កម្ម​ពៀរ​​មែន​មែន​ ឬក៏​​ខ្ញុំ​ពិត​​ជា មនុស្ស​​គ្មាន​គូ ? … ទើប​តែ​​ប្រកាស​ថា ខ្ញុំ​​មាន​​សង្សារ​​​ផ្លូវការ​​ម្នាក់ បាន​ត្រឹម ១០ថ្ងៃ ស្រាប់​តែ​ថ្ងៃ​នេះ នាង​​ណាត់​​មក​ជិះ​ទូក ហើយ​​ប្រាប់​ថា អោយ​​លុប​​រូប​នាង​​ចេញ ពី​ប្រកាស​​របស់​ខ្ញុំ (ម៉ោង ៨.០៥ នាទី​ល្ងាច)។

ស្តាប់រួច ពិត​ជា មាន​អារម្មណ៍ថា ស្រាល​ខ្លួន​មែន​ទែន​។ ខួរ​ក្បាល​ទទេ​ស្អាត… នាង​ព្យាយាម​​សួរ​ថា «បង​​​កំពុង​គិត​អ្វី… ម៉េចក៏​មិន​និយាយ​មួយ​ម៉ាត់ ?» អោយ​ខ្ញុំ​​ត​ប​យ៉ាង​ម៉េច បើ​​ក្នុង​បេះដូង​​ស្ទើ​រ​តែ​លែង​​ដើរ​​ទៅ​ហើយ​​ហ្នឹង មាន​កម្លាំង​ណា​​ហ្នឹង​តប។ ពេល​ចុះពី​លើ​​ទូក​ ​ដោយ ​ចង់​ឡើង​​អោយ​ផុត​ទឹក ទើប​ខ្ញុំ​​​ខំ​​ស្ទុះ​​តោង​ឡើង​​តាម​ផ្លូវ​កាត់ ម៉្យា​ង​​ទូក​នៅ​កៀក​ច្រាំង… រៀប​លើក​ជើង​ឆ្លង ស្រាប់​តែ​នា​ង ទាញ​ដៃ​​ខ្ញុំ​​អោយ​ចុះ មក​ដើរ​តាម​ផ្លូវ​​ត្រង់ ​ខ្ញុំ​​ព្យាយាម​​សួរ​ថា ហេតុ​អ្វី បីដង តែ​នាង​ មិន​បាន​បក​ស្រាយអ្វីទេ​​ ទើប​ខ្ញុំ​ក៏​មានៈ​​ មិន​ព្រម​តាម​នាង បែរ​ធ្វើ​អោយ​នាង​ខឹង ធ្វើមុខ​ឡើង​មាំ ដើរយ៉ាង​លឿន​ មិន​ងាក​ក្រោយ​សោះ ដោយ​សារ​តែ​ ខ្ញុំ​​មិន​ព្រមធ្វើ​តាម​នាង​។ រឿង​អី ដែល​ខ្ញុំ​​ត្រូវ​តាម​ចិត្ត​​នាង​រហូត និង​រាល់​ពេល !? នាងចង់អោយលុប រូបចេញពីប្រកាស ខ្ញុំ​ក៏លុប​ចេញភ្លាមហើយ ចង់​អោយ គេ​ផ្គាប់ចិត្ត​អីច្រើនម៉ែស !? តាមពិត ខ្ញុំពិតជាចង់ប្រាប់នាងថា ខ្ញុំ​មិនចង់ធ្វើ​ត្រឹម​សង្សារ​​លួចលាក់​​របស់​នរណា​ទេ !

