ប្រសិន​បើអ្នក​​គិត​ចង់​​ផ្លាស់​​ប្តូរ​​រថយន្ត​​របស់​អ្នក ដើម្បី​​ឡើង​ស៊េរី អ្នក​គួរ​តែ​អាន​​រឿង​នេះ​សិន មុន​នឹង​សម្រេច​ចិត្ត…

Kim Hana

ខ្ញុំជាមនុស្សខ្លាចខ្មាស់គេ ទាំងដែលជីវភាពគ្រួសារខ្លួនឯងមធ្យមសោះ តែមិនមែនបានន័យថាខ្ញុំជាមនុស្សមើលងាយអ្នកក្រនោះឡើយ។  ដោយសារតែកន្លែងធ្វើការនៅឆ្ងាយ ទើបម្តាយឪពុកខ្ញុំខំប្រមែប្រមូលលុយកាក់ដែលគាត់សន្សំទិញបានឡានកូរ៉ូឡាឆ្នាំ៩៤ ឲ្យខ្ញុំជិះ តែម៉ាស៊ីនវាមិនអីនោះទេ។ ការពិតទៅខ្ញុំមិនស្រឡាញ់ឡានហ្នឹងទេ ព្រោះថាវាជាសេរ៊ីឡានចាស់ ខ្ញុំខ្មាស់គេដែលត្រូវជិះឡានហ្នឹង ពេលទៅណាមកណា ព្រោះមិត្តខ្ញុំគេជិះសុទ្ធតែឡានល្អៗ។ តែទោះយ៉ាងណាក៏ខ្ញុំត្រូវបង្ខំចិត្តរាប់អានវាជាគ្នាមួយរយៈសិនទម្រាំខ្ញុំមានលទ្ធភាពទិញបានឡានថ្មីម៉ូតល្អជាងនេះ។

ប្រហែលជាមួយឆ្នាំក្រោយមកមានបុរសម្នាក់ឈ្មោះសុភាពចូលដណ្តឹងខ្ញុំ ដែលគេជាមនុស្សមិនសូវសង្ហារនោះទេ តែគេមានការងារល្អអាចរ៉ាប់រងជីវភាពគ្រួសារបាន ជាពិសេសម្តាយឪពុកខ្ញុំអះអាងថាគាត់ជាមនុស្សល្អ។ ខ្ញុំប្រកែកដាច់អហង្ការថាមិនព្រមយកលោកសុភាពជាដាច់ខាត ព្រោះអីខ្ញុំស្រឡាញ់មនុស្សប្រុសដែលស្អាត ហើយមាន តែគាត់វិញ ផ្ទុយពីលក្ខខណ្ឌដែលខ្ញុំចង់បានទាំងអស់។ ឪពុករបស់ខ្ញុំមិនបានស្តីថាយ៉ាងណាទៀតទេ គាត់ក៏ប្រគលសោរឡានថ្មីឲ្យខ្ញុំហើយនិយាយថា៖

-​កូនសាកជិះឡានថ្មីរបស់កូនទៅ!​

គ្រាន់តែឮបែបនេះ ខ្ញុំ ក៏ស្រឡាំងកាំង ថាហេតុអីក៏ប៉ាម៉ាក់ខ្ញុំមានលុយទិញឡានថ្មីឲ្យខ្ញុំ៖

-​ ប៉ាម៉ាក់បានលុយពីណា?

ពួកគាត់ញញឹម៖

-ឡានថ្មីនេះនឹងជួយក្នុងការសម្រេចចិត្តរបស់កូនដើម្បីអនាគតដ៏ល្អ!

ថាតែប៉ុណ្ណឹងពួកគាត់ក៏ចូលបន្ទប់បាត់ ទុកឲ្យខ្ញុំនៅរំភើបចិត្តនិងមិនអស់ចិត្តគិតមិនយល់តែម្នាក់ឯង។ ព្រឹកឡើង ខ្ញុំឃើញឡានថ្មីកូរ៉ូឡាសេរ៊ីឆ្នាំ២០០២ នៅពីមុខខ្ញុំ ទោះជាវាមិនមែនជាសេរ៊ីថ្មីណាស់ណា ក៏វាគ្រាន់បើជាងឡានចាស់របស់ខ្ញុំដែរ។  ខ្ញុំចូលឡានដោយ ចិត្តរីករាយ៖

-នេះខ្ញុំកំពុងសុបិនមែនទេ? ខ្ញុំបានឡានថ្មីជិះហើយ!

