ប្រវត្តិសង្ខេប ផ្លូវដែក នៃ ព្រះរាជាណាចក្រកម្ពុជា
Background of Cambodia Railways

ព្រះរាជាណាចក្រកម្ពុជា មាន ផ្លូវដែក ពីរខ្សែ៖
១) ផ្លូវដែក ពី រាជធានីភ្នំពេញ – ខេត្តព្រះសីហនុ មានប្រវែង ២៦៦ គ.ម  សាងសង់ក្រោម ស្នាព្រះហត្ថ ព្រះបរម រតនៈកោដិ សម្តេច ព្រះបាទ នរោត្តម សីហនុ។ ការសាងសង់ផ្លូវ ដែកនេះ ចែកចេញបីដំណាក់កាល៖
    ក. ភ្នំពេញ – តាកែវ សាងសង់ពី ឆ្នាំ១៩៦០ ដល់ ឆ្នាំ១៩៦៦ ប្រវែង ៧៥ គ.ម
    ខ. តាកែវ – កំពត សាងសង់ពី ឆ្នាំ១៩៦៦ ដល់ឆ្នាំ១៩៦៧ ប្រវែង ៩២ គ.ម
    គ. កំពត – ស្ថានីយ៍ខេត្តព្រះសីហនុ និងដល់កំពង់ផែព្រះសីហនុ សាងសង់ពី ឆ្នាំ១៩៦៧ ដល់ ១៩៦៩ ប្រវែង ៩៩ គ.ម

២) ផ្លូវដែក ពីភ្នំពេញ – បាត់ដំបង – ប៉ោយប៉ែតព្រំដែនកម្ពុជា-ថៃ មានប្រវែង ៣៨៥,០៥ គ.ម ត្រូវបានសាងសង់ ក្នុងសម័យអាណានិគមបារាំង៖
    ក. ភ្នំពេញ -ពោធិ៍សាត់ សាងសង់ពីឆ្នាំ ១៩២៩ ដល់ ១៩៣១ ប្រវែង ១៦៦ គ.ម
    ខ. ពោធិ៍សាត់-មង្គលបូរី សាងសង់ពីឆ្នាំ ១៩៣១ ដល់ ១៩៣៣ ប្រវែង ១៦៤ គ.ម
    គ. មង្គលបូរី-ប៉ោយប៉ែត សាងសង់ពីឆ្នាំ ១៩៣៣ ដល់ ១៩៤២ ប្រវែង ៥៥,០៥ គ.ម

The railways of the Kingdom of Cambodia have two lines:
1) From Phnom Penh to Sihanouk, has the total length of 266 Kilometers, built under the regime of the former King, Samdech Preah Bath Norodom Sihanouk. Construction of these railways was divided into three stages:
    a. From Phnom Penh to Takeo, 75 Kilometers, built from 1960 until 1966
    b. From Takeo to Kompot, 92 Kilometers, built from 1966 until 1967
    c. From Kompot to Preah Sihanouk, and to Sihanouk port, 99 Kilometers, built from 1967 until 1969

2) From Phnom Penh to Battambang and Poi Pet, Cambodia-Thai border, with the total length of 385.05 Kilometers, were built in French colonial era:
    a. From Phnom Penh to Pursat, 166 Kilometers, built from 1929 until 1931
    b. From Pursat to Mongkul Borei, 164 Kilometers, built from 1931 until 1933
    c. Mongkul Borei-Poi Pet, 55.05 Kilometers, built from 1933 until 1942

ប្រភព ÷ ក្រសួងសាធារណៈការ និងដឹកជញ្ជូន

image