រយៈ៥ថ្ងៃ នៃធម្មយាត្រា សិទ្ធិយាត្រា (5-10 ធ្នូ) ដឹកនាំដោយព្រះសង្ឃ គាំទ្រដោយ ពុទ្ធសាសនិកជន បានបញ្ចប់ដោយ​ជោគជ័យ។ ជោគជ័យក្នុងន័យថា ក្រុមធម្មយាត្រា ទាំង​៦គោលដៅ បាន​និមន្តដើរយាត្រា មកដល់ មុខរដ្ឋ​សភាជាតិ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៤ ទិវាសិទ្ធិមនុស្ស​អន្តរជាតិ បើទោះបីជា មានឧបសគ្គ ខ្លះៗ…។ ថាយូរក៏មិនយូរ… ពេល​មើលរូបថត​ដែល​ខ្ញុំថតបាន ទិដ្ឋភាព​ក្នុងក្បួន​​ធម្មយាត្រា រំភើបបេះដូង ដល់ហើយ…