នៅទី​បំផុត​ ខ្ញុំបាន​​មកដល់​ទឹកដី អាហ្វ្រិច​ខាងកើត (East Africa) នាទីក្រុង Kampala ប្រទេស Uganda ដោយ​​សុវត្ថិភាព​ហើយ បន្ទាប់ពី​ការធ្វើ​ដំណើរ​អស់​ពេល ២៤ម៉ោង។ ពោល​គឺ ចេញដំណើរពី​​ព្រលានយន្តហោះ ភ្នំពេញ ប្រទេសកម្ពុជា តាំងពីម៉ោង ៧.៣០នាទី យប់ ថ្ងៃទី​២ ខែធ្នូ ឆ្នាំ២០១៣ មកដល់ កន្លែងស្នាក់នៅ Mosa Court Apartment នា​ទីក្រុង Kampala ត្រឹម​ម៉ោង ៧.៣០យប់​ ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ២០១៣។

 

ទស្សន​កិច្ច​លើកនេះ ជា​ការ​ផ្តល់​ឱកាស​​ដោយ អង្គការ​ខុមហ្វ្រែល ដើម្បីចូលរួម​ «កម្មវិធី​ផ្លាស់ប្តូរបទ​ពិសោធន៍​​លើ គម្រោង បណ្តាញ​សិទ្ធិមនុស្ស​ដើម្បីអ្នកសារព័ត៌មាន មួយ [Human Rights Network for Journalists – Uganda – HRNJ] ក្នុងរយៈពេល​ ៧ថ្ងៃ (ការធ្វើដំណើរ និង​ត្រឡប់មកវិញ គិត​ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៣) ដោយមានអ្នកចូលរួមប្រមាណ ១០​រូប មកពីប្រទេស America, Burma, Cambodia,​ Indonesia, Nigeria, និង Thailand។

 

ស្លាយដ៍សូវ៍​នេះ​ត្រូវការ JavaScript។

Advertisements