ថ្ងៃទី១១ កក្កដា – ១១ តុលា ឆ្នាំ២០១៦ គឺ រយះពេល បីខែ គត់ សម្រាប់ការវិលត្រឡប់មកកាន់ វិទ្យុបារាំងអន្តរជាតិ RFI ក្នុងនាមជា អ្នកសារព័ត៌មាន ម្តងទៀត បន្ទាប់ពី ការចាកចេញ កាលពីខែមីនា ឆ្នាំ២០១៤ – My Last Day at RFI )។ វាអាចមិនមែនជារឿងចៃដន្យ បើអ្នកគាំទ្រប្លុករបស់ខ្ញុំ ហើយតាមដាន អានប្រកាស ផ្ទាល់ខ្លួនរបស់ខ្ញុំ ព្រោះខ្ញុំធ្លាប់ ប្រាថ្នាថា ខ្ញុំនឹងត្រឡប់មកវិញ នៅពេលមាន ជំនឿចិត្ត និងសមត្ថភាពគ្រប់គ្រាន់។ តែយ៉ាងណា ខ្ញុំនៅតែត្រូវ អរគុណជាអនេក ចំពោះ លោកប្រធាន គ្រប់គ្រង វិទ្យុបារាំងអន្តរជាតិ Jean-François Tain ដែលព្រមទទួលខ្ញុំម្តងទៀត…

«អាលូវ គាត់គួរឲ្យស្រឡាញ់ណាស់ណា ! គឺ គាត់ ចេះយកចិត្តទុកដាក់ កូនចៅ ជាងមុន [បន្ទាប់ពី គាត់ទទួលការបណ្តុះបណ្តាលជំនាញគ្រប់គ្រង បន្ថែមទៀត កាលពីពេលថ្មីៗនេះ] :-) »

តើខ្ញុំមានអ្វីថ្មី !?

តើមានអ្វីដដែល (មិនទាន់កែប្រែ) !?

  • មកទល់នឹងពេលនេះ ខ្ញុំនៅតែមិនទាន់អាច ដឹកនាំកម្មវិធីព័ត៌មានរយៈពេលមួយម៉ោង បានល្អនៅឡើយទេ។ បើមិនអានអក្សរខុស ក៏ប្រើដង្ហើមមិនល្អ… កាលពី អាទិត្យមុន និងព្រឹកមិញ បំពង់កជាប់ស្លេស អានព័ត៌មាន ទាំងសម្លេងស្អក និងអាក់ខាន… តូចចិត្តណាស់…
  • ដោយសារខកខានធ្វើព័ត៌មានក្តៅៗយូរពេក ទើបខ្ញុំត្រូវចំណាយពេលវេលា ច្រើនជាងអ្នកកាសែតធម្មតា ដើម្បីបញ្ចប់ព័ត៌មានមួយ។ កន្លងមកនេះ ក៏មានដែរ ការអានព័ត៌មានផ្ទាល់ ពីរបី លើក ខណៈមិនអាច ថតព័ត៌មានទាន់ពេល ឬមុនពេលផ្សាយកម្មវិធីព័ត៌មាន។

ផែនការណ៍

  • ចាប់ពីថ្ងៃនេះតទៅ ខ្ញុំនឹងពង្រឹងសមត្ថភាពផលិតព័ត៌មាន ឲ្យបានរហ័សរហួនជាងមុន។
  • ហ្វឹកហាត់ការប្រើសម្លេង ក្នុងការដឹកនាំកម្មវិធីព័ត៌មានរយៈពេលមួយម៉ោង។ មិនដឹងថា មេឲ្យ ដឹកនាំទៀត ឬអត់ បើខុសម្លឹងៗ😦
  • ព្យាយាមអាប់ដែត ប្លុកនេះ ឲ្យបានញឹកញាប់ជាងមុន🙂 [កុំភ្លេចចូលរួមអាន និងប្រកាសវាចារតបផង]