ទំព័រដើម

គុណធម៌

បញ្ចេញមតិ

ទីបំផុតខ្ញុំនៅតែរើសយក 《គុណធម៌》 មិនមែនការងារ ឬប្រាក់ខែ។ ពិតជាកែមិនឡើងមែន ស្រី សុភ័ក្រ្ត។ បើប្រពន្ធដឹង នាងពិតជា 《រអ៊ូ》 មួយយប់ទល់ភ្លឺទៀតហើយ។

គឺខ្ញុំបានប្រកែកជាចំហរក្នុងពេលប្រជុំបុគ្គលិក មិនព្រមតាក់តែងលិខិត និងមិនចុះហត្ថលេខាប្រឆាំងអតីតប្រធានចាស់ ដែលបាន លាឈប់ (ជំទាស់នឹងអត្ថន័យលិខិតវាយប្រហារមួយ) ព្រោះតែ គាត់បានចូលរួមក្នុងសកម្មភាពនយោបាយ។ វាជាតម្រូវការ របស់ម្ចាស់ជំនួយ និងជា ការណែនាំរបស់ ប្រធានក្រុមប្រឹក្សានាយក ដែលចង់បន្តរក្សាទំនុកចិត្តរវាង ស្ថាប័ន និងម្ចាស់ជំនួយ។

បុគ្គលិកទាំងអស់ ដកខ្ញុំមួយចេញ សុទ្ធតែ យល់ព្រមចុះហត្ថលេខា ដោយពួកគេយល់ថា វាគ្រាន់តែធ្វើឡើង ដើម្បីឲ្យម្ចាស់ជំនួយស្ងប់ចិត្ត ទោះបីមិនទាន់ដឹងថា លិខិតនោះសរសេរអំពីអ្វីក៏ដោយ។ ខ្ញុំបានបញ្ជាក់ប្រាប់ថា តាមការណែនាំរបស់ ក្រុមប្រឹក្សាភិបាល វាជាលិខិតវាយប្រហារមួយលើប្រធានចាស់ ដែលនឹងមាន ផលប៉ៈពាល់ជាច្រើនដល់ ស្ថាប័ន និងបុគ្គលិកដែល អនុវត្តកម្មវិធីនៅតាមសហគមន៍។ តែពួកគេមិនខ្វល់ ឬមិនចាប់អារម្មណ៍ បែរជាហ៊ានប្តេជ្ញាចិត្តថា នឹងចុះហត្ថលេខា ទោះបី ក្បត់មេចាស់ក៏ដោយ។

ប្រសិនបើ ស្ថាប័ន ឲ្យរើស រវាងចុះហត្ថលេខាប្រឆាំងមេចាស់ ឬលាឈប់ ខ្ញុំរើសដោយមិនស្ទាក់ស្ទើរ គឺ លាឈប់។ ខ្ញុំធ្វើមិនបានឡើយ ឲ្យក្បត់មេ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។ រឿងនេះធ្លាប់កើតម្តងហើយ កាលពីដើមឆ្នាំ២០១៥ ពេលនោះ ខ្ញុំត្រូវបានស្នើឲ្យ វិភាគផ្លូវច្បាប់ប្រឆាំងនឹងមេចាស់ដែរ តែខ្ញុំសុំដកខ្លួន។

ទេវតាមិនផ្តាច់ផ្លូវមនុស្សល្អមែន។ ទីបំផុតល្ងាចនេះ យើងអាចឈានដល់ដំណោះស្រាយរួមគ្នាមួយ គឺ ខ្ញុំសរសេរលិខិតពីរ មួយផ្ញើជូនប្រធានចាស់ និងទីពីរ ផ្ញើជូនម្ចាស់ជំនួយ ដើម្បីសម្របសម្រួលរក ឈ្នះឈ្នះរៀងខ្លួន។ ដោយសារមាន សមាជិកក្រុមប្រឹក្សាភិបាល ជាជនបរទេសជួយសម្រួលអត្ថន័យជា ភាសាអង់គ្លេសដោយប្រុងប្រយត្ន ខ្ញុំក៏យល់ព្រមចុះហត្ថលេខា ព្រោះអត្ថបទក្នុងលិខិតទាំងនោះបាន បញ្ជាក់ពី គុណធម៌ របស់ខ្ញុំ និងវិជ្ជាជីវៈរបស់មន្រ្តីព័ត៌មានយ៉ាងពេញលេញ។

