ប៉ុន្មានថ្ងៃចុងក្រោយនេះ ប្រពន្ធខ្ញុំនៅមិនសុខ…

ប្រពន្ធខ្ញុំ ៖ បងភក្រ័ អូនអត់ទាន់ចង់បានកូនលូវនេះទេ។
ខ្ញុំ ៖ ចុះបើមាន…
ប្រពន្ធខ្ញុំ ៖ អូនអត់ដឹងមិចទេ តែបងគិតមើល បើអូនមាន អូននឹងបាត់មុខពីលើទូរទស្សន៍ ហើយ រកលុយអត់បានទៀតផង។

លទ្ធផល…

image

មានអារម្មណ៍ អន់ចិត្ត ដែល ប្រពន្ធ យករឿង កូន ជា ឧបសគ្គ រាំងខ្ទប់ ភាពរីកចំរើន របស់នាង។ តាមពិត យើងបាន ពិភាក្សាគ្នារឿង បង្កើតកូនពីមុន ហើយនាង យល់ព្រមថា បង្កើតកូនឆ្នាំក្រោយ។ ខ្ញុុំបាន ប្រើប្រាស់ មធ្យោបាយការពារ ដោយប្រុង ប្រយ័ត្នដែរ។ ចំណេះដឹងជា គ្រូបង្គោល ផ្នែកអប់រំ សុខភាពបន្តពូជ របស់ខ្ញុំល្មមនឹង ការពារកំណើត បាន តាមបំណង។ តែនាងមិនទាន់ ទុកចិត្ត ស្របពេល នាងប្រែប្រួលរូបរាងកាយខ្លៈៗ ហើយម្តាយនាង ខ្វល់ខ្វាយ ពីអនាគតកូនគាត់… ចុងក្រោយ… អនាគតកូនរបស់ខ្ញុំ បែរគ្រាន់ជា ប្រស្នារមួយ…😦