នៅ​ទី​បំផុត ខ្ញុំ​​អាច​​ចុះ​​​​មក​ដល់​វាល​ ​​ដើម្បី​​​ថត វីដេអូ​​អប់រំ​អ្នក​​បោះឆ្នោត​​​សម្រាប់​ ជនជា​តិ​​ដើម​ភាគ​ហើយ។ ការថតលើកនេះ មាន​រយៈពេល ៣ថ្ងៃ ដោយ​ថ្ងៃទី​មួយនេះ យើង​មានផែនការណ៍ត្រឹម​ ជ្រើសរើស​តួសម្តែង និង​ប្លង់ថត ថ្ងៃទីពីរ ចាប់ផ្តើមថត និងគ្រោង​បញ្ចប់​ត្រឹម​ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៣។ យើង​ជ្រើសរើស​យក​​ ​ស្រុក​ឪរ៉ាល់​ ខេត្ត​កំពង់ស្ពឺ ជា​ទីតាំងថត។ ថ្ងៃនេះ ​ក្រុមការងារយើង​ ​ដែល​ដឹកនាំ​ដោយ កញ្ញា​ដ៏ស្រស់ស្អាត​​ម្នាក់ ​ឈ្មោះ សួង ស៊ីណា (ថាន់​ណា) បាន​ចំណាយពេល​ ពីរម៉ោង គ្រាន់ធ្វើដំណើរ ពី​ទីរួមខេត្ត​ ចុះដល់ ទីតាំងថត ដើម្បី ជ្រើសរើស​តួ​សម្តែង ដែលសុទ្ធតែ ជា ជនជាតិ​​ដើម សួយ ពេល​វេលា​សេសសល់ យើង​ចំណាយលើ ការជ្រើសរើស​ទីតាំងថត។ ក្នុងពេល​ជ្រើសរើស​តួ ភ្លៀងធ្លាក់​បន្តិច ម៉ាសើមដី… តែយើង ក៏គង់​អាច​បញ្ចប់ ផែនការណ៍ ត្រឹម ម៉ោង ៥គត់ ទើបអាច​ឡើង​មកទីរួមខេត្ត​វិញ។ តាមពិតយើង​អាច​ជ្រើសរើស​ ទីរូម​ស្រុក​ឪរ៉ាល់​ ដើម្បីស្នាក់នៅ ព្រោះអាច​​សន្សំ​ពេលវេលា​ធ្វើដំណើរ​​ តែ​យើង​សម្រេច​មក​ស្នាក់នៅ ទីរួមខេត្ត​ដដែល​ ដោយសារ​កន្លែងស្នាក់នៅ នា​ទីរួមស្រុកឪរ៉ាល់​តូចពេក មិនសូវ​អំណោយ​ផល​ដល់​​ក្រុម​ការងារ​​យើ​ង​ដែល​ឡើងពី ភ្នំពេញ​មាន​សមាជិក​សរុប ៧នាក់ (ស្រីពីរ) អាចស្នាក់នៅបាន។ អស់កម្លាំងគ្រប់គ្នា​ហើយ… រាត្រី​សួស្តី !