មិនសរសើរខ្លួនឯងមិនបាន! ក្នុងកាលៈទេសៈតានតឹងយ៉ាងខ្លាំងបែបនេះហើយ នៅតែរក្សាជំហរ គុណធម៌ បានទៀត! 😊😊😊

Advertisements

ជម្រើសការងារ

បញ្ចេញមតិ

ម៉ោង ៨:០៦នាទី ព្រឹកថ្ងៃចន្ទ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ ៖

ខ្ញុំទើបតែខល​ទៅលុបចោល​ការធ្វើតេស្តិ៍សរសេរ និងសម្ភាសន៍​ជា «មន្រ្តីកម្មវិធី – Program Officer» នៅអង្គការក្រៅរដ្ឋាភិបាលមួយ។ វាជាលើកទីពីរហើយ ដែលខ្ញុំស្នើសុំលុបចោលឱកាស ដើម្បីបានចូលរួមការងារជាមួយអង្គ​ការ​​នេះ បន្ទាប់ពីលើកទីមួយ គឺកាលពីខែមិថុនា ខ្ញុំជាប់ការងារបច្ចុប្បន្ន​រួចហើយ ទើបគេខលមកណាត់​សម្ភាសន៍​​តាមក្រោយ។

មានហេតុផល​ពីរដែល ខ្ញុំត្រូវសម្រេចចិត្ត​លុបចោល​ការណាត់សម្ភាសន៍ការងារលើកនេះម្តងទៀត ៖

  1. កន្លែងធ្វើការបច្ចុប្បន្ន​ផ្តល់ដំណឹងតាំងពីថ្ងៃសុក្រមក​ថា ថ្ងៃនេះ​យើងនឹងចុះកិច្ចសន្យាការងារបន្តមួយឆ្នាំទៀត។ ប្រាក់ខែចាប់ពីរខែ (មករា និងកុម្ភៈ) នឹងបើកជូនបុគ្គលិក​នៅចុងខែនេះ។ អង្គការនោះណាត់សម្ភាសន៍ក្រោយទៀតហើយ​។ ដំបូងខ្ញុំ​ពិចារណាដែរថា គួរតែទៅសម្ភាសន៍សិន ដើម្បីសាកល្បងសមត្ថភាព និងចរចារឿងប្រាក់ខែ តែ…
  2. ប្រាក់ខែបច្ចុប្បន្ន​ ច្រើនជាងកន្លែងណាត់សម្ភាសន៍ ជាងមួយសន្លឹក។ ខ្ញុំដឹងច្បាស់ថា ​ប្រាក់ខែនៅក្នុងអង្គការមួយ ពិបាក​នឹង​ចរចាណាស់ ដោយសារ​គេមានកញ្ចប់ថវិកាស្រាប់។ ដូច្នឹង…

ជាការពិត ការងារដែលខ្ញុំបានដាក់ពាក្យជាលើកទីពីរនេះ ខ្ញុំចូលចិត្ត ហើយទំនងជា មានឱកាសច្រើនជាង ការងារបច្ចុប្បន្ន តែធ្វើជា ស្វាមី ឳពុក កូនប្រុស និងកូនប្រសារម្នាក់ ខ្ញុំ​មិនអាចទ្រាំមើល​ ប្រពន្ធ​ខំធ្វើការរកលុយ​មកជួយគ្រួសារផ្ទាល់ខ្លួន និងគ្រួសារទាំងសង្ខាង​ គ្មានស្គាល់សៅរ៍អាទិត្យដូចរាល់ថ្ងៃឡើយ។ ពីមុនខ្ញុំអាចនឹង​មិនយកចិត្តទុកដាក់នឹង «លុយ» តែស្ថានភាព​បច្ចុប្បន្ន ប្រាក់ខែ និងចំណូលសំខាន់សម្រាប់ខ្ញុំ និងក្រុមគ្រួសារ។ ខ្ញុំគ្រាន់តែចង់មានពេលវេលាចុងសប្តាហ៍​សម្រាប់កូន និងភរិយា មានការងារ​មួយ​រកចំណូលបន្ថយបន្ទុកគ្រួសារខ្លះ គ្រប់គ្រាន់ហើយ… តែខ្ញុំក៏មិនបោះបង់ ឱកាសរីកចំរើនទៅមុខទៀតដែរ…

ប្រពន្ធសរសើរ

បញ្ចេញមតិ

ពេលខ្លះ ខ្ញុំនឹកមិនសរសើរប្តីរបស់ខ្ញុំ មិនបាន សម្រាប់ការដើរតួនាទី ជា លោកប៉ា ដ៏អស្ចារ្យ ក្នុងការចំណាយពេលវេលា មើលថែរក្សា ប្រុសក្មេងដ៏សែនរពិសបានយ៉ាងល្អ។

