អរុណសួស្តី ឆ្នាំ២០១៣ !!!
​ថ្ងៃនេះ​​​ថ្ងៃ​អង្គារ ទី​៣១ ខែ​ធ្នូ ជាថ្ងៃ​ចុង​ក្រោ​យ​នៃឆ្នាំ២០១៣ ក៏ជាថ្ងៃចុង​ក្រោយ​​សម្រាប់​​ខ្ញុំ​ បម្រើ​ការងា​រ​​​ក្នុងនាម​​ជា មន្រ្តី​ជាន់ខ្ពស់​ផ្នែក​ព័ត៌មាន និង​ច្បាប់ ​ម្នាក់ នៃ​គណៈកម្មាធិការ​ដើម្បី​ការបោះឆ្នោ​ត​​ដោយសេរី និង​យុត្តិធម៌​នៅ​កម្ពុជា (ខុមហ្វ្រែល) អស់​រយៈពេល ៥ឆ្នាំ​គត់  ពោលគឺ ខ្ញុំបានចាប់ផ្តើមចូលបម្រើការងារ​តាំងពី​ឆ្នាំ២០០៩ ខែមករា ថ្ងៃទី២។

COMFREL-Reflection-20131227

ថ្នាក់ដឹកនាំ បុគ្គលិក និង​លេខា​ខេត្ត​ របស់​ខុមហ្វ្រែល ក្នុងឱកាស Staff Reflection កាលពីថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ២០១៣

មូលហេតុ​​​ដែល​​ខ្ញុំចាក​ចេញ​​អាច​ជា​សំណួរ​ទូទៅមួយ។ ខ្ញុំសុំ​មិនឆ្លើយ​ឥឡូវទេ ព្រោះ​ វាក្តុកក្តួល​ក្នុងចិត្ត​ខ្លាំង បេះដូងវា លោតខុសចង្វាក់ ពេលនឹកដល់គ្រា ​ត្រូវ​បែក​ពី មិត្តរួមការងារ និង​ផ្លាស់ប្តូរ​​ទម្លាប់ប្រចាំថ្ងៃ ដែលធ្វើដដែលៗ​អស់រយៈពេល ៥ឆ្នាំមកហើយ។

ច្រើនឆ្នាំមកនេះ ខ្ញុំបាន​​កសាង និង​ផលិត​​ស្នាដៃ​ជាច្រើន ដែលត្រូវបាន​​​​បោះពុម្ពផ្សាយ និង​ចែកផ្សាយ​​​ក្នុង​អំឡុង​ពេល​​កំពុង​​បម្រើការងារ​។ ភាគច្រើន ទាក់ទងនឹង​ រូបភាព ព្រោះ​ក្រៅពីត្រូវបាន​យកមកដាក់ក្នុង​ឯកសារបោះពុម្ពផ្សាយ រូបភាព​ដែលខ្ញុំបាន​ថត​ត្រូវបាន យកមក​ធ្វើជា លិខិតជូនពរឆ្នាំថ្មី។

(មានគេបបួលទៅ​ទទួលទានអាហារពេលព្រឹក… តិចទៀត​មករៀបរាប់បន្ត…)