ប្រសិន​​បើ​មិនមាន​​ការកែប្រែ​​ច្រើន​ទេ​ សេចក្តីព្រាង​ច្បាប់ ស្តីពី​ ចរាចរណ៍ផ្លូវគោក ឆ្នាំ២០១៤ នឹង​មាន​ឥទ្ធិពលរដ្ឋ អ្នកប្រើប្រាស់​ផ្លូវ​ថ្នល់​​ ក្រោយ​​ពេល​ព្រះមហាក្សត្រ​ ទ្រង់ឡាយ​ព្រះហស្ថលេខា ប្រកាស​អោយ​ក្លាយ​ទៅជា ច្បាប់មួយ​ ហើយ​មាន​អានុភាព​ប្រើ​ប្រាស់​នៅ​ក្នុង​ប្រទេសកម្ពុជា​។ ខ្ញុំ​បាន​​អាន​ត្រួសៗ ហើយ​​ស្រង់ចេញ​ នូវខ្លឹមសារ​​ និងទោសប្បញ្ញត្តិ​មួយចំនួន​​គ្រាន់​​ចែករំលែក…

 

  • មាត្រា​​៨ នៃ​សេចក្តីព្រាងច្បាប់​ ចរាចរណ៍ផ្លូវគោក ឆ្នាំ២០១៤ បានណែនាំថា ហាម​ប្រើទូរស័ព្ទ​​នៅពេល​​កំពុង​បើក​បរ​យាន​ជំនិះ ដោយ​គ្មាន​​ឧបករណ៍​សំឡេង​​ភ្ជាប់​​ទំនាក់​ទំនង។ ទោចក្រ​យាន​យន្ត​​​អាច​​ផ្ទុក​មនុស្ស​ពីរ​នាក់ និង​​អាច​បន្ថែម​​បាន​កុមារ​​មួយ​នាក់។ អ្នកបើកបរ​ទោចក្រ​យានយន្ត និងអ្នករួម​ដំណើរ ព្រមទាំងកុមារ​​ដែល​មាន​អាយុ​​ចាប់ពី ៣ឆ្នាំ​ឡើងទៅ ត្រូវពាក់មួក​​សុវត្ថិភាព​​អោយ​បាន​​ត្រឹមត្រូវ។ អ្នកបើកបរ​ត្រីចក្រយាន និង​អ្នកបើក​បរយាន​យន្ត​​សណ្តោង​រ៉ឺម៉ក់​​ត្រូវពាក់​មួកសុវត្ថិភាព​អោយ​បាន​​ត្រឹមត្រូវ។ (មិន​មាន​ទោស​ប្បញ្ញត្តិ)
  • មាត្រា ២៨ ៖ ការ​ប្រើប្រាស់​សញ្ញាសូរសព្ទ «ស៊ីផ្លេ» ត្រូវអនុញ្ញាត​អោយ​ប្រើ​ប្រាស់​​តែពេល​ថ្ងៃ ដើម្បី​អោយ​ដំណឹង​ដល់​អ្នក​ប្រើប្រាស់​​ផ្លូវដទៃទៀត ជៀសវាង​នូវ​គ្រោះថ្នាក់។ ពេល​យប់ស៊ីផ្លេ ត្រូវជំនួស​ដោយ សញ្ញាភ្លើងហ្វាកូត ផ្លាស់គ្នា សម្រាប់​អោយ​​ដំណឹង​ដល់​អ្នកប្រើប្រាស់​ផ្លូវដទៃទៀត ដើម្បី​ជៀសវាង​​នូវ​គ្រោះថ្នាក់​ និងសុំជែងផ្លូវ។ (មិន​មា​ន​ទោស​ប្បញ្ញត្តិ)

 

ទោសប្បញ្ញត្តិ

  • មាត្រា ៧២ ៖ អ្នកបើកបរត្រូវទទួលខុសត្រូវព្រហ្មទណ្ឌចំពោះបទល្មើស​ដែលខ្លួនបានប្រព្រឹត្តិក្នុងការបើកបរយានជំនិះ។ អ្នកគ្រប់គ្រង ឬកម្មសិទ្ធិករ ត្រូវទទួលខុសត្រូវ​ផ្នែករដ្ឋប្បវេណី ក្នុងករណី​យានជំនិះ​របស់ខ្លួន​បាន​បង្ក​អោយមាន​គ្រោះថ្នាក់​ដល់អ្នកដទៃ។

 

  • មាត្រា ៧៥ ៖ ត្រូវផ្តន្ទាទោស​ដាក់ពន្ធនាគារពី៦(ប្រាំមួយ)ថ្ងៃទៅ ១(មួយ)ខែ និង​ពិន័យជាប្រាក់ពី​ ១០០ ០០០(មួយសែន) រៀល ទៅ ៨០០ ០០០ (ប្រាំបីសែន) រៀល ចំពោះជនណា​ដែលបើកយានយន្ត​ដោយគ្មាន​បណ្ណ​បើកបរ ឬក្នុងរយៈពេល​ដែលបណ្ណ​បើកបរត្រូវបាន​ដកហូត ព្យួរទុក ឬទុកជាមោឃៈ លើកលែង​តែជនបើកបរទោចក្រយាន្តយន្ត ឬត្រីចក្រយានយន្ត។

 

  • មាត្រា ៨២ ៖ ជនណា​ប្រើប្រាស់​រថយន្ត​ដោយគ្មានបណ្ណសម្គាល់​រថយន្ត ឬគ្មាន​ផ្លាកលេខសម្គាល់រថយន្ត ត្រូវផ្តន្ទាទោស​ដាក់ពន្ធនាគារពី​៦ (ប្រាំមួយ)ថ្ងៃ ទៅ ១(មួយ)ខែ និងពិន័យជាប្រាក់ពី ១០០ ០០០(មួយសែន) រៀល ទៅ ៨០០ ០០០ (ប្រាំបីសែន)រៀល។

 

  • មាត្រា ៨៧ ៖ ការបង់ប្រាក់​ពិន័យ​អន្តរការណ៍នាំអោយ​រំលត់​បណ្តឹង​អាជ្ញា។ អំពើល្មើស​ដែលត្រូវ​ទទួលរង​ពិន័យ​អន្តរការណ៍ ហើយជនពាក់ព័ន្ធមិនព្រមបង់ប្រាក់​ពិន័យ​​អន្តរការណ៍​តាមកាលកំណត់​ មន្រ្តី​នគរបាល​ចរាចរណ៍​ផ្លូវគោក​ ត្រូវបញ្ជូនកំណត់​ហេតុព្រមទាំងវត្ថុ​តាងទៅអយ្យការអមសាលាដំបូង។

ទាញយកគ្រាន់​អានបន្ថែម ៖ https://www.dropbox.com/s/lacvb8kjlwkgiwa/traffic%20law%202014.pdf?dl=0

 

traffic law 2014 1