ខ្ញុំ​មិន​យល់ថា យើង​​ត្រូវ​​ខ្មាស់​អ្នក​ណា ព្រោះ ចាស់ទុំ​ទាំង​សង្ខាង សុទ្ធ​តែ​បាន​ដឹង ពីទំនាក់ទំនងយើង​​អស់​ហើយ ម៉្យាង​​ខ្ញុំ​ក៏​កំពុង​​សន្សំលុយ​​ដើម្បី​រៀបការ​​ជាមួយ ​នាង​ផង​ដែរ។ ប្រសិន​​បើ នាង​ប្រាប់​តាំងពី​ ថ្ងៃប្រកាសដំបូង ស្នើ​​អោយ​លុប​រូប​​នាង ​ចេញ ខ្ញុំ​ក៏​មិន​ចាំ​បាច់ ​ខូច​ចិត្ត​​ដល់​ថ្នាក់​ហ្នឹងដែរ ព្រោះ​​ខ្ញុំក៏​បាន​​​ជូនដំណឹង ​ដល់​នាង​រួច​ហើយ ឯនាង​​ក៏មិន​ថា​ អី​ចំពោះ​ ការ​ដាក់​​រូបថត ​យើង​ពីរនាក់ ​សើចជាមួយ​គ្នា​ដែរ… តែ​ថ្ងៃនេះ (១០ថ្ងៃក្រោយ) នាង​បែរ​ជា ប្រែ​ទឹក​​មុខ ហើយ​ ​លេង​​សម្តី​ ទៀតថា «ត្រូវ​តែ​ប្រយត្ន​​ ប្រ​យែង​ខ្លួន​ ក្នុង​ការ​​បង្ហាញ​ពី ទំនាក់​ទំនង​​របស់​យើង ព្រោះ​ អនាគត ​​មិន​ដឹង ​យ៉ាងណា គ្មាន​នរណា​​ដឹងមុន។» នាងប្រហែលជា ភ្លេចហើើយថា នាងជាអ្នក​ទាមទា​​អោយខ្ញុំ​ប្រកាស​ ពីទំនាក់ទំនង​របស់យើង ហើយ​ថែមទាំង​ មានលក្ខខណ្ឌមិន​អោយ​មាន​ស្រី​ផ្សេង​ក្រៅពី​នាងទៀត…

មុន​ពេល​​នាង​​​ស្នើសុំ អោយ​​លុប​​រូបនាង នាង​​បាន​​រៀបរាប់​​​យ៉ាងច្រើន ពី​អតីតសង្សារ​​របស់​នាង ថា​គាត់​ ជាបុរសម្នាក់​ល្អ​ចេះ​ល្អចុះ…។ បើ​គេ​ល្អ​ម្លឹង​ហើយ ម្តេចនាង ព្រមបោះបង់គេ ? [ព្រោះនាង​​ប្រាប់​ថា នាង​​ជា​ អ្នក​សុំ​បែកពី​គេមុ​ន]… នាង​ប្រាប់​ថា ព្រោះ ​ចង់​អោយ​គេ​ល្អ តែអាលូវ នាង​នឹកដ​ល់​គេ ចាប់​ផ្តើម​​អាណិត​គេ ពេល​ឮ ដំណឹង​ថា គេមានបញ្ហា…។ ចិត្ត​នាង​ផ្អៀង ​​ទៅ​រក សង្សារចាស់ ​​ដែល​ទាក់​ទង​គ្នា អស់​ជាង ៤ឆ្នាំហើយ… ប្រាប់​អោយ ​ដឹង​ខ្លួន​ចុះ ! មុន ឬក្រោយ នាង​គង់លា​ ខ្ញុំ​ទៅ​រក​គេ​​ដដែល !?

រឿង​មួយ​ មិនទាន់ផុត… គ្រាន់តែ​ខ្ញុំ​ឌឺនាង មិនព្រម​ដើរ​តាម ជណ្តើរប៉ុណ្ណឹង ​នាងខឹងខ្ញុំ ជាលើក​ទីពីរ ! នាងបាន​​ដើរ ចេញយ៉ាង​លឿន ដោយ​មិនងាក​ក្រោយ ខ្ញុំ​តាមមើល ​​នាង​រហូត​បាត់​​ស្រមោល​ បញ្ជាក់​ថា នាង​​ពិត​ ជា​ចិត្ត​​ដាច់​ណាស់​។ ​ខ្ញុំ​បែរ ជា​​ចាប់​ផ្តើម ​មាន​អារម្មណ៍ ខ្លោច​ចិត្ត​​ អាណិត​ខ្លួន​ឯង។  លើកមុន គ្រាន់តែ ខឹងខ្ញុំ ឆក់យក បង្គាអាំង​​ដែល មិត្ត​ម្នាក់ បកអោយ មកញាំ ហើយខ្ញុំបាន​ឌឺ នាង បកដោយ ខ្លួនឯង នាង​ខឹង​ខ្ញុំ អត់ញាំ​បង្គារ​ដែល មិត្ត​នោះបកអោយ ថែម​ព្រមានខ្ញុំ ថា លែងពឹងរហូត ទៀត។ ខ្ញុំបានព្យាយាម បក​បង្គារ​អោយនាង ដើម្បី​សម្តែង ការសុំទោស តែនាង មិនទទួល ហើយសុខចិត្ត​ ទុកចោល។

