នៅល្ងាច ថ្ងៃអាទិត្យ ទី១៩ មីនា នេះ កាសែតភ្នំពេញប៉ុស្តិ៍ ភាសាអង់គ្លេស បានផ្សាយឡើងវិញ តាមរយះហ្វេសប៊ុករបស់ខ្លួន នូវ អត្ថបទមួយ ដែលប្រពន្ធរបស់ខ្ញុំ ធ្លាប់ផ្តល់ បទសម្ភាសន៍ តាំងពី អំឡុង ខែមករា ឆ្នាំ២០១៧ ទាក់ទងនឹង ផ្ទះក្នុងសុបិន្ត។

ខុសពីលើកមុន កាសែតដាក់ចំណងជើងត្រឹមថា《ស្វាមីភរិយាវ័យក្មេងភាគច្រើន ប្រាថ្នាចង់បានជីវភាពរស់នៅ បែបទំនើបទាន់ សម័យ》លើកនេះ គេថែម សំណួរថា《តើពួកគេអាចលៃលក់ទិញផ្ទះនោះបានទេ !?》

image

image

ជាចំណងជើង ដែលទាក់ទាញ មតិ រិះគន់ (អវិជ្ជមាន) ជាច្រើន។ អ្នករិះគន់ទៀតសោត ជា ជនបរទេស ដែលគិតថា ខ្លួនឆ្លាត ឬសំបូរយោបល់។ យ៉ាងណា មនុស្សតែងមាន ទស្សនៈ និងការយល់ឃើញផ្សេងគ្នា។ រាល់ទស្សនៈ មិនខុសនោះទេ ព្រោះ មនុស្សមានខួរ ឬអត់ខួរ ក៏តែងមាន ទស្សនៈនិងការយល់ឃើញរៀងខ្លួនដែរ។

តាមពិត ខ្ញុំមិនចង់ប្រតិកម្មអ្វីទៅលើ ចំណង
ជើងរឿង ដើម្បីទាក់ទាញ អ្នកអានមួយនេះទេ តែប្រពន្ធខ្ញុំប្រាប់ថា គាត់រន្ធត់ចិត្ត នឹងពាក្យរិះគន់ របស់អ្នកអាន។ គាត់មិនសុខចិត្ត គាត់បាន ខលសួរ អ្នកយកព័ត៌មាន ដែលសរសេរអត្ថបទនោះ ភ្លាមៗ បន្ទាប់ពីដឹងរឿង តាមការ tag ឈ្មោះគាត់ ក្នុងអត្ថបទ។ អ្នកសរសេរអត្ថបទនោះ បានបកស្រាយថា គាត់ឈប់ធ្វើការទីនោះហើយ តាំងពីខែមករា ដែរ ដោយ សារ និពន្ធនាយក។

ងាកមក ប្រតិកម្មរបស់ខ្ញុំវិញ !

ផ្ញើជូន និពន្ធនាយកក្បាលសំរាម [ថាតាមអ្នកយកព័ត៌មានទេ] !

image

មិនថា លោកមានបទពិសោធន៍ច្រើនឆ្នាំហើយ ឬទើបចេញពី សាលាកាសែតទេ តែលោកកំពុងតែ បំផ្លាញកេរ្តិ៍ឈ្មោះខ្លួនឯង ចំពោះចំណងជើង ហួសពី អត្ថបទ ដែលមិនមែនជា ទស្សនៈ ឬវិចារណកថា របស់ ភ្នំពេញប៉ុស្តិ៍។ លោកនិពន្ធនាយក មាន កំហុសផ្នែក ក្រមសីលធម៌វិជ្ជាជីវៈ អ្នកកាសែត ដោយសារលោក បានយក ឈ្មោះ និងរូបថត របស់ប្រភព មកឲ្យ អ្នកអាន រិះគន់ និង សើចចំអក ទាំងលោកមិនបាន ការពារប្រភពដោយ សុចរិត និងអព្យាក្រឹត្យ។ យ៉ាងហោចណាស់ ក៏ប្រភព គួរមានឱកាស ដើម្បី អាចបកស្រាយចំពោះសំនួរលោក ក្នុងចំណងជើង។ តែគ្មានឡើយ អំណៈអំណាង ពីប្រភព ! លោកទុកសំណួរឲ្យអ្នកអានឆ្លើយ ដោយគ្មានមូលដ្ឋានពិចារណា។ គ្មានឡើយ អ្នកជំនាញវាយតម្លៃ ភាពអាចទៅរួច នៃសុបិន្តរបស់ក្មេងៗ។ លោកចាស់ដល់ថ្នាក់ភ្លេចភ្លាំង ឬលោកនៅស្ទើរពេកទើបមើលរំលងចំណុចនេះ។

លោកមិនដឹងទេថា ព្រោះតែ សុបិន្ត ទើបក្មេងៗ មានកម្លាំងចិត្ត និងគោលដៅជីវិតពិតប្រាកដ។ លោកមិនដឹងទេថា ដើម្បីសម្រេចសុបិន្តនេះ ប្រពន្ធរបស់ខ្ញុំ ខំប្រឹងប្រែងធ្វើការងារ និងខំរៀនបន្ថែមលំបាកយ៉ាងណា !?

ប្រហែលជា លោកគ្មានប្រពន្ធ គ្មានកូន គ្មានសុបិន្តទាំងថ្ងៃ ដូចក្មេងៗជំនាន់នេះ តែលោក នឹងយល់នៅថ្ងៃដែល លោកហ៊ានសុបិន្ត។

ខ្ញុំសូមដាក់បណ្តាសារ លោកឲ្យទទួលកម្មពៀរនិងយល់អារម្មណ៍នេះ ឆាប់ៗ !!!

Advertisements