Dear Sopheak Srey,
I am writing to invite you to join documentary film workshop hosted by Bophana Center. This workshop is under the exchange program between Bophana Center and Haute Ecole D’arts of Geneve which is one of the top-pest film school in Switzerland. . The workshop will be running for one months of November, 2015. This workshop will give your opportunity to develop your career in film-making and networking with international students.

I hope that you are able to take this precious opportunity by joining with workshop.

Best regards,

 

CHEA SOPHEAP
Director, Bophana Center
TEL: +855 092 902 543

 

Direct Cinema Exchange Workshop in Nov 2015

អាច​រាប់​​ថា ចាប់​ផ្តើម​​ដោយ​សារ អ៊ីម៉ែល​​នេះ​ឯង ទើប​ខ្ញុំ​​​ហ៊ាន​​ឈាន​​ជើង​​ចូល ​សិក្​ខាសាលាអន្តរជាតិ​​ ដើម្បី​​ផ្លាស់​ប្តូ​​រ​​បទ​ពិ​សោធន៍ ផលិត​​ភាពយន្​ត​​ឯកសារ។ អរគុណជាពិសេស​ចំពោះ​ កញ្ញា ងឿម ផល្លី ដែល​បាន​ធានារូប​​ខ្ញុំ​អោយ​ចូលរួម​សិក្សា​វគ្គនេះ ទោះបីខ្ញុំុុំុមិនមែនកូនសិស្ស​កុន​របស់​បុប្ផាណា។ សិក្ខា​កាម​វគ្គនេះ ​រួមមាន​ និស្សិត​​មក​​ពី​ប្រទេស​ស្វីស ​១៦​នាក់​ ​​កូន​សិស្ស​​កុន​​បុប្ផាណា ៦នាក់ គ្រូណែនាំ ២នាក់ សរុប​ទាំង​អស់ ២៥នាក់។

នេះ​ជា ​​​សិក្ខា​សាលា​​​​ដ៏​​តានតឹង​បំផុតមួយ​ ក្នុង​ចំណោម​​​សិក្ខា​សាលា​​រាប់ភ្លេច​ដែល​​ខ្ញុំ​ធ្លាប់​បាន​ចូល​រួម។ តាន​តឹង​​ដោយសារ ខ្ញុំ​ត្រូវ​​សម្រេចចិត្​ត​​យ៉ាងលំបាក​ ដើម្បី​​ចូលរួម ព្​​រោះតាម​​កាលវិភាគ​សិក្សា​ តម្រូវអោយ​​ខ្​ញុំ​ចំណាយ​​ពេល​​វេលា ​​ពេញ​មួយខែវិច្ឆិកា​ ឆ្នាំ២០១៥ សម្រាប់​អនុវត្ត​តាម​​តារាង​កម្មវិធី​កំណត់ទុកជាស្រេច​ តាំង​ពី​ម៉ោង​​​ ​៩​ព្រឹក​ រហូតដល់​ម៉ោង​ ៩​យប់ និងគ្មាន​ឡើយ​ថ្ងៃសៅរ៍ ឬអាទិត្យ។

ទម្រាំតែដាច់ចិត្ត​សុំច្បាប់ពីកន្លែងធ្វើការ ខ្ញុំត្រូវពិភាក្សាជាមួយនឹង ភរិយា ​យ៉ាងល្អិតល្អន់ ព្រោះបើទោះ​បី​ជា​​ចិត្ត​ខ្ញុំ​ចង់​រៀនតែ វគ្គនេះ នឹង​ប៉ះពាល់ដល់​ជីវភាពក្រុម​គ្រួសារ​ទាំងសង្ខាង​ ដែល​ពឹងល​ើ​ប្រាក់ចំណូល​​របស់ខ្ញុំ​ និងប្រពន្ធ​ ដើម្បី​ជួយ​ឧបត្ថម្ភ​រៀងរាល់​ខែ​​​។ សំណាង​ល្អ ប្រពន្ធខ្ញុំ​គាំទ្រ​អោយ​ទៅរៀន​ តែខ្ញុំត្រូវ​សុំ​ច្បាប់​​ពី​កន្លែង​ធ្វើការងារ​មួយ​តង់ទៀត។

នៅកន្លែងធ្វើការ ក្រុមផលិតបទយកការណ៍​របស់ខ្ញុំ អាចនឹងខ្វះ​មនុស្ស ព្រមទាំងបទយកការណ៍ចាក់ផ្សាយរាល់ថ្ងៃ។ តាមធម្មតាយើងផលិត​សឹងមិនទាន់់សម្រាប់ចាក់ផ្សាយ​ពីថ្ងៃច័ន្ទ ដល់​សុក្រផង ទម្រាំគ្មានខ្ញុំ។ ​តាមកាលវិភាគ​សិក្សា ខ្ញុំពិតជា​​មិនអាចដកឃ្លាមកជួយផលិត​បទយកការណ៍​បាន​​មួយ​ក្នុងមួយ​សប្តាហ៍ឡើយ ខណៈសិក្សា។ បើទោះបីជា មិត្តរួមការងារណែនាំថា មិនបាច់សុំ​ច្បាប់ គ្រាន់តែផលិតបទយកការណ៍​មួយ ក្នុងមួយសប្តាហ៍គឺអាចទៅរៀនបាន តែខ្ញុំ​សម្រេច​​ចិត្ត​​សុំ​​ច្បាប់ការងារ​ ដោយអនុញ្ញាតអោយកន្លែងធ្វើការ កាត់ប្រាក់ថ្ងៃដែល​ខ្ញុំ​មិនបាន​មកធ្វើការ។ ធ្វើបែបនេះ ដើម្បីបានស្ងប់​អារម្មណ៍​​ផ្ចង់ស្មារតីរៀនផលិត​ភាពយន្តឯកសារផង និងមិនបាច់ភ័យ​កន្លែងការងារ​ដេញដោល។

