ថ្ងៃថ្មី​ឆ្នាំថ្មី ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៤ !!!

ខ្ញុំមិនទាន់ប្រាកដទេថា ថ្ងៃនេះ ហេង ឬយ៉ាងណាទេ ? ដឹងត្រឹមថា ខ្ញុំនឹងព្យាយាមធ្វើការងារ​ថ្មី អោយ​អស់ពីសមត្ថភាព។ ការងារថ្មីរបស់ខ្ញុំ គឺ អ្នកសារព័ត៌មាន របស់ វិទ្យុ​បារាំង RFI។ កាលកំណត់ ចូលធ្វើការងារ​ថ្ងៃទី១ ខែមករា ឆ្នាំ២០១៣ ទោះបីជា ថ្ងៃឈប់សម្រាកក៏ដោយចុះ។

ពេលចេញពី ផ្ទះ ប៉ា សួរថា ថ្ងៃឈប់ ត្រូវទៅធ្វើការងារដែរ ? ម៉ាក់ ឆ្លើយជំនួស ៖ គេចូលកន្លែងថ្មី វិទ្យុបារាំង…

ថ្មើនេះ ម៉ោង ១១.៥០នាទី ហើយ… សម្មិទ្ធិផល សម្រាប់ថ្ងៃនេះ គឺ

  • អត់អាហារពេលព្រឹក (ចាំ Brunch ហ្មង)
  • ទទួលទូរសព័្ទ​ ២ ចង់​លង់ព្រលឹង (គេតេមកលេង តែសម្លេង​ក្នុងន័យ​ទា​បំណុល សំណាងហើយ ដែល​ខ្ញុំមិន​បាន​ជំពាក់)
  • ទទួលសារ តាម ឡាញ ណប់ ថា មិនចង់រំខាន…(តែសម្លេងដូច ខឹង​ ឬតួចចិត្ត​ម៉េចមិនដឹង)
  • បញ្ចប់​ការនិពន្ធ​អត្ថបទព័ត៌មាន​រយៈពេល ២នាទី អានព័ត៌មាន ហើយ​កាត់សម្លេងរួចរាល់