ជាពិសេស គាត់អនុញ្ញាតអោយខ្ញុំ ធ្វើអ្វីដែលខ្ញុំចង់ធ្វើ មិនថា រៀន ទៅសិក្ខាសាលា ការងារស្មគ្រ័ចិត្ត ឬ អាជីវកម្មកំប៉ិចកំប៉ុងនាពេលចុងសប្តាហឡើយ។ សព្វថ្ងៃ ខ្ញុំអភិវឌ្ឍន៍ចំនេះដឹងបានដល់កំរិតនេះ ក៏ដោយសារតែបើកចិត្ត និងផ្តល់ភាពកក់ក្តៅរបស់បុរសកំពស់ត្នោតម្នាក់នេះ។

យ៉ាងណា មើលមួយភ្លេតដូចសាមញ្ញណាស់ តែបុរសម្នាក់នេះ ធ្វើអោយខ្ញុំមានមោទនភាព និងមានសំណាងបំផុត។

Source : Sorn Sokkheang Facebook 

Sorn Sokkheang 4 Jan 2018

សញ្ញាបត្រជំនាញ​ចិញ្ចឹមកូន វគ្គមួយ និងវគ្គពីរ

ខ្សែអ្នកអាមេរិក

បញ្ចេញមតិ

ថ្ងៃនេះ (០១ កុម្ភៈ ២០១៧ – ០១ កុម្ភៈ ២០១៨) មួយឆ្នាំគត់ ដែល «ក្មួយស្រី» ញាតិខាងឳពុករបស់ខ្ញុំ ចាកចេញពីកម្ពុជា ទៅរស់នៅជាមួយ ស្វាមី លើទឹកដី សហរដ្ឋអាមេរិក រដ្ឋ Los Angeles។ យាយរបស់នាង ត្រូវជា ប្អូនស្រី របស់ ប៉ាខ្ញុំ ម្តាយរបស់នាង ត្រូវជា បងស្រីជីដូនមួយ របស់ខ្ញុំ ចឹង នាងត្រូវហៅ ខ្ញុំថា «ពូភ័ក្រ្ត»។

ការដែលនាងអាចទៅរស់នៅលើទឹកដីអាមេរិកបាន មិនមែនជារឿងចៃដន្យទេ។ មិនមែនចៃដន្យ ព្រោះនាងបានប៉ងប្រាថ្នារស់នៅលើទឹកដីអាមេរិកតាំងពីកុមារភាព មិនទាន់ពេញវ័យមកម្ល៉េះ។ តាំងពីពេលដែល មីង របស់នាង រៀបការស្វាមី ហើយទៅរស់នៅអាមេរិក មានការងារធ្វើ មានលទ្ធភាពចាយលុយរាប់ម៉ឺនដុល្លារមកជួយក្រុមគ្រួសារនៅស្រុកខ្មែរ និងធានាយាយរបស់នាង ទៅរស់នៅអាមេរិក… នាងរឹតតែបង្កើនការសន្សំចិត្ត ក្តីសុបិន្តចង់ទៅរស់នៅទឹកដីយក្សថែមមួយកម្រិតទៀត។ នាងធ្លាប់ប្រាប់ខ្ញុំថា សុបិន្តធំរបស់នាង គឺបានរស់នៅលើទឹកដីអាមេរិក មានលុយជួយក្រុមគ្រួសារនាងនៅស្រុកខ្មែរ សង់ហ្គារ៉ាស់សាំងមួយ ឲ្យប៉ាប៉ា របស់នាងរកចំណូលនៅពេលចាស់។

ទម្រាំបានទៅរស់នៅសហរដ្ឋអាមេរិក នាងត្រូវបោះបង់បេះដូងបុរស-នារីស្រុកខ្មែរ រាប់សិបនាក់ រាប់ទាំងអ្នកស្រឡាញ់នាង និងអ្នកដែលនាងស្រឡាញ់។ នាងត្រូវរៀបការជាមួយនឹងអ្នកអាមេរិកដែលមានអាយុច្រើនជាងនាងប្រមាណ ៣ឆ្នាំប៉ុណ្ណោះ តាមការណែនាំពី ម្តាយមីង កំពុងរស់នៅអាមេរិកស្រាប់។ រៀបការរួច ត្រូវរងចាំខាងស្ថានទូត ណាត់សម្ភាសន៍រាប់ឆ្នាំ (មិនមែនពីរ ឬបីឆ្នាំ តែគឺជិតបួនឆ្នាំ)។ លុះបានសម្ភាសន៍ ក៏ជាប់ភ្លាមតែម្តង។ ទោះបីនាងធ្លាប់អស់សង្ឃឹម ធ្លាប់ចង់បោះបង់សុបិន្តនេះចោល (បានខ្ញុំនៅលើកទឹកចិត្តដែរ) តែ ទីបំផុត សុបិន្តរបស់នាងកំពុងតែក្លាយជាការពិត…

