ថ្ងៃនេះបើកប្រាក់ខែ នៅកន្លែងការងារថ្មី។ ឃើញ salary pay slip ប្រាក់ខែ មានដកពន្ធរាប់សែនរៀលទៀត អន់ចិត្តស្តូក។ អន់ចិត្តមួយទៀត គឺ កន្លែងការងារថ្មី មិនទាន់មាន ការងារដុំកំភួនធ្វើ ប្រហែលត្រូវរងចាំ បីខែ ទើប អាចដំណើរការបាន។ ក្នុងអំឡុងពេល អន្តរកាលនេះ គ្មានឡើយ ប្រាក់ឧបត្ថម្ភផ្សេងៗ រាប់ទាំង ប្រាក់លើកទឹកចិត្ត និងប្រាក់ឧបត្ថមផ្សេងៗ។

image

ខ្ញុំធុញ នឹងការងារថ្មីចែសហើយ… តាំងពីឆ្នាំ២០០១ មកម៉្លេះ ការងាររបស់ខ្ញុំភាគច្រើន គឺចាប់ផ្តើម ពីទទេ គ្មានកន្លែងអង្គុយសមរម្យ គ្មានសម្ភារៈគ្រប់គ្រាន់ ការងារគ្មានក្បាលកន្ទុយ សូម្បីប្រាក់ខែ ក៏ មិនច្រើន ដោយថៅកែ ប្រាប់ថា ទើបកវែកកឆ្នាំង ចាំពេលចំណេញ សឹមតម្លើងអោយ តាមក្រោយ តែដល់ពេល មានចំនូលច្រើន ក្រុមហ៊ុនល្បី មិនមែននឹកគុណបុណ្យ អ្នកជួយជ្រោមជ្រែង ពីដំបូងឡើយ កុំថាឡើង តម្លើងប្រាក់ខែ នេះហើយ ចរិកនាយទុន។

សន្យាខ្លួនឯងថា គ្មានថ្ងៃទៅធ្វើការងារអោយគេនៅ កន្លែងថ្មីចែស ទៀតឡើយ ! ស៊ូផ្តើម ជំនួញថ្មីចែស របស់ខ្លួនឯងវិញ !

Advertisements