ខ្ញុំបើកវាទៅធ្វើការដោយអារម្មណ៍រីករាយ តែរឿងមិនល្អបានកើតឡើងដោយសារតែពេលត្រឡប់មកវិញវាបានរលត់កណ្តាលផ្លូវ ដូច្នេះខ្ញុំក៏អារម្មណ៍មិនល្អភ្លាម ព្រោះអីវាហាក់ដូចជាប្រផ្នូលមិនល្អមួយដែលថ្ងៃខ្ញុំសម្ពោធឡានថ្មីខ្លួន បែរជាខូចទៅវិញ។  ខ្ញុំបានទូរស័ព្ទហៅជាងយកវាមកជួសជុល ហើយខ្ញុំត្រូវចំណាយលុយ ៤០ ម៉ីនរៀល សម្រាប់ការសម្ពោធថ្ងៃដំបូងរបស់ខ្ញុំ។  មិនដឹងជាយ៉ាងម៉េច ឡានថ្មីរបស់ខ្ញុំឧស្សាហ៍ខូចណាស់ធ្វើឲ្យខ្ញុំ ចំណាយប្រាក់ខែសឹងពាក់កណ្តាលដើម្បីតែជួសជុលវា។ នៅពេលដែលឡានថ្មីខ្ញុំខូចម្តងៗ ខ្ញុំក៏យកឡានចាស់មកជិះ ពេលដែលជិះឡានចាស់របស់ខ្ញុំ ខ្ញុំមានអារម្មណ៍ថា ខ្ញុំមិនចាំបាច់ភ័យថាវាខូចកណ្តាលផ្លូវទៀតនោះទេ ព្រោះថាម៉ាស៊ីនវាល្អណាស់ តែឡានថ្មីវិញ បានត្រឹមតែល្អមើលទេ ពេលជិះខ្ញុំខ្លាចតែខូចនេះ ខូចនោះ។ ដូចជាថ្ងៃនេះចឹង ឡានថ្មីរបស់ខ្ញុំវាបែកធុងទឹក ដូច្នេះហើយបានជាខ្ញុំត្រូវផ្ញើខ្លួននឹងឡានចាស់ទៀតហើយ។ នៅពេលកំពុងបើកឡានតាមផ្លូវ ខ្ញុំឃើញឡានសេរ៊ីថ្មីរបស់អ្នកដំណើរម្នាក់ខូចកណ្តាលផ្លូវ ដូច្នេះខ្ញុំក៏នឹកដល់ឡានថ្មីរបស់ខ្ញុំ ជាមួយនឹងពាក្យរបស់ប៉ាដែលថា៖

-” ឡានថ្មីនេះនឹងជួយក្នុងការសម្រេចចិត្តរបស់កូនដើម្បីអនាគតដ៏ល្អ! ”

គិតដូច្នេះហើយខ្ញុំក៏សួរខ្លួនឯងថា៖

-ម៉េចក៏ប៉ាទិញឡានថ្មីឲ្យខ្ញុំស្របពេលដែលសុភាពចូលដណ្តឹងខ្ញុំ?

បើកទៅមុខបន្តិច ខ្ញុំក៏ឃើញថាមានឡានសេរ៊ីចាស់មួយឈប់កណ្តាលផ្លូវ ប្រហែលជាខូចដែរហើយ ធ្វើឲ្យខ្ញុំដកដង្ហើមធំ៖

-ឡានចាស់ ឡានថ្មី ខូចដូចតែគ្នា! តែសំណាងណាស់ដែលឡានចាស់ខ្ញុំមិនដែលធ្វើទុកម្ចាស់វាទេ!

ពេលទៅដល់ផ្ទះវិញ ម៉ាក់របស់ខ្ញុំបានប្រាប់ថា ឡានថ្មីរបស់ខ្ញុំធ្វើអស់ ៨០ម៉ឺនរៀល ធ្វើឲ្យខ្ញុំធ្លាក់ថ្លើមក្តុក ព្រោះទើបតែអស់៤០ម៉ឺនរៀលកាលពីកន្លះខែមុន។ មុខខ្ញុំចាប់ផ្តើមស្រពោន ប៉ាក៏មកទះស្មាខ្ញុំរួចនិយាយទាំងទឹកមុខញញឹម៖

-កុំពិបាកចិត្តអីកូន! ក្រែងកូនបានឡានថ្មីដូចចិត្តប៉ងហើយមែនទេ! ដូច្នេះគ្រាន់តែវាខូច ហើយអាចជួសជុលបាន រឿងអីដែលកូនត្រូវពិបាកចិត្តនោះ?