ការសម្រេចសុបិន្តអាចទៅរស់នៅអាមេរិករបស់នាង បង្រៀនខ្ញុំថា «កើតជាមនុស្សត្រូវហ៊ានសុបិន្ត ហើយកុំបោះបង់!»

ស្លាយដ៍សូវ៍​នេះ​ត្រូវការ JavaScript។

នាងធ្លាប់ជា ញាតិយល់ចិត្ត និងស្និតស្នាលជាងគេបំផុតរបស់ខ្ញុំ។ តែវាបានក្លាយជា អតីតកាល ទៅហើយ តាំងពីពេលដែលមាន ស្នេហា (សង្សារប្រុសនាង មុខម៉េចខ្ញុំក៏មិនដឹងផង) និងរៀបការរួច។ ពីមុន ខ្ញុំជា ញាតិតែម្នាក់គត់ ដែលនាងតែងតែត្អួញត្អែរ ប្រឹក្សាយោបល់ និងអាចស្វែងរកជំនួយបាន។ អាចមកពី ខ្ញុំទុកនាងចោលយូរពេកដែរ ទើបគន្លាតរវាងយើងកាន់តែឆ្ងាយទៅឆ្ងាយទៅ… ពីរឆ្នាំអីទើបយើងបានប្រាស្រ័យទាក់ទងគ្នាម្តង… ក្រោយពេលនាងមានស្នេហា និងរៀបការរួច រឹតតែមិនសូវមានទំនាក់ទំនង… ។ ខ្ញុំដឹងថា នាងលំបាកច្រើន និងលះបង់ដើម្បីគ្រួសារ… តែ ឥលូវ នាងទៅដល់អាមេរិក ទាំងនាងធ្លាប់ធ្វើការងារប្រើកម្លាំងពីមុន និងចំណេះមូលដ្ឋានស្រាប់ ទឹកដីថ្មី គ្មានអ្វីជា ឧបសគ្គសម្រាប់នាង ប្រកបរបរចិញ្ចឹមជីវិត ឬរកចំណូលឡើយ។ ជូនពរឲ្យ នាងសម្រេចបំណងរំពឹងទុកទាំងឡាយ ដោយក្តីរីករាយ…

នៅពេលនេះខ្ញុំចង់រំលឹកនាងថា «ពាក្យសន្យារបស់ខ្ញុំជាមួយនឹងនាង មុនពេលនាងចាកចេញទៅ អាមេរិក ខ្ញុំបានបំពេញរួចរាល់ហើយ…» ។ សង្ឃឹមថា នាងក៏កុំភ្លេចខ្លួន សាក់រូប សាក់ចិញ្ចើម… ដូចធ្លាប់សន្យាជាមួយនឹងខ្ញុំដែរ!

Be happy, take care and good luck my beloved one!

នឹកណាស់… នឹកស្នាមញញឹម នឹកមុខសេដ នឹកអនុស្សាវរីយ៍កន្លង…

HIM

4 មតិ

គាត់ឈឺទៀតហើយ…

ក្អកអស់ជាច្រើនថ្ងៃហើយមិនទាន់បាត់ទៀត។ ពីរថ្ងៃមុន កាលមិនទាន់ទៅពេទ្យលើកទីពីរ រាងក្អកតិចៗទេ តែថ្ងៃម្សិលមិញ ក្អកខ្លាំង ក្អករហូតដល់ ម៉ាកយាយ ឆាតហៅ ខ្ញុំកំពុងធ្វើការ ឲ្យមកមើលជាប្រញាប់។

ប្រពន្ធខលសួរពេទ្យ ពេទ្យតបថា ប្រហែលអាអូន រលាកបំពង់ក។ លេបថ្នាំមិនទាន់បាត់ អាចមកពីថ្នាំខ្សោយពេក ដោយសារពេទ្យបន្ថយថ្នាំ ឃើញរាងធូរបន្តិចហើយ កាលពិនិត្យលើកទីពីរ។

