ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង ២២និង២២នាទី

ផ្ទះម៉ាក់ស្រីពយ ខណ្ឌសែនសុខ រាជធានីភ្នំពេញ

អំឡុងពេលខ្ញុំជិះម៉ូតូឌុបប្រពន្ធខ្ញុំត្រឡប់មកផ្ទះវិញ ស្រាប់តែមានរថយន្តទំនើបមួយគ្រឿង បើកយ៉ាងលឿន វ៉ារថយន្តពីមុខ តែបែរជាស្ទើរជ្រុលចង្កូតមកបុកពួកខ្ញុំទាំងជំហរ ខណៈយើងធ្វើដំណើរបញ្រ្ចាស់ទិសគ្នា។ សំណាងល្អ ដែលពួកយើងមិនបានប៉ះទង្គិចគ្នាទេ ព្រោះខ្ញុំរក្សាជំហរម៉ូតូនៅនឹងទ្រឹង ខណៈរថយន្តនោះ ក៏បត់គេចទាន់ពេលដែរ។

មកដល់ផ្ទះ ខ្ញុំបានសាកសួរ ម្តាយក្មេកថា បើពួកខ្ញុំអស់ជីវិតទាំងពីរនាក់ប្តីប្រពន្ធ តើគាត់អាចប្រគល់កូនខ្ញុំឲ្យទៅ ម្តាយឪពុកបង្កើតរបស់ខ្ញុំចិញ្ចឹមបានដែរឬទេ ? ម្តាយក្មេកខ្ញុំ គាត់បានបដិសេធន៍។

ទើបខ្ញុំចង់សរសេរបណ្តាំមុនមរណភាព ដោយសង្ឃឹមថា ភាគីពាក់ព័ន្ធ នឹងមានការគោរពឆន្ទៈរបស់ខ្ញុំ។

១- ប្រសិនបើខ្ញុំស្លាប់ដោយប្រការណាមួយ សិទ្ធិចាត់ចែងកូន នឹងបានទៅលើប្រពន្ធខ្ញុំ។
២- ប្រសិនបើ ខ្ញុំនិងប្រពន្ធ (ស៊ន សុខឃៀង) ស្លាប់បាត់បង់ជីវិតទាំងពីរនេះ ខ្ញុំសូមប្រគល់សិទ្ធិចិញ្ចឹមកូនប្រុសខ្ញុំឈ្មោះ ស្រី សម្បត្តិសគុណ (កើតថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦) ឲ្យទៅ ម្តាយបង្កើតរបស់ខ្ញុំ (សុក វណ្ណា) ជាអ្នកមើលថែ។

image

ស្រី សម្បត្តិសគុណ

ឲ្យខ្ញុំសុំទោស ម្តាយក្មេកទុកជាមុនផងចុះ ដែលខ្ញុំប្រឆាំងនឹងបំណងល្អរបស់គាត់។ តែខ្ញុំដឹងច្បាស់ណាស់ថា ម្តាយក្មេកខ្ញុំ គាត់ស្រឡាញ់ចៅខ្លាំង។ ខ្ញុំដឹងក៏អាចមើលដឹងដែរថា បើកូនប្រុសខ្ញុំអត់ពីខ្ញុំ និងប្រពន្ធទៅ ហើយត្រូវបាន ម្តាយបង្កើតរបស់ខ្ញុំជួយមើលថែ នោះកូនប្រុសខ្ញុំនឹងមាន អ្នកជួយទំនុកបំរុងច្រើនជាង ពេលកូននៅជាមួយម្តាយក្មេក។ ព្រោះត្រឹមតែ ស្រឡាញ់មួយមុខ មិនទាន់គ្រប់គ្រាន់ទេ លទ្ធភាពអាចពឹងពាក់បាននៅថ្ងៃអនាគតទើបសំខាន់ជាង។

សូម បុណ្យកុសល និងគុណបំណាច់ ដែលខ្ញុំធ្លាប់សាងកន្លងមក តាមជួយបីបាច់រក្សា កូនប្រុសខ្ញុំ ឲ្យជួបសំណាងល្អ សុខភាពល្អ សុភមង្គល ជោគជ័យក្នុងជីវិតផង។

ដើម្បីអនាគតចៅ សូមម្តាយក្មេកមេត្តាគោរពឆន្ទៈរបស់ខ្ញុំជាឪពុកម្នាក់ផង។

ស្រលាញ់អ្នកទាំងអស់គ្នា !

Advertisements