ស្រូវជាដំណាំ ដែលដាំតាមប្រពៃណីតាំងពីយូរយារមកហើយ គឺមនុស្សត្រូវការស្រូវមកបរិភោគប្រចាំថ្ងៃ។ ដោយសារស្រូវសំខាន់ សម្រាប់ទ្រទ្រង់ជីវិតមនុស្សដូច្នេះ ទើបគេចាត់ទុកស្រូវអង្ករជាទេព ដូចពាក្យហៅថា 《ព្រះពៃស្រពណ៍》 (សំដៅលើស្រូវ) និងអ្នកខ្លះទៀតហៅថា 《ព្រះមេ》 (សំដៅលើបាយ)។ ដោយសារគេចាត់ទុកស្រូវជាព្រះដូច្នេះហើយ ទើបយើងឃើញនៅក្នុងពេលដាំដុះស្រូវ គេមានជំនឿជាច្រើន តាំងពីចាប់ផ្តើមដំបូងរហូតដល់ប្រមូលផលស្រូវដាក់ជង្រុកវិញ។

[…] ជាសរុប គឺស្រូវជាដំណាំឆ្លងកាត់ការកែច្នៃច្រើនដំណាក់កាល ខុសពីដំណាំផ្សេងៗឯទៀត ដែលនៅមានលក្ខណៈធម្មជាតិច្រើន ពោលគឺស្រូវជាដំណាំដែលប្រកបដោយវប្បធម៌ បីដូចជាមនុស្សយ៉ាងដូច្នោះដែរ៕

ដកស្រង់ចេញពី សេចក្តីសន្និដ្ឋាន ក្នុងសៀវភៅ 《ស្រូវក្នុងប្រពៃណីខ្មែរ》 របស់ ភិន សំណាង បោះពុម្ពផ្សាយដោយ #នគរវត្តគ្រឹះស្ថានបោះពុម្ពផ្សាយ។

image

Advertisements