នៅថ្ងៃទី​១៥ កុម្ភៈ ២០១៥ នេះ វគ្គសិក្សាពិសេសស្តីពី «ការវិភាគព័ត៌មាន» រយៈពេល ៣៦ម៉ោង បាន​ដល់ទីបញ្ចប់។ ជា​វគ្គសិក្សាខ្លី តែមានន័យជា គតិ និង​បណ្តុះគំនិត ក្នុងការសរសេរអត្ថបទបែបសង្ខេប វិភាគ និងសំយោគ បានយល់​ច្រើនល្មម សមនឹងតម្លៃ ១៥០​ដុល្លារ។

ពេល​កម្មវិធី​ចែកសញ្ញាបត្រ បាន​មកដល់ អ្នកចូលរួម​ដាក់វេនគ្នា ថតរូបជាមួយនឹង គ្រូណែនាំ រួមមាន លោក ពុយ គា (អ្នកឆ្លើយឆ្លង​ទីភ្នាក់ងារ​ព័ត៌មានក្យូដូ) លោក ហ្សង់​ ហ្វ្រង់​ស័រតាន់ (អគ្គនាយក MMA នាយកគ្រប់គ្រង​វិទ្យុបារាំង RFI) និងលោក ប៉ែន បូណា (និពន្ធនាយកវិទ្យុ​បារាំង​ RFI)។

MMA-15Feb2015-Cover

ខ្ញុំក៏មានឱកាស បានថតរូបជាមួយនឹង អតីតប្រធាន និង​ MY Idol។ បន្ទាប់ពី​វគ្គនេះ ខ្ញុំនឹងព្យាយាមសរសេរ អត្ថបទវិភាគ​ព័ត៌មាន​រៀងរាល់សប្តាហ៍ ដើម្បីល្បងវិភាគនយោបាយ និងសង្គម។

ស្លាយដ៍សូវ៍​នេះ​ត្រូវការ JavaScript។

Advertisements