មួយឆ្នាំ​មាន ៣៦៥ថ្ងៃ​ ពិតជា​ឆាប់រហ័សមែន… ដកដង្ហើម ហើយបិទភ្នែកបន្តិច មួយឆ្នាំ​កន្លងផុត…​ នៅចុងឆ្នាំ មនុស្សភាគច្រើន តែងគិតឡើងវិញ ពីអ្វីដែលជា​ សម្មិទ្ធិផល​មួយឆ្នាំ​របស់ខ្លួន… សម្រាប់ខ្ញុំ សម្មិទ្ធិផល​ធំជាង​គេ​ក្នុងឆ្នាំ​២០១៥​នេះ គឺ «ស្នេហា» ខ្ញុំ​បាន​រៀបការជាមួយ​នឹង​​ប្រពន្ធ​ដ៏ល្អម្នាក់។ ខ្ញុំ​សង្ឃឹមថា ឆ្នាំក្រោយ ខ្ញុំ​នឹង​ទទួលបាន​ កូនស្រី​ដ៏ល្អ​ម្នាក់​ ជា​សម្មិទ្ធិផល​ធំជាងគេ​។ 

ខ្ញុំ​ចាប់ផ្តើមជឿ «និស្ស័យ» ព្រោះមនុស្ស​ពីរនាក់​ដែល​មិនធ្លាប់​ស្គាល់គ្នាសោះ បែរជាអាចរៀបការជាមួយគ្នា។ យើងចាប់ផ្តើម​ទំនាក់ទំនង ស្គាល់​គ្នា​​ បាន​ជាង​មួយឆ្នាំ សោះ​ក៏ឈានដល់​ ដំណាក់កាល​ សំពះផ្ទឹម​ មេបា ចងដៃ… បើមិនហៅថា និស្ស័យ មានពាក្យអ្វីសមស្របជាងនេះ ?

​រូបថត​អនុស្សាវរីយទាំងនេះ​នៅ​តែ​ រក្សាស្នាម​ញញឹម បទពិសោធន៍ និងប្រាប់ពី​ពេលវេលា​ដែល​យើង​បាន​ឆ្លងកាត់​ជាមួយគ្នា។ 

ស្លាយដ៍សូវ៍​នេះ​ត្រូវការ JavaScript។

អរគុណ… ដែល អូន ព្រមស្រឡាញ់បង នៅក្បែរបង ធ្វើជាភរិយារបស់បង និងម្តាយ​របស់កូនយើង។

អរគុណ អូនសម្លាញ់​សម្រាប់​គ្រប់យ៉ាង ដែល​អូន​ខំតស៊ូ ប្រច័ណ្ឌ និង​ថែរក្សា​ ស្នេហាមួយនេះ…