ខ្ញុំ​​យល់​ថា ពេលថ្មីៗនេះ នាង​​មាន​​រឿង​ពិបាកចិត្ត​​ ដោយសារ​​បញ្ហា​​គ្រួសារ តែខ្ញុំ​ក៏​បាន​​ព្យាយាម​​សម្រ​ប​សម្រួល និង​​លួង​លោម​​នាង​​អស់​ពី​​បេះដូងហើយ។ ល្ងាចមិញ នៅ​​លើ​ទូក នាង​​បាន​​រំលឹក​​ដល់​ សម្តី របស់​ គ្រូ​បង្រៀន​អក្សរសាស្រ្ត​​ នៅវិទ្យាល័យ​ម្នាក់ថា «ប្រសិន​បើ​ បុរស​ម្នាក់​ស្រឡាញ់​នារីម្នាក់ ទោះបី​ជា ស្រាត​​ក្នុង​​បន្ទ​ប់​​តែ​ពីរនាក់ ក៏បុរស​នោះ មិន​ធ្វើអី​នារីម្នាក់នោះ​ដែរ» នា​ង​បែរ​ជា សង្ស័យថា កាល​ដែល​ខ្ញុំ​ ឆ្លៀតឱកាស​ ​​រាល់​ពេល​​នៅ​ក្បែរ​​នាង ព្រោះ​​មិ​ន​បាន​​​ស្រលាញ់ ឬគ្រាន់ចង់លេងសើច… ហេតុ​នេះ ទើបនា​ង​តែងហៅ ខ្ញុំថា «ចាស់កំហូច!» ។ វា​គ្រាន់តែជា លេស​​មួយ​​ប៉ុណ្ណោះ !? ខ្ញុំ​អាច ​មាន​អារម្មណ៍​ដឹង ថា យើងជិតដល់ ពេល​ត្រូវបែកគ្នា​ហើយ… ព្រោះ បេះដូង​​យើង​ ចាប់ផ្តើ​ម​ ​លោត​​ចង្វាក់​ខុស​គ្នា​ហើយ… សូម្បី​តែ ខ្ញុំ​ឈរ​នៅ​មុននាង ក៏នាង​គ្មាន​អារម្មណ៍​ដឹង ហើយ​មើលខ្ញុំ​មិនឃើញផង…

ពី​មុន ខ្ញុំ​ធ្លាប់​ស្ទាក់​ស្ទើរ ហើយ​​បាន​​បដិសេធន៍​​ ផ្តើម​ស្នេហ៍នេះ ​​តាំង​ពីដំបូង តែ​នាងទេ ដែល​ ក្រាញ​​មិ​ន​ព្រម​​លែង​ដៃ ឥឡូវ បែរជា ប្រែសម្តី​… ចុងក្រោយ​ គឺខ្ញុំ​​​​ ដែល​​ត្រូវនាង ដកក្តី​ស្រឡាញ់បន្តិច​ម្តងៗ រហូត ស្មើ​សូន្យ​… ខ្ញុំមិន​ធ្លាប់​គិត​ថា បោះ​បង់​នាង​​ឡើយ តាំងពីប្រកាស​ថា ជា​សង្សារ​​នឹង​គ្នា ព្រម​ទាំង​​បាន​​ សន្យា​​រៀបកា​រ​​នឹង​គ្នា។ ខ្ញុំ​​ទាក់ទង​​តែ​ នាង​​ម្នាក់​ប៉ុណ្ណោះ ក្នុង​អំឡុង​​ពេល​នេះ សូម្បី​​សង្សារ​ បណ្តោះ​អាសន្ន​ពី​មុន ក៏​​ខ្ញុំ​​ សុំ​បែក​ ហើយ​​បាន​ប្រកាស​ជា ​សាធារណៈ​​អំពី ទំនាក់​ទំ​នង​​របស់​យើង​ទៀត​។ សូម្បី​ក្នុង​សុបិន្ត​សើម​ ក៏ខ្ញុំ​ព្យាយាម​​​​រក្សា​ខ្លួន​ប្រាណ ក្តី​​ស្រឡាញ់ និង​ស្មោះ​ត្រង់​សម្រាប់​នាង ប៉ុណ្ណឹង នៅ​ឡើយ នា​ងយល់​ថា ខ្ញុំ​មិន​ស្មោះ​ត្រង់​ទៀត។ ចុង​ក្រោយ នាង​​ពោល​ពាក្យ​ថា នាង​​ត្រូវ​តែ​ប្រយ័ត្ន​​ប្រយែងខ្លួន ក្នុងការ​​បង្ហាញ​ពី ទំនាក់ទំនង​​ជាមួយ​​ខ្ញុំ​។ វា​​ច្បាស់​លាស់ហើយ​ថា ស្នេហា​មួយ​នេះ បាន​រង្គើ​រហើយ… ស្រឡាញ់​​ គេច្រើន ​ជាង​ខ្លួនឯង គឺត្រូវ​ឈឺចឹង…​

