ថ្ងៃនេះ ដូចសព្វដងដែរ គឺ ខ្ញុំ ក្រោកតាំងពីម៉ោង៧ ព្រឹក ងូតទឹកឲ្យកូនប្រុស យកកូនចុះក្រោម តែមិនបានទៅ ធ្វើការងារទេ ព្រោះអស់ការងារធ្វើហើយ។ #Jobless 😁😁😁

ចឹងការងារបន្ទាប់គឺ ជួយម៉ាក់យាយបញ្ចុកបបរកូន បញ្ច្រកថ្នាំកូន ជួយលក់ចាប់ហួយនៅផ្ទះ ដាក់ខោអាវបោក លេងជាមួយកូន និង លួងកូនឲ្យដេក។ ព្រោះកូនពូជ មិនស្រួលខ្លួន បាននៅផ្ទះថែកូនប្រុស ចឹងក៏មានន័យម៉្យាងដែរ។ #មនុស្សសុទិដ្ឋិនិយម

ពេលថ្ងៃត្រង់ កូនប្រុសក៏ដេកលក់ស្រួល ម៉ាក់យាយក៏មានពេលសម្រាន្ត ខ្ញុំជួយលក់បន្ត… ពេលម៉ាក់ក្រោក ខ្ញុំហាលខោអាវ… យល់ថា ជីវិតបែបនេះ #សាមញ្ញ តែមានសេចក្តីសុខដល់ហើយ។ អ្នកផ្សេងអាចនិយាយថា នៅផ្ទះបានប៉ុន្មានថ្ងៃ !? បន្តិចទៀតធុញហើយ។ ខ្ញុំមិនគិតចឹងទេ ព្រោះ ប៉ាបង្កើតរបស់ខ្ញុំ តាំងពីឆ្នាំ២០១២ មកម៉្លេះ គាត់ចូលនិវត្តន៍ គាត់អាចនៅផ្ទះបាន ស្ទើរពេញមួយខែ គឺគាត់ចេញពីផ្ទះតែពេល កាត់សក់ និងមានកម្មវិធី បុណ្យ រៀបការប៉ុណ្ណោះ។ ម៉េចក៏គាត់ធ្វើបាន !? ខ្ញុំយល់ ព្រោះ ចិត្តគាត់ស្ងប់ចិត្ត ស្កប់ស្កល់ គ្រប់គ្រាន់ ដូចខ្ញុំពេលនេះចឹង។ ប៉ាប៉ា នៅផ្ទះ បានយ៉ាងស្ងប់សុខ ជិត ៥ឆ្នាំហើយ… ចឹងកុំចង់ភ្នាល់ជាមួយខ្ញុំ ខ្ញុំក៏អាចធ្វើដូចគាត់ដែរ 😁😁😁 #ស្កប់ស្កល់

យប់បាត់ទៀតហើយ… កូនខ្ញុំក៏គេងម្តងទៀតហើយ… នៅផ្ទះពិតជាហត់មែន… #ជីវិតជាមេគ្រួសារ

Advertisements