ក្រដាស់ប្រាក់ ១០ដុល្លារសហរដ្ឋអាមេរិក នឹងមានរូបស្រ្តី​ជំនួសបុរស​ នៅឆ្នាំ២០២០​ (រូបសន្លឹក)

នៅឆ្នាំ២០២០ សហរដ្ឋអាមេរិកនឹង​រចនា​ក្រដាស់ប្រាក់​១០ដុល្លារឡើងវិញ ដោយ​ដាក់រូបស្រ្តីជំនួស​ រូប លោក Alexander Hamilton រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ​សហរដ្ឋអាមេរិក ទីមួយ ។

តាមព័ត៌មាន The Time ដែលបានស្រង់ប្រកាស​ ក្រសួងហិរញ្ញវត្ថុ​សហរដ្ឋអាមេរិក កាលពីថ្ងៃពុធថា ក្រដាស់ប្រាក់​ ១០ដុល្លារសហរដ្ឋ​អាមេរិកថ្មី នឹង​រំលេច​រូបស្រ្តីដែលបាន​​ដើរតួនាទីសំខាន់ក្នុងប្រវត្តិសាស្រ្ត​សហរដ្ឋអាមេរិក និង​ម្ចាស់ពានរង្វាន់​ប្រជាធិបតេយ្យ។ ​ក្រដាស់ប្រាក់ថ្មី នឹងចេញអោយ ប្រើប្រាស់បន្ទាប់ពី ឆ្នាំ២០២០ តែក្រសួងរតនាគារជាតិ មិនទាន់កំណត់នៅឡើយទេថា តើ​ស្រ្តីរូបណា នឹង​យកទៅ​រចនាលើ​ក្រដាស់ប្រាក់ឡើយ។ នៅរដូវក្តៅខាងមុខ ក្រសួងនឹង​អនុញ្ញាតអោយ​​សាធារណជន​អាច​ចូលរួម​ពិភាក្សា​ពី ការរចនា ក្រដាស់​​ប្រាក់ថ្មី ​លើគេហទំព័រ thenew10.treasury.gov និងប្រើប្រាស់ hashtag #TheNew10 បន្ទាប់​មក​​ក្រសួងនឹង ​សំរេចពីរូបរាងរបស់ដុល្លារ​ក្រដាស់ដប់ ដោយ​រាប់បញ្ចូល​ទាំង​ធ្វើអោយកាន់តែមានសុវត្ថិភាព​មិនងាយ​ក្លែងក្លាយ។

ស្លាយដ៍សូវ៍​នេះ​ត្រូវការ JavaScript។

រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ​សហរដ្ឋអាមេរិក ទីមួយ លោក Alexander Hamilton បាន​បង្ហាញ​មុខ​លើក្រដាស់ ១០ដុល្លារ តាំងពីឆ្នាំ១៩២៩ ហើយគិតត្រឹមចុងឆ្នាំ២០១៤ មានក្រដាស់ប្រាក់​ ១.៩កោដ ត្រូវបានចរាចរប្រើប្រាស់។ ក្រដាស់ប្រាក់ ១០ដុល្លារ ដែល​រចនាឡើងវិញចុងក្រោយ ត្រូវបាន​​ដាក់ប្រើប្រាស់​កាល​ពីថ្ងៃទី២ មីនា ២០០៦។ ការផ្លាស់ប្តូរក្រដាស់ប្រាក់ដុល្លារបែបនេះ ​មិនមែនកើតឡើង​ញឹកញាប់​ឡើយ ការផ្លាស់ប្តូ​រ​ចុងក្រោយកើតឡើង​ចន្លោះ​ឆ្នាំ១៩១៤ និង​១៩២៨ ពេលដែលក្រដាស់ប្រាក់​ ១០ដុល្លារ ផ្លាស់ប្តូរពី​  Andrew Jackson ទៅ Alexander Hamilton ក្រដាស់ ២០ដុល្លារ ប្តូរពី Grover Cleveland ទៅជា Andrew Jackson ក្រដាស់ ៥០០ដុល្លារ John Marshall ទៅជា William McKinley និង​ ក្រដាស់ Alexander Hamilton ទៅជា Grover Cleveland៕

Advertisements