ទម្រាំ​​សម្រេច​ចិត្ត​​ដាក់​ស្នើ​សុំការឧបត្ថម្ភ និង​មក​ធ្វើ​ជា Speaker ក្នុង ​បារខេម​បាត់​ដំបង (ថ្ងៃទី​២៥ – ២៦ ខែឧសភា ឆ្នាំ២០១៣) ខំពុះពារ​មិន​តិច​ឡើយ លះ​បង់​ក៏​ច្រើន​ដែរ ​តែ​ពេលមកដល់ ម៉ោង​ធ្វើ​បទ​បង្ហាញបែរជា មិនមាន​ Space សម្រាប់​ធ្វើ បទ​បង្ហាញ​ សូម្បី​តែមួយ (ក្នុង​ចំណោម​ប្រធានបទ​ស្នើ​សុំ​ដល់២)។

មិនចង់អត្ថធិប្បាយច្រើន តែសំណាង​ដែរ​ដែល ខ្ញុំ​នៅ មាន ឱកាស​អាចបង្ហោះ បទបង្ហាញ​របស់ខ្លួន ក្នុង​ប្លុក​​ អួត​របស់ខ្លួន។

សង្ឃឹមថា នឹង​មាន​ប្រយោជន៍​សម្រាប់​អ្នក​ដែល​គាំទ្រ និង​ចូលចិត្ត​​តាមដាន​ប្លុក​របស់ខ្ញុំ…

Elections and ICT 2013

The WRITING

បច្ចុប្បន្នភាព (ម៉ោង ៥:២០នាទី) : “ខ្ញុំដើរយឺត តែខ្ញុំមិនដែលដើរថយក្រោយឡើយ” អាប្រាហាម លីងកូល បានលើកទឹកចិត្តខ្ញុំ។ ហាហាហា… បើមិន​បោះ​បង់ គង់បានសម្រេនាទី ចុងក្រោយ ម៉ោង ៤ ដល់ ម៉ោង ៥ ល្ងាច ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០១៣ ខ្ញុំអាចធ្វើ បទបង្ហាញ ក្រោម ប្រធានបទ “ការ​និពន្ធ​អត្ថបទ” ក្រោយក្រខ្សែភ្នែក នៃអ្នកចូលរួមប្រមាណ ម្ភៃនាក់។ អរគុណសម្រាប់ ការចំណាយពេលវេលា ដ៏មានតម្លៃ របស់លោកអ្នក ដើម្បីគ្រាន់ ស្តាប់​បទបង្ហាញខ្ញុំ។ សង្ឃឹមថា លោកអ្នកនឹង ចូលចិត្តការនិពន្ធ ដើម្បីធ្វើឈ្មោះ អ្នកអោយក្លាយជា ប្រវត្តិសាស្រ្តមួយ។

BTB-MY-Presentation

ថ្ងៃបន្ទាប់ (២៦ ឧសភា ឆ្នាំ២០១៣) បទបង្ហាញពី ការបោះឆ្នោត និង​អាយស៊ីធី ត្រូវបាន​ ដំណើរការ ចាប់ពីម៉ោង ៩ ដល់ ម៉ោង ១០ ព្រឹក។ អ្នកចូលរួម មានប្រមាណ ជាង ម្ភៃនាក់ តែសំណួរ មានច្រើន ​ដែល​បាន​បង្ហាញ ពី​ចំណាប់អារម្មណ៍​របស់ សិក្ខាកាម។

Elections in Barcamp btb 2013