ចឹងមានតែទ្រាំលេបថ្នាំពេទ្យផ្សំសិនតូវ ចាំមើលល្ងាចនេះ បើមិនទាន់ធូរ អាលទៅពេទ្យម្តងទៀត។ ព្រោះទើបតែលេបបាន បីដង ប៉ុណ្ណោះ នៅសល់ ប្រាំមួយដងទៀត។ អាការៈពេលនេះ អាចចាត់ថា ធូរស្រាល ២០%។ បើបន្តធូរស្រាល មួយថ្ងៃ ២០% រាល់ថ្ងៃ ដល់ ថ្ងៃអាទិត្យនេះ អាចជាសៈស្បើយហើយ។

បញ្ហាប្រឈមមួយសំខាន់ គឺ អត់មានអ្នកថែទាំគាត់។ បើពឹង ម៉ាក់យាយ ម្នាក់ឯងអាចមើលមិនដឹតដល់ទេ ព្រោះគាត់ត្រូវជាប់លក់ចាប់ហួយផង មើលចៅផង ខណៈគាត់រពើស និងរហ័សរហួនកម្រិតខ្ពស់ ពិតពិបាកឃ្វាលបន្តិចហើយ។

ខ្ញុំកំពុងគិតចង់សុំច្បាប់សម្រាកពីរថ្ងៃដើម្បីមើលថែកូនប្រុសនៅផ្ទះ ដើម្បីឲ្យឆាប់ជាសៈស្បើយ។ តែក្នុងស្ថានភាពកន្លែងការងារបែបនេះ ការសុំច្បាប់អាចមិនល្អទេ។ អាចមានអ្នកផ្ញើសារមក ព្រមានថា ឪពុកម្តាយភាគច្រើន បាត់បង់ការងារដោយសារ មើលថែកូន ដូចមុនទៀត។

និយាយដល់បាត់បង់ការងារ ខ្ញុំមិនបាច់ពិបាកសម្រេចចិត្តទេ ព្រោះ សុខភាពកូនខ្ញុំពិតជា សំខាន់ជាង ការងារហើយ។ ខ្ញុំសុខចិត្តថែមម៉ោង ធ្វើការដាច់យប់ ឲ្យតែកូន ខ្ញុំបានប្រសើរ ក្រែងខំប្រឹងរកលុយមក ដើម្បីអនាគតកូនហី!? កុំបាច់សាកល្បងផ្តល់ជម្រើស ឬព្រមានខ្ញុំឡើយ!

កូនក្អកខ្លាំងចឹង ធ្វើឲ្យខ្ញុំនឹកឃើញដល់ ការសម្រេចចិត្តចាកចេញពី វិទ្យុបារាំង។ ការចាកចេញដោយស្ងប់ស្ងាត់។ ការចាកចេញដើម្បីគ្រាន់តែចង់ឃើញស្នាមញញឹមរបស់ 《គាត់》។

គោលដៅរីករាយ

បញ្ចេញមតិ

“There are two things to aim at in life: first, to get what you want; and, after that, to enjoy it. Only the wisest of mankind achieve the second.” a quoted from Logan Pearsall Smith (18 October 1865 – 2 March 1946) was an American-born British essayist and critic.

ការបកប្រែក្រៅផ្លូវការ ៖ «មាន​រឿងពីរដែលត្រូវសម្រេចឲ្យបានក្នុងមួយជីវិតរបស់មនុស្ស ទីមួយគឺទទួលបាននូវអ្វីដែលអ្នកប្រាថ្នា បន្ទាប់មក​រីករាយជាមួយវា។ មានតែមនុស្សឈ្លាសវៃប៉ុណ្ណោះ​ដែលអាចសម្រេចបាន​គោលដៅ​ទីពីរ។» សម្រង់សម្តីរបស់លោក Logan Pearsall Smith អ្នកនិពន្ធ ជនជាតិអង់គ្លេសដើមកំណើតអាមេរិក កើតនៅថ្ងៃទី១៨ តុលា ១៨៦៥ ក្នុងទីក្រុង Millville, រដ្ឋ New Jersey សហរដ្ឋអាមេរិក និងបានស្លាប់នៅថ្ងៃទី ០២ មីនា ១៩៤៦ (វ័យ ៨០ឆ្នាំ) ក្នុងទីក្រុង London ប្រទេសអង់គ្លេស England។

