នេះជា វិដេអូ បទយកការណ៍ ដ៏កម្រមួយ ដែលខ្ញុំបាន ផលិតឡើង បំណងដើម្បីផ្សាយក្នុងកម្មវិធី ទូរទស្សន៍ តែខកខានមិនបានផ្សាយវិញ ដោយសារហេតុផល ១-ថ្នាក់លើចង់ចាក់ផ្សាយទាក់ទងនឹង «អង្គរសង្រ្កាន្ត ខេត្តសៀមរាប។» និង ២-ថ្នាក់ក្រោមថា ហួសថ្ងៃឆេងម៉េង។ តាមពិតវាគ្រាន់តែជា ពិធីឆេងម៉េង របស់ក្រុមគ្រួសារខាងប្រពន្ធ នៅស្រុកឈូក ខេត្តកំពត តែខ្ញុំឆ្លៀត ថត ដោយសារខ្ញុំជំពាក់ បទយកការណ៍ សម្រាប់ផ្សាយមួយសប្តាហ៍ ត្រូវផលិតមួយ។ ទោះបីគេមិនផ្សាយតាមទូរទស្សន៍ យ៉ាងណា ខ្ញុំបានបំពេញកាតព្វកិច្ច ផលិតបទយកការណ៍មួយ ក្នុងមួយសប្តាហ៍រួចរាល់ ហើយក៏នៅសល់ ឯកសារមួយសម្រាប់មើល ហើយសើចលេងក្នុងក្រុមគ្រួសារ…

ខែមេសា ឆ្នាំនេះ ហោរា ទាយថា ធ្វើអ្វីមិនសូវបានដូចបំណង អ្វីៗជាច្រើនសុទ្ធខុសពីការរំពឹងទុក ចឹងខ្ញុំ ត្រូវត្រៀមចិត្តទុកមុន…

អរគុណ ប៉ាម៉ាក់ ក្មេក និងពូមីង ដែលបានចូលរួមសហការណ៍…

QingMing03042016-Kampot.JPG

រូបថត ៖ ក្រុមគ្រួសារខាងប្រពន្ធ នៅស្រុកឈូក ខេត្តកំពត (ថ្ងៃទី៣ មេសា ២០១៦)

 

QingMing05042015-Kampot (1).JPG

រូបថត ៖ ឆេងម៉េង (កម្មវិធីឳពុកក្មេក) នៅស្រុកដងទង់ ខេត្តកំពត (ថ្ងៃទី៥ មេសា ២០១៥)

QingMing05042015-Kampot (2).JPG

រូបថត ៖ ឆេងម៉េង (កម្មវិធីម្តាយក្មេក) ស្រុកឈូក ខេត្តកំពត (ថ្ងៃទី៥ មេសា ២០១៥)

 

Advertisements