ហោច​​ណាស់​​មនុស្ស​ ៧នាក់ ស្លាប់​បាត់​​បង់​ជីវិត នៅ​ក្នុង​ការ​ផ្ទុះ​​គ្រាប់បែក​​អត្តឃាត​មួយ ដែល​បាន​​​បង្កប់​​ក្នុង​​រថយន្ត​មួយគ្រឿង នៅ​ទី​ក្រុង​ ប៊ែន​​ហ្គាស៊ី ភាគ​ខាង​កើត​​​​ប្រទេស លីប៊ី នៅ ថ្ងៃអាទិត្យ​នេះ ។ ប៉ូលីស និង​សាក្សី​​​នៅ​​កន្លែង​​កើត​ហេតុ​បាន​​អោយ​ដឹង​ថា ការ​ផ្ទុះគ្រាប់បែ​ក​​​បាន​បណ្តាល​​អោយ​​បំបែក​នៃ​រាងកាយ​​ជនរងគ្រោះ​​ជាច្រើន​​រាយប៉ាយ​​ពេញ ហើយ​​​​សាកសព​ខ្លះ​​​មិនទាន់​​ត្រូវបាន​​​កំណត់​​អត្តសញ្ញាណ​​នៅឡើយ​ទេ ។ នេះបើ​​យោង​តាម ទីភ្នាក់ងារ​សារព័ត៌មាន​​បារាំង AFP ​​ រាយការណ៍​​នៅព្រឹក​ថ្ងៃ​អាទិត្យ​នេះ។ គួរបញ្ជាក់​​ថា ប៊ែនហ្គាស៊ី តែងរង​​ការ​វាយ​ប្រហារ​​ជាបន្ត​បន្ទាប់​​​ក្នុងប៉ុន្មាន​​ខែ​ចុង​​ក្រោយ​នេះ ដែល​បាន​​សម្លាប់​មនុស្ស​​​ច្រើន​ជាង​ ៣០០នាក់​រួចមក​​ហើយ៕

ប្រែសម្រួល​ដោយ ៖ ស្រី សុភ័ក្រ្ត

ត្រួតពិនិត្យ​ដោយ ៖ គឹម យុទ្ធនា

ផ្សាយ ៖ វិទ្យុ​បារាំង RFI (22-12-2013)