស្នាមញញឹមរបស់អ្នកជាមហោសថសម្រាប់មនុស្សដែលស្រឡាញ់អ្នក

MAKING A COME BACK

Free from the fires of greed. (Panha Udom@ All rights reserved, 2017)

ទេវតាចិត្តល្អ

ឆ្អែតណាក៏មិនស្មើនឹងស្កប់ សុខណាក៍មិនស្មើនឹងស្ងប់

Tola Moeun

Every individual deserves equal rights

Photo Khmer

A fine WordPress.com site

Cheasovann

No One Is Perfect!

ប្លក់សុផាត បន្ទាយមានជ័យ

ជីវិតអ្នកមកពីជនបទ!

A CORNER OF LIFE...

MSNKH

អប់រំ ចែករំលែក បទពិសោធន៍ និង ពតិ៍មាន

It's Me, I and Myself!

It's time to​​ share something. It's just an imagination of the writer but based on the true story somehow...

VM-KH

Free all document to you!

PaHnA

ភាពច្នៃប្រឌិតនៃគំនិតទៅកាន់ភាពពិត Creative blog of Dream come truth

Explorer

Everywhere is learning

Miss. KHEANG

Look up and smile, cause life is beautiful.

សម្រាប់​ខ្មែរ

ព័ត៌មាន, កម្សាន្ត, ចំណេះដឹង​ផ្សេង ៗ ...

Book of Life

What different of the Style-idea????

~XtremeLife~

Live Like It's The Last Day of Life

laroolovely

Smile! You’re at the best WordPress.com site ever

%d bloggers like this: