ព័ត៌មាន​ទាំងស្រុងពី កាសែតភ្នំពេញ​ប៉ុស្តិ៍

អ្នក​កាសែត​អាជីព​និង​អ្នក​កាសែត​មហាជន​ចង​ក្រង​គ្នា​ជា​បណ្តាញ
Thu, 21 August 2014
ប៉ិច សុធារី
ភ្នំពេញៈ អ្នក​សារ​ព័ត៌មាន​អាជីព និង​អ្នក​សារ​ព័ត៌មាន​ប្រជា​ពលរដ្ឋ​ជាង ៨០ នាក់ មក​ពី ២៣ ខេត្ត-រាជធានី​កាល​ពី​ម្សិល​មិញ​បាន​ជួប​ជុំ​ចង​ក្រង​គ្នា​ជា​បណ្តាញ​និង​ចែក​រំលែក​បទ​ពិសោធ​គ្នា​ក្នុង​ការ​សរសេរ​ព័ត៌មាន​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​ក្នុង​សហគមន៍​របស់​ខ្លួន។

ការ​ចង​ក្រង​បណ្តាញ​និង​ចែក​រំលែក​បទ​ពិសោធ​នេះ ធ្វើ​ឡើង​នៅ​ក្នុង​សិក្ខា​សាលា​ស្តី​ពី​ការ​ចង​ក្រង​បណ្តាញ​ប្រជា​ពលរដ្ឋ​អ្នក​សារ​ព័ត៌មាន កាល​ពី​ម្សិល​មិញ​នៅ​ក្នុង​រាជធានី​ភ្នំពេញ។ សិក្ខា​សាលា​នេះ​បាន​ផ្តល់​ឱកាស​ដល់​អ្នក​សារ​ព័ត៌មាន​ពលរដ្ឋ អ្នក​សារ​ព័ត៌មាន​អាជីព សង្គម​ស៊ីវិល និង​ស្ថាប័ន​រដ្ឋាភិបាល ទំនាក់​ទំនង ឬ​បង្កើត​នូវ​បណ្តាញ​សម្រាប់​សហ​ប្រតិបត្តិការ ក្នុង​ការ​ប្រមូល​និង​ចែក​ចាយ​ព័ត៌មាន ស្តីពី​ស្ថានភាព​សិទ្ធិ​មនុស្ស នា​អនាគត។

លោក ស្រី សុភ័ក្រ មន្ត្រី​ទំនាក់​ទំនង​និង IVR នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​លើក​ឡើង​ថា ការ​បង្កើត​ឲ្យ​មាន​ជា​បណ្តាញ​បែប​នេះ គឺ​ដោយ​សារ​តែ​នៅ​សហគមន៍​មួយ​ចំនួន​ឬ​នៅ​តំបន់​ដាច់​ស្រយាល ដែល​ជួប​ប្រទះ​បញ្ហា​ជាច្រើន​មាន បញ្ហា​ដីធ្លី ការ​រំលោភ​សិទ្ធិ​មនុស្ស .. ពុំ​ត្រូវ​បាន​ទម្លាយ​ព័ត៌មាន​មក​ក្រៅ​ឡើយ។

លោក​ថា៖ «ដូច្នេះ​ការ​ជួប​គ្នា​ពេល​នេះ គឺ​ដើម្បី​បង្កើត​នូវ​ទំនាក់​ទំនង​ឬ​បង្កើត​នូវ​បណ្តាញ​ធ្វើ​សហ​ប្រតិបត្តិការ​នា​ថ្ងៃ​អនាគត»។

កញ្ញា ម៉ុប ឈីង អ្នក​សារ​ព័ត៌មាន​ពលរដ្ឋ​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ​មក​ពី ខេត្ត​មណ្ឌលគិរី លើក​ឡើង​ថា ដោយ​សារ​ពលរដ្ឋ​ក្នុង​សហគមន៍​មាន​កង្វះ​នូវ​ការ​ទទួល​ព័ត៌មាន ទើប​ជំរុញ​កញ្ញា​ឲ្យ​ក្លា​យជា​អ្នក​សារ​ព័ត៌មាន​ពលរដ្ឋ ដើម្បី​រាយការណ៍​និង​ចែក​រំលែក​ព័ត៌មាន​នេះ បើ​ទោះ​ជា​មាន​ការ​ប្រឈម​ជា​ច្រើន​សម្រាប់​កញ្ញា​ក៏​ដោយ។

