Switzerland Gift 2016

សូកូឡាស្វីស ដ៏ផ្អែមឆ្ងាញ់ជាងគេលើ ពិភពលោក (គេប្រាប់អីចឹង)

ប្រុសដូចខ្ញុំ​​មិនសូវចេះដើរផ្សារទេ តែបើបានដើរហើយ អោយតែមានលុយក្នុងដៃ ចាយទាល់តែអស់។ មិនមែនត្រឹមតែលើកនេះទេ លើកណាក៏ចឹងដែរ អោយតែបានទៅស្រុកគេ ទិញ​កាដូ ផ្ញើ​ ក្រុមគ្រួសារ បងប្អូន មិត្តភក្តិ ម៉ាទំហឹងហ្មង។

លើកនេះចាយច្រើនជាងមុន ព្រោះលុយនៅ ស្វីសថ្លៃជាងលុយដុល្លារ។ លុយសាលាអោយចាយប្រចាំថ្ងៃ ត្បិតត្បៀតខ្លះ រួមមិនសូវដើរលេងឆ្លងខេត្ត ឬឆ្លងប្រទេសផង អាចសល់លុយគ្រាន់ទិញ សូកូឡា ផ្ញើ​មនុស្សជាទីស្រឡាញ់រាប់អាន​ បានច្រើនគួរសមដែរ។ ដោយសារតែ គេប្រាប់ថា សូកូឡា នៅស្វីស ឆ្ងាញ់ជាងគេ លើពិភពលោក ទើបលើកនេះ ខ្ញុំទិញ​តែ សូកូឡា សុទ្ធតែម្តង។ សូកូឡា អាចត្រូវចិត្ត​សម្រាប់អ្នកចូលចិត្តញាំផ្អែម ហើយមិនខ្លាចឡើងទម្ងន់ប៉ុណ្ណោះ នរណា​សម្រក់ទម្ងន់​ មិនបាច់​ញាំទេ…