ខ្ញុំដកដង្ហើមធំ រួច និយាយទៅប៉ាវិញ៖

-ឡានថ្មីមែន តែបើចុះលុយរហូតចឹង កូនមិនដឹងសប្បាយចិត្តម៉េចទេប៉ា?

-ចឹងកូនជិះឡានចាស់កូនវិញទៅ?

-ទេ! កូនជិះឡានថ្មីហើយ បែរជាទៅជិះឡានចាស់វិញ គេសើចកូនស្លាប់មិនខាន!

-ចុះពេលឡានថ្មីកូនខូច តើកូនឬគេជាអ្នកពិបាកចិត្ត? តើពេលដែលកូនសប្បាយចិត្តនឹងជិះឡានចាស់ដែលមិនដែលខូចអី តើគេមានបានមកសប្បាយចិត្តជាមួយកូនទេ?

ខ្ញុំនៅស្ងៀមដោយការរិះគិត ហើយប៉ាក៏ដើរចេញទៅ។ ខ្ញុំសម្លឹងទៅឡានចាស់របស់ខ្ញុំ ដែលចតនៅខាងក្រៅ ហើយគិតថា៖

-សេរ៊ីវាចាស់ តែខ្ញុំជិះវាមិនដែលខ្លាចខូចតាមផ្លូវទេហើយវាក៏មិនដែលឲ្យខ្ញុំអស់លុយដូចឡានថ្មីខ្ញុំដែរ! បើខ្ញុំជិះឡានចាស់ ខ្ញុំសប្បាយចិត្តត្រង់វាមិនសូវខូច តែខ្ញុំខ្មាស់គេ តែបើជិះឡានថ្មី ខ្ញុំសប្បាយចិត្តព្រោះគេមើលមកខ្ញុំហំ តែហៅប៉ៅស្ពែតរាល់ខែ! ជីវិតខ្ញុំ បើខ្វល់នឹងពាក្យអ្នកដទៃពេក ខ្ញុំដូចជាមិនសូវបានសេចក្តីសុខក្នុងផ្លូវចិត្តនោះទេ! ឬក៏នេះជាមេរៀនដែលពុកខ្ញុំចង់ឲ្យខ្ញុំដឹង ថាការរស់នៅគឺត្រូវពេញចិត្តនឹងអ្វីដែលខ្លួនឯងមាន កុំរស់នៅតែជាមួយនឹងអ្វីដែលល្អតែសម្បកក្រៅ ជាពិសេស គឺកុំខ្វល់ពីសំដីរបស់អ្នកដទៃ ដែលនាំឲ្យប៉ះពាល់ដល់ផ្លូវចិត្តរបស់ខ្លួនឯង! ពុកអើយ ម្តាយអើយ កូនយល់ហើយ! មេរៀននេះសំខាន់សម្រាប់ជីវិតរបស់កូនណាស់! កូនលែងពិបាកចិត្តហើយ! កូននឹងជិះឡានចាស់កូនវិញហ់ើយ! កូនស៊ូឲ្យគេថាឲ្យកូនម៉េចក៏បាន តែកូនអត់ចង់ពិបាកចិត្តនឹងអស់លុយជួសជុលឡានថ្មីរាល់ខែដូចពេលនេះទេ! កូនចង់បានសេចក្តីសុខផ្លូវចិត្ត ជាជាងការរស់នៅល្អមើលតែភ្នែកគេ តែចំបែងទ្រូងឯងស្ទើរក្ស័យ!

តាំងពីថ្ងៃនេោះមកខ្ញុំក៏លក់ឡានថ្មីរបស់ខ្ញុំ ហើយបន្តការជិះឡានចាស់ដោយមិនភ័យថាវានឹងមិនលក់មុខខ្ញុំកណ្តាលផ្លូវ។ ចំពោះរឿងលោកសុភាពចូលដណ្តឹង…

View original post 44 more words