កញ្ញា ឈីង បន្ត​ថា៖ «ពេល​ខ្ញុំ​ចុះ​យក​ព័ត៌មាន សហគមន៍​ដូច​ជា មិន​សូវ​មាន​ជំនឿ​ក្នុង​ការ​ផ្តល់​ព័ត៌មាន​ទេ អាជ្ញាធរ​និង​អ្នក​ប្រព្រឹត្ត​ក៏​ធ្លាប់​បាន​គំរាម​កំហែង​ដែរ ប៉ុន្តែ​ខ្ញុំ​នឹង​តស៊ូ​យក​ព័ត៌មាន​ដើម្បី​សហគមន៍​ខ្ញុំ​ទាំង​មូល»។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ​បញ្ហា​សង្គម​លើក​ឡើង​ថា៖ «បើ​សិន​ជា​មាន​ប្រជា​ពលរដ្ឋ​អ្នក​សារ​ព័ត៌មាន​នោះ​ព័ត៌មាន​នឹង​អាច​ប្រមូល​ផ្តុំ​នៅ​តាម​ខេត្ត​ស្រុក​វិញ»។

តាម​លោក ស្រី សុភ័ក្រ អ្នក​សារ​ព័ត៌មាន​ពលរដ្ឋ​ឬ​អ្នក​កាសែត​សហគមន៍​ដែល​ឆ្លង​កាត់​ការ​បណ្តុះ​បណ្តាល​មក​ពី​ខេត្ត​ក្រុង-រាជធានី​ទាំង ២៣ នៅ​ក្នុង​កម្ពុជា ខ្លះ​ជា​កម្មករ​រោងចក្រ សកម្ម​ជន​សិទ្ធិ​មនុស្ស សកម្មជន​ដីធ្លី ពលរដ្ឋ​មូលដ្ឋាន​សិស្ស​និស្សិត​និង​ជនជាតិ​ភាគ​តិច៕

 

Citizens taking news into their own hands
Thu, 21 August 2014
Pech Sotheary
More than 80 reporters and citizen journalists from across 23 provinces met in in Phnom Penh yesterday to discuss how citizen journalists can circumvent government-dominated media in Cambodia by writing and sharing information on human rights and other issues.

The event, organised by the Cambodian Centre for Independent Media (CCIM) and the Community Legal Education Center (CLEC), was intended to help develop a network of citizen journalists that could share information and help uncover issues such as land disputes in far-flung areas, said CLEC relations officer Srey Sophak.

“This meeting between reporters, community journalists, social analysts and human rights workers will create a network to share information on human rights situations in their communities,” he said.

Mob Chhing, a CCIM citizen journalist from Ratanakkiri, said people in her community did not have proper access to information. She participated in training sessions to become a citizen journalist and eventually shared news at community meetings and through Facebook, despite many challenges.

“I have gone to cover land disputes, human rights abuses, domestic violence, and when I went to cover these issues, the community did not seem to trust it, and the authorities and criminals have threatened me,” she said. “But the more they threaten, the more I struggle [to report] for the whole community.”

According to a press release from CCIM and CLEC, because of the influence of the government on Khmer-language media, citizen journalists have been going it alone and are changing the media scene by covering often unreported news directly from their own communities.

These citizen journalists come from many walks of life – they range from factory workers and residents to human rights activists and indigenous people, Sophak said.

Participation in the news process is vital in a society where most news comes from Phnom Penh, said Lao Mong Hay, an independent social analyst who spoke at the workshop.

“With community journalists, news will be gathered directly from the provinces and districts,” he said.