យើង​​​​មិន​​ គួរ​បន្ត​​ទំនាក់​ទំនង ​​នេះ​​ទៀតទេ បើ​​ដល់​ ​ដំណាក់​​កាល​ព្យួរ ​​ស្នេហា​​​ហើយ​ !?​ នាង​ជា​​មនុស្ស​​ប្រើអារម្មណ៍ បែបនេះ​រហូត ទោះបីជា នាង​តែង​តែ គិតថា ​នាង​​ជា​ មនុស្ស​មាន​ហេតុ​ផល តែ​​តាមពិត គឺ​​​យល់​តែ ពី​អារម្មណ៍​​ ខ្លួន​ឯង។

ពេល​មកដល់ផ្ទះវិញ ខ្ញុំ​លុបរូប យើងទាំងពីរនាក់​ ថតជាមួយគ្នា​ ចោល​សូម្បី វាចារ​របស់នាង ក្នុង អិនស្តាហ្គាម និងហ្វេសប៊ុក មួយ​ម្តង… នាងបាន​​ផ្ញើសា​​រ​​​មក​ប្រាប់​ថា «ខ្ញុំ​បាន​​ទៅដល់​​ផ្ទះ​​នៅ​​ព្រែកលាប​ហើយ»។ ខ្ញុំ​ក៏តប​ថា អរគុណ​​សម្រាប់​ការ​​ជូនដំណឹង តែ​​លើក​ក្រោយ​​​មិន​បាច់​​​ជូនដំណឹង​​ទៀត​ទេ​ ព្រោះ​យើង​​គ្រាន់​តែជា​ មិត្តភក្តិ​​ធម្មតា​ប៉ុណ្ណោះ។ នាងបាន​ខល មក​ម្តង (មិនមែន​​​បីដង) ហើយ​​ផ្ញើសារ​ តាម​ហ្វែស​ប៊ុក បន្ត​បន្ទាប់ តែខ្ញុំ​​លែង​​​ចង់ដឹង​​ហើយ … នាង​​​គិត​អ្វី ជារឿង​​របស់​នាង តែ​ខ្ញុំ​​ត្រូវ ​សម្រេច​ចិត្តម្តង​ទៀត ថាតើយើង​​ គួរ​បន្ត​ទៀតទេ ?…  ខ្ញុំ​ត្រូវ​​ស្រក់​ទឹកភ្នែកម្តងទៀត​ … ស្នេហា​​យើង មាន​អាយុ​​ត្រឹម ៤៩ ថ្ងៃ​ ក៏ក្ស័យ​​ទៅ​វិញ ??? ​

