លទ្ធផលបោះឆ្នោត ឆ្នាំ២០១៣ នៅរាជធានីភ្នំពេញ ដែលមាន ៦៥៧,២៥៤ សន្លឹកឆ្នោត គណបក្សសង្រ្គោះជាតិ ទទួលបានសម្លេងគំាទ្រ ៣៨២,៨៨០ សន្លឹក ខណៈ បក្សប្រជាជនកម្ពុជា មានអ្នកគាំទ្រ ២៥៧,៣៥១សន្លឹក និង១៧,០២៣ គាំទ្របក្សនយោបាយផ្សេងៗទៀត។ លទ្ធផលនេះបង្ហាញថា ជាង៨០ភាគរយ នៃសង្កាត់ ទូទាំងរាជធានីភ្នំពេញ បានបោះឆ្នោតគាំទ្រគណបក្សសង្គ្រោះជាតិ អំឡុងការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រឆ្នាំ២០១៣។ គណបក្សប្រជាជនកម្ពុជា ឈ្នះតែ ១៦សង្កាត់ប៉ុណ្ណោះ ក្នុងចំណោម ៩៦សង្កាត់ ហើយស្មើនឹង ៣៩ភាគរយ នៃសំឡេងឆ្នោត សរុបទូទាំងរាជធានី។

cam-map-city-hall

យោងប្រភព ៖ កាសែតខេមបូឌា ដេលី – http://www.cambodiadailykhmer.com/34878 (អភិបាល ប៉ា សុជាតិវង្ស គ្រប់គ្រងរាជធានីភ្នំពេញ ប៉ុន្តែមិនតំណាងឱ្យការគាំទ្ររបស់ពលរដ្ឋ / ផ្សាយថ្ងៃអង្គារ ទី 18 ខែតុលា ឆ្នាំ2016)