នេះ​ជា​វិដេអូ​​បទយកការណ៍ដំបូង​របស់ខ្ញុំ​​ ​ដែល​​ខ្ញុំ​​​ខិត​ខំសម្រិតសម្រាំង​​​​កាត់​ត​​​អស់​រយៈ​ពេល​​​​​ជិត​ពីរថ្ងៃ សម្រាប់​ចាក់ផ្សាយ​លើ​ទូរទស្សន៍ភីអិនអីន យប់នេះ ថ្ងៃទី​២៧ តុលា ២០១៥ ក្នុងកម្មវិធីព័ត៌មាន​ពេលល្ងាច និងព័ត៌មានពេលយប់​។ ខ្ញុំបាន​ជាប់សន្យា​ជាមួយនឹង សាមីក្រុម​អ្នកថតរូបវ័យក្មេង​ « គម្រោង Cambodia on the line ឬ ប្រទេស​កម្ពុជា​នៅលើ​​ខ្សែ​បន្ទាត់​ត្រង់​មួយ» ជាយូរមកហើយថា នឹងចូលព្រៃ​សម្ភាសន៍ពួកគេ ដើម្បីផលិតវិដេអូ​បទយកការណ៍​ដ៏ល្អមួយ។ មនុស្សគិតមិនដូចទេវតាគិត សប្តាហ៍មុនគិតថា នឹងទៅចូលព្រៃថតសកម្មភាពពួកគេហើយ តែក្រុមការងារ​ខាងខ្ញុំ​មាន​​បញ្ហា​គ្រួសារ ទើបត្រូវ​អាក់ខាន​មិនបានទៅចុះបេសកម្ម។ ក្នុងវិដេអូនេះ ខ្ញុំគ្រាន់តែអាចសម្ភាសន៍សមាជិកក្រុម #CambodiaOnTheLine នៅភ្នំពេញ តាមទីកន្លែងផ្សេងគ្នា ចំណែករូបភាព​សកម្មភាព គឺបានមកពី ក្រុមការងារ​ #CambodiaOnTheLine តាមរយៈ លោក អឿន រស់នៅអមរើន។ អរគុណក្រុមការងារ ដែលបានផ្តល់យោបល់ផ្នែកអត្ថន័យ រូបភាព និងសម្លេង រហូតអាចផលិតបទយកការណ៍​ដ៏ល្អមួយនេះ។

គ្រោងប្លង់​សរសេរព័ត៌មាន ៖ ក្រុមអ្នកថតរូបវ័យក្មេង ​​ផ្សងព្រេងផ្តិតរូបទេសភាព ​៧ខេត្ត នៅកម្ពុជា

សម្រាប់ជាព័ត៌មាន – ក្រុមការងារ VOD Hot News បានសម្ភាសន៍ ក្រុមការងារ #CambodiaOnTheLine មុនខ្ញុំមួយថ្ងៃ ហើយបាន​ផលិតវិដេអូដូច​ភ្ជាប់​ជូននេះ យុវជនមួយក្រុម​ធ្វើដំណើរ​លើខ្សែបន្ទាត់​ត្រង់​វែង​បំផុត​កាត់ប្រទេសកម្ពុជា