សប្តាហ៍ទីមួយ យើងបាន​ជួបជាមួយនឹង អ្នកជំនាញ​ជាច្រើន ហើយ​បាន​ដើរមើល​រោងចក្រ នៅលើផ្លូវវែងស្រេង ទស្សនា​អ្នកភូមិ​រស់នៅលើផ្នូរខ្មោច ក្នុង​សង្កាត់ច្បារអំពៅ ទៅលេងកោះពេជ្រ បឹងកក់ និងជួប រដ្ឋមន្រ្តី ម៉ាំល្ហុង ជាដើម។ ទើប​តែសប្តាហ៍ទីមួយ តែ​សិក្ខាសាលាចាប់ផ្តើម​តានតឹង ដោយសារកូនសិស្ស​ភាគច្រើនប្រតិកម្ម​ខ្លាំងៗទៅនឹងការរៀប​ចំ​របស់ លោកគ្រូណែនាំ Fernand Melgar ដែល​ដឹកនាំពួកគេទៅមើលកន្លែង​លំបាកលំបិន​នៅតាមរោងចក្រ និងលើផ្នូរខ្មោច បណ្តាលអោយ​អ្នកខ្លះភ័យ…។ សប្តាហ៍ទីពីរ រហូតដល់ថ្ងៃទី​២៧ គឺ​ចង្វាក់ផលិតកម្ម​ ភាពយន្តឯកសារ​។ ក្រុមខ្ញុំ​ជ្រើស​យក​ អ្នកលក់ទឹកកកប្តីប្រពន្ធ ជាតួឯក។ មានឧបសគ្គជាច្រើន ស្ទើរតែចង់រត់ចោលសិក្ខាសាលា​ម្តងៗទៅហើយ តែចុងក្រោយខ្ញុំ​ក៏ស៊ូ​បាន​ដល់ចប់ចុងចប់ដើម។ នៅល្ងាចថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ២០១៥ ភាព​យន្តឯកសារ​ចំនួន ៨ បានចាក់ផ្សាយ​នៅ មជ្ឈមណ្ឌលបុប្ផាណា ដោយ​មានការអញ្ជើញ​ចូលរួម​ពី អ្នកស្រឡាញ់ភាពយន្ត និង​តួសម្តែងរបស់យើងផងដែរ។ ភាពយន្ត​របស់ខ្ញុំ អាចនិយាយបាន​ថា មិននៅ​បាត​តារាងឡើយ។

ស្លាយដ៍សូវ៍​នេះ​ត្រូវការ JavaScript។

អាចនិយាយបាន​ថា ខ្ញុំ​រៀនបាន​ច្រើនជាងគេ ពីសិក្ខាសាលា​ផលិតភាពយន្តឯកសារលើកនេះ។ ដំបូងយល់ពី បច្ចេកទេសចុះ​សម្ភាសន៍ មើលទីតាំងថតជាមុន យល់ពី​បច្ចេកទេសប្រើប្រាស់​កាម៉ារ៉ាសម្រាប់​ថតប្លង់ភាពយន្ត គ្រប់គ្រងសម្លេង តម្លើងរឿង និង​កាត់តជាដើម។ បើទោះបីជា ទំនាក់ទំនងក្នុងក្រុមការងារ​ជាមួយនឹង និស្សិត​ស្វីសមិនសូវល្អ តែនៅពេល​ជូន​ដំណើរគាត់ត្រឡប់ទៅស្រុកវិញ នាថ្ងៃទី​២៨ វិច្ឆិកា យើងបាន លុបបំបាត់ការយល់ច្រលំ​ និងសុំទោស​គ្នា​ទៅវិញទៅមករួចហើយ។ ​អ្នករៀបចំសិក្ខា​សាលា​មកពីសាលាស្វីស សន្យាថា នឹង​អញ្ជើញសិស្សកុនខ្មែរ ទៅទស្សនកិច្ច​សិក្សានៅ​ប្រទេសស្វីស​រយៈពេលមួយខែដូចគ្នា​ នៅឆ្នាំក្រោយ។ ពួកយើង​លួចអរក្នុងចិត្ត​ តែជាក់ស្តែង​យ៉ាងណា មានតែ​ពេលវេលាទេ ទើបអាចបញ្ជាក់បាន…​

អរគុណភរិយា​សំណប់ចិត្ត​ដែល​តែងតែ លើកទឹកចិត្ត​អោយបង​ស៊ូស៊ូ​រហូតដល​់​ចប់វគ្គ។ សុំទោស​ដែល​មិនមាន​ពេលវេលា​នៅក្បែរអូន​ចុងសប្តាហ៍ និងថ្ងៃបុណ្យ៕