ទីបំផុត ក្នុងឆ្នាំ២០១៦នេះ ខ្ញុំអាចឆ្លៀតពេលទៅដើរលេង «បុណ្យភូមិ» នឹងគេហើយ។ និយាយថា ទៅដើរលេងក៏មិនសូវត្រូវ ព្រោះតាមពិត ពួកយើងទៅធ្វើការងារទេ។ ថ្ងៃទី៨ មេសា ២០១៦ ជាថ្ងៃទីមួយ នៃបុណ្យភូមិ ខ្ញុំស្មគ្រជូនប្រពន្ធទៅសម្ភាសន៍ និងថត កម្មវិធីទូរទស្សន៍ «វប្បធម៌យើង» ទើបឆ្លៀតពេលអាចថតរូបបានមួយសន្លឹកខាងក្រោមនេះដែរ។ អរគុណ ដារ៉ា សម្រាប់រូបថតដ៏ស្រស់ស្អាតនេះ។

 

ថ្ងៃទី១០ មេសា ជាថ្ងៃចុងក្រោយនៃ បុណ្យភូមិ ជាវេនរបស់ខ្ញុំពឹងប្រពន្ធ អោយជួយសម្ភាសន៍ខ្ញុំសម្រាប់ ផលិតបទយកការណ៍ ស្តីពី «របាំត្រុដិ» ត្បិត ខ្ញុំយល់ថា ត្រុដិ នៅបុណ្យភូមិ អាចនឹងមានរូបស្អាតជាង ត្រុដិ នៅតាមស្ថាប័ន ក្រុមហ៊ុន នាទីក្រុងភ្នំពេញ។ ដោយសារ តែមនុស្សទៅដើរលេងបុណ្យភូមិ ច្រើនពេក ខ្ញុំពិបាកទៅអោយទាន់ ពេលគេបើកកម្មវិធីត្រុដិ ទើបអាចថតវិដេអូ បានត្រឹមតែ ពាក់កណ្តាល…

 

យ៉ាងណាក៏ដោយ បុណ្យភូមិ២០១៦ នៅវត្តព្រែកអំពិល បានកត់ត្រា អនុស្សាវរីយ៍ ប្តីប្រពន្ធថ្មោងថ្មី របស់យើង យ៉ាងផ្អែមល្ហែម… អរគុណបុណ្យភូមិ…

BonnPhum08042016.JPG

អនុស្សាវរីយ៍បុណ្យភូមិ២០១៦ នៅវត្តជ្រោយអំពិល