ការស្វែងរក​ឧត្តមភាពរបស់ខ្ញុំឡើងវិញ​ គឺផ្តើមចេញពីការអានសៀវភៅ និងអង្កេតលើ​ទង្វើរបស់​បុគ្គលជោគជ័យមួយចំនួន​ដែលខ្ញុំបានស្គាល់។ សម្រង់សម្តីរបស់អ្នកនិពន្ធខាងលើនេះ ក៏ខ្ញុំរៀនសូត្របានពី មិត្តរួូមថ្នាក់ម្នាក់ដែរ ហើយ​ខ្ញុំ​ព្យាយាមយល់ពីអត្ថន័យ​បន្ថែម​។ វាជាទុនយ៉ាងសំខាន់មួយសម្រាប់ខ្ញុំដើម្បីកំណត់គោលដៅរីករាយចុងក្រោយ។

ឆ្លុះបញ្ចាំងត្រឡប់មកវិញ ខ្ញុំមានភ័ព្វវាសនាល្អ​ទទួលបានអ្វីដែលប្រាថ្នា​ជាច្រើន តែហេតុអ្វីខ្ញុំ​មិន​រីករាយ​នឹងគោល​ដៅ​នោះ!? មកពីខ្ញុំ​មិន​មែនជាបញ្ញាជន!?

នឹកឃើញពាក្យអតីតមេលើកឡើងថា ៖ «ជាប្រទេស ឬជាមនុស្ស កុំឲ្យគេអាណិត សុខចិត្តឲ្យគេច្រណែនវិញ ប្រសើរជាង…» ខ្ញុំ​ស្រាប់តែនឹកអស់សំណើចខ្លួនឯង ទោះបីដឹងថា គាត់បានប្រើក្នុងបរិបទផ្សេងគ្នា។

16-03-07-fifdh-head-grand-voyage-cinema-cambodge-marie-de-lutzimg-2576-web

ខ្ញុំ និងក្រុមការងារ​ធ្វើបទបង្ហាញពី ភាពយន្តឯកសារមួយ​ផលិតនៅស្រុកខ្មែរ ក្នុង មហោស្រពភាពយន្តសិទ្ធិមនុស្ស​អន្តរជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីខែមីនា ឆ្នាំ២០១៦

មានរឿងមួយដែលមិត្តភក្តិស្គាល់គ្នាជាច្រើនសុទ្ធតែ ច្រណែនខ្ញុំ ! ព្រោះតែ ខ្ញុំជា បុគ្គលិក​ម្នាក់​ដែលផ្លាស់ប្តូរការងារញឹកញាប់ជាងគេ។ គ្មាននរណាអាចធ្វើដូចខ្ញុំបានទេ នេះជាចំណុចខ្លាំងរបស់ខ្ញុំ មិនមែនជាចំណុចខ្សោយទៀតទេ !

ដល់ពេលដែល កូននាគ ក្រោកពីដំណេក ព្រោះគេងលង់លក់យូរក្រែងដែរហើយ ! គោលដៅបន្ទាប់…

វង្វេងគោលដៅ

បញ្ចេញមតិ

អាចនិយាយបានថា ដើមឆ្នាំ២០១៨នេះ ជាពេល វេលាមួយដ៏ច្របូកច្របល់ ងាយនឹងភ័ន្តច្រលំគោលដៅសម្រាប់ខ្ញុំ។ មុនឆ្លងឆ្នាំ២០១៧ ខ្ញុំបានគិតទុកគោលដៅមួយចំនួនសម្រាប់ឆ្នាំថ្មី រួមទាំងរៀបចំដំណើរកំសាន្តឆ្លងឆ្នាំថ្មី តែមានឧបសគ្គតូចៗមួយចំនួនផ្គុំគ្នា បានមករារាំងមិនចេះចប់ មិនចេះហើយ ទើបធ្វើឲ្យ ខ្ញុំត្រូវផ្តើមឆ្នាំថ្មីទាំងត្រដាបត្រដួស។

