Angkor Sankran 2015

អង្គរសង្រ្កាន្គ ២០១៥ ខេត្តសៀមរាប

 

ប្រពន្ធ​​​របស់​​​ខ្ញុំ​​តែង​​តែ​​​​រំអុក​​​ថា ម៉េច​​មិន​​​សរសើរ​​នា​​ង​​​ដាក់​​​ប្លុ​ក​​​របស់​​ខ្ញុំ​ចឹង !? នាង​ច្រណែន និងប្រច័ណ្ឌ សង្សារចាស់ៗ​របស់​ខ្ញុំ​ដែល​​ធ្លាប់​​ប្រកាស​​នៅ​ទីនេះ។ ហាហាហា នេះហើយ​ស្រីៗ😀😀😀

អោ​យ​​សរសេរ​យ៉ាងម៉េច បើ​ខូច​អារម្មណ៍​​រហូត ​​រាល់​ពេលនឹក​​​ចង់​សរសេរ​លើក​តម្កើង​​ប្រពន្ធ​។​ ម៉្យាង​​ ខ្ញុំមិន​​សូវជំនាញ​​សរសេរ​ស្ងើច​នរណា​ម្នាក់​ តាម​​ការ​​បញ្ជាប្រាប់​ទេ តែខ្ញុំ​សរសេរ​​តាម​បេះដូង​​ និងអារម្មណ៍​ខ្លួនឯងច្រើនជាង។

មិនមែនថា ប្រពន្ធខ្ញុំ​មិនមាន​ចំណុចល្អទេ តែក៏មាន​ចំណុច​ខ្វះខាត​ខ្លះ​ដែរ។ អ្វីដែល​សំខាន់ ​នាង​មិនទាន់បើកចិត្ត​ទូលាយ​ដើម្បី​ទទួលស្គាល់​ ចំណុចខ្សោយ​របស់ខ្លួននាង​ឡើយ ពិសេសគឺ ឮចេញពី​ម៉ាត់​​ បុរសជាទីស្រឡាញ់​របស់នាង។ ពេលនាង​រឹងមាំគ្រប់គ្រាន់​ដើម្បី អានប្លុក​របស់​ខ្ញុំ ​ដោយ​មិន​បាច់​​​ស្នើ​ដាក់លក្ខខណ្ឌ ឬសម្ពាធណាមួយ ពេលនោះហើយ​ដែល​ ស្មេរម្នាក់នេះនឹង​ មានសេរីភាព​ក្នុងការសរសេរ ល្អអំពីនាង…

 

សុំទោស​​ដែល​​ខ្ញុំ​មិន​អាច​​កែប្រែ​​ចរិត​​ហ្សីន​​ដើម្បីគ្រាន់​នាង​បាន​សប្បាយចិត្ត​ ពិសេស​​មិន​ចង់​​កុហក់​​មនុស្ស​​ដែល​​ខ្លួ​ន​ស្រឡាញ់​។ ពាក្យពិត​ អាចល្វីង តែវាគង់​នឹង​ មានប្រយោជន៍ជាង ពាក្យ​ពិរោះ…

 

ចង់ផ្ញើសារទៅនាងថា ៖ «បើទោះបីជា ពេលខ្លះ​បងព្រងើយ​ដាក់អូ​​ន តែគ្មាន​មួយវិនាទីណា ដែលបងមិនបារម្ភពីអូនឡើយ…» ​