នាងយំនៅចំពោះមុខខ្ញុំទៀតហើយ… នេះក៏ជាលើកទីពីរហើយ ដែលនាងយំដោយសារ កូន។ លើកទីមួយ គឺនាងយំខ្លាំង ពេលដឹងថា កូនប្រុស ក្នុងផ្ទៃរបស់នាង ទំនងជានឹង ប្រហោងបេះដូង។ តែក្រោយមក វាគ្រាន់តែជា ការសង្ស័យរបស់ពេទ្យប៉ុណ្ណោះ។ នាងយំលើកនេះព្រោះ អាណិតកូនប្រុស ដែលត្រូវចូលមន្ទីរពេទ្យ ដើម្បី វះកាត់សាច់ដុះលើផ្ចិត។ ទឹកភ្នែករលីងរលោង របស់នាងតិចតួចមែន តែវា បានដក់ជ្រាំលើ បេះដូងខ្ញុំ ធ្វើឲ្យគាំង ស្ទើរតែលែងដើរ លែងធ្វើអ្វីកើត… តែខ្ញុំព្យាយាម អង្អែលក្បាលនាង ហើយលួងលោមនាងថា មិនអីតេអូន វាគ្រាន់តែជាការវៈកាត់តូចតាចមួយប៉ុណ្ណោះ

image

Advertisements