ប៉ុន្មានថ្ងៃចុងក្រោយនេះ ខ្ញុំពិតជា មិនដឹងថា ខ្ខ្ញុំនៅអាចធ្វើអ្វីបានខ្លះ? ផ្តើមបាត់បង់ជំនឿចិត្តលើខ្លួនឯង ខណៈទាំងថវិកា គ្រួសារសាច់ញាតិ ការងារ សុទ្ធតែពើបប្រទះបញ្ហាស្របពេលគ្នា។ ព្រោះតែចិត្តសប្បុរស មិនអាត្មានិយម ខ្ញុំ និងភរិយា បានដកប្រាក់មួយចំនួនធំដោយឥតគ្រោងទុក ដើម្បីសាងភាពរីករាយជូនក្រុមគ្រួសារទាំងសង្ខាង តែចំណាយលើគ្រួសារខាងស្រីច្រើន ខណៈបងថ្លៃប្រុសរបស់ខ្ញុំ កំពុងត្រៀមខ្លួនរៀបការនៅថ្ងៃទី០៧ មករា ២០១៨។ បងថ្លៃរៀបការរួច សង្ឃឹមថា គ្រួសារយើងបានរីករាយ តែបែរជា កាន់តែយ៉ាប់យឺនលើសដើម។

បុគ្គលិកចំណាយច្រើន ហើយគ្មានចំណូលបន្ថែម មានតែសង្ឃឹមប្រាក់ខែពីការងារ ដឹងអីម្សិលមិញ ខាងរដ្ឋបាលផ្ញើសារជូនដំណឹងថា «[…] This year #### haven’t sign agreement with donors yet. And staffs performance not yet complete, So that why we not sign the new contract. So the salary is not available for all staffs until we have sign new contract with all donors for 2018.»។ បើតាមបុគ្គលិកចាស់ មិនមែនអត់ប្រាក់ខែត្រឹមតែខែមករា ខែកុម្ភៈ ប៉ុណ្ណោះទេ ខែមីនា «មិនទាន់ប្រាកដ» ថា មានប្រាក់ខែ ឬអត់ផង!?។ Sad បាត់ ! មិនទាន់ប្តូរការងារថ្មីផង អស់ប្រាក់ខែបាត់ទៅហើយ! បុគ្គលិកភាគច្រើនគ្មានសមាធិធ្វើការងារ រួមទាំងខ្ញុំផងដែរ។ ការជូនដំណឹងបង្អត់ប្រាក់ខែ ត្រឹមរយះពេលមួយអាទិត្យមុនថ្ងៃបើកប្រាក់ខែចឹង តើបុគ្គលិកផ្សេងទៀត ដែលរស់ពឹងលើប្រាក់ខែ រំពឹងលើអ្វី!?

ការតក់ស្លុតមិនមែនត្រឹមតែខ្ញុំទេ ភរិយាខ្ញុំក៏រន្ធត់ដូចគ្នាពេលឮដំណឹងដ៏អកុសលនេះ។ រាល់ថ្ងៃខ្ញុំពីរនាក់ប្តីប្រពន្ធ មានបន្ទុកគ្រួសារទាំងសង្ខាងច្រើនគួរសម ទើបធ្វើឲ្យយើងព្រួយចិត្តថែមមួយកម្រិតទៀត។ ចំពោះមុខនេះ មុនដំបូងខ្ញុំ គិតថា ចាប់យកការងារផ្សេងសិន ទោះបីប្រាក់ខែតិចក៏បានដែរ ដើម្បីដោះស្រាយស្ថានការណ៍តានតឹងអំឡុងពេលនេះ តែប្រពន្ធខ្ញុំមិនគាំទ្រឡើយ គាត់ចង់ឲ្យខ្ញុំគិតឲ្យច្បាស់លាស់មុននឹងលោត ហើយចង់ឃើញការងារថ្មីល្អជាងមុន មិនជួបបញ្ហា អត់ប្រាក់ខែ ដូចការងារបច្ចុប្បន្ន និងតក់ក្រហល់ដូចការងារមុនទៀត។ ភរិយាខ្ញុំ គាត់ស៊ែរពាក្យមួយថា «លុយធ្វើឲ្យអ្នកឈប់ក្រមួយរយៈ គំនិតធ្វើឲ្យអ្នកឈប់ក្រពេញមួយជីវិត» បើខ្ញុំគ្រាន់តែរកការងារដើម្បីប្រាក់ ខ្ញុំនឹងក្រគំនិត!

ពេលនេះខ្ញុំកំពុងស្វែងរកការងារដ៏ល្អមួយ។ តែការងារថ្មីភាគច្រើន ផុតកំណត់ទទួលពាក្យ នៅចុងខែមករា ឆ្នាំ​២០១៨ ឯនោះ។ មានន័យថា ខ្ញុំត្រូវអត់ធ្មត់រងចាំបន្តិច សម្ងំកសាងសមត្ថភាពទទួលការងារល្អ…។ ពេលនេះ ខ្ញុំត្រូវរក្សាជំហរប្រឹង ស្វែងរកឧត្តមភាពរបស់ខ្លួនឯងមកវិញ ដូចពាក្យ អតីតចៅហ្វាយចាស់ នៅវិទ្យុបារាំង !

