20130406-004812.jpg

ចម្លែកណាស់ ថ្ងៃនេះ ហ្វេសប៊ុក អោយផ្កាយខ្ញុំ មួយ ឬមកពី ថ្ងៃនេះ ជាខួបកំណើតខ្ញុំ ? ថ្ងៃនេះ ខ្ញុំបានទទួល សារជូនពរ ថ្ងៃខួបកំណើត ពីមិត្តភក្តិក្នុង ហ្វែសប៊ុក ជិតមួយរយនាក់ (ក្នុងចំណោម មិត្តភក្តិ សរុប ជិត ប្រាំពាន់នាក់) រាប់បញ្ចូលទាំង បងប្អូន មិត្តរួមថ្នាក់ មិត្តរួមការងារ មិត្តភក្តិ ជួបមុខផ្ទាល់ និងមិត្តភក្តិ មិនធ្លាប់ជួបផ្ទាល់។ ចំនួននៃ សារជូនពរនេះ មិនទាន់បាន រាប់បញ្ចូល បណ្តាញព័ត៌មាន វិទ្យាផ្សេងទៀត ដូចជា SMS, Viber, Line, និង Phone calls ចំនួនតិចតួចទេ។

ខួបកំណើតឆ្នាំនេះ ខ្ញុំបានប្រារព្ធឆ្លង ចំនួន ពីរលើក (លើកទីមួយ ធ្វើចំថ្ងៃទីមួយ ខែមេសា ចំណែក លើកទីពីរ គឺធ្វើ ចំថ្ងៃ កើត) ហើយ សុទ្ធតែ ត្រូវបាន ស្រីស្អាត រៀបចំ នំខេក ជូន… អរគុណ ណាស់ សម្រាប់ ការស្រឡាញ់ និងទឹកចិត្តរាប់អាន។ ក្នុងថ្ងៃនេះ ខ្ញុំក៏បាន ទទួល កាដូ ពីរ ដូចគ្នា ពីស្រីស្អាត និងគួរអោយស្រឡាញ់ ជា សម្ភារៈប្រើប្រាស់ ដែលត្រូវ បាន ម្ចាស់ កាដូ បកស្រាយថា ឃើញប្រើរបស់ប្រភេទនោះយូរ និងចាស់ហើយ មិនឃើញប្តូរ ទើប ទិញជូន ហើយបង្ខំអោយប្រើ ជំនួស របស់ចាស់ ដែល មានអនុស្សាវរីយ៍ ដិតជាប់បេះដូងខ្ញុំ ច្រើនជាងសោភណ៌ភាព។

រយៈ​ពេល​មួយ​ឆ្នាំ ​ពិតជាឆាប់រហ័សមែន… ធ្មេចបើក ធ្មេចបើក មួយឆ្នាំទៀតបាត់ហើយ… ឆ្លង​ថ្ងៃខែឆ្នាំកំណើត​២០១៣ នេះ មានអារម្មណ៍ថា សុខភាព​របស់ខ្ញុំ ដូចជា មិនសូវល្អសោះ (ឈឺហើយ)…

ថ្ងៃនេះ ជាថ្ងៃដែល​ខ្ញុំ​បង្កើតប្លុកនេះឡើង ហើយមានរយៈពេលមួយឆ្នាំហើយ…

wordpress-anniversary-2013