រយៈ​ពេល​​បីខែ​ហើយ​ ដែល​យើង​​បាន​​រាប់​អាន​គ្នា​​ជា​សង្សារ ឬជា​ដៃ​​គូ​ជីវិត។​ ពួក​យើង​បាន​​ជួប​​រឿង​រ៉ាវ​ជាច្រើន និង​បទ​ពិសោធន៍​​ថ្មី​រហូត ហើយ​តាំងពីស្គាល់​បង​មក​ថ្ងៃណា​ក៏អូន​មិន​ត្រូវ​បង្កើត​ទំលាប់​ថ្មី​ស្ទើ​រ​រាល់​ថ្ងៃ​​​ គឺ​ព្រោះ​តែ​អ្វី​អូន​ក៏​មិន​ដឹង​ដូច​គ្នា។​ ទំលាប់នោះ​អាច​ថា ​ទៅញាំ​អី​ជាមួយគ្នា​ស្ទើរ​រាល់​ល្ងាច​ បង​ជូន​អូន​ទៅ​ផ្ទះ​​ ទៅមើ​ល​កុន​ ជជែក​គ្នា​លេង​រៀ​ង​រាល់​ម៉ោង​ ១០​ និយាយថា​ អរុណសួស្តី​រាល់ព្រឹក​ អង្គុយ​ទល់​មុខ​គ្នា​ពេល​ធ្វើ​ការ​ លូវ​ទំលាប់​ទៅហើយ​ តែ​ត្រូវ​បាន​កាត់​បន្ថយ​បន្តិច​ម្តងៗ​ ព្រោះ​តែ ការងារ​​ និង​ការសិក្សា​រៀងខ្លួន។ តែ​មិន​មែន​ជា​ការបន្ទោស​នរណាទេ​ គ្រាន់តែ​ពួកយើង​ចំណាយ​ពេល​វេលា​ធ្វើ​ការ​ ដើម្បី​អនាគត​ពួកយើង​តែប៉ុណ្ណោះ​។

 

ហេតុ​អ្វី​បាន​ជាអូន​ជ្រើសយក​​​បង​ ? ព្រោះ​តែ​​សង្ហា កំពស់ខ្ពស់ ពាក់វែនតា មានចំនេះដឹងខ្ពស់ មានការងារធ្វើ​ មានទស្សនៈ​វែងឆ្ងាយ ឬក៏មានអ្វី​ផ្សេងទៀត… មកដល់​ចំណុច​នេះ អូន​ពិតជា​សារភាព​ថា អូនធ្លាប់​ដាក់លក្ខខណ្ឌ​បែបនេះ​​​ទៅ​បុរស​មួយ​ចំនួន​ដែល​លួចស្រឡាញ់​អូន តែ​អូន​មិន​ដែល​ដាក់​លក្ខខណ្ឌ​ចំពោះបងទេ ព្រោះតែ​ស្នេហា​របស់​យើង​ ដំបូង​បង​ជា​អ្នក​ផ្តើម​មុន ហើយ​ក៏មិនដឹង​ហេតុ​ផលអ្វី​ដែរ​ តែអ្វី​ដែល​អូនជឿ​មកដល់​ឥលូវ​ ដូចពាក្យ​ចាស់​មួយ​ឃ្លា​និយាយថា ស្នេហ៍​មិន​ឈ្នះ​សិ្នទ អោយ​តែនៅ​ជិត​ចេះតែ​មានអារម្មណ៍​ល្អ​ ​និងកក់​ក្តៅ​ជាង​មនុស្ស​​ដែល​ខ្ញុំ​លួចស្រឡា្ញញ់។ ទំលាប់ថ្មីមួយទៀត​ បងក៏បាន​ផ្តល់អោយ​អូន​ ជាការឃ្លាត​គ្នាសែន​ឆ្ងាយ​រយៈពេល​១០ថ្ងៃ​ ហេតុអ្វី​បានជា​មាន​អារម្មណ៍ថា​ ដូច​មិនចង់​អោយ​បងទៅសោះ​ ចុះ​វាចេះតែ​​យ៉ាងម៉េច​សុខៗ​ ក៏នឹក​ដល់​បង​រាល់ពេល​​ដែលអូន​ទំនេរ​។ វាខុស​ប្លែកខ្លាំង​តាំងពីអូន​មាន​សង្សារ​ទីមួយ លើក​ដំបូង​ គាត់ត្រូវ​ទៅលេង​ខេត្ត​ជាច្រើន​ថ្ងៃ​ តែអូន​ដូចជា មិនខ្វល់​ថា គាត់ទៅណាទេ ហើយ​ក៏​មិន​នឹក​អី​ដល់​ម្លឹងដែរ ឬមួយ​វាជា​ ស្នេហា​ពិត ?

 

រយៈពេល​ ១០ថ្ងៃ​ វាមិនច្រើន​ទេ ហើយ​ក៏​មិនយូរដែរ តែអូនចង់​និយាយថា អូនពិតជា​នឹក ហើយ​ជូនពរបង​អោយ​មានសេចក្តីសុខ​តាមផ្លូវ និង​ត្រឡប់មកវិញ​សុវត្ថិភាព​មកជូបអូនវិញណា។

 

ពីអូនពយ

ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ២០១៣

 

Uganda-2-Dec-2014