បច្ចុប្បន្នភាព [២៤ មេសា ២០១៣] : តាំងពីយប់ មកទល់នឹង ពេលព្រឹកនេះ នាង​បាន​ផ្ញើសារ​​បក​ស្រាយ​ ជាច្រើន តែ​ ពាក្យ​ដែល​ នាង​រៀបរាប់ មានច្រើន ​ហាក់ មិន​​បាននាំ អោយខ្ញុំ​ស្រណោះ មួយពា​ក្យណាសោះ​។ មិន​ដូចពីមុន ត្រឹម​តែពាក្យ ប៉ុន្មានម៉ាត់ សោះ អាចធ្វើ​អោយ​ ខ្ញុំ​ស្រក់ទឹកភ្នែក​ពេញមួយថ្ងៃ។ អាចមក​ពី បេះដូង ខ្ញុំ​ប្រែប្រួល ឬយ៉ាងណា !? នាងផ្ញើ​សារ មកសួរទាំងព្រឹក​​ព្រលឹមថា «ម៉េចក៏​ បង ប្រាកដប្រជា ជាមួយនឹងពាក្យ​ ដែល​ខ្ញុំ​​និយាយ​ខ្លាំង​ម៉្លេះ ? ប្រាប់​ ខ្ញុំ​មក កុំ​ស្ងប់ស្ងាត់ចឹង។ ខ្ញុំពិតជា សង្ឃឹមថា អាច​កាន់ដៃ​បង ឆ្លងកាត់​ឧបសគ្គ​ ជាមួយគ្នា ពិសេស​ អាលូវនេះ ខ្ញុំមាន​​បញ្ហាច្រើនណាស់។ ខ្ញុំ​សង្ឃឹមថា បង​អភ័យទោស ​ដល់​​ខ្ញុំ នូវអ្វីគ្រប់យ៉ាង​​ដែល​ ខ្ញុំ​បាន​ធ្វើខុស។ ស្រឡាញ់បង ពិតជា មិនដូច​ ស្រឡាញ់ម្នាក់នោះ ព្រោះ ខ្ញុំ​ធ្វើ​ខ្លួន​ យ៉ាងសាមញ្ញ និង ​ងាយ។ បង​ដឹងថា ហេតុអី ? ព្រោះ បង​ជា មនុស្ស​​ដំបូង ដែល​ខ្ញុំ​ចង់ រៀបការ និង​សន្យា​ថា រៀបការជាមួយ។ ខ្ញុំ​ស្រឡាញ់ គាត់​ជាច្រើនឆ្នាំ តែ​មាន​តែម្តង​ ប៉ុណ្ណោះ ដែល​ខ្ញុំ​អង្វរ គាត់​អោយ​​ ត្រឡប់មកវិញ។ តែចំពោះបង ស្រឡាញ់គ្នា​ ត្រឹមតែ ជាង​មួយខែ​ប៉ុណ្ណោះ  ខ្ញុំ​អង្វរបង​ អោយត្រឡប់ មកវិញ ច្រើន​លើក​ហើយ។ ចឹង​បង គិតទៅ តើខ្ញុំ​ស្រឡាញ់​ បង​ប៉ុណ្ណា ? បងជា បុរស​ដំបូង ដែល​ខ្ញុំ​ ខ្លាចបាត់បង់ ! ស្រឡាញ់​បង…»

ចំណែកសារ​​តាម ហ្វេសប៊ុក យប់មិញ ៖ «ចាស់កំហូច​ បងឯ​ង​ថី ម៉េចបាន​យាយចឹង ? ញុំ​អត់​ចង់​មាន​ន័យ​ចឹង​ទេ ដឹងអត់… ស្រលាញ់​បងឯង… អ្វី​ដែល​ញុំ​យាយ​ ប្រាប់បង​ឯង​​ គឺព្រោះ​ស្រលាញ់ប​ង​ បានប្រាប់ ក៏ដឹង​ដែរថា បង​នឹង​អន់​ចិត្ត… តែមកពី​មិន​ចង់​លាក់​បាំង​ អារម្មណ៍នេះជាបង បាន​ប្រាប់​នឹង​ណា… ហើយអារឿង​ឲ្យ លុបរូបនោះ បើយាយ​ទៅ បងច្បាស់ជា ថាញុំដោះដៃ តែក្នុងចិត្ត គ្រាន់តែ ចង់ដឹង ប្រតិកម្មបង ចំពោះញុំទេ…  យាយ​ត្រង់​ចុះ មាន​អារម្មណ៍​ថា ខ្លាច ហើយក៏ជា លើកទី១ ដែរ ដែលនៅសុខៗ គិតឡប់ៗ បែរ យកខ្លួន ទៅប្រៀបធៀប នឹង អ្នកចាស់ ​បង ទាំងដឹង និង​ ជឿជាក់​ថា បងមិន​បកក្រោយ ​ទៅរក​គាត់​​វិ​ញ ព្រោះបង​បានស្មោះ ដោយការ យាយប្រាប់ញុំ ត្រង់ពេលគាត់ តាមបង។ បងហា​ បងធ្វើ​ឲ្យដៃ​​ញុំ​ហើ​ម​ហើយ នេះជាអ្វី ដែល​ញុំ​​ខ្លាច​បំផុត ទាំងក្នុង​ចិត្ត ជឿជាក់លើ ស្នេហា១នេះ គឺរាល់ពេល​ ដែលយើង​មាន បញ្ហា បងតែងតែ​ស្ងាត់ចឹង បើយើង ​ព្យាយាម​ចូលមក ​ដោះស្រាយ​ រាល់​បញ្ហា​ជា ១គ្នា គ្រប់ពេល​គឺ ល្អណាស់… រាត្រីសួស្ដី សូមឲ្យ បង​គេងលក់​ស្កប់ស្កល់​ណា ស្រលាញ់​បង»

P.S : នាង​ប្រហែលជា មិនបានដឹងទេថា ខ្ញុំ​អន់ចិត្ត​ ឬខឹង​នឹងនាង មិនមែនដោយសារ វាចារ ឬសម្តីលើស ​របស់នាងទេ តែ គឺ «ទង្វើ និងចេតនា​