បើមិនមានអ្វីផ្លាស់ប្តូរទេ នៅ​បវេសនកាល​ឆ្នាំ២០១៦ ដីទំនេរមួយប្លង់​ ក្នុង​ភូមិដំណាក់ធំ សង្កាត់​ស្ទឹងមានជ័យ នឹង​ប្រែក្លាយ​ជា​អគារសិក្សា​កម្រិត​បទដ្ឋានពិភពលោកមួយ​ សម្រាប់​កុមារក្រីក្រក្នុ ងសហគមន៍តំបន់​គំនរសំរាមស្ទឹងមានជ័យ ក្នុងរាជធានីភ្នំពេញ​។

ប្រធានកម្មវិធីអប់រំ នៃអង្គការមូលនិធិកុមារ​កម្ពុជា លោកស្រី Tracy France បានឲ្យដឹងថា នៅខែកញ្ញា ឆ្នាំ២០១៦ សាលា​ Neeson Cripps Academy នឹងចាប់​បើក​ទទួល​សិស្សា​នុសិស្ស​​កម្រិត​វិទ្យាល័យ ចាប់ពី​ថ្នាក់ទី១០ ដល់ថ្ងៃទី​១២។​ ជំហានដំបូង ប្រហែល ៣៥០ នាក់ ដោយមិនគិតថ្លៃអ្វីទាំងអស់។

nca-courtyard-820

លោកស្រី Tracy France បន្ថែមថា អគារ The Neeson-Cripps Academy មាន​ ​​ទំហំ​ ៥ ​ពាន់​ម៉ែត្រ​ការ៉េ កម្ពស់​ ៥ ​ជាន់ មាន​បន្ទប់​សរុប ២០ បន្ទប់ ដែល​ចែក​ជា​បន្ទប់​សិក្សា បន្ទប់​គម្រោង និង​បន្ទប់​សន្និសីទ នឹងផ្តោតលើកម្មវិធីសិក្សា​ បច្ចេក​វិទ្យាឌីជីតាល់ បណ្តុះបណ្តាលគ្រូបង្រៀន អប់រំផ្នែក​វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វករសំណង់ គណិតវិជ្ជា ការផលិតខ្សែភាពយន្ត​​។ល។ អគារ​កម្រិតបទដ្ឋានពិភពលោក នឹងផ្តល់​នូវតំបន់សុវត្ថិភាព​​ ដើម្បីអោយ​សិស្សានុសិស្សទំនេរពីការសិក្សាសាលារដ្ឋ​ អាច​ប្រើប្រាស់ទីធ្លាសាលា ឧបករណ៍សិក្សា ស្ទូឌីយ៉ូ បន្ទប់ពិសោធន៍ សាលតាំងពិព័រណ៍ មជ្ឈមណ្ឌលហាត់កីឡា​ ជាប្រយោជន៍​បង្កើនចំណេះ និងការអនុវត្តផ្ទាល់​។

លោកស្រី Tracy France ៖ ដើម្បីចូលរួមក្នុងកម្មវិធីអប់រំរបស់យើង ក្រុមការងារសហគមន៍យើងនឹងចុះវាយតម្លៃ ដើម្បីបង្ហាញអោយប្រាកដថា ក្រុមគ្រួសារ​សិស្សទាំងនោះ មិនអាច​លៃលកបញ្ជូនកូនទៅសាលាបាន។ នៅពេល​ការវាយតម្លៃបញ្ចប់ សិស្សអាចនឹងទទួលបាន​កន្លែងមួយពីសាលា   យើង។ ដូច្នេះ លក្ខណៈវិនិច្ឆ័យទាំងនេះ អាណាព្យាបាល​ត្រូវតែបង្ហាញភស្តុតាងអោយពួកយើង ពីព្រោះ ឥណទាននេះ សម្រាប់កុមារក្រីក្របំផុត​ក្នុងតំបន់នេះដែរ។

ប្រធានកម្មវិធីអប់រំ នៃអង្គការមូលនិធិកុមារ​កម្ពុជា ជឿជាក់ថា កុមារក្នុងសហគមន៍ក្រីក្រ នឹងមាន​ឱកាស ដើម្បីសិក្សានៅមហា​វិទ្យា​ល័យ​ និងឱកាសការងារដ៏មានន័យនៅកម្ពុជា ព្រោះ​មិនថា មុខវិជ្ជា ជំនាញ​វិស្វករសំណង់ រចនាម៉ូដ។ល។ ដែលបង្រៀននៅសាលានេះ ខ្វះខាតណាស់នៅកម្ពុជា តែជាមុខវិជ្ជា ត្រូវការបំផុតនៅថ្ងៃអនាគត ​នៅលើពិភពលោក។

DCIM102GOPRO

DCIM102GOPRO

អាណាព្យាបាល រួមទាំង​សិស្សថ្នាក់វិទ្យាល័យ​ កំពុងរស់នៅក្នុងតំបន់ស្ទឹងមានជ័យ​ សុទ្ធតែសាទរនឹងដំណឹងមួយនេះ។

គួរបញ្ជាក់ថា  អគារអប់រំ​ Neeson Cripps Academy នឹងចាប់ផ្តើមសាងសង់ នៅខែសីហា ឆ្នាំ២០១៥  គ្រោងនឹងចំណាយទឹកប្រាក់ប្រមាណ ៤ លានដុល្លារ (មិនគិតតម្លៃដី) គឺជាអំណោយពីក្រុមហ៊ុន Velcro។ ក្រុមហ៊ុន Velcro ដែលជា​ក្រុមហ៊ុនបច្ចេកវិទ្យាមួយ ផ្តល់នូវដំណោះស្រាយសម្រាប់អាជីវកម្ម និងអតិថិជន ព្រមទាំងជំរុញ និងការលើកកំពស់វិស័យអប់រំរបស់កុមារនៅទូទាំងពិភពលោក។ អគារនេះ ត្រូវបានដាក់ឈ្មោះ តាមលោក Robert Cripps ដែលជាអតីតប្រធានក្រុមហ៊ុន Velcro និងលោក Scott Neeson ស្ថាបនិក និងជានាយកប្រតិបត្តិនៃអង្គការមូលនិធិកុមារកម្ពុជា។ កុមារ ដែលក្រីក្របំផុត នៅក្នុងតំបន់ស្ទឹងមានជ័យ​ នឹងមានអាទិភាពចូលរៀនកម្មវិធីអប់រំ​របស់​ Neeson Cripps Academy។ នាពេលបច្ចុប្បន្ននេះ មាននិស្សិតជាង 2.300 នាក់ បានចុះឈ្មោះនៅក្នុងកម្មវិធីសិក្សារបស់អង្គការមូលនិធិកុមារ​កម្ពុជា៕