«ជាប្រទេស ឬជាមនុស្ស កុំឲ្យគេអាណិត សុខចិត្តឲ្យគេច្រណែនវិញ ប្រសើរជាង…» Jean-François Tain

សង្ឃឹមថា វាគ្រាន់តែជាខែដ៏អាក្រក់មួយ តែមិនមែនជាឆ្នាំដ៏អាក្រក់មួយនោះទេ !

Older Entries

EverydayBuzz

All that is Interesting

Romduol Experience

Your Best Site for your home experience

StreiKhmer/ ស្រ្តីខ្មែរ

Inspired by Youth, Do it for Youth

ម៉ាយ-ទីនេះ

Entertainment, Travel...

Dr. Sopheap Phan

នាំលោកអ្នកទៅរកភាពជោគជ័យក្នុងជីវិតនិងការងារ

Monkey Driver

Tour & travel agency

ឯកសារ​ច្បាប់​ខ្មែរ

គេហទំព័រ ចែក​រំលែក​ គ្មាន​ដែន​កំណត់!

ទៅ​លេង​សៀមរាប​

តើ​គួរ​ទៅ​លេង​ឯ​ណា​ខ្លះទៅហ្ន៎?​

ស្រី សិទ្ធិ សួស្ដី ជ័យ

សិរី សេចក្ដីសម្រេច សួស្ដី ជ័យជម្នះ

HERITAGE_KH

Promote cultural heritage in Cambodia for public awareness

Yin Rany / យិន រ៉ានី

When there is a will, then there is a way.

solarooham

4 out of 5 dentists recommend this WordPress.com site

មាន​សង្ឃឹម

ចង់​ឃើញ​ស្នាម​ញញឹម​លើ​ផ្ទៃ​មុខ​មនុស្ស​គ្រប់​គ្នា

Noan Sereiboth

Together for Our Nation

ឃុន សចរិយា

អតីតកាលជាកញ្ចក់ឆ្លុះបញ្ចាំងអនាគត

សំណេរក្មេងតូច

This is a blog where you can read contemporary khmer poetry and short fiction!

Chouk Khmer

...a knowledge bank in Khmer

khmerforkhmernet

ខ្មែររួបរួមគ្នាដើម្បីកសាងសង្គមជាតិដ៏ល្អប្រសើរមួយសំរាប់ខ្មែរគ្រប់គ្នា

ម៉ាំប្រហុក

កាន់តែរៀនកាន់តែល្ងង់ The more you learn the more you become ignorant

វាយោស្រុកស្រែ

ជំនោរ រសាត់ រសាប់រសល់ រសេះរសោះ​ រសេមរសាម

ស៊ូសុធារី

ការចែករំលែករបស់ខ្ញុំទៅកាន់អ្នក

SSK News

Enjoy all news in our website and keep update with us. From SSK All for Memory (by Saky SSK)

Thea Literature Blog

Just want to write something beneficial for the world.

ជ្រិន សុជាតិ

រក្សាស្នាដៃ និងគំនិតអ្នកប្រាជ្ញ

mcuubu.wordpress.com/

[URL=http://info.flagcounter.com/XivV][IMG]http://s03.flagcounter.com/count/XivV/bg_FFFFFF/txt_000000/border_CCCCCC/columns_2/maxflags_12/viewers_0/labels_0/pageviews_0/flags_0/[/IMG][/URL]

love ٩(●̮̃•)۶ novel

“If you were expecting Prince Charming, I'm sorry. He's with his boyfriend.”

yongieyuki

Reading is the best choice for you

ស្នាមញញឹម

ស្នាមញញឹមរបស់អ្នកជាមហោសថសម្រាប់មនុស្សដែលស្រឡាញ់អ្នក

MAKING A COME BACK

Free from the fires of greed. (Panha Udom@ All rights reserved, 2017)

ទេវតាចិត្តល្អ

ឆ្អែតណាក៏មិនស្មើនឹងស្កប់ សុខណាក៍មិនស្មើនឹងស្ងប់

Tola Moeun

Every individual deserves equal rights

Photo Khmer

A fine WordPress.com site

Cheasovann

No One Is Perfect!

ប្លក់សុផាត បន្ទាយមានជ័យ

ជីវិតអ្នកមកពីជនបទ!

%d bloggers like this: