COMFREL_LOGO_2012

ប្រកាសរក​ បុគ្គលិកស្ម័គ្រចិត្ត បន្ទាន់

ផ្នែកព័ត៌មាន ខុមហ្វ្រែល ត្រូវការជ្រើសរើស​បុគ្គលិកស្មគ្រចិត្ត​ម្នាក់ ជាបន្ទាន់​ ដើម្បី​បំពេញការងារ​ជំនួយការ​គេហទំព័រ ចងក្រងព័ត៌មាន និងការផ្សាយកម្មវិធីវិទ្យុសម្លេង​ម្ចាស់ឆ្នោត​។

ភារកិច្ច និងការទទួលខុសត្រូវ

ü  តាមដាន និងទំនាក់ទំនងទៅអ្នកសង្កេតការណ៍មូលដ្ឋានរបស់ខុមហ្វ្រែលដើម្បី​សរសេរព័ត៌មាន (បកប្រែសារជាសម្លេងតាមរយៈ Freedom​ Fone) និងបញ្ចូលក្នុងគេហទំព័រសម្លេង​ម្ចាស់ឆ្នោត (ច័ន្ទ​ ដល់​សុក្រ)

ü  ប្រមូលរាល់ព័ត៌មាន ឯកសារច្បាប់ នីតិវិធីទាក់ទង និងការបោះឆ្នោត ដើម្បីបញ្ចូលក្នុងគេហទំព័រ

ü  ចូលរួមក្នុងក្រុមការងារស្នូល (ធ្វើការចុងសប្តាហ៍) សម្រាប់ដំណាក់​កាលបោះឆ្នោតឆ្នាំ២០១៣

ü  ជួយសម្របសម្រួលកម្មវិធីវិទ្យុ (សម្លេងសង្គមស៊ីវិល) តាមការស្នើសុំ​របស់​ផ្នែកព័ត៌មាន

ü  តំណាង​ខុមហ្វ្រែល ចូលរួម​ក្នុង​កិច្ចប្រជុំ​ជាមួយនឹង​បណ្តាញ​ការងារ តាម​ការស្នើសុំ​របស់​ផ្នែកព័ត៌មាន

លក្ខណៈសម្បត្តិ

ü  អាចធ្វើការងារពេញម៉ោង (ថ្ងៃច័ន្ទ​ ដល់ថ្ងៃសុក្រ ចាប់ពីម៉ោង ៧.៣០-១២.០០ និង ១៣.៣០-១៧.០០)

ü  កំពុងសិក្សាបន្ត ឬបានបញ្ចប់​ថ្នាក់​សញ្ញាបត្រ​ទុតិយភូមិ (បាក់ឌុប)

ü  ចេះប្រើប្រាស់មូលដ្ឋាន​កម្មវិធីកុំព្យូទ័រ និងវាយអក្សរខ្មែរ​ច្បាស់​លាស់ (Word and Excel…)

ü  មានចំណូលចិត្តក្នុងការសរសេរព័ត៌មាន សម្របសម្រួលកម្មវិធី​វិទ្យុ​ ប្រើប្រាស់​បណ្តាញ​សង្គម ស្រាវជ្រាវ..

ü  អាចធើ្វការងារជាអ្នក​ស្ម័គ្រចិត្ត យ៉ាងតិច​៣ខែ ឬ រហូតដល់ចប់ការបោះឆ្នោត (ខែកញ្ញា ឆ្នាំ២០១៣)

អត្ថប្រយោជន៍ពីការងារ​ស្មគ្រចិត្ត

ü  ទទួលបាន​ការ​បណ្តុះបណ្តាល​ពីការសរសេរព័ត៌មាន និងប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គម

ü  មូលដ្ឋាន​គ្រឹះ​ក្នុង​ការសម្របសម្រួលកម្មវិធីវិទ្យុ

ü  ចំណេះដឹងមូលដ្ឋាន​ពាក់ព័ន្ធនឹងការបោះឆ្នោត​នៅកម្ពុជា

ü  ប្រាក់ឧបត្ថម្ភ ៨០ដុល្លា ក្នុងមួយ​ខែ និងប្រាក់លើកទឹកចិត្ត​ផ្សេងទៀត

ü  លិខិតបញ្ជាក់​ការងារ ក្រោយ​បញ្ចប់​ការងារស្មគ្រចិត្ត​លើសពី​រយៈពេល​បីខែ

បេក្ខជន-បេក្ខនារី ​ដែលចាប់អារម្មណ៍ ៖ សូមផ្ញើ​ CV និង Cover Letter (ជាភាសាខ្មែរ ឬអង់គ្លេស) មកកាន់ក្រុមការងារ​ផ្នែកព័ត៌មាន អោយ​បាន​មុន​​ថ្ងៃអាទិត្យ​​ ទី​៩ ខែមិថុនា ឆ្នាំ២០១៣ (ម៉ោង ២៤​ យប់​)។

  • ទំនាក់​ទំនង អ៊ីម៉ែល ៖ cambodianvoters@gmail.com
  • ទូរស័ព្ទ ៖ 097-97-29-080 / 012-998-364