កម្មវិធី ចែក​សញ្ញា​បត្រ របស់​​សាលា​​ច្បាប់​​ឆ្នាំ​​២០១៤ នេះ គ្មាន​​ឯក​សណ្ឋាន​ច្បាស់​លាស់ សម្រាប់​​​​សម្គាល់​​ពី ឋានៈ​ និស្សិត​​បរិញ្ញា​បត្រ និង​​អនុ​បណ្ឌិត​… ដោយ​សារ​​និស្សិត​​ច្រើន​ពេក​គ្មាន​ឯក​សណ្ឋាន​គ្រប់​គ្នា​ ​និស្សិត​ត្រូវ​ដណ្តើម​​ឯក​សណ្ឋាន​គ្នា​​ពាក់ ​គ្រាន់​​ដើម្បី​​បង្រ្គប់​កិច្ច…

ថ្ងៃទី​១៧ ខែមីនា ឆ្នាំ២០១៤ សាកល​វិទ្យាល័យ​ភូមិន្ទ​នីតិ​សាស្រ្ត និង​វិទ្យា​សាស្រ្ត​សេដ្ឋកិច្ច​ បាន​​រៀបចំ​ ពិធី​ប្រគល់​សញ្ញា​បត្រ ផ្លូវ​ការ​ ជូន​ដល់ និស្សិត​​បរិញ្ញា​បត្រ និង​​អនុបណ្ឌិត ក្រោម​ អធិបតីភាព លោកនាយក​រដ្ឋមន្រ្តី ហ៊ុន សែន​ ជាអ្នក​​ចែក​​សញ្ញា​បត្រ​។ ខ្ញុំ​​ខក​ខាន​​មិន​បាន​​ចូលរួម​ថត​រូប​ជា​ក្រុម ជាមួយ​នឹង​ និស្សិត​រួម​ជំនាន់​​ថ្នាក់​បរិញ្ញាបត្រ​ នីតិសាស្រ្ត ឆ្នាំ២០១០ និង​​និស្សិត​​​អនុ​បណ្ឌិត ភូមិបាលសាស្រ្ត ឆ្នាំ២០១២ ក្នុងឯកសណ្ឋាន​ បញ្ចប់​ថ្នាក់ របស់​សាលាច្បាប់ទេ ដោយសារ​​កំហុស​​បច្ចេកទេស … ចុងក្រោយ ខ្ញុំ​ថតរូបបាន ពីរបីប៉ុស្តិ៍…

រូបថត​ ទទួល បរិញ្ញា​បត្រ នៅ​កោះពេជ្រ 24 ម៉ោង ទទួលបាន 175 Likes  (Credit to ខាត់ ស្រីផល / ថ្ងៃទី១៧ មីនា ២០១៤)

រូបថត​ ទទួល បរិញ្ញា​បត្រ នៅ​កោះពេជ្រ 24 ម៉ោង ទទួលបាន 175 Likes (Credit to ខាត់ ស្រីផល / ថ្ងៃទី១៧ មីនា ២០១៤)

ស្រី សុភក្រ័្ត និង​ ហ៊ុន ចន្ទ្រា (បច្ចប្បន្ន ក្រឡាបញ្ជី) អតីត​និស្សិត​បញ្ចប់​បរិញ្ញាបត្រ នីតិសាស្រ្ត​ តាំងពីឆ្នាំ២០១០

ស្រី សុភក្រ័្ត និង​ ហ៊ុន ចន្ទ្រា (បច្ចប្បន្ន ក្រឡាបញ្ជី) អតីត​និស្សិត​បញ្ចប់​បរិញ្ញាបត្រ នីតិសាស្រ្ត​ តាំងពីឆ្នាំ២០១០

ស្រី សុភ័ក្រ្ត និងកញ្ញា វិចិត្រ កែវកណ្ណិកា អតីតនិស្សិត​អនុបណ្ឌិត នីតិភូមិបាល បញ្ចប់​ឆ្នាំ២០១២

ស្រី សុភ័ក្រ្ត និងកញ្ញា វិចិត្រ កែវកណ្ណិកា អតីតនិស្សិត​អនុបណ្ឌិត នីតិភូមិបាល បញ្ចប់​ឆ្នាំ២០១២

និយាយដោយ​ស្មោះត្រង់ទៅ ថ្ងៃនេះ មានអារម្មណ៍ថា សោកស្តាយខ្លាំង ដែលមិនបាន​​ថតរូប​ជាក្រុម រួមគ្នា​ជាមួយនឹង មិត្ត​រួមជំនាន់ ព្រោះតែ​ខ្ញុំ​ទៅយឺត ហើយ មិនបាន​ថតជាមួយនឹង មិត្តជិតស្និទ ព្រោះ​រងចាំ យកសញ្ញាបត្រ ពីគ្រូបន្ទុក… ពេល​រកបាន មិត្តភក្តិជិតស្និទ រត់ចោល​អស់​អាលីង… ខ្ញុំ​ខំរកពួកគេ​​ដែរ តែមនុស្សច្រើនពេក ទូរស័ព្ទ ដល់ទៅពីរ ក៏​មានសេវា ស្ទើរមិនដល់គ្នា ពិបាក​ទាក់ទង… ហើយខ្ញុំ​ត្រូវ​ជាប់រវល់​ប្រជុំ​បន្ត​នៅពេល​ថ្ងៃត្រង់​ទៀត​ ទើប​មិនបាន​ ចូលរួមកម្មវិធី​បាយថ្ងៃត្រង់​ជាមួយ​​ ក្រុម​ចន្ទ្រា ​សាមួន… សំណាង​ដែរ បានថត​ជាមួយនឹង មិត្ត​ស្និទស្នាល​ ពីរបីនាក់ដែរ… កុំអី ថ្ងៃចែកសញ្ញាបត្រ នឹងក្លាយជាថ្ងៃដែល​ខ្ញុំ​មានអារម្មណ៍ថា Forever Alone…

អរគុណ​មិត្តភក្តិ ដែល​ផ្តល់ភាពកក់ក្តៅ ដល់ខ្ញុំ កុំអោយ​មានអារម្មណ៍ថា ម្នាក់ឯង – Thanks dude for warming me to be not alone.🙂