ក្រសួង​ព័ត៌មាន​ សូមធ្វើការ​ណែនាំ​ចំពោះ ឯកឧត្តម ​ លោក​ជំទាវ លោក លោកស្រី ជា នាយក នាយិកា ស្ថានីយ​វិទ្យុ​ FM ទាំងអស់ជ្រាបថា​…
… គ្រប់​ស្ថានីយ​​វិទ្យុ​ FM ត្រូវ​ផ្អាក​​ការ​ផ្សាយ​​បន្ត​ពី​​វិទ្យុ​បរទេស​ ដែល​ផ្សាយ​​ជា​​ខេមរភាសា​​​ទាំងអស់ [វិទ្យុ​អាស៊ីសេរី និង​វិទ្យុ​សម្លេង​សហរដ្ឋ​អាមេរិច] ក្នុងរយៈពេល​​​​បើក​ការ​​ឃោសនា​ សាមសិប​មួយ​ (៣១) ថ្ងៃ​ មុន​ថ្ងៃបោះឆ្នោត និង​ថ្ងៃ​បោះឆ្នោត​។ យោងតាម​​​សេចក្តីណែនាំ មួយ របស់​ក្រសួងព័ត៌មាន ចុះ​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ២០១៣ មាន​ចុះហត្ថលេខា​លោក អ៊ុក ប្រាថ្នា រដ្ឋមន្ត្រី​ស្តីទី​ ក្រសួងព័ត៌មាន។​

ក្រោម​ហេតុផល រក្សា​​អព្យាក្រឹត​​ក្នុងការ​រាយការណ៍​ព័ត៌មាន​​​ពាក់ព័ន្ធនឹង​ការបោះឆ្នោត​ជូន​អ្នកបោះឆ្នោត និង​ហាម​ជនបរទេស​​ធ្ចើ​សកម្មភាព​ឃោសនា​បោះឆ្នោត​គាំទ្រ ឬប្រឆាំង​គណបក្ស​នយោបាយ​ វិទ្យុ​អាស៊ីសេរី និង​វិទ្យុ​សម្លេង​សហរដ្ឋ​អាមេរិច ត្រូវបាន​ក្រសួងព័ត៌មាន ហាម​មិន​អោយ​ស្ថានីយវិទ្យុ​​ក្នុងស្រុក​ផ្សាយ​បន្ត​ ដែល​ពលរដ្ឋ​ខ្មែរ​មិនអាច​ស្តាប់តាម​​ប្រព័ន្ធ​ FM តាំងពីយប់ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ២០១៣។

ទោះបីជាយ៉ាងនេះក្តី វិទ្យុ AM វិទ្យុ​អ៊នឡាញ និង​គេហទំព័រ របស់​វិទ្យុផ្សាយចេញពីបរទេស​​ខាងលើ អាច​ដំណើរការ​ធម្មតា។

ចុចត្រង់​នេះ​សម្រាប់​ទាញ​យកសេចក្ដី​ណែនាំ ឬ ​សម្រាប់​ទូរស័ព្ទ​